មនុស្សពិសេស#1

Da TAEEHWA

81.4K 3K 94

នាងជាមនុស្សពិសេសដែលដែលអាចរំលាយចិត្តស្អប់ប្រែមកជាស្រឡាញ់ រហូតក្លាយជាទម្លាប់ខ្វះនាងមិនបាន Altro

Part1
Part2+3
Part4+5
Part6+7
Part8+9
Part 10+11
Part 12
Part13+14
Part15
Part16
Part17
Part20
Part21
Part22
Part23
Part24
Part25
Part26
Part27
Part28+29
Part30
Part31
Part32
Part33
Part34
Part35+36
Part37
Part38
Part39
Part40
Part41
Part 42
Part43
Part44

Part18+19

1.9K 77 0
Da TAEEHWA


#ពេលរសៀល

«អ្នកនាងលីនស៊ី ទាំងស្អាតឆ្លាត ទាំងពូកែធ្វើម្ហូបយល់ចិត្តអ្នកប្រុសតូចទៀត...មិនសរសើរមិនបានពិតមែន»ឃេត ស្រីស្រស់ឈរសរសើរ លីនស៊ី មិនឱ្យស្ងាត់សំឡេង តាំងតែពីក្នុងផ្ទះបាយរហូតមកដល់តុអាហារ ចរិកមនុស្សអែបអបតែប៉ុណ្ណឹង មិនត្រឹមតែសរសើរទេ ថែមទាំងញញឹមញញែមបែបពេបជ្រាយបង្ហាញឱ្យឃើញច្បាស់នូវសម្តីខុសពីចិត្ត។
«នាងសរសើរខ្ញុំពេកហើយ» ក្រមុំតូច លីនស៊ី បន្លឺឡើងខ្លីៗបែបមិនចង់ ស្របពេលដែលដៃរវល់និងការរៀបចំអាហារដាក់ទៅលើតុ នាងធ្វើវាដោយផ្ទាល់ដៃមិនត្រូវការអ្នកណាមកប៉ះពាល់ឡើយ

«ថយទៅ!!!ទាស់ណាស់» លីនស៊ីបានបានស្តីបន្ទោស ឃេត ក្នុងខ្សែភ្នែកមិនពេញចិត្ត ព្រោះនាងឈរជម្ទាំងខ្លួនធ្មឹងមិនគិតធ្វើអ្វីផ្សេងសោះ
«ចាស៎!!!»ឃេត តបដោយកួចមាត់ឌឺដង លីនស៊ី ពីក្រោយខ្នង រួចក៏ដើរឆាច់ៗទៅវិញ។
__
រាងខ្ពស់ស្រឡះស្លៀកខោក្រណាត់ជើងខ្លីពណ៌ខ្មៅ ជាមួយនិងអាវសឺមីពណ៌ស មូលដៃឡើងបន្តិច កំពុងបោះជំហ៊ានតាមកាំជណ្តើរចុះមកជាន់ខាងក្រោម។

«លោកពូ ឆាប់មកញ៊ាំអាហារមក លីនស៊ីបានចម្អិនដោយផ្ទាល់ណា៎» លីនស៊ី ក្រឡេកឃើញលោកពូ ដែលចុះមកភ្លាម ក៏ស្ទុះរត់ទៅឱបដើមដៃ ហើយនាំគេសំដៅមកតុ ព្រមទាំងបង្ហាញកន្លែងដែលគេត្រូវអង្គុយទៀត ធ្វើដូច ជុងហ្គុក ជាកូនក្មេងសម្រាប់នាងទៅហើយ។
«យើងមិនឃ្លានទេ» ជុងហ្គុក ឧទានឡើងពេលដាក់ខ្លួនអង្គុយដល់កៅអី
«ហេតុអីទៅ ឬក៏អាហារទាំងនេះមើលទៅមិនទំនងមែនទេ?»លីនស៊ី ទម្លាក់ទឹកមុខអន់ចិត្តភ្លាម រួចទម្លាក់កាយអង្គុយជិតពូរបស់នាង
«អារម្មណ៍មិនសូវល្អយើងឃ្លានអ្វីផ្សេងច្រើនជាង»
«ជាអ្វីទៅ ប្រាប់មក...ខ្ញុំនឹងទៅធ្វើឱ្យភ្លាម»
«ជារបស់ម្យ៉ាងស្រដៀងនឹងឯងហ្នឹង» ជុងហ្គុកងាក
សម្លឹងមុខក្មួយ រឿងអីដែលលីនស៊ីមិនយល់ថាគេចង់
បានន័យថាមិចនោះ!!!
«ពេលណាពូឈប់ទិញ ស្រីៗមកបម្រើទៅ?»
«ជីវិតយើងទាល់តែមានស្រានឹងស្រីមកកំដរទើបបាន បើមិនអញ្ចឹងយើងគេងមិនលក់» រាងក្រាស់បន្លឺឡើងព្រមជាមួយស្នាមញញឹមលេងសើច គេយកសម្តីដែលគេបាននិយាយមុននេះមកគិត វាគួរឱ្យអស់សំណើចណាស់មែន ដែលរបស់ទាំងនោះប្រៀបដូចជាថ្នាំងងុយគេងសម្រាប់គេទៅហើយ។

