មនុស្សពិសេស#1

By TAEEHWA

81K 3K 94

នាងជាមនុស្សពិសេសដែលដែលអាចរំលាយចិត្តស្អប់ប្រែមកជាស្រឡាញ់ រហូតក្លាយជាទម្លាប់ខ្វះនាងមិនបាន More

Part1
Part2+3
Part4+5
Part6+7
Part8+9
Part 10+11
Part 12
Part13+14
Part15
Part16
Part17
Part18+19
Part20
Part21
Part22
Part23
Part24
Part25
Part26
Part27
Part28+29
Part30
Part32
Part33
Part34
Part35+36
Part37
Part38
Part39
Part40
Part41
Part 42
Part43
Part44

Part31

1.6K 75 1
By TAEEHWA


ស្បថ? ហ៊ានស្បថដែរទេថាមិនប៉ះពាល់? ឃ្លានេះធ្វើឲ្យ ថេយ៉ុង ឈរគាំងរកពាក្យដោះសារមិនចេញ ហើយក៏ហួសចិត្តដែលប្អូនប្រុសមកគំហកដាក់ព្រោះតែស្រីបម្រើម្នាក់!

«មានអីចង់និយាយទៀតទេ?»ជុងហ្គុក
«ទោះមានក៏និយាយមិនឈ្នះឯងដដែលនឹង»ថេយ៉ុង និយាយទាំងលើកចិញ្ចើម
«ដឹងមុនល្អហើយ» កំលោះតូច តបភាសាគម្រោះគម្រើយ គេមិនខ្វល់ជាសាច់ញាតិ ជាបងឬជាប្អូន ចង់និយាយបែបណាក៏ស្រេចតែអំពើចិត្ត ចប់សម្តីភ្លាមក៏ចាប់រទេះនាងតូចប្រុងនឹងរុញចេញទៅរកឡានក៏ស្រាត់តែ..

«តែឈប់សិន»ថេយ៉ុង
សំណើរនេះបានបង្អាក់ដំណើរ ជុងហ្គុក ឱ្យឈប់ទ្រឹងនៅមួយកន្លែង និងងាកមករកធ្វើមុខឆ្ងល់ ពេលក្រឡេកឃើញ ថេយ៉ុង កំពុងតែបោះជំហ៊ានមកយ៉ាងញាប់ជើង មកឈរពាំងមុខរទេះតែម្តង ហើយឱនចាប់ដៃតូចមកកាន់ បន្ទាប់ក៏លូកដៃម្ខាងទៀតចូលក្នុងហោប៉ៅខោ ដកយករបស់ម្យ៉ាងចេញមក រួចយកទៅដាក់លើបាតដៃរបស់ ស៊ូយ៉ុន រួមជាមួយនឹងប្រយោគ
«យករបស់នេះទៅ យើងឃើញវានៅនឹងចំណងដែលចងដៃនាង»
វាគឺជាបន្តោងតូចមួយនោះ ដែល ឃេត បានធ្វើដាច់ពេលដែលកំពុងចងដៃនាង ប៉ុន្តែ ស៊ូយ៉ុន នាងមិនដឹងឡើយថាជារបស់អ្នកណា ទើបងើបមុខ ធ្វើភ្នែកឡេងឡង់ដាក់ ថេយ៉ុង ដោយការងឺងឆ្ងល់
«បន្តោងនេះមិនមែនជារបស់ខ្ញុំទេអ្នកប្រុស»នាងតូចតបដោយគ្មានលាក់លៀម
«ទោះវាមិនមែនជារបស់នាង តែវាអាចជារបស់មនុស្សដែលបានយកនាងទៅបោះចោលក៏ថាបានណា៎ នាងយល់ទេ?»ថេយ៉ុង ប្រាប់ពីបំណងល្អទៅកាន់នាង ស៊ូយ៉ុន ក៏ងក់ក្បាលយល់ន័យដែល ថេយ៉ុង ចង់សំដៅលើអ្នកធ្វើរឿងថោកទាបនោះ ជាមនុស្សដែលនៅមិនឆ្ងាយពីវិមានរបស់ ជុងហ្គុក។
«ចាស៎ អ្នកប្រុស»
«អ្ហឹមម!!អស់រឿងត្រូវនិយាយហើយឬ?» ជុងហ្គុកធ្វើជាក្អកគ្រហែម សួរទៅអ្នកទាំងពីរ ទាំងខ្លួនងាកមុខចេញទៅមើលអ្វីផ្សេងធ្វើហី បញ្ចេញប្រតិកម្មហាក់ធុញថបមដែលមកឈរស្តាប់ការសន្ទនានេះខ្លាំងណាស់អ៊ីចឹង។
«មានរឿងច្រើនទៀតណាស់ដែលយើងចង់និយាយជាមួយនាង! តែយើងឃើញឯងដូចជាប្រញាប់ខ្លាំង ចឹងក៏សម្រេចថាអស់រឿងនិយាយត្រឹមហ្នឹង!!!» ថេយ៉ុង នៅតែផ្លែផ្កាញញឹមផ្អែផ្អង់មិនឈប់ ព្រោះជ្រេញនិងអ្នកខ្លះ មកផ្ទះគេហើយធ្វើឬកក្អេងក្អាង! រំពេចនោះ ជុងហ្គុក ក៏រុញរទេះចេញទៅធ្វើព្រងើយ មិនខ្ចីលាអ្វីមួយម៉ាត់ ធ្វើឲ្យអ្នកជាបងឯណេះវិញ ឈរគ្រឺត មិនដឹងថាគួរជេរស្តីគេបែបណាឱ្យសាកសមនិងចរិករបស់គេ បានត្រឹមតែគ្រវីហួសចិត្តតែប៉ុណ្ណឹង។

