ភាគ 43

900 41 0
                                    

សម្លេងស៊ីផ្លែឡានខ្វែងខ្វាត់បូករួមនិងភ្លើងពណ៌តាមដងវិថី មនុស្សអ៊ូអរក្នុងពេលរាត្រីបំផុត ប៉ុន្តែរាងតូចច្រឡឹងរបស់យើង ត្រូវស្វាមីចាប់បញ្ចេញកម្លាំងហើយនោះ អង្គុយស្ងាត់មាត់ មុខស្លាំងមិនរីករាយអ្វីសោះ នាយក្រាស់បារម្ភចេះតែងាកមកមុខប្រពន្ធរហូតដែលមិននិយាយអ្វី ។

« អូនមិនស្រួលខ្លួនមែនទេ ទើបមិននិយាយអ្វី » រាងក្រាស់ស្រដីឡើងសួរទាំងបារម្ភដែលមានអារម្មណ៍ថាខុសមិនគួរលេងតាមអារម្មណ៍ខ្លួន ដោយមិនគិតសោះថាខ្លួនឯងជាមនុស្សចាស់អីទេ ប្រពន្ធមិនទាន់អស់ធំស្រួលបួលផង ។

« បើបងធ្វើមិនគិតអូនផង បងគិតថាអូនស្រួលក្នុងខ្លួន
ណាស់មែនទេ » ជីងាកសម្លក់រាងក្រាស់ នៅមានមុខមកសួរទៀតប្រាប់ថាឈប់ៗ នៅតែអត់ៗ 😂

« ស្រួលតើ ! គឺស្រួលអាពេលធ្វើនិងឯង »

ឌឹប!

« ឈប់និយាយសម្ដីអត់ប្រយោជន៍ចេញពីមាត់អត់មានគម្របរបស់បងភ្លាមទៅ » Jiminie ទាញកំពុងទឹកដោះ KyuMing គប់ក្បាលប្ដីមិនបាច់រើសកន្លែង និយាយទាំងខឹងផងឈឺទ្រោមខ្លួនផង ម៉ួម៉ៅមែនតើឈឺខ្លួនប្រាណអង្គុយមិនចង់កើត នៅមកសួរផ្គើលចិត្តបន្ថែមទៀត។

« អួយ! ពកក្បាលបងហើយ » រាងក្រាស់ស្ទាបក្បាលខ្លួនឈឺឡើងក្រហមលែងហ៊ានលេងជាមួយរាងតូចរហូតបើកឡានដល់គោលដៅ ។

« បងបើកទ្វារអោយឈប់ខឹងបងនៅ សូមទោសណាប៊េប៊ី » រាងក្រាស់ចុះពីលើឡានមុនលើកកូនមួយគ្រាប់មកពរ រួចយកកំពុងទឹកដោះមកកាន់ មុននិងបើកទ្វារដឹកដៃប្រពន្ធដើរ
ចូលទៅ ។

« អួយ! ឯងមើលចុះលោក Min ពិតមែន មើលទៅគាត់ចុះមនុស្សកក់ក្តៅណាស់ ដៃម្ខាងពរកូនតូច ដៃម្ខាងដឹកដៃ Jimin Parked ជាប្រពន្ធថែមទៀត » មនុស្សគ្រប់គ្នាលាន់មាត់សរសើរ កេសគ្នាមកមើល អ្នកខ្លះក៏ថត អ្នកខ្លះក៏លួចច្រណែនហូហែរ ។

« បងនោះថេយ៉ុងនិងជុកគុក ហ្យុង តើ! » Jiminie
ចង្អុរទៅពួកគេទាំងពី រាងក្រាស់ក៏ដឹងដៃប្រពន្ធទៅត្រុកៗ រហូតជ្រៀតជ្រែកមនុស្សទាល់តែដល់

« Aw! មកហើយហេស៎! នឹកណាស់សូមអោបបន្តិចមក យើងរវល់ការងារទើបមិនបានទៅលេងឯងញឹកញាប់ » Tae ថាហើយអោបរាងតូចរបៀបនឹករលឹកយ៉ាងយូរ
រហូតដល់លោកប្ដីគេក្អកក្រហែមទើបឈប់ នៅចង់អោបដល់ណាទៀត! អត់រអៀសខ្លួនប្ដីគេឈរមើលសោះ

MODEL OF LOVE - SS1 (ចប់)Where stories live. Discover now