ស្អប់ពេញស្រឡាញ់

By Moka-Rk

129K 4.3K 75

Kim Aerin ពីនារីហាយសូម្នាក់ ចាយលុយដូចជាចាយក្រដាស មានចរិតក្អេងក្អាង មិនចេះខ្លាចអ្នកណា បែរជាត្រូវធ្លាក់ខ្លួនក្រ... More

Episode 1
Episode 2
Episode 3
Episode 5
Episode 6
Episode 7
Episode 8+9
Episode 10
Episode 11
Episode 12
Episode 13
Episode 14
Episode 15
Episode 16
Episode 17+18
Episode 19
Episode 20
Episode 21
Episode 22
Episode 23
Episode 24
Episode 25+26
Episode 27
Episode 28
Episode 29
Episode 30
Episode 31+32
Episode 33+34 (ភាគបញ្ចប់)
Announcement

Episode 4

4.1K 137 1
By Moka-Rk

សម្លរក្តៅមួយចានត្រូវបានជះទៅលើរាងកាយរបស់នាងតូច ដោយសារស្នាដៃរបស់ប្រុសកំលោះ ។ នាងតូចក្តាប់ដៃណែនសង្កត់ភាពឈឺចាប់នៅពេលនេះ ដោយមិនព្រមយំ ឬក៏ស្រែកឲ្យអ្នកគ្រប់គ្នាបានលឺឡើយ ព្រោះ អេរីន ជាមនុស្សស្រីដែលរឹងមាំណាស់ !!

ប្រាវ!!!

ចានម្ហូបដែលមាននៅលើតុទាំងប៉ុន្មានត្រូវបាន ថេយ៉ុង គ្រវាសឲ្យធ្លាក់បែកពេញលើឥដ្ឋ។ គ្រប់គ្នាសម្លឹងមើលទង្វើរបស់ ថេយ៉ុង កំពុងតែធ្វើដាក់នាងតូចជាមួយនឹងអារម្មណ៍តក់ស្លុតបំផុត ហើយក៏ស្មានមិនដល់ថារាងក្រាស់ហ៊ានធ្វើដល់ថ្នាក់នេះដែរ ។ អេនណា ឃើញដូច្នេះក៏បានឱនទៅជួយរើសអំបែងចានទាំងនោះនោះតែក៏ត្រូវដៃមាំចាប់ដៃរបស់នាងជាប់ ។

« កុំរើសអី! អូនអាចនឹងមុតអំបែងទាំងនេះណា ទុកឲ្យស្រីបម្រើម្នាក់នេះជាអ្នករើសទៅ ហើយបើមានអ្នកណាហ៊ានជួយនាង!! ដឹងគ្នាមិនខានទេ » ស្រដីចាប់ប្រុសកំលោះនាំ អេនណា ចេញទៅញ៊ាំអីនៅខាងក្រៅបាត់ ចំណែកឯងអ្នកនៅផ្ទះទាំងអស់ក៏បំបែកផ្លូវគ្នាទៅធ្វើការរបស់ខ្លួនវិញ ដោយទុកឲ្យ អេរីន នៅរើសអំបែងចានទាំងនោះតែម្នាក់ឯង ។ ដៃស្រឡូនចាប់អំបែងទាំងនោះដាក់មួយឡែក ម្តងមួយៗដោយមិប្រយ័ត្នដៃរបស់នាង ក៏ត្រូវឆូតជាមួយនឹងអំបែងចានទាំងនោះ ។ ឈាមក្រហមឆ្អាលបានហូរចេញមក ប្រឡាក់ពេញលឺឥដ្ឋ តែសម្រាប់ស្រីស្រស់វិញ ធារម្មណ៍ថាឈឺដោយសារតែមុខរបួសបន្តិចក៏គ្មានដែរ តែនាងបែរជាឈឺដោយសារតែពាក្យរបស់ ថេយ៉ុង ទៅវិញ !! ពាក្យថា ស្រីបម្រើ មួយម៉ាត់ នាងស្តាប់លឺហើយមានអារម្មណ៍ថាចុកអួលណែនក្នុងទ្រូងរកប្រាប់មិនត្រូវ !! គ្រាន់តែនឹកឃើញដល់ពាក្យទាំងនោះ ទឹកភ្នែកមួយតំណក់ស្រាប់តែរមៀលចុះមកកាត់ ផែនថ្ពាល់រលោងរបស់ អេរីន ទាំងដែលកាលពីមុននាងតូចកម្រយំដោយសារតែរឿងអស់នេះខ្លាំងណាស់ ។ បន្ទាប់ពីរៀបចំរួចរាល់អស់ហើយ នាងតូចបានបោះជំហ៊ានដើរទៅ សួនច្បារខាងក្រោយ ដោយអង្គុយចុះនៅលើស្មៅ ។កែវភ្នែកតូចសម្លឹងមើលព្រះចន្ទពេញវង្សតែម្នាក់ឯង យ៉ាងស្ងប់ស្ងាត់ ។

