ភាគ 57

835 37 0
                                    


ពន្លឺត្រចះត្រចង់របស់ព្រះអាទិត្យចាំងពន្លឺឆ្វាចដល់កែវភ្នែករាងក្រាស់កំពុងអោបប្រពន្ធស្កប់ស្កល់បន្ទាប់ពីររឿងយប់ មិញបានបញ្ចប់ ធ្វើអោយនាយភ្ញាក់រហ័សលើកដៃបាំងមិនអោយចាំងមុខរាងតូច សម្លឹងមុខប្រពន្ធទាំងញញឹមមានពន្លឺ មើលមិនឆ្អែតមិនណាយដល់សមីខ្លួនគេក្រោក។

« ហេតុអីបងមិនដាស់អូន? » ជីត្បុលខ្លួនចូលក្នុងទ្រូងនាយ សួរសំនួរស្រាលៗ ដៃលូកលេងចុងច្រមុះនាយតិចៗ។

«  គឺបងទុកអោនអូនគេងស្កប់ស្កល់ មើលមុខអូនដូចមិនមានកម្លាំង..អឹម...» នាយស្រដីចប់ថើបសក់ទន់រលោងមួយដង្ហើមរួចក្រោកទាញកន្សែងមករុំល្វែងក្រោម ។

« អូនគេងបន្តទៅ មិនបាច់ក្រោកទេនៅហាងមានបុគ្គលិកធ្វើការហើយ អូនសម្រាកមួយថ្ងៃទៅជី..» ថាហើយយ៉ុនហ្គី មិននៅអោយរាងតូចតវ៉ាប្រញាប់ចូលបន្ទប់សម្អាតខ្លួននិងអាលទៅក្រុមហ៊ុនព្រោះថ្ងៃនេះមានប្រជុំបូកអត្រាប្រាក់នៃត្រីមាសចំណេញផង។

មួយសន្ទុះក្រោយមកនាយរៀបចំខ្លួនអាវគ្រ័រហ្សេធំស្វាហាប់ដំណើរបោះទៅយកស៊ូមីនមកអោយរាងតូចសិន

« កូនញុំាបាយរួចហើយបន្តិចទៀតអូនចុះទៅញុំាផង ម៉ែដោះរៀបចំហើយៗ បងប្រញាប់ ជុប... » ជី ងក់ក្បាលទាំងធ្មិចភ្នែកទទួលស្នាមថើបម្ដងទៀត។

« bye bye ប៉ាទៅកូន!! » ជីទាញភួយមករុំខ្លួនអាក្រាតដែលស៊ូមីនផ្ដេកក្បាលលើខ្លួនគេ បក់ដៃរវុិចៗដាក់រាងក្រាស់តាមសម្ដី ។
« ប៉ាយៗ លោកប៉ា...»

« ញុំាបាយឆ្អែតនៅ ហ្អឹម...? » រាងតូចអង្អែលថ្ពាល់កូនប្រុសគេងអោបគេពីលើមិនងើបចេញ ។

« ឆូមីន ញុំាហើយៗម៉ាក់ »

« ជិត 2 ឆ្នាំហើយណាកាលនិយាយច្បាស់ កូនគេប៉ុណ្ណឹងអី និយាយគ្មានទាក់ទេ ឯងនេះនៅបិបឹរតឹងទ្រូងនិងហើយ » 

«  ម៉ាក់តើប(ថើប)អូនមួយមោ៎ » ស៊ូមីនមមៀលខ្លួនទៅអោប ក រាងតូចងើបមុខធ្វើមាត់ស្រួចៗអោយរាងតូចថើបទាំងគ្រឺតខ្នាញ់

« ខ្ជីខ្ជូតយ៉ាងនិងម៉ាក់ថើបអស់ដង្ហើមឥឡូវហើយ កូនអាយ៉ុននេះ មើលមុខហ៎!! »  ជីប្រឡែងលេងជាមួយកូនរហូត ដល់ឆ្អែតឆ្អន់អោយស៊ូមីនលេងលើពូកសិនគេទៅសម្អាត ខ្លួនសិនរួចរាល់ទើបពរចុះមកខាងក្រោមញុំាអាហារសម្រន់តាមស្វាមីផ្ដែរផ្ដាំតែម្ដង ។

MODEL OF LOVE - SS1 (ចប់)Where stories live. Discover now