ស្អប់ពេញស្រឡាញ់

By Moka-Rk

129K 4.3K 75

Kim Aerin ពីនារីហាយសូម្នាក់ ចាយលុយដូចជាចាយក្រដាស មានចរិតក្អេងក្អាង មិនចេះខ្លាចអ្នកណា បែរជាត្រូវធ្លាក់ខ្លួនក្រ... More

Episode 2
Episode 3
Episode 4
Episode 5
Episode 6
Episode 7
Episode 8+9
Episode 10
Episode 11
Episode 12
Episode 13
Episode 14
Episode 15
Episode 16
Episode 17+18
Episode 19
Episode 20
Episode 21
Episode 22
Episode 23
Episode 24
Episode 25+26
Episode 27
Episode 28
Episode 29
Episode 30
Episode 31+32
Episode 33+34 (ភាគបញ្ចប់)
Announcement

Episode 1

14.4K 313 2
By Moka-Rk

« ចៅស្រីត្រកូល Kim ដែលគ្រប់គ្នាបានស្គាល់ថាជាគ្រួសារ អ្នកជំនួញដ៏ពូកែនឹងល្បីល្បាញបំផុត បានប្រើមនុស្សមួយក្រុមឲ្យទៅតាមធ្វើបាបតារាម៉ូឌែលស្រីជួរមុខប្រចាំប្រទេសគឺអ្នកនាង Kang Yura  » រាងស្តើងបោះទស្សនាវត្តីទៅលើតុទាំងក្តៅក្រហាយ បន្ទាប់ពីអានចំណងជើងព័ត៌មានដែលគេបានចុះ ។ អ្នកណាថ្លើមធំហ៊ានចុះព័ត៌មានដែលមិនពិតបែបនេះ ? កាន់តែគិតនាងតូចកាន់តែក្តៅក្រហាយលើសដើម។

« មានរឿងអីមែនទេអ្នកនាង? » ម៉ែដោះឃើញទឹកមុខរបស់ Aerin មិនសូវជាល្អប៉ុន្មាន គាត់ក៏សួរទៅកាន់អ្នកនាងបណ្តូលចិត្តរបស់គាត់ ទាំងបារម្ភ ។

« គឺមានអ្នកចុះព័ត៌មិនពិតពីខ្ញុំនឹងណាម៉ែដោះ » នាងតូចតបទៅកាន់ម៉ែដោះវិញជាមួយនឹងអារម្មណ៍ធុញថប់ ។ Kang Yura គឺជាតារ៉ាមូឌែលស្រីម្នាក់ ដែលល្បីល្បាញនៅក្នុងប្រទេស តែនាងក៏ជាសត្រូវលេខមួយរបស់នាងតូចផងដែរ ។ Aerin នឹង Yura មិនដែលត្រូវគ្នាតាំងពីនៅរៀនមកម៉្លេះ មកទល់ពេលនេះពួកគេក៏ប្រកួតប្រជែងមួលបង្កាច់គ្នាមិនតិចដែរ ។

« រីន ! រីន ! » សំលេងស្រួយស្រែកឡើងតាំងពីមាត់ទ្វារហូតមកដល់ក្នុងផ្ទះ ។ ពួកគេទាំងពីរ រត់មករកដែលកំពុងតែអង្គុយនៅសាឡុង ទាំងត្រហេបត្រហប ជាមួយនឹងស្បែកជើងកែវចោត លឺឡើងកុកកាក់ៗមិនដាច់សូរសោះឡើយ ។

« ឯងមានបានឃើញព័ត៌មានគេចុះហើយ
ឬនៅ? » នារីម្នាក់ក្នុងសម្លៀកបំពាក់ហ៊ឺហា ហាយសូរ ស៊ីវីល័យ សមជាកូនអ្នកមានមហាសេដ្ឋីវាល់លាន សួរទៅកាន់នាងតូចដែលជាមិត្ត ដោយក្តីបារម្ភ ។

