Episode 4

4.1K 137 1
                                    

សម្លរក្តៅមួយចានត្រូវបានជះទៅលើរាងកាយរបស់នាងតូច ដោយសារស្នាដៃរបស់ប្រុសកំលោះ ។ នាងតូចក្តាប់ដៃណែនសង្កត់ភាពឈឺចាប់នៅពេលនេះ ដោយមិនព្រមយំ ឬក៏ស្រែកឲ្យអ្នកគ្រប់គ្នាបានលឺឡើយ ព្រោះ អេរីន ជាមនុស្សស្រីដែលរឹងមាំណាស់ !!

ប្រាវ!!!

ចានម្ហូបដែលមាននៅលើតុទាំងប៉ុន្មានត្រូវបាន ថេយ៉ុង គ្រវាសឲ្យធ្លាក់បែកពេញលើឥដ្ឋ។ គ្រប់គ្នាសម្លឹងមើលទង្វើរបស់ ថេយ៉ុង កំពុងតែធ្វើដាក់នាងតូចជាមួយនឹងអារម្មណ៍តក់ស្លុតបំផុត ហើយក៏ស្មានមិនដល់ថារាងក្រាស់ហ៊ានធ្វើដល់ថ្នាក់នេះដែរ ។ អេនណា ឃើញដូច្នេះក៏បានឱនទៅជួយរើសអំបែងចានទាំងនោះនោះតែក៏ត្រូវដៃមាំចាប់ដៃរបស់នាងជាប់ ។

« កុំរើសអី! អូនអាចនឹងមុតអំបែងទាំងនេះណា ទុកឲ្យស្រីបម្រើម្នាក់នេះជាអ្នករើសទៅ ហើយបើមានអ្នកណាហ៊ានជួយនាង!! ដឹងគ្នាមិនខានទេ » ស្រដីចាប់ប្រុសកំលោះនាំ អេនណា ចេញទៅញ៊ាំអីនៅខាងក្រៅបាត់ ចំណែកឯងអ្នកនៅផ្ទះទាំងអស់ក៏បំបែកផ្លូវគ្នាទៅធ្វើការរបស់ខ្លួនវិញ ដោយទុកឲ្យ អេរីន នៅរើសអំបែងចានទាំងនោះតែម្នាក់ឯង ។ ដៃស្រឡូនចាប់អំបែងទាំងនោះដាក់មួយឡែក ម្តងមួយៗដោយមិប្រយ័ត្នដៃរបស់នាង ក៏ត្រូវឆូតជាមួយនឹងអំបែងចានទាំងនោះ ។ ឈាមក្រហមឆ្អាលបានហូរចេញមក ប្រឡាក់ពេញលឺឥដ្ឋ តែសម្រាប់ស្រីស្រស់វិញ ធារម្មណ៍ថាឈឺដោយសារតែមុខរបួសបន្តិចក៏គ្មានដែរ តែនាងបែរជាឈឺដោយសារតែពាក្យរបស់ ថេយ៉ុង ទៅវិញ !! ពាក្យថា ស្រីបម្រើ មួយម៉ាត់ នាងស្តាប់លឺហើយមានអារម្មណ៍ថាចុកអួលណែនក្នុងទ្រូងរកប្រាប់មិនត្រូវ !! គ្រាន់តែនឹកឃើញដល់ពាក្យទាំងនោះ ទឹកភ្នែកមួយតំណក់ស្រាប់តែរមៀលចុះមកកាត់ ផែនថ្ពាល់រលោងរបស់ អេរីន ទាំងដែលកាលពីមុននាងតូចកម្រយំដោយសារតែរឿងអស់នេះខ្លាំងណាស់ ។ បន្ទាប់ពីរៀបចំរួចរាល់អស់ហើយ នាងតូចបានបោះជំហ៊ានដើរទៅ សួនច្បារខាងក្រោយ ដោយអង្គុយចុះនៅលើស្មៅ ។កែវភ្នែកតូចសម្លឹងមើលព្រះចន្ទពេញវង្សតែម្នាក់ឯង យ៉ាងស្ងប់ស្ងាត់ ។

« នែ! នាងនៅធ្វើស្អី? អ្នកប្រុសហៅមិនលឺទេហេ៎ ? » សម្លេងមនុស្សស្រីម្នាក់បានដាស់អារម្មណ៍របស់អ្នកដែលកំពុងតែគិតទៅឆ្ងាយឲ្យត្រលប់មកវិញ ។ អេរីន រហ័សយកដៃជូតទឹកភ្នែករបស់ខ្លួន ដែលមិនដឹងស្រក់ចុះមកតាំងពីពេលណាចេញ រួចហើយក៏ប្រញាប់ដើរចូលក្នុងផ្ទះដោយមិននិយាយអ្វីមួយម៉ាត់ ។

ស្អប់ពេញស្រឡាញ់जहाँ कहानियाँ रहती हैं। अभी खोजें