ភាគ 42

1.3K 50 0
                                    


សម្លេងស៊ីផ្លេឡានរបស់រាងក្រាស់ចូលមក ប្រញាប់សម្ដៅមករកប្រពន្ធតែមួយភ្លាម មិនដឹងថានៅខឹង រឺអត់ចិត្តជាមួយនាយទៀតនោះទេ ។

« ប្រពន្ធសម្លាញ់បងមកវិញហើយ...សឺត » រាងក្រាស់ផ្អែមរលួយសម្ដីគ្រប់ម៉ាត់ ឈ្លាតឱកាសកេងប្រវ័ញ្ចលើថ្ពាល់សម៉ដ្ឋទន់ៗស្រួលច្របាច់មួយខ្សឺតទៀតមិនខ្មាសកូនមើលមុខឪវាម៉ក់ៗ។

« ស្អីទៀតហើយ មកៗទៅជើងជាប់គ្នា » រាងតូចសម្លក់សម្លឹងមុខប្ដី មិនទាន់ជ្រះស្រឡះចិត្តទេ ងំក្នុងទ្រូង នៅឡើយសាងកំហុសប៉ុន្តែពូកែលាក់ ចង់តែសំពងមែនតើ! ខឹងណាស់ណា ចិត្តក៏រាងអន់បន្តិចណាស់ដែរ...

«  អូនខឹងមកទៀតមែន អោយបងសូមទោសផងជី! បងលុតជង្គង់ក៏បាន » រាងក្រាស់ ស្លន់ស្លោអោនមុខចុះដឹងកំហុសទម្លាក់កាតាបធ្វើការចុះ លុតជង្គង់មុខសាឡុងប្រពន្ធធ្វើមុខដូចកូនឆ្មាធ្លាក់ទឹងយ៉ាងចឹង ចំណែកឯកូននេះវិញឈោងលេងសក់ក្បាលឪវា មិនដឹងថាប៉ាៗកំពុងលួងប្រពន្ធសោះ

« បោចទៅកូនបោចវាអោយដាច់ឬសដាច់គល់ទៅ លុតជង្គង់ហើយស្មានតែដូចដើម  »   Jiminie សម្លក់រាងក្រាស់ដាច់កន្ទុយភ្នែកតែម្ដងហើយ។

« ចឹងអោយបងធ្វើម៉េច! ឥឡូវបងនាំអូនទៅដើរលេង យប់នេះល្អទេ ចាត់ទុកជាការសូមទោសបង » រាងតូចលឺសម្ដីស្វាមីនិយាយរួចក៏រាងគិតបន្តិចថា តាំងពីរៀបការមកមិនសូវបានទៅណាមកណាទេ រវល់តែសម្ងំមានអាល្អិតនេះ បើបានទៅដើរលេងជុំគ្រួសារ ពិតជាល្អខ្លាំងណាស់.....

« មិនដឹង! នៅថ្វាយបង្គំសាឡុងនិងទៅ អូនយកកូនទៅងូតទឹកប្រសើរជាង ឆឹស!  » ជីលើកកូនពរទៅបន្ទប់បាត់ ហាស្ដីដូចមិនចង់ទៅនោះទេ តែក្នុងចិត្តរហន់ចង់ទៅស្ទើរស្លាប់។

« Jimin អូនគិតអោយច្បាស់សិនមើល មិនទាន់ឆ្លើយនិងបងសមសួនទេណាជី....» រាងក្រាស់រត់តាមប្រពន្ធដល់បន្ទប់ មីងមេផ្ទះមើលមកសើចក្រវីក្បាលហួសចិត្តប្ដីប្រពន្ធមួយគូនេះ ធ្វើចរិតដូចក្មេង 14-15ទៅកើត...

In the room

Jimin បានងូតទឹកអោយកូនរួចរាល់ រៀបចំលាប ម្សៅការពាររមាស់រោលលើផ្ទៃស្បែកកូន ស្លៀកពាក់ខោអាវរួចក៏បញ្ចុកទឹកដោះ

MODEL OF LOVE - SS1 (ចប់)Where stories live. Discover now