« ឃើញហើយ!! » Aerin តបទៅកាន់មិត្តរបស់នាងវិញ ដោយសញ្ចឹងគិតរកវិធីដោះស្រាយ រឿងរ៉ាវទាំងនេះ ព្រោះបើដំណឹងមួយនេះលេចលឺដល់លោកតានាង ប្រាកដណាស់ថាស្រីស្រស់ ច្បាស់ជាមានរឿងមិនខានទេ ។

« ហើយឯងគិតយ៉ាងមិចចំពោះរឿងមិនពិតទាំងនោះ? »

« យើងនឹងទៅចាត់ការអ្នកដែលនាំព័ត៌មានមិនពិតមួយនេះ » ថារួច Aerin ទាញកាបូបរបស់ខ្លួនដែលទុកនៅលើតុក្បែរនោះដើរចេញទៅភ្លាមៗរកតែអ្នកនៅជុំវិញខ្លួនឃាត់មិនទាន់

« អ្នកនាង!! ប្រុងទៅណា? » ម៉ែដោះស្រែកហៅ Aerin ដែលដើរចេញទៅតែគិតឬថានាងនឹងឈប់ហើយបែរមកឆ្លើយសំណួររបស់ម៉ែដោះ?

« ស្លាប់ហើយ!! នេះយើងថារឿងកាន់តែធំហើយណា »

« ធ្វើយ៉ាងមិចទៅ? ឯងក៏ដឹងថានាងម្នាក់នឹងវារឹងរូសប៉ុណ្ណាហើយបើមានរឿងបែបនេះ
អាអ្នកដែលចុះព័ត៌មានឆ្កួតឡប់ស្អីនោះប្រហែលមិនស្លាប់ក៏ពិការដែរ » Eunha និយាយឡើងទាំងគ្រលែងខ្លួនបែបខ្លាចរអា ព្រោះនាងដឹងថាមិត្តរបស់នាងជាមនុស្សបែបណា

« ខ្ញុំគួរតែខលទៅប្រាប់អ្នកប្រុសធំល្អទេ? »
ម៉ែដោះរៀបនឹងទាញទូរស័ព្ទមកបម្រុងនឹងខល ទៅនរណាម្នាក់ ស្រាប់តែស្រីស្រស់ទាំងពីរ
ស្រែកឃាត់សកម្មភាពរបស់គាត់ភ្លាមៗ

« កុំអីម៉ែដោះ!! បើបង ជូន នឹងបង ជីន ដឹង ខ្ញុំថានាង រីន អាចនឹងខឹងម៉ែដោះ » SuuE រហ័សប្រាប់ពីមូលហេតុដែលពួកនាងមិនចង់ឲ្យម៉ែដោះខលទៅ ។

« ខឹងក៏ខឹងទៅចុះ ខ្ញុំមិនចង់ឲអ្នកនាងតូចបង្ករឿងមិនឈប់បែបនេះទេ »

« កុំអីណាម៉ែដោះ...ពួកខ្ញុំសុំអង្វរ... » ពួកនាងលើកដៃសំពះម៉ែដោះទាំងទឹកមុខអង្វរក ពួកនាងដឹងថាបើអ្នកប្រុសទាំងពីរនៃត្រកូល Kim ដឹងរឿងទាំងនេះ អ្នកនាងតូចនៃត្រកូល Kim ប្រហែលជាមិនអាចរស់នៅបានសុខស្រួលឡើយ

« តែ... »

« ខ្ញុំធានាជូនម៉ែដោះណាថារឿងមួយនេះពួកខ្ញុំនឹងចាត់ការឲ្យ »

« ចុះបើអ្នកប្រុសសួរ? »

« ចាំខ្ញុំជាអ្នកនិយាយទៅចុះណា ម៉ែដោះមិនបាច់បារម្ភទេណា »

