Episode 31+32

4.1K 150 3
                                    

៙មន្ទីរពេទ្យ

Jungkook ដើរចុះដើរឡើងពេញមុខបន្ទប់ ICU ទាំងចិត្តអន្ទះអន្ទែងបារម្ភពីបងប្រុស។

« អ្នកប្រុស! អង្គុយមួយកន្លែងសិនបានទេ? ខ្ញុំវិលមុខណាស់... »ដោយសារតែទ្រាំមិនបានទើប Din សម្រេចចិត្តនិយាយវាចេញមក

« បិទមាត់របស់ឯងទៅ!! យើងចង់ដើរ!! »
Jungkook ងាកទៅសម្លក់កូនចៅរបស់ខ្លួនដែលហ៊ានថាឲ្យគេ អ្នកកំលោះមិនខ្វល់ពីសម្តីរបស់ Din គិតតែពីដើរចុះដើរឡើងមិនឈប់។ មួយម៉ោងក្រោយមកលោកគ្រូពេទ្យបានចេញមក ទឹកមុខរបស់គាត់ហាក់ដូចជាមិនសូវល្អសោះ

« បងប្រុសរបស់ខ្ញុំយ៉ាងមិចហើយលោកគ្រូពេទ្យ? » រាងក្រាស់ចូលមកសួរភ្លាមៗព្រោះតែចិត្តបារម្ភខ្វល់ខ្វាយពី Taehyung វាច្រើនណាស់

« អ្នកជំងឺរួចផុតពីគ្រោះថ្នាក់ហើយ...គ្រាន់តែគេអាចនឹងត្រូវដើរមិនបានមួយរយៈព្រោះតែគ្រាប់កាំភ្លើងបានបាញ់ទម្លុះជើងស្តាំរបស់គេ »

« អរបាទ...អរគុណលោកគ្រូពេទ្យច្រើនណាស់ » អ្នកកំលោះឱនគំនាប់គ្រូពេទ្យទាំងចិត្តសប្បាយអរជាខ្លាំង ដឹងត្រឹមតែបងប្រុសរបស់នាយផុតពីគ្រោះថ្នាក់ Jungkook ធូរទ្រូងណាស់ទៅហើយ

« បាទ មិនអីទេ វាជាតួនាទីរបស់ខ្ញុំស្រាប់ទៅហើយ » ថាប់លោកគ្រូពេទ្យបានលា Jungkook ចេញទៅចំណែកឯអ្នកកំលោះបានចូលទៅមើលបងរបស់ខ្លួនដែលកំពុងតែគេងនៅលើគ្រែ...

+Aerin Scene

SuuE អង្គុយទាំងមិនស្ងប់ចិត្ត ភ្នែករបស់នាងចេះតែសម្លឹងទៅកាន់បន្ទប់ ICU ។ ក្នុងចិត្តបន់កុំឲ្យតែ Rin កើតអីទៅបានហើយព្រោះនាងរងទុក្ខមកច្រើនណាស់ហើយកន្លងមក...មួយសន្ទុះក្រោយលោកគ្រូពេទ្យបានដើរចេញមក។ SuuE រហ័សងើបឡើងសួរទៅកាន់លោកគ្រូពេទ្យ

« មិត្តភក្តិរបស់ខ្ញុំយ៉ាងមិចហើយលោកគ្រូពេទ្យ? »

« អ្នកម្តាយនឹងកូនរួចផុតពីគ្រោះថ្នាក់ហើយ »លោកគ្រូពេទ្យនិយាយឡើងទាំងញញឹម

« កូន? » SuuE សួរបញ្ជាក់ម្តងទៀតក្រែងលោនាងស្តាប់ច្រឡំ

« បាទ! អ្នកជំងឺមានផ្ទៃពោះកន្លះខែហើយ »

ស្អប់ពេញស្រឡាញ់Where stories live. Discover now