«បើដឹងថាពូមិនឃ្លាន អញ្ចឹងខ្ញុំមិនបាច់ខំធ្វើទេ សុខចិត្តចំណាយពេលទៅMake up ឱ្យស្អាតបម្រើភ្នែកពូវិញល្អជាជាង» លីនស៊ី និយាយឌឺដង នាងចង់សាកល្បងធ្វើដូចជាពួកស្រីៗទាំងនោះ ដូចជាការថ្វាយខ្លួនអោយដិតដល់ ដល់ម្ចាស់តូច។

«មិនបាន!ពូមិនឱ្យឯងធ្វើអញ្ចឹងទេ»
«ហេតុអីមិនបាន?»
«កូនអ្នកមានថ្លៃថ្នូរ គឺត្រូវថ្លៃថ្នូរទាំងរូបសម្បត្តិអមដោយចរិយា! គឺពូមិនអនុញ្ញាតឲ្យឯងធ្វើរឿងទាំងនោះ» ពាក្យសម្តីគ្រប់ម៉ាត់សុទ្ធសឹងតែបង្កប់នូវការយកទុកដាក់ព្រួយបារម្ភនិងការពារ មាត់និយាយជាមួយ លីនស៊ី ស្របពេលកែវភ្នែកគ្រលៀសភ្ទៅកាន់ស្រីតូចដែលអង្គុយលើរទេះ ដែលកំពុងនាំដោយអ៉ំសុង ចូលមកតាមមាត់ទ្វា។

ពេលដែលរទេះរបស់ ស៊ូយ៉ុន រំកិលបង្ហួសទៅផុត ស្រាប់ តែចានអាហារនៅលើតុត្រូវ ជុងហ្គុក គ្រវាសឱ្យធ្លាក់ដោយចេតនា បណ្តាលឲ្យបែកខ្ចាយអំបែងលាន់ពេញវិមាន។
«ប្រាវវ៎» សំឡេងគួរឲ្យរំខាន ត្រូវបង្ករឡើង ក្នុងបំណងឱ្យ ស៊ូយ៉ុន ឈប់ក៏បន្តែ ស៊ូយ៉ុន ចេះតែរុញរទេះនាងទៅមុខរហូត នាំអោយ ជុងហ្គុក សង្រ្ឺធ្មេញក្រតៗទាំងក្តៅចិត្ត

«ប្រាវវ៎»
«លោកពូ???»លីនស៊ី ធ្វើទឹកមុខង៉ឺងឆ្ងល់ ពេលដែលចានទីពីរត្រូវបានធ្លាក់ទៅលើឥដ្ឋជាជាបន្តបន្ទាប់ដោយស្នាដៃគេដដែល
«លី ស៊ូយ៉ុន! ឆាប់មកសម្អាតទីនេះ អោយរៀបរយ»
សម្លេងគ្រលធំ ស្រែកបញ្ជាដោយម្ចាស់វិមាន បានទៅបញ្ឈប់សកម្មភាពអ្នកគ្រប់គ្នាឱ្យនៅស្ងៀមត្រឹងព្រោះខ្លាចញញើតនឹងអំណាចរបស់គេ ក្រឡេកទៅរាងតូចភ្ញាក់ខ្លួនក្រញាង ពេលទទួលឮឈ្មោះរបស់ខ្លួនត្រូវគេស្រែកបញ្ជាពីក្រោយខ្នង។

«អ៊ំលែងដៃពីរទេះខ្ញុំទៅ»
«អ្នកនាងតូច...?អ៊ំលែងមិនបានទេ»
«មិនអីទេ រឿងប៉ុណ្ណឹងខ្ញុំអាចធ្វើបាន»ស៊ូយ៉ុន បានបដិសេដ ភាពមានះរបស់គាត់ ក្រោយមករទេះបង្វិលមករកអំបែងចានដែលបែកទាំងនោះជារឿយៗ ស្ថិតក្រោមទឹកមុខមិនសមប្រកបរបស់ ជុងហ្គុក ដែលសម្លឹងមក

