Episode 24

3.8K 149 0
                                    

Aerin ទាញកាំភ្លើងយកមកកាន់នៅនឹងដៃរួចហើយទាញវ៉ាលីរបស់នាងដើរចុះមកក្រោម។ គ្រប់គ្នានៅក្នុងផ្ទះតក់ស្លុតជាខ្លាំងពេលដែលឃើញដៃស្រីស្រស់មានកាំភ្លើងជាមួយនឹងវ៉ាលី

« នេះ...Rin ចង់ធ្វើអី?! » Hoseok សួរទៅ Namjoon ដែលឈរក្បែរនោះ

« ចរិតពិតរបស់នាងពេលខឹងខ្លាំង »

« ចឹងយើងចូលទៅឃាត់នាងទៅ កុំឲ្យធ្វើអីលើសនឹង »

« ឃាត់មិនបាននោះទេ បើឯងចូលទៅឃាត់ នាងអាចខឹងលើសដើម យើងសុខចិត្តឈរមើលពីចម្ងាយ »

« Aerin ចង់ធ្វើអីនឹង? » Jungkook បម្រុងចង់ចូលទៅឃាត់តែក៏ត្រូវ Jin ចាប់ដៃមិនឲ្យចូលទៅ

« បើឯងទៅនាងអាចនឹងធ្វើអ្វីលើសនឹងទៀត »Jin និយាយឡើងដោយសម្លឹងមើលទៅប្អូនស្រីរបស់ខ្លួន។ មិនមែនអ្នកកំលោះមិនចង់ឃាត់នោះទេប៉ុន្តែនាយដឹងចរិតរបស់ Rin ទើបទ្រាំមើលពីចម្ងាយដោយមិនហ៊ានធ្វើអ្វី

« តែខ្ញុំថា... »

« Rin មិនធ្វើអីលើសនឹងទេ នាងគ្រាន់តែចង់គម្រាមអ្នកណាម្នាក់ប៉ុណ្ណោះ នៅឲ្យស្ងៀមហើយចាំមើលថានាងនឹងធ្វើយ៉ាងមិចបន្ត »Jin ប្រាប់បែបនេះទើប Jungkook សម្រេចចិត្តឈរមើល

«  បងRin កំពុងតែគិតអីនឹងបងស្រី? » Mora ងាកទៅសួរ SuuE ដែលឈរក្បែនោះ

« បងក៏មិនដឹងដូចគ្នា »

« ដៃរបស់ Rin មានកាំភ្លើង » Jimin និយាយឡើងពេលដែលឃើញនាងតូចកាន់កាំភ្លើង

« បងថារឿងកាន់តែធំហើយ »Yoongi និយាយឡើងទាំងទឹកមុខមិនសូវល្អ

« អ្នកនាង Rin ចង់ទៅណា? »ម៉ែដោះចូលមកសួរភ្លាម

« ខ្ញុំនឹងចេញពីទីនេះ »សម្តីរាបស្មើរបស់នាងធ្វើឲ្យគ្រប់គ្នាស្តាប់លឺហើយព្រឺខ្នងព្រោះពីដើមមក Aerin មិនដែលនិយាយសម្តីបែបនេះជាមួយនឹងអ្នកនៅក្នុងផ្ទះនេះទេ

« កុំអីអ្នកនាង! ពួកខ្ញុំមិនចង់ឲ្យអ្នកនាងទៅចោលពួកខ្ញុំទេ »គ្រប់គ្នានិយាយឡើងដោយសំលេងអង្វរករតែពាក្យទាំងនេះវាមិនអាចធ្វើនាងតូចប្តូរចិត្តបានឡើយ

« Rin... »រាងសង្ហា Taehyung រត់ចូលមករកនាងតូចតែត្រូវរាងស្តើងលើកកាំភ្លើងតម្រង់ទៅរូបគេ

ស្អប់ពេញស្រឡាញ់Där berättelser lever. Upptäck nu