« នែ! នាងនៅធ្វើស្អី? អ្នកប្រុសហៅមិនលឺទេហេ៎ ? » សម្លេងមនុស្សស្រីម្នាក់បានដាស់អារម្មណ៍របស់អ្នកដែលកំពុងតែគិតទៅឆ្ងាយឲ្យត្រលប់មកវិញ ។ អេរីន រហ័សយកដៃជូតទឹកភ្នែករបស់ខ្លួន ដែលមិនដឹងស្រក់ចុះមកតាំងពីពេលណាចេញ រួចហើយក៏ប្រញាប់ដើរចូលក្នុងផ្ទះដោយមិននិយាយអ្វីមួយម៉ាត់ ។

« ថ្ងៃនេះ! ខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាឲ្យដឹងថា Suna ជាសង្សាររបស់ខ្ញុំហើយពេលដែលប៉ាម៉ាក់របស់ខ្ញុំត្រឡប់មកពីបរទេសវិញពេលណា ពួកយើងនឹងរៀបការជាមួយគ្នាសង្ឃឹមថាអ្នកទាំងអស់គ្នាននឹងទទួលនាងឲ្យបានល្អ » អ្នកកំលោះប្រកាសក្តែងៗប្រាប់គ្រប់គ្នាដែលនៅក្នុងផ្ទះ ។ នាងតូចលឺបែបនេះទ្រូងរបស់នាងចាប់ផ្តើចុកអួលណែនម្តងទៀតហើយទឹកភ្នែកប្រុងនឹងហូរចុះមកតែនាងខំទប់មិនឲ្យហូរនោះទេ

« ចំណែកស្រីម្នាក់នេះ!! បើសិនជានាងធ្វើខុសម៉ែដោះអាចវាយនាងនឹងរំពាត់ផ្តៅក៏បានដែរ តាមអ្វីដែលម៉ែដោះពេញចិត្ត »Taehyung
សម្លឹងមើលAerinដោយញញឹមបែបពឹសពុល

« ចា៎.... »ម៉ែដោះឆ្លើយដោយសម្លឹងមើលAerinដូចគ្នា។ អ្នកនៅក្នុងផ្ទះសម្លឹងមើលមកនាងដោយខ្សែភ្នែកស្អប់ខ្ពើមបំផុតដោយសារតែមិនអាចទ្រាំទ្រនឹងស្ថានភាពពេលនេះបានAerinបានរត់ទៅចម្ការក្រោយផ្ទះវិញទាំងទឹកភ្នែក។

« ខ្ញុំស្អប់ទីនេះ!! ខ្ញុំចង់ចេញពីទីនេះ!! ហឹក...ហឹក... » នាងតូចស្រែកយំដូចមនុស្សឆ្កួត។

គ្រប់គ្នាបានបំបែកគ្នាទៅគេងអស់ដោយSunaគេងបន្ទប់ខុសពីTaehyung។ កំពុងគេងសុខៗTaehyungលឺសំឡេងមនុស្សស្រីយំនៅឯងចម្ការក្រោយផ្ទះនោះមិនឈប់ទើបអ្នកកំលោះសម្រេចចិត្តបើកបង្អួចមើលឲ្យដឹងថាជាអ្នកណា។ គ្រាន់តែដឹងថាជាអ្នកណាហើយស្នាមញញឹមបង្កប់ទៅដោយភាពពឹសពុលបានលេចឡើងនៅលើផ្ទៃមុខសង្ហារបស់គេ។

