ភាគ 55

910 44 0
                                    

បន្ទាប់ពីចេញពីមន្ទីពេទ្យវិញយ៉ុនហ្គីសម្ដៅទៅលេងផ្ទះលោកតាមីនតែម្ដង ។ គេប្រាប់ហើយមិនស្ដាប់ទេមកពិនិត្យ ម្ដងទៀតអោយទាល់តែបានគ្រាន់តែលោកដុកទ័រណែនាំបន្តិចបន្តួចប៉ុណ្ណោះ តែយ៉ាងណាក៏ច្បាស់ក្នុងចិត្តនាយហើយញញឹមជាប់ផ្ទៃមុខរហូត ខុសពីររាងតូចអង្គុយទាំងមុខ មិនរីកសោះមើលទៅទេសភាពខាងក្រៅ ។

« អូនកើតអីមែនទេ? ហេតុអ្វីមុខស្រពោនបែបនេះ កុំបារម្ភអីគ្រូពេទ្យប្រាប់ហើយថាអូនមិនអីទេអោយបងមើលថែសុខភាពអូនអោយល្អ » យ៉ុនហ្គី

« អត់ទេ..! អូចចង់ញុំារបស់ជូរអែម ឈប់ឡានខាងមុខទិញអោយអូនសិនមកណា » ជីពេបមាត់តិចអីតិចយកចិត្តនាយ ព្រោះគេនឹកឃើញចង់ញុំារបស់ប្លែកៗរហូត ។

« ថើបបងសិនមក បានបងឈប់ឡាន » នាយនិយាយទាំងញញឹមខិលបង្អង់ល្បឿនឡានមកតិចៗ

«ហ៉ើយ! ធុញបងឯងណាស់ ខ្សឺត...» រាងតូចថើបនាយតាមសំណើរហេតុតែចិត្តចង់បានអ្វីគឺត្រូវតែដោះដូរជាមួយ ស្វាមីពូកែកេងចំណេញនេះ។

« អាវ៎...ដូចជាមិនលឺសោះ សាកម្ដងទៀតមើល » រាងក្រាស់ចង្អុលមកថ្ពាល់ខ្លួនអោយប្រពន្ធថើបម្ដងទៀត បើអាល្អិតមិនទាន់គេងប្រហែលជាស្រេកយំផ្អើលឡានហើយ ច្រណែនប៉ាគេឈ្លៀតឱកាសលើម៉ាក់ៗនោះអី ។

« ហើយៗ...ទៅទិញមកលឿនឡើង »
« អូខេ! បន្តិចទៀតបងមកវិញ »  ថាហើយនាយបើកទ្វាឡានចេញទៅ រាងតូចអង្គុយក្នុងឡានចាំញញឹមក្បួច
មានមោទភាពដែលស្វាមីធ្វើតាមគេគ្រប់យ៉ាង។ ប្រហែលប៉ុន្មាននាទីក្រោយមកនាយមកវិញមានទាំងផ្លែឈើសម្រាប់គេផង ផ្លែឈើរៀបចំជាកន្ត្រកមួយឈុតទៀតផង ។

« បងទិញវាទៅផ្ញើរម៉ាក់ប៉ាមែនទេ? »
« មែនហើយ ទៅដៃទទេដូចជាមិនសម »

« អ្ហឹម! ឆ្ងាញ់ណាស់ » ជីបកក្រូចញុំាយកៗ មានទាំងទំពាំងបាយជូរខ្ចីមួយទៀត ផ្លែភ្ញៀវ អោយតែរបស់ជូរអែមនាយទិញមកទាំងអស់។

« បញ្ចុកបងផងមក...ប្ដីក៏ចង់ញុំាដែរ » រាងក្រាស់បើកឡាន ប្រកបដោយសុវត្ថិភាពបណ្ដើរមានប្រពន្ធស្អាតបញ្ចុកផ្លែ ក្រូចសំណព្វបណ្ដើររហូតមកដល់ផ្ទះលោកតាក្យូមីងខណៈ ពេលអាហារពេលថ្ងៃល្មម ។

MODEL OF LOVE - SS1 (ចប់)Where stories live. Discover now