ភាគ 52

745 42 0
                                    

« មីន យ៉ុនហ្គី...ហេតុអ្វីក៏បងល្ងង់បែបនេះ?ខោទឹកនោមកូននរណាអោយបងស្លៀកខាងធំមកមុខ?ពុទ្ធោអើយ!អូនចង់តែជេរបងទេ....» សម្លេងស្រេកតាម Laptop ថាអោយលោកឧត្ដមស្វាមីមិនចេះមើលកូនអ្វីបន្តិច យ៉ាងអន់ណាស់ក៏បានមើលគេរាល់ថ្ងៃរៀបចំអោយស៊ូមីនយ៉ាងម៉េចខ្លះដែរតែនេះគឺទទេតែម្ដង ហើយចុះកាលគេពពោះនោះហេតុអ្វីយល់ដឹងសម្បើមម្ល៉េះ ថ្នាក់ថ្នមលុះក្ស័យទាស់ត្រង់ថាមិនចេះមើលកូន ស្រឡាញ់កូនហើយថែមទាំងមានមុខមកសូមគេមួយទៀតគិតទៅវាគួរអោយខឹង។

« Prank អូនលេងសោះនិងហាស៎ ប្រញាប់តែខឹងបងមើលចុះធ្វើមុខចឹងចាស់អស់ហើយ » នាយតមាត់ជាមួយរាងតូចមិនចាញ់សម្ដីទៅមកៗ ខណៈពេលកំពុងរៀបចំអោយស៊ូមីនគេងស្របពេលមីងមេផ្ទះយកទឹកដោះគោស៊ូមីនឆុងរួចមកអោយ។

« បងញុំាបាយហើយរឺនៅ ? »
« តែទឹកបងមិនទាន់ងូតផង ឃើញញើសទេហត់ណាស់ »
« ចុះអូនមើលរាល់ថ្ងៃមិនត្អូញដូចបង? »
« មិនដឹង...ទាល់តែប្រពន្ធមើលទើបស្រួល »
« ស្អីបន្តិចក៏អូនរហូត ល្មមជួយមើលខ្លះហើយចឹងហើយនៅមានមុខមកសូមមួយទៀត បងកុំសង្ឃឹម »
« អត់សង្ឃឹមយ៉ាងម៉េច ច្បាស់ជាមានហើយ»
« បងចង់ធ្វើអីនិង? »
« ស្រាតខោអាវ ហើយអូនយ៉ាងម៉េច? »

« អ្ហាយ...ប្រុសចង្រៃត្រូវស្រាតក៏ស្រាតបែបនេះមែនទេ ឥឥកេរ្តិ៍ខ្មាស »

« គិតដល់ណាហើយគឺបងទៅងូតទឹក បើមិនស្រាតងូតយ៉ាងម៉េច? អោយមើលក៏មើលទៅទុកបងចោលក្រៀមស្វិតអស់ហើយប្រញាប់មករកប្ដីវិញមក »

« ទៅងូតទឹកចេញទៅ...វាសើមវិញហើយឆឹស..»
« អត់ទេ...ទាល់តែអូនមកទើបរស់រវើក...»

« បានហើយអូនឈប់និយាយហើយ បងទៅងូតទឹកញុំាបាយគេងទៅ បើនៅតែនិយាយទៀតអូនច្បាស់ជាក្រពុលមុខស្លាប់មិនខាន »

« ឈប់សិន...Fly kiss បងនៅឯណា » ថាហើយជីក៏ធ្វើ Fly Kiss ទៅនាយអោយឆាប់ចប់រឿង បើមិនចឹងយប់និងអត់បានគេងដោយសារតសម្ដីចុះឡើងៗនិងហើយ។

« អូនបិទហើយណា...»
« ឈប់សិន...»
« អ្វីទៀតហើយ?..»
« ក្រោកឈរមើល...» ថាហើយជីមីនក្រោកឈរតាមនាយប្រាប់ធ្វើអោយនាយបើកភ្នែកធំៗដូចការគិតថារាងតូចពាក់អាវHoodieពណ៌ស្វាយធំលប់ត្រឹមភ្លៅ លប់ដៃតូចៗ នៅបន្តិចៗបែប Cute cute ត្រូវនិងរាងតូចស្លៀកខោខ្លីទៀតនាយក្ដៅមុខតែម្ដងហើយ។

MODEL OF LOVE - SS1 (ចប់)Where stories live. Discover now