Episode 11

3.4K 125 2
                                    

ពីរបីថ្ងៃក្រោយTaehyungត្រូវបានគេអនុញ្ញាតឲ្យចេញពីពេទ្យ។ អ្នកកំលោះត្រឡប់មកភូមិគ្រឹះរបស់គេវិញដោយមានSunaជាអ្នកមើលថែ

« អង្គុយចុះសិនមក! »

« អឹម... »

« បងដឹងទេ? ពេលបងបាត់ខ្លួនអូនបារម្ភពី
បងណាស់ »

« បាត់ខ្លួន? ពេលណា? »

« អូនគិតថាប្រហែលជាបងចាំមិនបាននោះទេប៉ុន្តែកុំទៅខ្វល់អីសំខាន់ពេលនេះបងមានសុវត្ថិភាពវិញហើយ »

+Aerin Scene

ក្រាក!

ទ្វាបន្ទប់ត្រូវបើកឡើងដោយដៃរបស់ស្រីស្អាត ស៊ីវីល័យ បបូរមាត់ពណ៌ក្រហមឆេះម្នាក់។

« យកទឹកទៅជះពីលើនាងទៅ »ស្រីម្នាក់នោះស្រែកបញ្ជាដោយសំលេងកាចឆ្នាស់

« បាទ! »

ឈូ!

ទឹកមួយធុងត្រូវជះទៅលើនាងតូចដែលដេកសន្លប់ស្តូកស្តឹងនៅលើដីទាំងរាងកាយហើមជាំពិបាកមើល។ នាងតូចបើកភ្នែកតិចៗទាំងអារម្មណ៍មិនល្អ

« អ្នកនាង! ស្រីម្នាក់នេះក្តៅខ្លួន! »បុរសម្នាក់ប្រាប់បន្ទាប់ពីស្ទាបថ្ងាសរបស់Aerin

« យកនាងទៅ!! ទោះក្តៅខ្លួនយ៉ាងមិចក៏ដោយព្រោះយើងធ្វើតាមអ្វីដែលចៅហ្វាយឯងបញ្ជាប៉ុណ្ណោះ »

បុរសនោះលើកAerinឡើងឲ្យដើរព្រោះជើងនាងអាចដើរបាន។ នាងតូចដើរទាំងមិនត្រង់ផ្លូវទៅចំណតឡាន ពេលនេះRinមិនដឹងឡើយថាពួកគេចង់នាំនាងទៅណានោះ។ ឡានពណ៌ខ្មៅត្រូវបានបើកមកឈប់ចំពីមុខភូមិគ្រឹះរបស់Taehyung។ នារីស៊ីវីល័យ បបូរមាត់ឆេះបានចាប់ទាញAerinចេញពីក្នុងឡាន
រួចហើយដើរចូលក្នុងភូមិគ្រឹះតាំងៗដោយមិនខ្លាច
រអាម្ចាស់ផ្ទះសូម្បីតែបន្តិច។ SunaនឹងTaeឃើញបែបនេះក៏រហ័សងើបឡើងហើយសម្លឹងមើលទៅស្រីម្នាក់នោះ

« លោកប្រដៅនាងរបៀបមិច? បានជាឲ្យនាងទៅទាក់ទងប្តីគេបែបនេះ? »នាងថារួចក៏ច្រានAerinឲ្យដួលនៅពីមុខគ្រប់គ្នាទាំងសភាពរបស់នាងពិបាកមើលទៅហើយ

« មានរឿងអី? នាងចង់និយាយពីអី? ខ្ញុំស្តាប់មិនយល់នោះទេ »Sunaសួរឡើងទាំងចម្ងល់

ស្អប់ពេញស្រឡាញ់Where stories live. Discover now