ភាគ 58

820 39 0
                                    

មកទល់ពេលនេះជីបានដឹងខ្លួនវិញហើយ មានដុកទ័រជីនពិនិត្យសុខភាព លាងជូតមុខរបួសស្នាមដេរគាត់មិនទាន់អោយក្រោកផ្ដេសផ្ដាសទេមានតែសម្ងំគេងសិន ព្រោះតែមុខ របួសមិនទាន់ហូតអំបោះចេញ ខ្លាចដាច់សរសៃអំបោះ ។

« សុខភាពធម្មតាទេ អស់ស៉ឺរ៉ូមមួយដបនេះទៀតខ្ញុំដកចេញ ហើយ ចំណែកការអនុញ្ញាតចេញពីរថ្ងៃទៀតទើបត្រឡប់
ទៅផ្ទះបាន » ដុកទ័រជីន និយាយប្រាប់ទៅយ៉ុនហ្គីអង្គុយកាន់ដៃក្បែររាងតូចមិនឃ្លាត ចំណែកឯលោកតានិងយាយកំពុងលើកបីចៅ ថើបចៅក្នុងកូនគ្រែរំយោលឯណោះ។

« ប៉ា!! ម៉ាក់ជានៅ...ស៊ូមីនបារម្ភ » អាល្អិតតូចរត់ត្រុយមកអោបជើងរាងតូចនិយាយទាំងពេបមាត់តិចៗសួរទៅអ្នកជា ប៉ាដោយបារម្ភពីរាងតូច ។ ស៊ូមីនធំហើយ គេនិយាយរាងច្បាស់ជាងមុន ដឹងខុស ដឹងត្រូវខ្លះៗហើយ ។

« ម៉ាក់មិនអីទេ គ្រាន់តែសម្ងំគេងប៉ុណ្ណោះកូនទៅមើល ប្អូនទៅកុំរំខានម៉ាក់ » យ៉ុនហ្គីលើកកូនមកអង្គុយលើភ្លៅថើប ថ្ពាល់មូលប៉ោងៗដោយក្ដីស្រឡាញ់។

« អត់ទេ!កូនចង់នៅមើលម៉ាក់ដែរ » រាងក្រាស់នាយក៏មិនតប ត ងក់ក្បាលយល់ព្រម។ ស៊ូមីនអង្គុយមើលមុខរាងតូច
ភ្លឺសៗកំពុងគេងលង់លក់ ផ្ទៃមុចស្ងួតស្លេកមិនទាន់មានកម្លាំងពេញលេញ ។

មួយសន្ទុះធំក្រោមមក ជីបើកត្របកភ្នែកម្ដងទៀតក្រឡេក មកឃើញមុខស្វាមីខ្លួនមុនគេកំពុងជូតខ្លួនអោយ ...

« យ៉ុន!អូនស្រេកទឹក.....» សម្លេងខ្សៀវៗរបស់តូចក្រមិចហៅស្វាមីប្រញាប់ទៅចាក់ទឹកមកអោយរាងតូចញុំា។

« អូនយ៉ាងម៉េចហើយ...ធូស្រាលទេ?...បាត់ងងុយគេង នៅជី...» សំនួរផ្ទួនៗចេញពីក្រអូមមាត់នាយ សួរទាំងបារម្ភ
ពន់ពេកទៅរាងតូចងក់ក្បាលថាមិនអីទេ។

« អឹម!អូនអស់អីហើយ គ្រាន់តែឈឺមុខរបួសតិចតួច យ៉ុន!ឯណាកូនអូនចង់បីកូនយើង »

« ឈប់សិន! អូនអង្គុយផ្ដេកសិនទៅ បងជូតខ្លួនបង្ហើយអោយ » ថាហើយនាយយកខ្នើយមួយមកកល់អោយជីអង្គុយរបៀបផ្ដេកខ្លួនខ្លាំង ងាយស្រួលមិនចុកចាប់កន្លែងវះកាត់ ។

MODEL OF LOVE - SS1 (ចប់)Where stories live. Discover now