𝙼𝚢 𝚙𝚊𝚛𝚝𝚗𝚎𝚛𝚜...

By SHEILA_294

112K 7.3K 106

ពួកយើងគឺជាដៃគូរដែលសាកសមនឹងគ្នាបំផុត 👍 ខ្ញុំ​ស្រលាញ់​ គេ​តែខ្ញុំបានយល់ច្រឡំលើគេ..ទេីបខ្ញុំមិនអាចប្រេីសម្ដ... More

Part1 សម្លេង​អ្វីនឹងថេយ៍​?
ភាគ​២ សងសឹក​ជំនួស
ភាគទី​ ៣​ ស្ទាក់វៃល្អទេ? 😎
ឯងមិនចាំខ្ញុំទេ🙂
ភាគទី​ ៥​ សន្យា​គ្មានន័យ​ 🤧
Part 06 ទំនួលខុសត្រូវ​💁🏼‍♂️
ភាគទី​7​ អាថ៌កំបាំង​🔐
ភាគទី​ ៨​ ស្នាមថេីបស្នេហ៍​ 🤪
ភាគ​ ៩​ រឿង​សំខាន់​ណាស់​មែនទេ?
ភាគទី10• ហត់ហើយដើរចេញ💔
ភាគទី​11• ណាត់ពិសេស 😗
ភាគទី​12•ចង់ប៉ះ​សូកូឡា​🍫
ភាគទី​13•​ទេីបតែដឹងថាស្រឡាញ់
ភាគទី​14• អតីតកាល
ភាគទី​15•នៅតែគិត..🥀
ភាគទី​16• ហ្គេយ៍??
ភាគទី​17•𝑇𝑎𝑒𝑘𝑜𝑜𝑘 𝐹𝑜𝑟𝑒𝑣𝑒𝑟 💜💚
ភាគទី​18​•ប្រច័ណ្ឌ​²
ភាគទី​19•​ ឲ្យតែធ្វេីហេីយមានក្ដីសុខ.♡︎
ភាគទី​20• ទំនុកចិត្ត​ ❣️
ភាគទី​ 22​• ស្វែករក​ឃាតក​រ💀
ភាគទី​23•​ព្រោះ​តួនាទីរៀងខ្លួន! S2
ភាគទី​24•ប្រុសព្រាន🙎🏼‍♂️
ភាគទី​25• បំពាន​😌
ភាគទី​26• លេងខុសមនុស្ស😔
ភាគទី​27• សត្រូវ​បេះដូង​🙂
ភាគទី​28•បងសុំទោស​
ភាគទី​29•បោកប្រាស់​ 🤦🏻‍♂️🤦🏻‍♂️
ភាគទី​30• អស្ចារ្យ​ណាស់​💆‍♂️✨
ភាគទី​31• ជួប​គ្នាម្ដងទៀតហេីយ
ភាគទី​32• មនុស្ស​ថ្មី​
ភាគទី​33• ឌឺ​ ចចេស​ ក្បាល​រឹង​ បុិនទូលពិត😣
SoRRY
ភាគទី​34• បោកក្មេង..
ភាគទី​35•​ គាត់​រំលោភ​ខ្ញុំ​ 😢
ភាគទី​ 36•​ កុំបង្ខំឲ្យខ្ញុំ​សម្លាប់​បង​ 옷🔫
ភាគទី​ 37• តួ​សម្ដែង​ 🧸
ភាគទី​38•​ ណែនាំម្ដងទៀត
ភាគទី​39​ • បាត់ខ្លួន​ ។
ភាគទី​40•បាត់បង់​ៗ​ មួយជីវិតមានតែ​បាត់បង់​
ភាគទី​41• គ្រប់​យ៉ាងនឹងល្អប្រសេីរ​
ភាគ​បញ្ចប់​ : សមាជិក​ថ្មី​ 👶🏻