« នៅមានGameសប្បាយៗជាច្រើនទៀតដែលខ្ញុំត្រូវលេងជាមួយនឹងនាង Kim Aerin! »

រាងស្តើងភ្ញាក់ឡើងទាំងមានអារម្មណ៍ថាឈឺដៃឈឺជើង។ នាងតូចបើកភ្នែកឡើងហើយរហ័សមើលដៃខ្លួនឯង។ ពេលនេះដៃរបស់នាងហើមខ្លាំងដោយសារតែកាលពីយប់Aerinមិនបានលាបថ្នាំសម្រាប់ការពារមុខរបួសឡើយ។ មិនបង្អង់យូរនាងតូចក៏មើលជើងរបស់នាងថែមទៀតគឺជើងរបស់នាងក៏មានសភាពហើមដូចគ្នាដែរគឺត្រង់កន្លែងមុខរបួស។ Aerinសាកងើបដើរដោយយកដៃទៅទប់ជញ្ចាំងក្បែរនោះព្រោះដៃស្តាំរបស់នាងហើមខ្លាំងធ្វើអ្វីមិនបានឡើយ។

« គិតយ៉ាងមិចទៅ? »នាងសម្លឹងមើលរបួសខ្លួនឯងដោយមិនដឹងថាត្រូវធ្វើយ៉ាងមិចបន្តទៀត។

Aerinព្យាយាមដើរចូលទៅក្នុងផ្ទះដើម្បីធ្វើការងារបន្តបើមិនចឹងទេនាងអាចត្រូវម៉ែដោះវាយនឹងរំពាត់ផ្តៅ។

« មកហើយហេស? »សម្លេងស្ត្រីចំណាស់លឺឡើង

« ចា៎ »

« ហ៊ឹម...ថ្ងៃនេះគឺគ្មានអីច្រើននោះទេសម្រាប់ឲ្យនាងធ្វើ...គឺនាងទៅផ្សារទិញម្ហូបមកព្រោះអ្នកប្រុសនឹងមកបាយនៅផ្ទះពេលថ្ងៃ »

« ក៏ប៉ុន្តែ...ជើងខ្ញុំ...អឺគឺពិបាកដើរ »នាងនិយាយទាំងរដេបរដុប

« ខ្ញុំមិនដឹងទេ! វាជារឿងរបស់នាង! ថ្ងៃនេះត្រូវតែបានម្ហូបមកវិញបើមិនចឹងទេ នាងនឹងត្រូវមិនខានទេ »ម៉ែដោះនិយាយចប់ក៏ដើរចេញទៅបាត់។

« ចាំខ្ញុំទៅជាមួយនាងឲ្យបានជាគ្នា »Sunaមិនដឹងចេញមកពីណានិយាយឡើង

« មិនអីទេ! ខ្ញុំមិនចង់រំខាននាងទេហើយណាមួយបើគ្រប់គ្នាដឹងថានាងទៅជាមួយខ្ញុំនោះ ខ្ញុំអាចនឹងមានរឿងក៏ថាបាន »

« តែមើលសភាពនាងពេលនេះចុះ...បើនាងទៅម្នាក់ឯងក្រែងលោពិបាកណា »

« អរគុណសម្រាប់ទឹកចិត្តរបស់នាងប៉ុន្តែខ្ញុំពិតជាមិនអីមែន »នាងតូចនិយាយចប់ក៏ប្រញាប់ដើរទៅស្លៀកពាក់ចេញទៅដោយសុំឲ្យតៃកុងឡានប្រចាំរបស់Taeជូនទៅប៉ុន្តែគេហាក់ដូចមិនអើពើសោះទើបនាងតូចត្រូវរកតាក់ស៊ីជិះទៅដោយខ្លួនឯង។ Sunaសម្លឹងមើលAerinដើរចេញទៅដោយស្នាមញញឹមនៅគែមមាត់។

