Episode 19

3.4K 141 1
                                    

Nieដែលជាអ្នកបម្រើនៅក្នុងផ្ទះបានយកអាហារឲ្យSunaដល់បន្ទប់ព្រោះតែនាងគិតថាSunaមើល
មិនឃើញបើសិនជាចុះមកខាងក្រោមក៏ពិបាក។

« អ្នកនាSuna នេះគឺជាអាហារពេលល្ងាច អ្នកនាងពិសារពេលនេះមែនទេ? »Nieលើកអាហារ
នោះមកដាក់នៅលើតុហើយសួរទៅអ្នកដែលកំពុងតែគេងនៅលើគ្រែ Sunaងើបឡើងដោយមិននិយាយអ្វីមួយម៉ាត់រួចហើយនាងបានទាញចានអាហារនោះមកជិតខ្លួនដូចជាមនុស្សមើលឃើញធ្វើឲ្យNieហាក់ឆ្ងល់ជាខ្លាំង

« អ្នកនាងមើលឃើញវិញហើយមែនទេ? »

« ចេញទៅ! »

« តែខ្ញុំត្រូវ...»

« យើងប្រាប់ថាឲ្យចេញទៅ!! ថ្លង់ទេហេ៎!! »
Sunaដើរទៅច្រានNieឲ្យចេញពីបន្ទប់មួយទំហឹងធ្វើឲ្យNieដួលទៅលើដីភ្លាមៗរួចហើយនាងក៏ទាញទ្វាបន្ទប់បិតបាត់ឯMoraបានឡើងមកខាងលើឃើញNieដួលនៅលើឥដ្ឋក៏ប្រញាប់ទៅជួយលើក

« យ៉ាងមិចហើយបង? មានត្រូវត្រង់ណាទេ? »ស្រីស្រស់លើកអ្នកដែលដួលឡើងសួរទាំងបារម្ភ

« ខ្ញុំមិនអីទេ អរគុណអ្នកនាងតូចហើយ »Nieញញឹមដាក់អ្នកនៅចំពោះមុខ

« ស្រីម្នាក់នោះអាក្រក់មែន!! »Moraដៀងភ្នែកមើលទៅបន្ទប់របស់Sunaទាំងក្តៅក្រហាយ

« អ្នកនាងច្បាស់ជាឃ្លានហើយ! ចាំខ្ញុំរៀបអាហារឲ្យអ្នកនាងចុះណា »NieដឹកដៃMoraចុះទៅក្រោមវិញ។

Sunaបានញញឹមឡើងនៅពេលដែលនាងសម្លឹងតាមបង្អួចឃើញថាឡានរបស់រាងក្រាស់Taehyungបើកចូលមកដល់។ ប្រហែលមួយសន្ទុះក្រោយនាងប៉ាន់ស្មានបានថាTaeកំពុងតែឡើងមករកនាង

ប្រាវ!

នាងរហ័សគ្រវាសចានម្ហូបដែលនៅលើតុទាំងប៉ុន្មានឲ្យធ្លាក់ទៅលើឥដ្ឋបែកខ្ទេចគ្មានសល់ Sunaបានយកអំបែងចាននោះមកឆ្នូតលើម្រាមដៃរបស់នាងឲ្យមានឈាមហូរមកឯTaehyungពេលលឺសម្លេងធ្លាក់បែកអ្វីមួយហើយអ្នកកំលោះក៏ប្រញាប់រត់ឡើងមកមើល ដៃមាំបើកទ្វាចូលបន្ទប់របស់Suna រាងក្រាស់ឃើញដៃរបស់អ្នកនៅចំពោះកំពុងមានឈាមហូរមកមិនឈប់

« Suna! »Taehyungចូលទៅមើលដៃរបស់Sunaដែលមុតត្រូវអំបែង។

« ម៉ែដោះ! ឆាប់យកប្រអប់ថ្នាំនឹងបង់រុំរបួសមក »
គ្រាន់តែTaeស្រែកបញ្ជាចប់ប្រអប់ថ្នាំនឹងបង់រុំរបួសបានមកដល់ដៃអ្នកកំលោះ។ Taehyungរហ័សយកថ្នាំលាបពីលើដៃSunaនឹងរុំរបួសឲ្យនាងបានត្រឹមត្រូវ

ស្អប់ពេញស្រឡាញ់Where stories live. Discover now