#នៅតាមផ្លូវ

សភាពស្ងប់ស្ងាត់ដូចឡានដឹកបន្លែ ស្ងាត់អោយឈឹងឮសូរតែដំណកដង្ហើម !
ស៊ូយ៉ុន ផ្អែកស្មាលើបង្អួចឡាន ពិតក្បាលលើកញ្ចក់ងាកមុខទៅម្ខាង អង្គុយឱបដៃឡើងគ្រវៀន មិនខ្ចីខិតទៅកណ្តាលសាឡុងឡាន ឯអ្នកម្ខាងទៀត ដៃក្តាប់ចង្កូតឡានបណ្តើរ ភ្នែកសម្លឹងមើលទៅផ្លូវ ជួនកាលក៏លបលួចងាកមកមើលនាងតូចតាមកន្ទុយភ្នែក ទាំងញញឹមពព្រាយ សប្បាយអរ ពេលបាននាងត្រឡប់ទៅវិញ ផ្ទុយស្រឡះពី ស៊ូយ៉ុន នាងកំពុងតែសញ្ចឹងគិតពីខ្សែជីវិតនាង ដំបូងឡើយដែលនាងភ្ញាក់ពីសន្លប់ ក៏បានលួចគិតក្នុងចិត្តថា ជីវិតនិងស្ងប់ស្ងាត់ដូចជាគ្រាប់ខ្សាច់ដែលគេបាចចូលទៅក្នុងសមុទ្រ តែបន្ទាប់ពីនាងត្រូវបានជួយសង្រ្គោះដោយ ថេយ៉ុង គិតថាជាសំណាង ដែលមានម្ចាស់ថ្មី មានសណ្តានចិត្តមេត្តា ក៏ប៉ុន្តែលទ្ធផលចុងក្រោយដែលនាងប្រឈមក្នុងពេលនេះគឺ ត្រូវទៅរងទុក្ខនៅកន្លែងចាស់ កន្លែងដែលគេធ្លាប់មើលងាកសឹងតែដើរជាន់ពីលើក្បាល តើនាងអាចស៊ូទ្រាំបានយូរប៉ុណ្ណាទៀតទៅ? គិតដល់ចំណុចនេះ នាងក្រមុំតូចក៏ព្រួសខ្យល់ដង្ហើមដែលតានតឹងតប់ប្រមល់ចេញមកក្រៅ ស្របពេល ជុងហ្គុក ក៏ងាកសម្លក់មុខបន្តិចមុននិងបែរទៅវិញហើយសួរ៖

