Episode 3

4.5K 150 3
                                    

« ចៅហ្វាយ! ពេលនេះយើងទៅណាបន្តទៀត? » ឈូល ដែលជាជំនិតរបស់ ថេយ៉ុង ប្រញាប់ងាកមកសួររាងក្រាស់ដែលអង្គុយនៅបាំងខាងក្រោយ បន្ទាប់ពីពួកគេចេញពីចំណតយន្តហោះផ្ទាល់ខ្លួនរបស់ត្រកូល រ៉ូសាតានីអូ ហើយ ។

« ទៅផ្ទះរបស់ស្រីដែល ជុង ធ្លាប់ទាក់ទង »

« បាទ! » ជំនិតសង្ហាររហ័សបញ្ជាចង្កូតឡានចេញទៅ ដោយមិននៅស្ទាក់ស្ទើរ ព្រោះមិនចង់ឲ្យអ្នកជាចៅហ្វាយឃ្នើសចិត្ត ។ ថេយ៉ុង បានប្រើឲ្យជំនិតរបស់គេទៅ ស៊ើបពីជីវប្រវត្តិរបស់នាងតូចមក ដោយមិនឲ្យខ្វះចន្លោះត្រង់ណាឡើយ ព្រោះតែគេចង់ដឹងថាស្រីម្នាក់នេះជាអ្នកណា ? មកពីណា ? ហើយមានចំណុចត្រង់ណាទៅដែលអាចធ្វើឲ្យ ជុងគុក ស្រឡាញ់ដល់ថ្នាក់ជិតងាប់ជិតរស់បែបនេះ ?

***

នាងតូចអង្គុយក្នុងផ្ទះវិឡាធំរបស់ខ្លួនទាំងក្តៅក្រហាយក្នុងចិត្ត ព្រោះតែកាតធនាគារនោះប្រើការលែងបាន។ អេរីន ដើរចុះដើរឡើងក្នុងផ្ទះដោយមិនដឹងថាត្រូវធ្វើយ៉ាងមិចបន្តព្រោះបើនាងទៅជួប ជុងគុក ក៏មិនកើតដែរដោយសារតែរាងស្តើងបានប្រើលុយរបស់អ្នកកំលោះអស់ច្រើនណាស់ទៅហើយ។

គ្រីង !

សម្លេងកណ្តឹងផ្ទះរបស់នាងតូចបន្លឺឡើងធ្វើឲ្យ ម្ចាស់ផ្ទះមានការចម្លែកក្នុងចិត្តយ៉ាងខ្លាំងព្រោះតាំងពីមកនៅទីនេះ អេរីន មិនដែលទាក់ទងអ្នកណាម្នាក់ ឲ្យដឹងអំពីអាស័យដ្ឋានផ្ទះរបស់នាងនោះទេ ។

« ឬមួយ ជុងគុក មករក? » គ្រាន់តែគិតដល់ឈ្មោះរបស់អ្នកម្ខាងទៀតហើយ ស្រីស្រស់ប្រញាប់ដើរទៅបើកទ្វារភ្លាម ដោយសារតែពេលនេះ នាងកំពុងតែចង់ជួបគេល្មម ។

« លោកជាអ្នកណា? » នៅពេលដែលទ្វារបានបើកឡើង បង្ហាញឲ្យឃើញមនុស្សប្លែកមុខ មានរាងខ្ពស់សង្ហារ បបូរមាត់ទាក់ទាញ សម្បុរស ទឹកមុខរាបស្មើ កំពុងតែសម្លឹងមើលមកមនុស្សស្រី មាឌតូចដែលបង្ហាញខ្លួននៅចំពោះមុខនាយ ។

« ខ្ញុំជាអ្នកណាមិនសំខាន់នោះទេ! ខ្ញុំមកនេះមានរឿងចង់និយាយជាមួយនាង » នាយកំលោះឈរជ្រែងហោប៉ៅ តបទៅកាន់អ្នកម្ខាងទៀត ដោយមិនក្រែងរអែងចិត្ត សូម្បីតែបន្តិច ។

ស្អប់ពេញស្រឡាញ់Where stories live. Discover now