***

នាងតូចដើរចូលមកក្នុងភោជនីយដ្ឋានលំដាប់មួយកន្លែងដោយទឹកមុខរាបស្មើបំផុត។ ពេលនេះគោលដៅរបស់ Aerin គឺមនុស្សស្រីម្នាក់ដែលធ្វើឲ្យរឿងរបស់នាងទៅជារញេរញៃបែបនេះ។ រាងស្តើងដើរសំដៅទៅតុរបស់ស្រីស្រស់បីនាក់ដែលកំពុងអង្គុយនិយាយគ្នាសើចសប្បាយដោយមិនបានចាប់អារម្មណ៍ពីវត្តមានរបស់អ្នក
ម្ខាងទៀតដែលកំពុងតែក្តៅស្លឹកត្រចៀកងំ។

ផាំង!

ដៃស្រឡូនគោះតុមួយទំហឹងធ្វើឲ្យអ្នកដែលកំពុងសើចសប្បាយត្រូចភ្ញាក់នឹងសកម្មភាពរបស់ អេរីន ។ រាងស្តើងងាកទៅសម្លក់នារីម្នាក់ដែលមានទឹកមុខស្រស់ស្អាតមិនចាញ់នាងប៉ុន្មានឡើយឯពីរនាក់ទៀតដែលអង្គុយតុនេះដែរបែរជាញ័រខ្លួនដូចដូចកំប្រុកលើកលែងតែនារីដែល
អេរីន សម្លក់មុននេះប៉ុណ្ណោះដែលនាងមិន
បានបង្ហាញពីអាការៈខ្លបខ្លាចអ្វីបន្តិចឡើយ។

« នាងពូកែណាស់!! KangYura !! អាខាងប្រកូកប្រកាសព័ត៌មានមិនពិត » សម្លេងរបស់ អេរីន រាបស្មើជាមួយនឹងកែវភ្នែកទទេស្អាតសម្លឹងទៅអ្នកដែលនៅចំពោះមុខ

« ហ៊ឹស! ឯងគួរដែរដឹងថាមនុស្សយើងជា
មនុស្សបែបណាហើយ បើសិនជាឯងមិនមកប្រជែងនឹងយើងប្រហែលជាឯងរស់នៅបានសុខ
បាត់ទៅហើយមិនមែនមករញេរញៃជាមួយនឹងរឿងបែបនេះទេ » យូរ៉ា ដែលគ្រប់គ្នាស្គាល់ប្រើសម្តីតបតទៅកាន់ អេរីន វិញដោយមានភាពខ្លប់ខ្លាចអ្វីបន្តិចឡើយ នាងងើបឈរពេញកម្ពស់រួចដើរមកឈរទល់មុខនាងតូច

ផាច់!

« ពូកែណាស់មែនទេ? » អេរីន លើកដៃទះ យូរ៉ា មួយកំផ្លៀងធ្វើឲ្យនាងងាកមុខទៅម្ខាងទៀតតាមកម្លាំងដៃរបស់ អេរីន ។ ពេលនេះភ្នែកគ្រប់គូកំពុងតែសម្លឹងមកពួកនាងហើយ តែសម្រាប់ អេរីន នឹង យូរ៉ា ពួកនាងស៊ាំនឹងបរិយាកាសបែបនេះទៅហើយ ព្រោះគ្មានម្តងណាដែលពួកនាងឈ្លោះគ្នាដោយមិនបើកចំហរនោះទេ

« ឯង!! » អ្នកដែលត្រូវបានគេទះមុននេះ
លើកដៃបម្រុងទះ អេរីន វិញប៉ុន្តែត្រូវបាននាងតូចចាប់កដៃជាប់

