Episode 2

5K 160 4
                                    

នេះ! លោកតាដាច់ចិត្តដល់ម្លឹង?

នាងតូចគិតក្នុងចិត្តទាំងឈឺអួលណែន។ ហេតុអីបានជាគ្មានអ្នកណាខ្វល់ពីនាង? គ្មានអ្នកណាឃាត់នាងឲ្យនៅ? ឃើញនាងដើរចេញម្នាក់ៗនាំគ្នាសម្លឹងមើលទាំងមិននិយាយអីមួយម៉ាត់។ រាល់ថ្ងៃ Aerin មិនដែលចង់មានរឿងជាមួយអ្នកណានោះទេតែមកពីនាងស្អប់មនុស្សដែលចូលចិត្តផ្ចាញ់ផ្ចាលនឹងនាងច្រើនពេក។ នាងស្អប់បំផុតមនុស្សដែលមើលងាយនាងថានាងទន់ជ្រាយ មិនរឹងមាំ ដោយសារតែបែបនេះហើយទើប Aerin ក្លាយទៅជាមនុស្សថ្មី នាងចាប់ផ្តើមចេះតមាត់ ចេះវៃគេ ហើយ Aerin ហ៊ានដល់ថ្នាក់លើកដៃសម្លាប់មនុស្សទៀតផង បើសិនជាម្នាក់នោះធ្វើឲ្យនាងតូចកាន់តែស្អប់ខ្លាំង។ នាងតូចបានហៅតាក់ស៊ីជិះទៅរកបន្ទប់ជួលព្រោះ នាងក៏មានសល់លុយខ្លះៗក្នុងកាបូបដែរ។ Aerin ហុចលុយឲ្យតាក់ស៊ីរួចហើយក៏ដើរចូលទៅក្នុងផ្ទះមួយដែលមើលទៅទ្រុឌទ្រោមប៉ុន្តែក៏មានបន្ទប់ជួលដែលមានតម្លៃមិនថ្លៃសម្រាប់សម្រាកដែរ។ រាងស្តើងដើរចូលទៅមិនឃើញមានអ្នកណាម្នាក់ឡើយគឺបរិយាកាសក្នុងផ្ទះនោះគឺស្ងាត់ហើយមិនសូវភ្លឺទៀតធ្វើ Aerin រាងព្រឺសម្បុរតិចៗដែរស្រាប់តែនាងតូចបែរក្រោយក៏ត្រូវភ្ញាក់នឹងវត្តមានរបស់ស្រ្តីចំណាស់ម្នាក់ដែលគាត់បានបិតម៉ាស់នៅលើមុខ។

« មករកអី? » គាត់ចោទសំណួរទៅនាងតូច

« ចង់ជួលបន្ទប់សម្រាប់នៅ »

« បើចឹងមកខាងនេះ »គាត់ដើរទៅក្រោយផ្ទះដែលមានបន្ទប់ជាច្រើនតម្រៀបគ្នារួចហើយគាត់បានហុចសោរឲ្យទៅ Rin សម្រាប់បន្ទប់មួយ

« សល់តែមួយបន្ទប់នឹងទេ សម្រាកសិនទៅយប់ណាស់ហើយ » គាត់និយាយរួចក៏ដើរចេញទៅបាត់ឯ Rin បានចាក់សោរចូលក្នុងបន្ទប់នោះ

« ហ៊ើយ...បន្ទប់មនុស្សនៅឬមួយក៏បន្ទប់សត្វនៅ? បានជាមានដីច្រើនយ៉ាងនេះហើយក្លិនបន្ទប់ក៏ស្អុយទៀត មើលទៅយប់នឹងគេលក់ឬអត់ទេ? » Rin និយាយបណ្តើរសម្លឹងមើលបរិវេណក្នុងបន្ទប់បណ្តើរ

« ស្លាប់ហើយ!! ខោអាវក៏មិនបានយកមកជាប់ខ្លួន នេះ...ហ៊ើយ...លុយដែលនៅសល់ប្រហែលជានៅមិនបានយូរទេគឺអស់ហើយ... »នាងនិយាយទាំងមុខស្អុយព្រោះតែស្មុគស្មាញរឿងចាយវាយ

ស្អប់ពេញស្រឡាញ់Where stories live. Discover now