Episode 28

3.8K 125 3
                                    

3 Days Later...

Taehyung បើកភ្នែកឡើងសំលឹងមើលទៅពិដាន នៅក្នុងបន្ទប់របស់គេ ទាំងអារម្មណ៍ឈឺត្រង់ ទ្រូងខាងឆ្វេងខ្ទោកៗ ។ អ្នកកំលោះសំលឹងមើល សភាពរបស់ ខ្លួនឯង នៅពេលនេះ រូបភាពដែល គេវាយនាងតូច ជាមួយនឹងរំពាត់ផ្តៅ បានផុសឡើង ក្នុងខួរក្បាលរបស់ នាយម្តងទៀត ។

« ខ្ញុំចង់ឲ្យនាងផ្តល់ឱកាសឲ្យខ្ញុំម្តងទៀតណាស់ Rin » រាងក្រាស់និយាយឡើង ទឹកភ្នែកមួយតំណក់ស្រក់ចុះមក ដោយភាពឈឺចាប់នឹងស្តាយក្រោយ ខំតាមសុំអង្វរនាងមកហើយ តែ Aerin នៅតែមិនទន់ចិត្ត ធ្វើឲ្យ Taehyung ចាប់ផ្តើមមានអារម្មណ៍ចុះចាញ់

ក្រិក!

សំលេងគន្លឹះទ្វាលឺឡើង រាងក្រាស់រហ័សយកដៃគ្រវាស ទឹកភ្នែកដែលស្រក់ចុះមកមុននេះចេញ ដើម្បីលាក់ភាពឈឺចាប់មួយនេះ នាយកំលោះមិនចង់ឲ្យអ្នកផ្សេងមើលមកខ្លួនថាជាមនុស្សទន់ខ្សោយឡើយ

« បងដឹងខ្លួនហើយហេ៎? »សំលេងស្រទន់បន្លឺឡើងយ៉ាងរីករាយ នាងតូចដាក់កន្រ្តក់ផ្លែឈើ នៅក្បែរតុជិតគ្រែគេងរបស់ Taehyung ។ Mora ដើរមកមើលបងប្រុសរបស់ខ្លួនដែលស្ថិតនៅលើគ្រែពេទ្យជាមួយនឹងសភាពពិបាកមើល ពេលដឹងរឿងនេះភ្លាមនាងតូចប្រញាប់មកមើលបងរបស់ខ្លួនប៉ុន្តែ Taehyung នៅមិនទាន់ដឹងខ្លួនរហូតទាល់តែពេលនេះទើបរាងក្រាស់ដឹងខ្លួន។

« Mora...មួយរយៈនេះឯងស្គមខ្លាំងណាស់! មានរឿងអីមែនទេ? » Taehyung សម្លឹងមើលប្អូនជាមួយនឹងភាពសង្ស័យនៅក្នុងចិត្ត

« គ្មានអ្វីទេ! បងគិតតែពីខ្លួនឯងពេលនេះទៅ! »

« ហ៊ឹស! របួសរបស់បងវាមិនឈឺដូចជាបេះដូងរបស់បងនៅពេលនេះទេ »Taehyungងាកទៅញញឹមស្ងួតដាក់ប្អូនស្រី។ Mora ឃើញបងបែបនេះមិនអាណិតមិនបាន នាងដឹងថាទង្វើររបស់បងនាងពិតជាមិនគួរឲ្យអត់ឱននោះទេ តែបើបើសិនជាយើងផ្តល់ឱកាសឲ្យគេកែខ្លួនក៏មិនខុសអ្វីដែរ

« បងចង់ជួបបងស្រីទៀតទេ? »

« នាងមិនចង់ជួបបងទេ បងមានមុខអ្វីទៅជួបនាងទៀតនោះ? »

« កុំប្រាប់ណាថាបងចាញ់គាត់ហើយ? ក្រែងបងជាមនុស្សដែលមិនងាយចាញ់អ្នកណាងាយៗហេ៎? មិចបានជាមិនព្រមយកឈ្នះចិត្តរបស់បង Rin ឲ្យបានទៅ? ខ្ញុំជឿថ្ងៃណាមួយគាត់នឹងទន់ចិត្ត ទង្វើរបស់បងពេលនេះលះបង់ចំពោះគាត់ក៏មិនតិចដែរ »

ស្អប់ពេញស្រឡាញ់Where stories live. Discover now