« ចាំទុកក្នុងខួររបស់នាងផង!! កុំចង់មកលេងជាមួយនឹងយើងបើសិនជាចង់សុខខ្លួន »
អេរីន ច្របាច់កដៃ យូរ៉ា ខ្លាំងៗរួចហើយក៏ច្រាននាងឲ្យបុកនឹងតុក្បែរនោះមួយទំហឹងធ្វើឲ្យ យូរ៉ា ដួលទៅលើឥដ្ឋភ្លាមៗ នាងតូចឃើញបែបនេះក៏ញញឹមបែបចំអកដាក់អ្នកដែលចាញ់ខ្លួនងាយៗរួចហើយក៏ដើរចេញទៅតែស្រីស្រស់ត្រូវទច់ដំណើរភ្លាមៗដោយសារតែសម្តីរបស់ យូរ៉ា ។

« មនុស្សដូចជាឯងខ្លាំងប៉ុណ្ណាក៏គ្មានផ្លូវដែលយើងចុះចាញ់ងាយៗដែរ ចាំទុកទៅថ្ងៃណាមួយយើងនឹងសងសឹក!!» យូរ៉ា ស្រែកឡើងជាមួយនឹងែវភ្នែកក្រហមង៊ាំងពោរពេញទៅដោយការគុំគួន

« មកនេះ!!! » អេរីន រត់មកទាញអ្នកដែលដួលលើដីឲ្យងើបឡើងវិញ ប្រឈមមុខជាមួយនឹងខ្លួន ម្តងនេះនាងខឹងខ្លាំងណាស់! ស្រីម្នាក់នេះគ្មានសិទ្ធិប្រើសំដីបែបនេះជាមួយនឹងនាងទេ

ផាច់! ផាច់!

យូរ៉ា ត្រូវ អេរីន ទះពីរកំផ្លៀងខ្លាំងៗធ្វើឲ្យមាត់របស់នាងមានឈាមហូរមកតិចៗ ។ ម្តងនេះ យូរ៉ា បានចាប់បោចសក់របស់ អេរីន វិញមិនប្រណីដៃ

« ឯង!! ឯងគ្មានសិទ្ធិមកធ្វើបាបយើងទេ »
នាងបោចសក់ អេរីន ខ្លាំងៗទើបនាងតូច
រហ័សយកដៃទៅប្រលេះដៃរបស់ យូរ៉ា ចេញពីសក់របស់នាង បើមិនអញ្ចឹងទេសក់របស់នាងអាចនឹងជ្រុះចេញពីក្បាលក៏ថាបានដែរ

« នាងស្រីឆ្កួត!! » អេរីន លើកកាបូបរបស់ខ្លួនវាយមុខរបស់ យូរ៉ា ពីរដងខ្លាំងៗឯនាងតូច យូរ៉ា វិញក៏មិននៅស្ងៀមដែរ នាងបានច្រាន អេរីន ឲ្យដួលទៅលើឥដ្ឋហើយនាងក៏ឡើងទៅទ្របពីលើនាងតូចដោយដៃរបស់នាងទះ អេរីន ជាច្រើនកំផ្លៀង។ បន្ទាប់ពីត្រូវច្រើនកំផ្លៀងបែបនេះ អេរីន ចាប់ដៃរបស់ យូរ៉ា
ច្របាច់ខ្លាំងៗមុននឹងច្រាននាងចេញពីខ្លួនរបស់នាងរួចហើយនាងតូចដោះស្បែកជើងកែងរបស់ខ្លួនដែលមានកម្ពស់ខ្ពស់ល្មមមកវាយមុខរបស់ យូរ៉ា ធ្វើឲ្យមុខរលោងរបស់នាងត្រូវដាច់រលាត់ជាច្រើនកន្លែងដោយសារស្នាដៃរបស់នាងតូច មិនចប់ត្រឹមនេះឡើយ អេរីន ចាប់ទាញសក់របស់ យូរ៉ា ឡើងបម្រុងនឹងលើកដៃវាយទៀតទៅហើយស្រាប់តែមានសម្លេងមាំគ្រលរមួយស្រែកបង្អាក់សកម្មភាពរបស់នាង