«  កុំឲ្យខ្ញុំដឹងឲ្យសោះថានាងស្រឡាញ់Taehyung »

មកដល់ផ្សារAerinប្រញាប់ទិញអ្វីដែលម៉ែដោះត្រូវការទាំងជើងឈឺនៅឡើយហើយដៃរបស់នាងខាងស្តាំងក៏យួរអ្វីមិនបានទៀត។ ទិញអីរួចរាល់ហើយAerinរកតាក់ស៊ីជិះទៅផ្ទះមិនបាន នាងក៏ត្រូវដើរមកវិញ ទឹកមុខរបស់
Aerinចាប់ផ្តើមស្លេកព្រោះតែហត់ហើយមុខរបួសរបួសនាងកាន់តែហើមខ្លាំងទៀត នាងតូចដើរតិចៗទាំងដៃទប់ជញ្ជាំងផ្ទះរបស់គេក្បែរៗនោះ។ សុខៗAerinស្រាប់តែងងឹតមុខហើយរកកលចង់ដួលតែក៏មានដៃមាំមួយមកទ្ររាងកាយរបស់នាងមិនឲ្យដួល

« អ្នកនាងមិនអីទេហេស? »អ្នកកំលោះទប់នាងតូចបណ្តើរសួរបណ្តើរ

« ខ្ញុំ...មិនអីទេ »Aerinប្រឹងឈរឲ្យទាំងជើងម្ខាងទៀតនៅឈឺ

« តែជើងនឹងដៃរបស់អ្នកនាងហើមខ្លាំងណាស់ »

« ទុកបន្តិចទៅវាបាត់ដោយឯកឯងហើយ ខ្ញុំអរគុណលោកហើយដែលបានជួយខ្ញុំ »នាងញញឹមបន្តិចមុនដើរទៅមុខតទៀតប៉ុន្តែនាងតូចនៅតែទប់លំនឹងខ្លួនឯងមិនជាប់រកកលចង់ដួលម្តងទៀត

« ចាំខ្ញុំជូនអ្នកនាងទៅផ្ទះចុះ »

« មិនអីទេ! ខ្ញុំអាចដើរទៅខ្លួនឯងបាន »

« ហីយ៉ា...! អ្នកនាងខ្ញុំមិនមែនឃើញហើយមិនជួយទេណា កុំរឹងរូសពេក ចាំខ្ញុំជូនទៅផ្ទះ »

« ក៏ប៉ុន្តែ... »

« ម៉ោះ! ខ្ញុំបី! »អ្នកកំលោះលើកនាងតូចបីសម្តៅទៅឡានរបស់គេ

« ល...លោកដាក់ខ្ញុំចុះ...គេមើលមកមិនសមនោះទេ »នាងតូចនិយាយប្រាប់ប៉ុន្តែរាងក្រាស់មិនបានដាក់Aerinចុះឡើយគឺបន្តបីទៅរហូតទាល់តែដាក់ឲ្យនាងអង្គុយក្នុងឡានបានស្រួលបួលសិន

« អ្នកនាងឈ្មោះអីដែរ? »មកដល់ក្នុុងឡានភ្លាមអ្នកកំលោះក៏សួរភ្លែត

« ខ្ញុំឈ្មោះ Kim Aerin ចុះលោក? »

« ខ្ញុំ Park Jimin រីករាយដែលបានស្គាល់អ្នកនាង »នាយញញឹមពព្រាយដាក់រាងក្រមុំ

« ចា៎ ដូចគ្នា »

« ផ្ទះអ្នកនាងទៅតាមផ្លូវណា? »

« គឺជិះទៅត្រង់រហូតទៅ... »JiminបើកតាមAerinប្រាប់រហូតហើយអ្នកកំលោះក៏មានការងឿងឆ្ងល់ដែរហេតុអីផ្ទះរបស់នាងមានផ្លូវចូលជាមួយនឹងផ្ទះរបស់Tae។តាមJiminដឹងម្តុំភូមិគ្រឹះរបស់Taeគឺគ្មានអ្នកណាសង់ផ្ទះនៅជិតនឹងឡើយ។