«បោសសម្អាតអំបែងឱ្យអស់កុំឱ្យសល់សូម្បីកូនកំទេច» រាងក្រាស់លើកជើងគងអន្ទាក់ខ្លា ខ្វែងដៃឱបចាំមើលសកម្មភាពនាងជាមួយទឹកមុចកាចៗ

«ទើសភ្នែកណាស់ ពូខ្វះអ្នកប្រើណាស់ឬ?»លីនស៊ី
ធ្វើមុខក្រពុល ឆ្ងល់នឹងពូខ្លួនឯង ដែលមនុស្សក្នុងផ្ទះមានច្រើនគគោក មិនព្រមប្រើ បែរជាមកប្រើស្រីពិការជើងទៅវិញ។
«ព្រោះមានតែនាង ដែលសាកសមនិងធ្វើការអស់ទាំងនេះ» គេតបមុខស្មើជាមួយប្រយោគចាក់ចំកណ្តាលទ្រូងនាងតូច មុននឹងក្រោកដើរចេញ ហើយឡើងទៅបន្ទប់គេបាត់ ចំណែកលីនស៊ីក៏ប្រញាប់ដើរទៅតាម រីឯ ស៊ូយ៉ុន ខំងាកសម្លឹងតាមមើលផែនខ្នងមនុស្សចិត្តដាច់ ពីចម្ងាយ នឹងសួរខ្លួនឯងនៅក្នុងចិត្ត តើនាងធ្លាប់បានសាងកម្មអ្វីទៅបានជាត្រូវមកផ្ញើខ្លួនបម្រើមនុស្សចរិកពាលដូចជាគេ?

«ទុកឱ្យអ៊ំជាអ្នកធ្វើការងារនេះវិញណានាងតូច អ៊ំសុំចិត្តទៅចុះ»វ័យចំណាស់ ស្ទុះចាប់គ្រវាសដៃនាងចេញ ពេលស្រីតូចបម្រុងនឹងឱនរើសអំបែងចាននោះ ទាំងឈឺចិត្ត ក៏មិនខ្ចីប្រើអំបោសឬក្រណាត់មកទ្រនាប់ដៃឡើយ ហើយអ្នកបម្រើស្រីនាំគ្នាលបមើល ស៊ូយុន តាមមាត់ទ្វា អ្នកខ្លះក៏ធ្វើមាត់ចេចចូច និយាយដើម ពេបមាត់ពេបកដាក់នាងមិនឈប់ ហើយ ឃេត ក៏នៅស្ថិតក្នុងចំណោមពួកទាំងនោះដែរ ក៏បន្តែនាងត្រូវ ស៊ូយ៉ុន សម្លឹងមុខដាក់វិញ ទើបនាងឈប់មាត់។
__

រាត្រីថ្មីឈានចូលមកដល់ ជុងហ្គុក ពាក់ខោជើងធំ វែង ក្រណាត់ពណ៍សរលោងៗ តាមទម្លាប់គេតែងអង្គុយនៅមាត់អាងទឹកធំដែលស្ថិតនៅជាន់ផ្ទាល់ដី ចំកណ្តាលនៃបរិវេណវិមាន។

«ម្ចាស់តូច នេះវ៉ាញដែលម្ចាស់តូចចូលចិត្ត»សំឡេងផ្អែមរមួត តាមស្មានមិនខុស នាងគឺជាឃេត ដែលជាម្ចាស់រាងកាយស៊ិចស៊ីចូលចិត្តស្លៀកពាក់ខើចៗបង្ហាញសាច់ខ្ចី នាងកំពុងចាក់ស្រាទំពាំងបាយជូចូលទៅក្នុងកែវព្រមទាំងលើកទៅឱ្យ ជុងហ្គុក។

«ហឹម!!!ល្អ» ប្រុសកម្លោះទទួលកៃវពីដៃឃេតគេតបខ្លីៗមិនសូវជានិយាយច្រើន បែរជាអាចធ្វើឲ្យ ឃេត អរក្នុងចិត្ត ញាប់ញ័រពេញប្រាណ គ្រាន់តែគេឈោងយកកែវក៏ខំញញឹមញញែមជាមួយនិងកែវភ្នែកទាក់ទាញស៊ីអារម្មណ៍។