« អេរីន !! ឈប់ភ្លាម!! » បុរសរាងខ្ពស់ មុខមាត់សង្ហាបានស្រែកឡើងទើបនាងតូចរហ័សងាកទៅមើលម្ចាស់សំលេងនោះ

« បងប្រុស... » អេរីន លែងសក់របស់ យូរ៉ា រួចហើយនាងតូចក៏ងើបឈរសម្លឹងទៅបងប្រុសទាំងពីររបស់នាងជាមួយទឹកមុខរាបស្មើ

« អ្នកណាឲ្យឯងមកបង្ករឿងនៅទីនេះ? »
បុរសសង្ហាម្នាក់ទៀតនិយាយឡើងជាមួយនឹងក្រសែភ្នែកស្តីបន្ទោសដាក់នាងតូចតែសម្រាប់ អេរីន នាងមិនបានខ្លាចនូវខ្សែភ្នែកបែបនេះឡើយ

« បងក៏ដឹងថាមានរឿងអីកើតឡើងចំពោះខ្ញុំដែរ! » នាងតូចនិយាយឡើងដោយលើកយកមូលហេតុដែលនាងមករករឿង យូរ៉ា

« តែឯងមិនគួរណាប្រើហិង្សាដាក់គេបែបនេះទេ!! » ស៊ុកជីន ព្យាយាមនិយាយដោយចិត្តត្រជាក់បំផុត ប្អូនស្រីរបស់គេម្នាក់នេះពិតជាពិបាកប្រដៅមែន

« ហ៊ឹស! ប្រភេទមនុស្សដូចជា Kang Yura នេះណា បើនិយាយគ្នាជាមួយនឹងនាងស្រួលបួលគឺមិនចេះស្តាប់ទេ ទាល់តែបែបនេះ!! » មិនត្រឹមតែនិយាយនោះទេ ដៃស្រឡូនចូលទៅចាប់បោចសក់របស់តារាស្រីម៉ូឌែលមួយអស់ដៃមិនប្រណី នៅចំពោះមុខបងប្រុសទាំងពីររបស់នាង

« អូយ! លែងខ្ញុំ! » យូរ៉ា ស្រែកឡើងទាំងឈឺចាប់ ដៃរបស់នាងព្យាយមបេះដៃរបស់ អេរីន ចេញជាច្រើនលើកច្រើនសារហើយ តែវាគ្មានប្រយោជន៍ទាល់តែសោះ

« Kim Aerin !!! ឆាប់លែងដៃភ្លាមទៅ!!! »
ណាមជូន និយាយទាំងសង្គ្រឺតធ្មេញខ្លួនឯង គេស្មានមិនដល់សោះថាប្អូនស្រីតែមួយរបស់គេក្លាយជាមនុស្សបែបនេះ

« អត់ទេ! ខ្ញុំមិនលែង!! មនុស្សស្រីដូចជាវានេះ សមតែស្លាប់ទើបត្រូវ!! »

« បានហើយ!!! » ដោយសារតែទ្រាំមើលភាពកំណាចរបស់ប្អូនមិនបាន ស៊ុកជីន ស្រែកឡើងទើបនាងតូចព្រមឈប់។

« ត្រៀមខ្លួនទៅ!! » ណាមជូន ចោលមួយប្រយោគនេះរួច ក៏ដើរចេញទៅជាមួយនឹង ស៊ុកជីន ទុកឲ្យ អេរីន ឈរគិតតែម្នាក់ឯងពីសំដីរបស់គេ!

« នេះលុយថ្លៃខូចខាត!! » រាងស្តើងដកលុយពីកាបូបហុចឲ្យម្ចាស់ហាងរួចក៏ដើរចេញទៅ តែនាងត្រូវប្រទាក់ភ្នែកជាមួយអ្នកដែលដួលនៅលើឥដ្ឋមិនទាន់ក្រោក!

