Episode 21

3.7K 133 1
                                    

« ព...ពស់! »នាងតូចមិនស្រែកឡើយគឺព្យាយាមធ្វើខ្លួនដូចធម្មតាហើយសត្វពស់នោះវាទៅបាត់។

« ហេតុអីពួកយើងដើរចេះតែឆ្ងាយទៅៗបែបនេះ? »

« ព្រៃនៅទីនេះមានទំហំប៉ុណ្ណា? »

« ខ្ញុំមិចនឹងដឹងទៅ? »

« អេ៎ ក្រែងនេះជាផ្ទះលោកតាលោកយាយរបស់លោកមិនចឹង? ហេតុអីបានជាលោកមិនដឹង? »

« បើខ្ញុំមិនដែលខ្វល់ផង មិចនឹងដឹងទៅ? »
__________________________
« KIM TAEHYUNG!!!!!! »Aerinស្រែកឡើងទាំងក្តៅក្រហាយព្រោះតែរាងក្រាស់រត់ចោលនាង

« មិចមិនមក? នាងចង់ឲ្យពួកនឹងចាប់រំលោភមែនទេ? »

« អាយយ!! ចាំខ្ញុំផងអាប្រុសឡប់ អាប្រុសមុខស្វា អាប្រុសឆ្កួត អាប្រុសចង្រៃយ៍ អាប្រុសកំសាក.... »
រាងស្តើងរត់បណ្តើរជេរTaeបណ្តើរទើបអ្នកកំលោះឈប់ចាំAerinបន្តិចដោយហុចដៃឲ្យនាងតូចកាន់។ ពួកគេទាំងពីរកាន់ដៃគ្នារត់ទៅមុខរហូត។ Aerinមានារម្មណ៍ថានាងធ្លាប់រត់កាន់ដៃគ្នាជាមួយTae
បែបនេះពីមុនប៉ុន្តែបែរជានឹកមិនឃើញ។

Taehyung ភ្ញាក់ឡើងសម្លឹងមើលទៅនារីដែលកំពុងតែលង់លក់នៅជិតខ្លួនទាំងអារម្មណ៍ច្របូកច្របល់។ ហេតុអីបានជាគេយល់សប្តិឃើញបែបនេះ? ឬមួយក៏យល់សប្តិនោះជាការពិត? តែហេតុអីគេចាំអ្វីមិនបានសោះចឹង? រាងក្រាស់យកដៃញីសក់ក្បាលខ្លួនឯងតិចៗបណ្តេញភាពស្មុគស្មាញទាំងនោះចេញ កាន់តែគិតគេកាន់តែឈឺក្បាលទើបអ្នកកំលោះសម្រេចចិត្តទុករឿងនោះម្តុំសិន។ Taehyung ងើបចេញពីគ្រែទាញកន្សែងចូលងូតទឹកបាត់ដោយមិនដាស់ឲ្យអ្នកដែលកំពុងតែលង់លក់ភ្ញាក់។

« អឹម... »Aerinពុតខ្លួននៅលើពូកទាំងមិនទាន់អស់ងងុយនៅឡើយ។ នាងតូចយកដៃញីភ្នែកដើម្បីឲ្យស្វាងបន្តិចបន្ទាប់មកនាងបានងើបឡើងយកកន្សែងមកចងពុំឲ្យបានស្រួលបួល។ មួយសន្ទុះក្រោយ Taehyung បានចេញពីបន្ទប់ទឹកឯរាងស្តើងពេលឃើញអ្នកកំលោះចេញមកក៏ប្រញាប់ចូលទៅងូតទឹកម្តងដោយមិននិយាយអ្វីមួយម៉ាត់។

« នាងចង់ចុះទៅរកអីញ៊ាំនៅខាងក្រោមឬក៏កម្មង់អាហារមកខាងលើ? »សម្លងគ្រលធំបន្លឺឡើងពេលដែលនាងតូចចេញពីបន្ទប់ទឹក

ស្អប់ពេញស្រឡាញ់Where stories live. Discover now