«មិចត្រូវមកសម្លឹងមុខយើងបែបនេះ?»គេស្តីអោយ ឃេត ទាំងទឹកមុខមិនពេញចិត្ត ស្អប់បំផុត! អ្នកណាមកទាក់ទាញគេតាមវិធីឱ្យខ្សែភ្នែកបែបនេះ បើគេពេញចិត្ត គេនឹងធ្វើរឿងនោះដោយខ្លួនឯង ពុំចាំបាច់នាងមកអែបអម ម្ញិកម៉្ញក់ដាក់ឡើយ។

«អ៎ អ្ហឹក...សុំទោសផងម្ចាស់តូច» ឃេត ត្រូវឱនមុខចុះយ៉ាងអាម៉ាស់
«ត្រឡប់ទៅវិញទៅវិញទៅ យើងហៅនាងមកកំដរយើង មិនមែនឱ្យនាងមកធ្វើឫកពារគួរឱ្យរំខានបែបហ្នឹងទេ ឃេត»
«....» ឃេត មិនហ៊ានមាត់ តែក៏មិនក្រោកចេញទៅណា មុខក្រាស់ ចង់នៅបម្រើគេដដែល ទាំងទទូចក្បាលចូលក្បែរគេ ហាក់មិនរអៀសខ្លួនអ្វីបន្តិចសោះ
«នាងមុខក្រាស់សម្បើមណាស់ មានដឹងខ្លួនទេ?មាយាទជាមនុស្សស្រីរបស់នាងពីមុន បាត់ទៅណាអស់ហើយ?»ជុងហ្គុក សួរសំណួរជះចំកណ្តាលមុខ បុករុកខួរក្បាននាងប៉ុណ្ណាក៏នាងមិនខ្ចីឈឺចាប់ដែរ ព្រោះនាងមុខក្រាស់ស្រាប់ទៅហើយ!

ក្រោយដែលស្តីបន្ទោសឃេតរួចមកជុងហ្គុកក៏
លើកកែវវ៉ាញនោះមកក្រេបមួយចិប អោយស្គាល់ជាតិទើបដាក់កែវទៅលើមាត់អាងវិញ

«ម្ចាស់តូចញ៊ាំតែបន្តិចនឹងទេឬ? រាល់ដងខ្ញុំឃើញម្ចាស់តូចញ៊ាំវ៉ាញច្រើនៗណាស់ យប់ខ្លះអស់ដល់មួយដបក៏មាន»ឃេត ព្រហើន លែបខាយសម្តីនឹងគេ ធ្វើឱ្យជុងហ្គុក ក្តៅចិត្តលើកកែវស្រា មកអកមួយក្អឹកធំភ្លាមៗ មិនអោយចាញ់ប្រៀប ភ្លាមនោះក៏បង្ហាញស្នាមញញឹមលាក់គំនួចឡើងភ្លាម ដូចជាចង់ធ្វើរឿងអ្វីម្យ៉ាងដែល ជុងហ្គុក មិនបានដឹង។

«ចាក់មួយកែវទៀតមក»
«ចាស៎ បាន» ឃេត យកដបវ៉ាញមកចាក់ឱ្យគេបន្ត រហូតដល់កែវទីបួន ទើបនាងបញ្ឈប់
«ខ្ញុំក៏បានត្រៀមកែវមួយទៀតមក ដើម្បីញ៊ាំវ៉ាញកំដរអ្នកប្រុសដែរ»ឃេត ទាញកែវពីដៃជុងហ្គុកមកដាក់ឥដ្ឋ ដាក់ទន្ទឹមនឹងកែវមួយទៀត តែចម្លែកត្រង់ថា នាងស្រាប់តែបង្វិលកែវថ្មីទៅម្ខាង ហើយប្តូរកែវរបស់ជុងហ្គុក មកជាម្ចាងខ្លួនវិញ រួចធ្វើការចាក់ស្រាចូលទៅក្នុងកែវថ្មីនោះ ជាមួយនិងស្នាមញញឹម។
«នេះសម្រាប់ម្ចាស់តូចជាពិសេស» នាងហុចកែវនោះទៅ ជុងហ្គុក ក៏ទទួលយកដោយមិនមានការសង្ស័យអ្វី។