« ថ្ងៃក្រោយបើឯងហ៊ានលេងជាមួយយើងទៀត...ឯងនឹងស្លាប់!! » អេរីន ដើរចេញទៅក្រោមក្រសែភ្នែកមនុស្សគ្រប់គ្នាដែលមានវត្តមាននៅក្នុងភោជនីយដ្ឋាននោះ។ ដើរចេញមកដល់ក្រៅ អេរីន បែរជារកឡានរបស់នាងមិនឃើញទើបនាងតូចប្រញាប់ខលទៅសួរអ្នកផ្ទះរបស់នាង

« អាឡូ! ម៉ែដោះឡានរបស់ខ្ញុំបងប្រុសយកទៅមែនទេ? »

<អឺ...ចា៎...អ្នកប្រុសបានយកមកដល់ភូមិគ្រឹះបាត់ទៅហើយ>

« នេះ! គាត់ចង់ធ្វើស្អី? » អេរីន ចុចផ្តាច់ទូរសព្ទទាំងក្តៅក្រហាយ។ មិនបង្អង់យូរនាងតូចបានហៅតាក់ស៊ីជិះទៅភូមិគ្រឹះរបស់ខ្លួនភ្លាមៗ មកដល់ក្លោងទ្វាភូមិគ្រឹះ អេរីន ប្រញាប់ឲ្យទៅអ្នកបើកតាក់ស៊ីរួចហើយនាងតូចបម្រុងនឹងដើរចូលក្នុងស្រាប់តែអ្នកយាមទ្វាផ្ទះរបស់នាងមិនឲ្យចូល

« សុំទោស! អ្នកនាងចូលមិនបានទេ » បុរសយាមទ្វានោះដើរមកឃាត់នាងតូច

« ហេតុអីយើងចូលមិនបាន? » នាងតូចសួរទាំងទឹកមុខមាំ

« គឺអ្នកស្រីបានប្រាប់ពួកខ្ញុំថា អ្នកនាងត្រូវបានកាត់ឈ្មោះចេញពីត្រកូល Kim ហើយ »បុរសនោះនិយាយទាំងឱនមុខចុះ

« ឯងថាមិច? »នាងសួរបញ្ជាក់ម្តងទៀត

« អ្នកនាងមិនមែនជាគ្រួសារត្រកូលKimទៀត
ទេ » គ្រាន់តែលឺបុរសយាមទ្វានោះនិយាយចប់Aerinរកនឹកពាក្យនិយាយមិនចេះ។

« លោកតា!! បងប្រុស!! អ្នកម៉ាក់!! អ្នកទាំងអស់គ្នាចេញមកនិយាយជាមួយខ្ញុំពីរឿងនឹងឲ្យច្បាស់មក!! » នាងតូចស្រែកខ្លាំងៗទាំងទប់ទឹកភ្នែកមិនឲ្យហូរចុះមក

អ្នកនៅក្នុងផ្ទះដែលកំពុងតែនិយាយគ្នាពីរឿងរកស៊ី បានលឺសម្លេង អេរីន ស្រែកពីខាងក្រៅ។

« គិតយ៉ាងមិចចំពោះ រីន ទៅលោកតា? » ជីន បានសួរទៅលោកតារបស់គេ ។

« ចាំតាចេញទៅនិយាយជាមួយ រីន »គាត់និយាយទាំងខំប្រឹងងើបឡើងដើរយ៉ាងត្រដាបត្រដួសព្រោះសុខភាពគាត់មិនសូវល្អទើប ណាមជូន រហ័សចូលទៅគ្រាគាត់ហើយគ្រប់គ្នាបាននាំគ្នាដើរតាមរាងចំណាស់ចេញទៅខាងក្រៅជាមួយគ្នា

