ភាគ 46

882 38 0
                                    

ជុងគុកបានមកក្រុមហ៊ុនមីន ចុងក្រោយគឺមកលាឈប់ដោយកាន់ឯកសារមួយច្បាប់របស់ថេយ៉ុងមកផងដែរ។ គេសម្រេចចិត្តច្បាស់ហើយ លាឈប់ត្រឹមនេះ ទៅបន្តជីវិតថ្មីជាមួយប្រពន្ធនៅបរទេស ដូចច្នេះហើយទើបយ៉ុនហ្គីមិនបានឃាត់អ្វីទេមានតែជូនពរមិត្តភកិ្តមានអនាគតថ្មី មុននិងបែកគ្នាយ៉ុនហ្គីនិងជុងគុកចេញពីក្រុមហ៊ុនទៅកន្លែង Party មួយជួបជុំគ្នាចុងក្រោយ ។

« ឯងនាំយើងមកផឹក មិនខ្លាចប្រពន្ធឯងជេរទៀតទេហេស៎ ព្រោះតែឯងនេះស្រវឹងមិនដូចគេទេ ហុឹស ហុឹស! »

« ផឹកអោយស្រវឹងធ្វើអី ស្រឿងៗកុំអោយបាក់កម្លាំងយប់ » រាងក្រាស់និយាយទាំងញញឹមខិល លើកកែវស្រាគ្រលែងចុះឡើងក្នុងដៃ។

« ស្អីគេ! ឯងខំប្រឹងដល់ថ្នាក់នេះហេស៎ មិនដូចថេយ៉ុង យើងទេ គេស្រួលណាស់ត្រូវចិត្តក៏អោយប៉ះ បើមិនត្រូវចិត្តគេងសុទ្ធតែបែងចែកផែនទី »

« មិនអោយខំយ៉ាងម៉េច យើងចង់បានកូនស្រីពៅមួយទៀតនិងហាស៎ តែថាជីមីនលេបថ្នាំដុកទ័រអោយបាត់ ទៅហើយ » និយាយដល់ចំណុចនេះគេទម្លាក់ទឹកមុខមួយរំពិច យល់ថាប្រពន្ធគេចិត្តដាច់ពិតមែន។

« ឯងនេះមួយមិនស្កប់ចង់បានពីរ តែថាកុំអស់សង្ឃឹម
សម្លាញ់ យកអានេះប្រើទៅយើងចែករំលែក » ជុងគុកហុចគ្រាប់ថ្នាំមួយបន្ទះមួយរាងក្រាស់ ទទួលទាំងលើកចិញ្ចឹមសួរ

« មិនបាច់ឆ្ងល់ទេ! ប្រសិទ្ធភាពពិតៗ ការពារអ្វីក៏មិនឈ្នះដែរ ឯងស្គាល់ដំរីទេ »
« អើស្គាល់! ហើយថីមែន »
« ចង់ដឹងសាកទៅ អាភ្លើនេះ ហុឹស ហុឹស »
« ឯងប្រើវាជាមួុយថេរ »
« ក៏ពិតនិងហើយមួយគ្រាប់ទេណា ថេយ៉ុងយំអង្វរយើងតែម្ដងហើយ »
« ចុះបើលើស...»
« បើប្រពន្ធឯងស្រី កូនភ្លោះបីហ៎យើងប្រាប់ កុំលើសកម្រិតអោយសោះ អាលោភលន់ »
« យើងដឹងហើយ! » នាយញញឹមចុងមាត់មើលបន្ទះថ្នាំ ស្រមៃដល់ប្រពន្ធនៅផ្ទះឯណោះបាត់ហើយ ។

« នេះសំបុត្ររៀបការយើង អោយឯងអោយហើយមុនយើងទៅ កុំភ្លេចនាំប្រពន្ធកូនឯងទៅចូលរួមផង » ជុងគុកប្រគល់សំបុត្រអញ្ជើញអោយរាងក្រាស់

« ចោលម៉េចនិងបានទៅ អាពាហ៍ពិពាហ៍ឯងមួយទាំងនោះ » យ៉ុនហ្គី វាយស្មាជុងគុកបន្តិចមុននិងជល់កែវជជែកគ្នាយូបន្តិចក្រោយមកក៏បំបែកគ្នាត្រឹមនេះមកផ្ទះរាងខ្លួន !

MODEL OF LOVE - SS1 (ចប់)Where stories live. Discover now