ភាពស្ងប់ស្ងាត់រំលងទៅត្រឹមតែពីរនាទីប៉ុណ្ណោះ ជាតិថ្នាំបានរលាយចូលសព្វក្នុងចរន្តឈាម នាំឱ្យរាងកាយសង្ហារ ប្រែរជាបែកញើសជោគពេញខ្លួន ក្តៅក្រហល់ក្រហាយពេញទ្រូង ប្រព័ន្ធរំញោចចាប់ផ្តើមធ្វើទុកបុកម្នេញគេពេញទំហឹង។

«បរិយាកាសនៅទីនេះក្តៅខ្លាំងឬ?»ឃេត ផ្តើមសួរសំណួរដូចមិនដឹងខ្យល់អី ទាំងក្នុងចិត្តបានជ្រាបហើយក៏ឃើញផ្ទាល់នឹងភ្នែកហើយថា ជុងហ្គុក កំពុងតែត្រូវថ្នាំសម្រើបពង្វក់ស្មារតីគេអោយទប់លំនឹងខ្លួនលែងជាប់ ភ្នែកគេសម្លឹងមកដូចជាចង់ហែកសាច់នាងឆីទាំងរស់។
«អ្ហា៎...ហេតុអីសុខៗយើងមកក្តៅខ្លួនទៅវិញ?» ជុងហ្គុក ព្យាយាមងាកមុខគេចចេញពីការសម្លឹងមើលផ្ទៃមុខរបស់ ឃេត ព្រោះកាន់តែមើលធ្វើអោយគេទប់អារម្មណ៍លែងជាប់ រំពេចដែល ឃេត ចង់លោលែងនិងស្ថានភាពរបស់គេពេលនេះ ក៏លូកដៃអង្អែលទ្រូងហាប់ណែនរបស់គេយ៉ាងព្រហើន រួចខិតខ្លួនចូលក្បែរយ៉ាងកៀក មុននិងដោះសម្លៀកបំពាក់ខ្លួនឯងដោយចាប់ផ្តើមពីការទម្លាក់ដៃអាវមួយសសៃនោះចុះហួសស្មា...

«នាងចេញឱ្យឆ្ងាយពីយើងបន្តិចសិនបានទេ?»ជុងហ្គុក ស្រែកប្រាប់ ឃេត ទាំងវេទនាចិត្ត ខណៈដែលច្រាននាងឱ្យឃ្លាត នាងនៅតែមានះពើងខ្លួនហុចឲ្យ ធ្វើឱ្យគេស្ទើរតែឆ្កួតឡប់ឡែ ភ្នែកប្រែជាស្រវាំងបែកផ្សែង ប្រឹងយកដៃទៅញីភ្នែកម្តងជាពីរដង ដើម្បីបញ្ជាក់ការពិត ប៉ុន្តែគេនៅតែបរាជ័យក្នុងការយកឈ្នះអារម្មណ៍មួយនេះ នៅពេលដែលសម្លឹងមុខ ឃេត បែរជាឃើញ ស៊ូយ៉ុន ទៅវិញ...

«ម្ចាស់តូច...»សម្លេងរំអួយរបស់ ឃេត បែបស្រីមាយាពុតត្បុត ម្រាមដៃស្អិតតតាត់ ស្រវ៉ាឱបរាងកាយមនុស្សប្រុសយ៉ាងស្និត ស្រីឥតកេរ្តិ៍ខ្មាស់ លូកលាន់គេយ៉ាងស្ទាត់ជំនាញ នាំអោយរាងសង្ហារពុះកញ្រ្ជោលកាន់តែខ្លាំងឡើងៗរហូតទ្រាំលែងបាន...

«ប្រូង!!! អ្អាយ៎»
ខណៈដែលឃេត ព្យាយាមដាស់អារម្មណ៍ ជុងហ្គុក ពុះកញ្រ្ជោល នាងត្រូវបានគេច្រាន មួយទំហឹងបណ្តាលឱ្យធ្លាក់ចូលទៅក្នុងទឹកត្រឹមមួយពព្រិចភ្នែក

«អ្ហឹកៗៗ» ឃេត ទទូចយំ តូចចិត្តដែលត្រូវបណ្តោយខ្លួនឱ្យគេច្រានផុយៗយ៉ាងនេះ
«យើងពិបាកក្នុងខ្លួនណាស់» គេបន្លឺឡើងស្របពេលបាតដៃក្រាស់ត្រូវច្រត់ទៅលើមាត់អាង ប្រឹងទប់ខ្លួនក្រោកយ៉ាងវេទនាក្នុងខ្លួន ព្រមទាំងដើរចូលទៅក្នុង
វិញយ៉ាងប្រញាប់ប្រញាល់។