« អ្នកនាង!! បានហើយ...ខ្ញុំសុំអង្វរ... » បុរសដែលជាអ្នកយាមទ្វាលើកដៃសំពះនាងតូចមិនឲ្យស្រែកឡូឡាព្រោះពេលនេះយប់ណាស់ទៅហើយ។ រីន ឈប់ស្រែកព្រោះតែឃើញវត្តមានរបស់លោកតា អ្នកម៉ាក់ នឹងបងប្រុសរបស់នាងកំពុងតែឈរសម្លឹងមកនាងទើបនាងតូចបែរមុខទៅរកគ្រប់គ្នាឯអ្នកយាមទ្វាពេលឃើញបែបនេះក៏ឱនគោរពបន្តិចមុននឹងឈរទៅម្ខាង

« នេះជារឿងពិតមែនទេលោកតា? »នាងតូចចោទសំណួរទៅលោកតារបស់ខ្លួនភ្លាម

« មែន! តាបានលុបឈ្មោះរបស់ឯងចេញពីត្រកូល Kim ហើយពីពេលនេះទៅឯងមិនមែនជាគ្រួសារត្រកូល Kim ទៀតទេ!! » រាងចំណាស់និយាយមួយៗច្បាស់ៗដាក់នាងតូច

« ហ៊ឹស!! ខ្ញុំនឹងធ្វើឲ្យអ្នកទាំងអស់គ្នាដឹងថាទោះបីជាខ្ញុំគ្មានលុយគ្រប់គ្រាន់សម្រាប់ចាយវាយដូចលើកមុនក៏ខ្ញុំអាចចិញ្ចឹមខ្លួនឯងរស់ដែរ »នាងតូចនិយាយរួចក៏ដើរចេញទៅក្រោមក្រសែភ្នែកគ្រប់គ្នា

« រីន ! កូន ! » អ្នកស្រីព្យាយាមហៅកូនស្រីឲ្យត្រលប់មកវិញតែវាគ្មានបានផលឡើយសម្រាប់ Kim Aerin ព្រោះនាងតូចជាមនុស្សរឹងរូសហើយក៏មិនងាយចុះចាញ់អ្នកណាងាយៗដែរ។

« បណ្តោយគេទៅ!! ប៉ាចង់ដឹងថា រីន អាចកែចរិតទាំងនេះចេញបានដែរឬទេ? បើសិនជាពេលដែលនាងគ្មានពួកយើង » រាងចំណាស់និយាយរួចក៏ដើរចូលទៅក្នុងវិញដោយមាន ណាមជូន ជាអ្នកគ្រាដូចមុន ។

« អ្នកម៉ាក់! ខ្ញុំជឿថា រីន ច្បាស់ជាមិនអីនោះទេព្រោះមនុស្សដូចជា រីន មិនងាយចុះចាញ់អ្វីងាយៗឡើយ » ជីន និយាយដោយចូលទៅឱបម៉ាក់របស់គេជាការលួងលោម។ អ្នកកំលោះក៏មិនចង់ឲ្យ រីន ចេញទៅដែរតែគេចង់ឲ្យនាងតូចកែប្រែចរិតមិនល្អទាំងនោះចេញទើបបង្ខំចិត្តចុះចូលជាមួយលោកតារបស់នាយ។

នេះ! លោកតាដាច់ចិត្តដល់ម្លឹង?

To be continue...

ជួយ like ផេកថ្មីរបស់ខ្ញុំម្នាក់មួយមកណា🙏💜

Continue Reading

You'll Also Like

484K 19.5K 20
စိတ် အဆင်ပြေသလောက် ရေးပါမည်။ Over possessive Seme Beau Uke
75.5K 2.8K 66
រឿង«ភ្លើងប្រែស្នេហ៍» Season 2🔥 បន្តពីSeasonមុន😘 (សម្បូរ🔞🔞) Writer: Park Jipich Writer Tiktok ID: pichpichbp Writer FB: Park Jipich...
147K 17.7K 125
Associated name : 佛系少女穿书日常 Author : 十六月西瓜 , shiliu yue xigua Status in COO : 253 chapters ...