ភាគទី​21• ដោះស្រាយ​រឿង​ផ្ទាល់​ខ្លួន​🙂

2K 143 5
By SHEILA_294

  𝑃𝑎𝑟𝑡21

      បន្ទាប់ពី​ញ៊ាំ​អាហារ​ពេលព្រឹក​រួចរាល់ហេីយ​ នៅព្រឹក​នេះ​ដែ់ល​ជុងហ្គុក​ក៏​ស្ម័គ្រចិត្ត​ចិត្ត​ជូន​ថេយ៍​ទៅ​ដេីរមេីល​ទេសភាព​នៅក្នុងភូមិ​នេះ​ ។ ពួកគេទាំងពីរអ្នក​ជិះកង់មួយម្នាក់​ ដោយ​ជុងហ្គុក​ជិះទន្ទឹមនឹងថេយ៍​ជាប់រហូត​ នៅតាមផ្លូវមានដេីមឈេីអមសងខាង​ ហេីយនៅក្រោម​ដេីមឈេី​និមួយៗ​ក៏ដាក់​ប៉ង់អង្គុយលេង។
មកស្រុកកំណេីតលេីកនេះ​ ជុងហ្គុក​ក៏ធ្វេីជា​ហ្កាយ៍របស់​ថេយ៍​រាលថ្ងៃ​ ព្រោះ​ក្មេង​ម្នាក់នេះ​ចង់ដឹង​ ចង់ឃេីញអ្វីដែលប្លែកនៅទីនេះ។ ហេីយត្រូវទៅផ្សារដេីម្បីទិញរបស់មួយចំនួន។

​     "​ បងជុង​ ចាំជូណាផង​ "​ ស្របពេល​កំពុងតែ​ជិះកង់សាសងគ្នាតាមផ្លូវនោះ​ ក៏មានសម្លេងក្មេងស្រីស្រួយស្រឹបស្រែក​ ។ ពួកគេទាំងពីរអ្នក​ក៏ក្រឡេកក្រោយឃេីញថា​ ជាក្មេងស្រី​ពិតមែន​នាងកំពុងតែពួយកង់កាន់តែលឿនដេីម្បីឆាប់ដល់​ជុងហ្គុក​។ ជុងហ្គុក​ប្រាកដ​ជាស្គាល់នាងហេីយ​ គឺជា​ ជូណា​នឹងឯង។

​    "​ ជូណា​ មកយ៉ាងម៉េចនេះ​ "​ ជុងហ្គុក​ឈប់កង់ចាំនាងហេីយ​ ក៏សួរឡេីងបន្ទាប់ពី​ជូណា​មកដល់ក្បែរ

​   "​ ជូណា​ជិះពីក្រោយ​បងរហូត​ ហ៊ឹស​ៗឥឡូវទាន់ហេីយ​ បងមកម៉េចមិនប្រាប់​ជូណា​ អេ៎ហេីយនេះជាមិត្តបងជុងមែនទេ? "​ ជូណា​ លាយឡំ​នឹង​សភាព​ហត់​ និងអារម្មណ៍អាក់អន់ចិត្ត​ ហេីយក្រឡេកទៅឃេីញ​រាងតូច​ក៏ងាកមកសួរ​ជុងហ្គុក​បន្ថែម​ទៀត​។
​     ថេយ៍​ក៏សម្លឹងមេីលមុខ​ជុងហ្គុក​ទាំងមិនមាត់ក​ ព្រោះ​ចង់ដឹងថា​ជុងហ្គុក​នឹងឆ្លេីយយ៉ាងម៉េច​ ?

​     " នេះ​ ថេយ៍យ៉ុង​ជាមិត្ត​បង​ "​ ជុងហ្គុក​ឆ្គងពាក្យ​សម្ដីសេីចមិនសូវសម​ ព្រោះ​ខ្លួនកំពុងនិយាយកុហកហេីយ​ រាងក្រាស់​មិនប្រាប់​ទៅ​ជូណា​នៅការពិតព្រោះខ្លាចនាងទៅរករឿង​ថេយ៍​ ។ ជូណា​មាន​ចរឹក​ឆ្មេីងឆ្មៃកោងកាចខ្លាំងណាស់​ តែក៏ធ្វេីឲ្យគួរស្រឡាញ់ពេលនៅជាមួយ​ជុងហ្គុក​  សម្រាប់​តែ​ជុងហ្គុក​ម្នាក់គត់​។
​     !  ក្ដុក​ !   ថេយ៍​យ៉ុង​ឈរស្ដាប់ហេីយ​ស្ទេីរតែ​ធ្លាក់ថ្លេីមដល់ដីទាំងដុំៗ​ *មិត្តភ័ក្ដិ​ហេ៎ស​ ? ល្អ​ *  ថេយ៍​គិតទាំងហួសចិត្ត​ ត្រឹមជាមិត្តមែនទេ​ ?

