ភាគ 60 (ភាគបញ្ចប់)

1.3K 57 2
                                    

ម្នាក់ៗសុទ្ធតែស្រវឹង ពិសេសនោះគឺជុងគុកនិងយ៉ុនហ្គីនេះ ឯងមួយកែវមួយហើយកែវទៀតលើកដាច់ៗទាល់តែប្រពន្ធអូសទៅបន្ទប់រាងៗខ្លួន។

« ដេក....!!! » សម្លេងតូចឆ្មាស្រេកសម្លុតស្វាមីខុសរបៀបមិនគិតប្រឹងគេងអោយលក់បែជាមករំខានគេកំពុងគេងរកតែបិទភ្នែកមិនបានទៅវិញ។

« ថីអូន?...ហិហិ....» នាយនិយាយទាំងសើច របៀបមនុស្សស្រវឹងខ្លាំង នៅតែបន្តកេះមុខកេះក្រោយជីរហូត។

« បើថាអាក្រក់ពេកទៅដេកខាងក្រោមទៅ រំខានរកតែគេងមិនបានបងតាប៉ែខ្លាំងម្ល៉េះយ៉ុនហ្គី.....» ជីក្រោកអង្គុយរុញនាយចេញប្រឹងខិតមករកគេចង់ធ្លាក់ពីលើពូកទៅហើយ

« កុំខឹងមើលបេប៊ី ម៉ោះបងបឺតមាត់មួយ...» នាយទាញរាងតូចទៅរកខ្លួនពេញកម្លាំងដួលថ្មោលលើទ្រូងនាយ ចាប់បឺតផងជញ្ជក់មិនខ្វល់ពីរាងតូចគក់គេចង់របូតថ្លើម។

៚ផាច់ៗ
« អូនប្រាប់អោយគេង មិនស្ដាប់ទេហេស៎...» ពីដៃផ្ទួនៗ លើខ្លួននាយក្រហមសាច់ក្រឡៅត្រូវប្រពន្ធទះពីរដៃព្រោះតែម៉ួម៉ៅពេក មាត់ស្អុយស្រាអោយរងំមកបឺតគេចង់ចេញក្អួតមកព្រោះតែក្លិន។

« អត់..!ថើបប្ដីសិនមក...»

៚ផាច់
« គេងរឺមិនគេង មីន យ៉ុនហ្គី ? » មួយដៃបន្ថែមទៀតពីរាងតូចចង្អុរមុខគម្រាមយកតែម្ដងទាំងខឹងនិងនាយ។

« មិនគេង....» នាយនិយាយទាំងញញឹមឌឺខ្នាញ់និងមុខប្រពន្ធពេលខឹងគួរអោយចង់ថើបណាស់។

« មិនគេងមែនទេ ផាច់...» ម្រាមដៃតូចទះមួយកំភ្លៀងស្រាលៗលើមុខនាយប្រញាប់ក្រឡាស់សម្ដីវិញ ព្រោះតែត្រូវច្រើនដៃចង់ស្ពឹកសាច់ ស្វាងស្រាទៅហើយ។

« អួយ៎...ឈប់ៗ...បងគេងៗតើ...» នាយរងដៃឃាត់ប៊ិះត្រូវមួយដៃទៀតទៅហើយ។

« តែហ៊ានរំខានអូនគេងទៀត យប់នេះទះបងឯងអោយបែកថ្គាមចេញម្ដង ហុឹស....» ជីទម្លាក់ខ្លួនគេងទាញភួយរុំជិតក្បាលជិតខ្លួនមិនអោយនាយរំខានទៀត តែនៅឈ្លៀត លើកជើងមកគងចង្កេះគេជាប់ទៀត ។

៚Morning

ព្រឹកឡើងមិនទាន់ទេ យ៉ុនហ្គីត្រូវមាត់របស់ជីរឿងពីយប់ឡើងស្ពឹកមុខតែម្ដង។ ចុះអាណាទៅដឹងខ្លួនទៅ គងរាងតូចមួយយប់ឡើងឈឺចង្កេះស្ដីអោយមិនស្ទើរ មុននិងចុះមករៀបចំអាហារដេញនាយអោយទៅរៀបចំកូនទាំងពីរជាការដាក់ទោស ។

MODEL OF LOVE - SS1 (ចប់)Where stories live. Discover now