« នេះ...គឺ... »Jiminរឹងតែច្របូកច្របល់ពេលAerinប្រាប់គេឲ្យឈប់ពីមុខភូមិគ្រឹះរបស់Tae

« អរគុណលោកហើយ!! »នាងញញឹមស្រស់ដាក់Jiminមុននឹងដើរចូលក្នុងភូមិគ្រឹះទាំងពិបាកមើល

« Ah Tae យកស្រីណាមកនៅជាមួយទៀតហើយ? មិចក៏យើងមិនដែលឃើញ? »
Jiminនិយាយម្នាក់ឯងទាំងងឿងឆ្ងល់រួចហើយក៏បើកឡានចេញទៅ។

+Taehyung Scene

អ្នកកំលោះកំពុងអង្គុយធ្វើការសុខៗស្រាប់តែមាលេខមិនស្គាល់បានផ្ញើសារអ្វីមួយមកឲ្យគេ។ មិនរង់ចាំយូររាងក្រាស់បានបើកសារនោះមើល។ នៅក្នុងសារនោះមានរូបថត
របស់Aerinដែលកំពុងតែចេញពីក្នុងឡានរួចហើយងាកទៅញញឹមដាក់មនុស្សប្រុសម្នាក់ដែលនៅក្នុងឡាននោះ។ ដោយសារតែឡានបិតកញ្ចក់ខ្មៅទើបនៅក្នុងរូបថតនោះឃើញតែរូបរាងរបស់គេដោយមិនបានឃើញមុខ។ Taehyungមើលហើយមានអារម្មណ៍ក្តៅស្លឹកត្រចៀកជាខ្លាំង

« ហ៊ានចេញទៅជួបប្រុសទាំងថ្ងៃផងហេស? ស្រីជើងល្អ »រាងក្រាស់និយាយទាំងសង្គ្រឺតធ្មេញខ្លួនឯង។មិនចាំយូរTaeទាញអាវធំរបស់គេមកពាក់ហើយក៏ដើរចេញពីOfficeបាត់ឯChulពេលឃើញចៅហ្វាយខ្លួនចេញទៅបែបនេះ អ្នកកំលោះប្រញាប់រត់ទៅតាមយ៉ាងទាន់ហន់។

« ចៅហ្វាយ! ប្រញាប់ទៅណា? »

« ទៅផ្ទះវិញ!! »គេនិយាយដោយសម្លេងត្រជាក់ទាំងដែលក្នុងចិត្តកំពុងតែក្តៅក្រហាយរឿងរូបថតរបស់Aerin

« តែ...មិនទាន់ដល់ម៉ោងចេញទេ... »

« យើងប្រាប់ថាទៅផ្ទះ!! »ដោយសារតែមិនហ៊ានជំទាស់ទើបChulសម្រេចចិត្តបើកឡានជូនTaeទៅផ្ទះភ្លាមៗ។

+Aerin Scene

នាងតូចយកបន្លែ សាច់ ម្ហូប ដែលទិញមកពីផ្សារទៅទុកនៅឯផ្ទះបាយរួចហើយក៏ធ្វើការងាររបស់នាងបន្តគឺគ្មានអ្វីក្រៅពីបោសជូតភូមិគ្រឹះទាំងមូលនោះទេ។

រាងក្រាស់ដើរចូលក្នុងផ្ទះទាំងមុខម៉ូវធ្វើឲ្យគ្រប់គ្នាដឹងបាត់ទៅហើយថាTaehyungកំពុងមួរម៉ៅនឹងរឿងអ្វីមួយ។

« Kim Aerin នៅឯណា?!!! »គេសួរទៅគ្រប់គ្នាដោយសំលេងត្រជាក់

« នាងកំពុងតែបោសជូតនៅខាងលើ »

រាងក្រាស់មិនបង្អង់យូរក៏ដើរឡើងទៅលើភ្លាមៗ គ្រប់គ្នាមានការងឿងឆ្ងល់ជាខ្លាំងពីចរិតរបស់TaehyungចំណែកSunaក៏ដូចគ្នា។ តាំងពីនាងសេពគប់Taehyungមក នាងមិនដែលឃើញអ្នកកំលោះបង្ហាញអការៈបែបនេះ
ទេ។ Taehyungចូលមកដល់ក៏អូសដៃនាងតូចចូលក្នុងបន្ទប់ទាំងដែលRinឈឺជើងពិបាកដើរ។