តាំងពីអាងទឹករហូតមកដល់មាត់ជណ្តើរគេចំណាយពេលមិនដល់កន្លះនាទីផង ផ្ទៃមុខសង្ហារក៏ងឺយមើលទៅជាន់ខាងលើ តាំងចិត្តថានឹងឡើងទៅបន្ទប់ផ្ទាល់ខ្លួនរបស់គេវិញ ប៉ុន្តែជាតិថ្នាំស័ក្កសិទ្ធ កំពុងតែវាយលុកជ្រាបពេញខ្លួន បង្ខំខួរក្បាលគេឱ្យគិតឃើញតែរឿងនោះ ដៃរឹងមាំចេញសសៃដូចឬសឈើខំប្រឹងទប់លើបង្កាន់ដៃជណ្តើរទាំងញ័រខ្លួន កែវភ្នែកបង្ហាញពន្លឺកំណាច ខឹងនិងខ្លួនឯងដែលនឹកឃើញតែឈ្មោះ ស៊ូយ៉ុន សូម្បីតែសម្លឹងមើលមុខ ឃេត ក៏ឃើញជា មុខរបស់នាងដែរ សម្រេចថាគេនឹងមិនឡើងទៅបន្ទប់គេឡើយ ដោយប្តូរចិត្តដើរទៅរកបន្ទប់មួយទៀតដែលនៅជាន់ផ្ទាល់ដីស្រាប់។

«តុក តុក» ទៅដល់មុខបន្ទប់ភ្លាម អ្នកកជុងហ្គុកបានក្តាប់ដៃគោះទ្វាយ៉ាងគគ្រឹក ព្រមជាមួយនឹងការស្រែកហៅបែបអន្ទះសារ
«លី ស៊ូយុន បើកទ្វាឱ្យយើង...បើកទ្វា...»
«ផាំង៎ៗៗ»
ទ្រាំមិនបានព្រោះតែគ្មានការឆ្លើយតប ក៏សម្រេចចិត្តច្រានទ្វាបន្ទប់នោះមួយទំហឹង គាប់ជួនទ្វាបន្ទប់ចាក់គន្លឹះតែមួយជាន់ទើបច្រានយ៉ាងស៊ីផុយ។
«ស៊ូយ៉ុន »សំឡេងហៅ បន្លឺខ្សោយជាងមុន ខណៈរាងខ្ពស់បោះជំហ៊ានចូលទៅក្នុងទីងងឹត ដែលមានតែពន្លឺពណ៌ទឹកក្រូចស្ទង់ៗ បំភ្លឺពេលរាត្រី ពន្លឺនោះចាំងទៅប៉ះលើរាងកាយតូចច្រឡឹង ពាក់អាវកាក់ដៃតូច ស្លៀកខោខ្លីត្រឹមគល់ភ្លៅ ដែលនាងកំពុងតែលង់លក់ក្នុងដំណេក...

«យើងគិតថាចូលត្រូវបន្ទប់ហើយ...»គេនិយាយតែម្នាក់ឯង ហើយក៏ស្ទុះឡើងលើពូក សង្រ្គប់ពីលើរាងតូចទាំងកម្រោល ព្រមទាំងចាប់ស្រាតសម្លៀកបំពាក់រាងតូចទាំងតក់ក្រហល់...
«អ្អាយ៎យយយ...»ស្រីតូច ស្រាប់តែដឹងខ្លួនភ្ញាក់ បើកភ្នែកធំៗទាំងផិតភ័យ ពេលដែលសុខៗមានមនុស្សមករុះរើស្រាតសម្លៀកបំពាក់នាងដោយគ្មានការអនុញ្ញាត បន្ទប់ក៏ងងឹត ទើបមើលមិនដឹងថាគេជាអ្នកណា រំពេចភ្លាមៗស្រីមាឌល្អិត ក៏ស្ទុះប្រាស់ខ្លួនទាំងស្លន់ស្លោ ប្រុងងើបឡើងហើយ តែត្រូវ ជុងហ្គុក ទម្លាក់បបូមាត់ជ្រុបថើប រុញមុខនាងឱ្យលិចចូលក្នុងខ្នើយវិញយ៉ាងលឿន...
«ហ្អឹមម...ជួយផង...អ៊ុប»

Continua a leggere

Ti piacerà anche

37.8M 1.1M 68
Deadly assassins Allegra and Ace have been trying in vain to kill each other for years. With a mutual enemy threatening their mafias, they find thems...