Episode 16

3.4K 138 4
                                    

« អឹស! ឯងជាអ្នកណា? មានសិទ្ធិអីមកធ្វើបែបនេះដាក់យើង? »Sunaប្រឹងរើបម្រាស់

« Jungkook... »Rinហៅអ្នកកំលោះតិចៗពេលដែលឃើញថាអ្នកដែលនៅចំពោះមុខជាអ្នកណា

« ខ្ញុំគួរតែសួរនាងទើបត្រូវ! »

« បើកត្រចៀករបស់ឯងស្តាប់ឲ្យច្បាស់ណា! យើងជាសង្សាររបស់Taehyungដែលជាម្ចាស់ផ្ទះមួយនេះហើយនៅថ្ងៃមុខពួកយើងនឹងរៀបការជាមួយគ្នា »

« ហ៊ឹស! គ្រាន់តែជាសង្សាររបស់បងTaeសោះតែធ្វើចរិតចេញមកដូចជាម្ចាស់ផ្ទះ »Moraថាឲ្យទាំងពេបមាត់ជ្រេញចរិតស្រីដែលនៅចំពោះមុខ

« ហើយឯងនឹងត្រូវជាស្អី? »SunaសួរទៅMoraវិញទាំងក្តៅក្រហាយ

« អ្នកនាង! អ្នកប្រុស! មកតាំងពីពេលណាហេតុអីមិនប្រាប់ពួកខ្ញុំ? »ម៉ែដោះទើបតែមកពីផ្សារពេលមកដល់ផ្ទះឃើញJungkookនឹងMoraនៅទើបរហ័សចូល
មកសួរ

« ម៉ែដោះ! ពួកគេទាំងពីរជាអ្នកណា? »SunaសួរទាំងដែលJungkookនៅច្របាច់ដៃនាងនៅឡើយ

« អ្នកប្រុសJungkookជាប្អូនប្រុសរបស់អ្នកប្រុសTae អ្នកនាងMoraជាប្អូនស្រីរបស់អ្នកប្រុសTaeដូចគ្នា »

« ស្តាប់លឺហើយមែនទេថាអ្នកណាជាម្ចាស់ផ្ទះនោះ? កុំចេញមកធ្វើចរិតហួសពីការពិតពេកនាង »
Moraនិយាយបែបឌឺដងដាក់អ្នកម្ខាងទៀត

« ថ្ងៃក្រោយនាងគ្មានសិទ្ធិលើកដៃធ្វើបាបមិត្តរបស់ខ្ញុំទៀតនោះទេ ចាំទុក! »Jungkookច្រានSunaឲ្យដួលទៅលើដីមួយទំហឹងទើបហើយអ្នកដែលនៅទីនោះនាំគ្នាសើចចំអកSunaរួចក៏ដើរចេញបាត់ទៅ។

« យើងស្អប់គ្រួសាររបស់ឯង!! ថ្ងៃណាមួយយើងនឹងសងសឹកឲ្យទាល់តែបាន!! »កែវភ្នែករបស់នាងប្រែជារឹងកំព្រឹសព្រោះពេលនេះចិត្តរបស់នាងមានតែគំនុំចាស់ដែលមិនទាន់សងសឹកប៉ុណ្ណោះ។

#Skip

JungkookនឹងAerinបានមកអង្គុយនិយាយគ្នានៅក្នុងបន្ទប់ទទួលភ្ញៀវ។

« ខ្ញុំសុំទោសចំពោះរឿងកន្លងមក កាលនោះមកពីខ្ញុំទាល់ច្រកពេកទើបធ្វើបែបនោះហើយក៏មិនបានគិតថាលោកអាចនឹងទៅជាបែបនឹងដែរ »Aerinនិយាយទាំងឱនមុខចុះបែបដឹងកំហុស

ស្អប់ពេញស្រឡាញ់Όπου ζουν οι ιστορίες. Ανακάλυψε τώρα