«នៅបម្រើយើងនាងធុញទ្រាន់ណាស់មែនទេ?»
«មិនត្រឹមតែធុញទេ ខ្ញុំស្អប់ ស្អប់ទាំងមុខម្ចាស់ផ្ទះទៀត»ឃ្លាទាំងនេះនាងបានបន្លឺក្នុងចិត្ត គិតថានាងហ៊ាននិយាយដាក់គេនៅចំពោះមុខ? មែនហើយ បើហ៊ានតែជ្រុះពាក្យក្នុងចិត្តនេះតែមួយម៉ាត់ គេច្បាស់ជាសង្កត់លើឡានទាល់តែដាច់ខ្យល់មិនខាន!
«ល្អ...ទៅវិញយើងនឹងរៀនភាសាគរ ដើម្បីឱ្យងាយស្រួលយល់ពីនាង» ជុងហ្គុក បោះសម្តីឡើងបែបនេះ ព្រោះសំណួរមុន ស្មើនិងសួរដុំថ្មទៅហើយ សួរទៅធ្វើធ្មឹងៗ ធ្វើដូចជាគេគ្មានរូបរាងនៅត្រង់នេះ!

ត្រឡប់មកដល់វិមានវិញ...

រាងខ្ពស់សង្ហារបានដាក់រាងតូចឱ្យអង្គុយលើរទេះរបស់នាងយ៉ាងយកចិត្តទុកដាក់ ជំហ៊ានរឹងមាំបានឈានចូលទៅក្នុងវិមានស្កឹមស្កៃរបស់ខ្លួនជារឿយៗតាមពីក្រោយរទេះនាងផងដែរ។

«ម្ចាស់តូចត្រឡប់មកវិញហើយ!!!អូហ៍ អ្នកនាងស៊ូយ៉ុន?»អ្នកដែលចេញមុខទទួលម្ចាស់តូចដំបូងគេបង្អស់គឺ ស៊ីវ៉ុន គេរត់មកស្រ អមដោយទឹកមុខភ្ញាក់ផ្អើលពេលឃើញវត្តមានរបស់ ស៊ូយុន មកជាមួយដែរ។
«ថយ!» ជុងហ្គុក ក្តាប់មាត់គ្រហឹមម៉ាត់ៗជាការគម្រាម ពេលឃើញឫកពារ ស៊ីវ៉ុន រត់យ៉ាងត្រហេបត្រហបចង់ចូលមកក្បែរ ស៊ូយ៉ុន ហើយបែរមកមើលនាងតូច ក៏លួចញញឹមដាក់វិញដែរ តើនរណាមិនក្តៅចិត្ត?

«ហួងហែងម្ល៉េះ?»ស៊ីវ៉ុន លួចរអ៊ូតិចៗ រួចដើរអែបទៅម្ខាងហើយឈរធ្មឹងទាំងមុខក្រញ៉ូវ ព្រោះត្រូវចៅហ្វាយគំហកដាក់ តែអ្នកណាទៅស្មានដឹងថា រអ៊ូតិចៗសោះ គេស្តាប់ឮដែរ...
«ទុកមាត់ស៊ីសៀងទៅ»
__

Continue Reading

You'll Also Like

37.7M 1.1M 68
Deadly assassins Allegra and Ace have been trying in vain to kill each other for years. With a mutual enemy threatening their mafias, they find thems...