Episode 8+9

4.1K 146 0
                                    

ពួកគេបានយកAerinទៅចងជាប់នឹងដើមឈើមួយនៅក្នុងព្រៃដែលស្ថិតនៅចំហៀងភូមិគ្រឹះនោះឯSunaវិញពួកគេបានយកទៅឃុំក្នុងឃ្លាំងចាស់មួយ។

« ធ្វើតាមផែនការទៅ! »

« បាទ! »និយាយចប់បុរសម្នាក់បានថតរូបរបស់Sunaរួចហើយក៏ផ្ញើទៅឲ្យTaehyung។

« បងផ្ញើរូបរបស់អូនទៅឲ្យគេហើយ »សម្លេងគ្រលរធំនិយាយឡើង

« ល្អហើយ! »

« ពេលណាទើបអូនព្រមចាកចេញពីវាមករស់នៅជាមួយបងដូចកាលពីមុន? »

« មិនយូរនោះទេ! បើអូនបានរៀបការជាមួយវាហើយអូនសម្លាប់គ្រួសាររបស់វាចោលទាំងអស់ទ្រព្យសម្បត្តិទាំងប៉ុន្មាននឹងធ្លាក់មកលើពួកយើង »

« ហេតុអីអូនដល់ថ្នាក់សម្លាប់ទាំងគ្រួសារ? »

« បងភ្លេចហើយហេ៎ថាប៉ារបស់វាធ្លាប់សម្លាប់ម៉ាក់
របស់អូន? »លឺសម្តីរបស់នាងហើយគេក៏ស្ងាត់មាត់
មិននិយាយអ្វីតទៀត។

+Taehyung Scene

អ្នកកំលោះកំពុងតែអង្គុយនិយាយជាមួយនឹងតារបស់គេសុខៗស្រាប់តែមានសារមួយលោតឡើងក្នុង
ទូរសព្ទរបស់គេ។ រាងក្រាស់បើកមើលសារនោះ
ហើយក៏ឃើញរូបថតSunaអង្គុយលើកៅអីទាំងដៃជាប់ច្រវ៉ាក់ក្នុងបន្ទប់ងងឹតមួយដែលមានភ្លើងព្រាលៗ
ប៉ុណ្ណោះ។

« មានរឿងធំហើយៗ »ស្រីម្នាក់បានរត់មកស្រែក
ទាំងភិតភ័យធ្វើឲ្យអ្នកផ្ទះទាំងអស់ចេញមកជុំគ្នា

« មានរឿងអីKin? »ម៉ែដោះក៏សួរនាង

« គ...គឺ...អ្នកនាងAerinបាត់ខ្លួនហើយ »

« ហា៎!!!?? »គ្រប់គ្នាភ្ញាក់ផ្អើលនឹងរឿងនេះឯលោកយាយរបស់Taeរឹតតែបារម្ភពីនាងតូចថែមទៀត

« Sunaក៏បាត់ខ្លួនដូចគ្នា ពេលនេះខ្ញុំត្រូវទៅរកSunaមុន »

« បងTae! ខ្ញុំទៅជាមួយបងដែរ »នាងតូចSuuE
និយាយឡើងទាំងបារម្ភពីមិត្តមិនដឹងជាពេលនេះនាងយ៉ាងមិចទៅហើយទេ

« កុំអី! វាគ្រោះថ្នាក់ណាស់! ឯងនៅទីនេះមើលថែគ្រប់គ្នាឲ្យបានល្អទៅ! បើអាចCallហៅបងទី2ឲ្យមកទីនេះមក »រាងក្រាស់និយាយចប់ក៏យកសោរឡានបើកឡានចេញទៅរកតែចាស់ៗនឹងអ្នកផ្ទះឃាត់មិនទាន់។ SuuEទាញទូរសព្ទCallទៅ
Hoseokជាបន្ទាន់

ស្អប់ពេញស្រឡាញ់Where stories live. Discover now