​    "​ អ៎រ​ សួស្ដី​ចា៎ស​ខ្ញុំជូណា​ "​ ជូណា​ងាកមក​និយាយ​ជាមួយ​ថេយ៍​ តែទឹកមុខនាងហាក់មិនចង់​រួសរាយ​នឹង​ថេយ៍​ឡេីយ​

​     "​ សួស្ដី​ "​ ថេយ៍តបបែបហីៗ​ ទឹកមុខស្មេីរធេងដូចគ្នាក្នុងចិត្តចង់តែប្រកែកតវ៉ាជាមួយ​ទេ​ ថាខ្លួនមិនមែនមិត្តឡេីយតែជា​ សង្សារ​ៗ​យល់អត់? តែទៅធ្វេីអ្វីបានទៅបេីសមីខ្លួនគេនោះមិនចង់បេីក​ជំហរ​ផង​ ។ ថេយ៍​ក៏ឡេីងកង់ធាក់ទៅមុនទុកឲ្យពីរអ្នកនេះក៏ត្រូវជិះតាមដូចគ្នា​ ថេយ៍​ធាក់កង់លឿនខ្លាំងណាស់ព្រោះមិនចង់ឲ្យពួកគេមកតាមទាន់ខ្លួន​ គេកំពុងយំហេីយ..មិនចង់ឲ្យនរណាមកឃេីញទឹកភ្នែកខ្លួនទេជា​ពិសេស​ ចន​ ជុងហ្គុក​ ។ ចំណែក​ជុងហ្គុក​គេក៏ឃេីញកាយ​វិការ​អន់ចិត្ត​របស់​ថេយ៍​ដូចគ្នា​តែមិនអាច​បកស្រាយ​បាននៅពេលនេះ​ គិតថា​សឹមនៅតែពីរនាក់ចាំបកស្រាយ។

​     កង់ចេះតែ​ធាក់ទៅជារឿយៗរហូត​ដល់​ផ្សារ​ទំនើបដែលនៅទីនេះ​ វានៅឆ្ងាយពី​ចម្ការ​របស់​ជុងហ្គុក​ប្រហែល5Kmប៉ុណ្ណោះ។ ​ទោះវាមិនបានលក់របស់របរ​ប្រេនៗ​ ដូចនៅឯ​ទីក្រុង​តែវា​ ក៏មានលក់​របស់​គ្រប់​ប្រភេទ​ហេីយផ្សារនេះក៏ធំខ្លាំង​ដូចគ្នា​។ ពួកគេ​ ទុកកង់នៅកន្លែងផ្ញេីរ​យានជំនិះ​។ ថេយ៍​សម្លឹងមេីលផ្សារដែលមានមនុស្សចេញចូលច្រេីន​កុះករ​ ហេីយ​ជុងហ្គុក​លេចចេញមកដោយចាប់ដៃ​ថេយ៍​ជាប់​ ។

​     "​ តោះ​ចូល​ទៅខាងក្នុង​ "​ ទឹកមុខ​បូកស្នាមញញឹមរួចទាញដៃ​ថេយ៍​ទៅតាមខ្លួន​ បេីមិនកាន់ដៃទេ​ប្រាកដ​ណាស់​ថេយ៍​ច្បាស់​ជា​វង្វេង​មិនខាន​ ។ ចំណែក​ជូណា​នាងនៅទីនេះនាង​ប្រាកដ​ជាស្គាល់​កន្លុកគន្លាតទីច្បាស់ហេីយគ្មានអ្វីគួរ​បារម្ភ​ទេ​ណាមួយ​ជូណា​ក៏ជាកូនម្ចាស់ផ្សារនេះទាំងមូល​ តែគ្រាន់តែថា​ប៉ា​របស់​ជុងហ្គុក​ក៏មានហ៊ុនខ្លះដែរ។ 

​     "​ ថេយ៍​ចង់បាន​របស់​ផ្ទាល់​ខ្លួន​ខ្លះ​ទេ? "​ ជុងហ្គុក​ចោទសួរ​ថេយ៍​ខណៈ​ពេល​ចូលមកដល់ខាងក្នុង​ ផ្សារ​។
ថេយ៍​សម្លឹងខ្សែភ្នែក​ជុងហ្គុក​ទាំង​ធុញទ្រាន់​ រួចរបេះដៃនាយចេញ​ ។

​    "​ អត់ទេ​ ​ទិញតែរបស់​ម៉ាក់​អ៊ុំ​ឲ្យទិញបានហេីយខ្ញុំ​ប្រញ៉ាប់​ចង់ទៅវិញ​ "ថេយ៍​

​    "​ តែខ្ញុំថា​ យេីងគួរទៅ​ដេីរមេីលខាងនោះ​បន្ទិច​ទៅឥឡូវនេះមាន​ ល្បែង​កម្សាន្ត​ច្រើន​ណាស់​ "​ ជូណា​ បញ្ចុះបញ្ចូល​ថេយ៍​ឲ្យនៅ​ ព្រោះ​មិនចង់ឲ្យ​ជុងហ្គុក​ទៅបេីឃាត់​ថេយ៍​បាន​ ជុងហ្គុក​ក៏នៅ​ដូចគ្នា​ តាមនាងគិត។

