មួយរាត្រីចំណាយពេលជាមួយកូននិងប្រពន្ធយ៉ាងមានក្ដីសុខហើយនោះ នាយបានភ្ញោចអារម្មណ៍រាងតូចមួយកម្រិតទៀតមកដល់ទីស្នាក់នៅ ភ្លើងពណ៌តំណាងនិងរាត្រីទឹកឃ្មុំមានគមភ្លើងទានក្រអូប បំភ្លឺត្រចះត្រចង់ពាសពេញបរិវេណបន្ទប់។
« នេះបងធ្វើអោយអូនរំជួលចិត្តខ្នាតធំហើយ » ជីបីរស៊ូមីនក្នុងដៃពោលពាក្យរំភើបទៅកាន់រាងក្រាស់អោបចង្កេះគេពីក្រោយនាំមើលជុំវិញបន្ទប់ មុននិងដាក់អោយអាល្អិតគេងក្នុងបន្ទប់លក់ស្កប់ស្កល់។
« ទុកស៊ូមីនគេងទីនេះហើយ...អូនមកតាមបង » យ៉ុនហ្គី អូសដៃជីមកដល់បរិវេណបន្ទប់សម្ងាត់ក្នុងទីនេះមួយជាន់ទៀតនោះគឺបន្ទប់អោតបុគ្គលិកតុបតែងបែប រ៉ូមែនទិច
ជាមួយក្លិនទានក្រអូប ក្លិនផ្កាស្រោចស្រង់ក្នុងបន្ទប់ពណ៌ ស ទន់ភ្លន់...« នេះជាអ្វីយ៉ុន! អូនព្រឺសម្បុរហើយណា »
« អាវ៎..បន្ទប់ក្រេបទឹកឃ្មុំនៅទីក្រុងឡុងដ៏របស់ពួកយើង ថ្ងៃពិសេសរបស់បងនិងអូនពីឆ្នាំមកនេះ អូនដឹងទេ » ថាហើយនាយបានលើកកែវស្រាក្រហមក្លិនជាប់ចិត្តអោយរាងតូច បុកប៉ះនិងកែវស្រាគេលាន់«ច្រឺង» ស្រួយស្រឹប
« ប្ដីរបស់អូនឥឡូវរ៉ូមែនទិច ស៊ីអារម្មខ្លាំងណាស់ » ជីញញឹមមើលមុខនាយដោយក្ដីពេញចិត្ត ប្រគល់អោយ អោប ក នាយលើកបីមកដាក់លើស្រទាប់ពូកថ្នមៗ
« ត្រូវតែបែបនេះហើយ សម្រាប់អូនបងធ្វើវាតែងតែពិសេសជានិច្ច សាកសមនិងត្រកូលមីនរបស់បង » យ៉ុនហ្គី ពោកពាក្យទាំងថើបថ្ពាល់ទន់ៗខ្សឺតៗ
« មីន ជីមីនរបស់បង »
« ត្រូវហើយអូនសម្លាញ់ រស់នៅជាមួយបងរហូតបានទេ? បងនិងមើលថែអូនដូចជាគ្រាប់ពេជ្រក្នុងជីវិតបង » នាយ ស្រដីឡើងអោយរាងតូចញញឹមបិទមាត់លែងជិត មុននិងលូកយកប្រអប់ចិញ្ជៀនចេញមកបើកបង្ហាញរាងតូច...
« សូមអូនរៀបការទៀតមែនទេ? ហិ..ហិ » រាងតូចសើចអឹមអៀនថ្ពាល់ទាំងពីរក្រហមប៉ក់។
« មែនហើយ! រៀបការជាមួយបងបានទេយប់នេះ យប់ពិសេសរវាងបងនិងអូន» ថាហើយរាងតូចងក់ក្បាលរំភើបជ្រៀបពាសពេញបេះដូងនិយាយមិនចេញខណៈពេលដៃមាំស៊កចិញ្ជៀនថ្មីអោយគេស្រោបដោយត្បូងភ្លឺចាំភ្នែករួចក៏លើកថើប។ បើតាមការស្មានមួយឈុតមិនមែនថោក ទេណា ត្បូងទន្ទឹម..។
YOU ARE READING
MODEL OF LOVE - (ចប់)
Actionស្នេហាគ្មានការគ្រោងទុក បង្កើតជាចំណងដៃគ្រួសារ តស៊ូ លះបង់ជាមួយគ្នា គ្មានទីបញ្ចប់ ♡︎ មីន យ៉ុនហ្គី ♡︎ ផាក ជីមីន និពន្ធដោយ: រ៉ូសា