ភាគ 51

762 39 0
                                    

ក្រោយពីមួយរាត្រីអន្លង់អន្លោចផ្អែមល្ហែមមួយយប់នោះ ពួកគេទាំងពីចំណាយពេលច្រើនមែនទែននៅថ្នាក់ថ្នមគ្នា ពិសេស គឺរាងតូចទោះហត់ អស់កម្លាំងយ៉ាងណាក៏នៅតែក្រោកពីព្រឹកប្រហៀម រៀបចំអាហារវិចខ្ចប់ក្នុងប្រអប់ ជាមួយនិង ទឹកដោះគោ ផ្លែStrawberry និងក្រូចស្រស់ៗ មួយកន្រ្តកតូចសមល្មមសម្រាប់ស្វាមីនិងខ្លួនមុននិងប្រញាប់ទៅរៀបចំលាយទឹកក្ដៅត្រជាក់អោយកូនងូតបន្ទាប់ពីក្រោកស្រពពេលរាងក្រាស់ចុះមក...

« អូនក្រោកលឿនម្ល៉េះជី អ្ហឹម....» ដៃមាំមួនរបស់រាងក្រាស់លូកអោបចង្កេះរាងតូចពីក្រោយពោកពាក្យសួរនាំ មិនភ្លេចថើបថ្ពាល់ក្រពុំផ្កាឈូកស្រាលៗមួយដង្ហើមជាការរាក់ទាក់ ពេកព្រឹកបែបនេះ។

« អូនក្រោកមករៀបចំអាហារបន្តិចបន្តួចសម្រាប់ទៅ Stonehenge English ថ្ងៃនេះនោះអីបងសម្លាញ់ » រាងតូចលើកចិញ្ចើមប្រាប់ស្វាមីវិញ ធ្វើអោយនាយនឹកឃើញ និងសម្ដីខ្លួនដែលថានិងនាំប្រពន្ធទៅមើលថ្ងៃរះនៅឯ របងថ្មយក្សរបស់ប្រទេសអង់គ្លេស។

« អូ៎..!មែនហើយបងមិនគួរភ្លេចទេ ចឹងបងទៅស្លៀកពាក់សិន អូនប្រញាប់រៀបចំស៊ូមីនទៅ » ជីបានត្រឹមញញឹមងក់ក្បាលខណៈពេលអាល្អិតភ្ញាក់ឡើងល្មមទើបប្រញាប់រៀចចំខ្លួនទៅតែម្ដង

៚Stonehenge

« យ៉ុន...បងមើលទៅវាស្អាតខ្លាំង ព្រះអាទិត្យកំពុងចាំងចូលចន្លោះថ្មនោះហើយ » រាងតូចបើកភ្នែកធំៗភ្ញាក់ផ្អើលនិងទិន្នភាពស្រស់ស្អាតនៃថាមពលព្រះអាទិត្យចាប់ផ្ដើមរះ ដែលពួកគេអង្គុយលើកម្រាលក្រាលលើវាលខ្មៅខៀវ
ត្រចះត្រចង់...

វាមិនចម្លែកទេដែលរាងក្រាស់នាំជីមកទីនេះ ក្រៅពីខ្លួនគេផ្ទាល់មិនខ្វះទេអ្នកនាំដៃគូ គ្រួសារមកទីនេះមើលថ្ងៃរះចាំងថ្មបុរាណធំមហិមារនោះ វាលស្មៅធំធេញសម្រាប់មនុស្សជាច្រើនក្រាលកម្រាល ថតរូប ជជែកគ្នា មានអាហារមកជាមួយគិតទៅវាស្រស់ស្រាយសម្រាប់ពេលព្រឹកធម្មជាតិខ្លាំងណាស់...

« ស្អាតចាញ់អូនទេ....» នាយកំពុងគេងលើភ្លៅរាងតូច និយាយសរសើររាងតូចមិនដាច់ពីមាត់ ថែមទាំងច្បិចថ្ពាល់រាងតូចទៀតផង មកពីគួរអោយស្រឡាញ់ពេក...

MODEL OF LOVE - SS1 (ចប់)Where stories live. Discover now