« លែង!! លែងខ្ញុំ »នាងតូចព្យាយាមបេះដៃចេញពីគេទាំងដៃមួយចំហៀងទៀតឈឺ។ Taehyungហាក់មិនបានខ្វល់ពីភាពឈឺរបស់នាងតូចឡើយ គេអូសAerinចូលបន្ទប់
ហើយក៏រុញនាងខ្ទប់នឹងជញ្ជាំងមួយទំហឹង។

« អ្នកណាឲ្យនាងចេញទៅជួបប្រុសទាំងព្រឹក? »នាយនិយាយទាំងក្តៅក្រហាយ

« ជួបប្រុស? នេះ! លោកឆ្កួតទេអី? »នាងសួរគេទាំងមិនយល់រឿង

« ហ៊ឹស! មិនមែនខ្ញុំភ្លើមិនដឹងរឿងទេ នាងឲ្យវាជូនមកដល់ផ្ទះខ្ញុំទៀត »

« ខ្ញុំទៅផ្សារទិញម្ហូបព្រោះម៉ែដោះប្រើ មិនបានទៅជួបប្រុសដូចដែលលោកគិតនោះទេ »

« ខ្ញុំនឹងធ្វើឲ្យនាងនិយាយចេញមកដោយខ្លួនឯង! Chul!!! »អ្នកកំលោះស្រែកហៅជំនិតរបស់ខ្លួន

« បាទ! ចៅហ្វាយ »

« ទៅយករំពាត់ផ្តៅមក!! ឲ្យលឿនឡើង!! »គ្រាន់តែលឺបែបនេះChulរាងស្ទាក់ស្ទើរមិនចង់ទៅយក

« យើងប្រាប់ឲ្យទៅយកម៉ោ!! ឲ្យលឿនឡើង!!! »

« ក៏ប៉ុន្តែ...អឺ...អ្នកប្រុស... »

« Nim!!! »រាងក្រាស់ស្រែកហៅស្រីបម្រើម្នាក់ទៀតមក

« ចា៎ អ្នកប្រុស? »

« ទៅយករំពាត់ផ្តៅមក!! ឲ្យលឿនឡើង »គ្រាន់តែរាងក្រាស់បញ្ជាភ្លាម Nimដើរទៅយកមកឲ្យភ្លែត។ បានរំពាត់មកដល់ដៃហើយTaeក៏ចាប់ផ្តើមវាយAerin

ឆ្វាច់!! ឆ្វាច់!!

« អាយ!!! »នាងតូចស្រែក

[ បើនាងនៅទ្រាំ នាងរឹតតែឈឺ... ]

Continue Reading

You'll Also Like

420K 16.2K 24
My priority /property/privacy
5.7K 474 20
ពួកយើងត្រូវរៀបការជាមួយគ្នាមែនទេ? ទាំងដែលពួកយើងមិនដែលស្គាល់គ្នាសោះ។ ស្នេហាឆ្មាកណ្តុរមួយក៏កើតឡើងដោយសារតែការរៀបការក្លែងក្លាយ
5.2K 470 20
នាងគឺជាសិស្សថ្មីនៅក្នុងសាលានេះប៉ុន្តែនាងក៏អាចយកឈ្នះចិត្តរបស់ Niki បាត់ទៅហើយ។ ពួកគេត្រូវដោះស្រាយបញ្ហាជាច្រើនជាមួយគ្នាជាពិសេសនោះគឺសង្សារចាស់របស់ Niki គ...
252K 34.5K 107
အပိုင်း ပေါင်း (83) ပိုင်း ပါပါတယ်။ စာလုံးရေကတော့ လေးထောင်နှင့်အထက် ရှိပါတယ်။ သားရဲ ကမ္ဘာကို ကူးပြောင်း သွားတဲ့ ဇာတ်လမ်း ပုံစံ မျိုးပါ။ [BL] ပါ။ က...