​      "​ ថេយ៍​គិតយ៉ាងម៉េច?​"​ ជុងហ្គុក​ងាកមកសួរ​ថេយ៍​ម្ដងទៀត​ ។ ថេយ៍​ក៏រាងសប្បាយចិត្តខ្លះៗដែល​ ដោយសារ​ជុងហ្គុក​ដូចជាកំពុងតាមចិត្តខ្លួនបែបនេះ​

​     "​ទៅក៏បាន​ "​ ថេយ៍​ងក់ក្បាលយល់ព្រម​ ។ ជុងហ្គុក​ក៏ចាប់ដៃថេយ៍ម្ដងទៀតហេីយក៏ដេីរចេញទៅ។ ទុកឲ្យ​ជូណា​នៅធ្វេីមុខឆ្ងល់​ តែនាងមិនបាន​ប្រច័ណ្ឌ​ព្រោះ​គិតថា​ ថេយ៍​ជាប្រុសគ្មាថ្ងៃ​ជុងហ្គុក​ទៅស្រឡាញ់ប្រុសទេ។ តែក៏អន់ចិត្តខ្លះ​ ដែលជុងហ្គុកធ្វេី​ដូចជា​គ្មាន​វត្តមាន​នាងនៅទីនេះចឹង​ ។

​    ដេីរចូលមកដល់ខាងក្នុង​បន្ទិច​ ស្រាប់តែ​មានប្រុសម្នាក់មុខឌឺ​ និយាយ​ទៅកាងខ្លាំងណាស់ដេីរចូលមករកពួកគេ​ ហេីយនៅមាន​អ្នកដេីរតាមគេ2នាក់ទៀតមេីលទៅ​ប្រហែល​ជា​ ដៃឆ្វេង​ ដៃស្ដាំអីអស់នឹង។

​    "​ ជីហ៊ុន​ ? "​ ថេយ៍​ពោលតិចៗ​

​    "​ បងប្រុស​ !  "​ ជូណា​ ស្រែកឡេីងទាំងភ្ញាក់​ផ្អេីលហេីយក៏មាន​ទឹក​មុខ​មិនស្រួល​ ព្រោះ​ច្បាស់ណាស់​ប្រាកដ​ជាមានរឿងទៀតហេីយ​ ពួក​ជុងហ្គុក​និង​ជីហ៊ុន​ម្នាក់នេះ​មិនដែលឡេីយស្គាល់ថាពាក្យ​ ត្រូវ​គ្នា។ ជួបទៅណាវៃទីនោះ

​    "​ អាសម្លាញ់​ មកដល់តាំងពីកាល់? ម៉េចក៏មិន​ប្រាប់ឲ្យដឹងផងនឹងអាលបានទៅ​ទទួល​   "​ គេដកដៃស៊កក្នុង​ហ៊ោប៉ៅ​ ហេីយយកដៃទៅបម្រុងវៃស្មា​រាងក្រាស់​តែ​ រាងក្រាស់​គេចខ្លួនមិនឲ្យគេប៉ះ។

​     "​ ហ៊ឹស​ នៅតែធ្វេីខ្លួនអត់​ប្រយោជន៍​ដដែល​ "​
ជុងហ្គុក​សេីចចុងមាត់បន្ទិច​ចម្អកឡកលេីយឲ្យគេវិញ

​     "​ បងប្រុស​ទុកថា​ជូណា​សុំទៅចុះ​ កុំរករឿង​ជុងហ្គុក​អី​ "​ ជូណា​ស្ទុះ​ទៅកាន់​ដេីមដៃ​អ្នកកម្លោះ​ បែប​អង្វរក​
នាងដឹងច្បាស់ណាស់ថា​ បងនាងយ៉ាងម៉េចគឺគាត់តែងតែទៅរករឿង​ជុងហ្គុក​មុនរហូត​ ។

​     "​ ថេយ៍​យ៉ុង​ ? "​ ជីហ៊ុន​

​ អម្បាញ់មិញ​ដោយសារ​ថេយ៍​ឈរខាងក្រោយ​ជូណា​ហេីយក៏បានកាយនាងបាំងខ្លួនរបស់​ថេយ៍​តែ​ពេល​ជូណា​ស្ទុះ​ទៅរក​បងរបស់នាង​ ជីហ៊ុន​ក៏បានឃេីញ​ថេយ៍​គេពោលឡេីងដោយទឹកមុខ​ភ្ញាក់​ផ្អើល​នឹង​វត្តមាន​ថេយ៍​ ។ ចំណែក​ជុងហ្គុក​ និង​ ជូណា​ ក៏ជ្រួញ​ចិញ្ចើម​ឆ្ងល់ថាពួកគេស្គាល់គ្នាឬ។ ជា​ពិសេស​ជុងហ្គុក​ ថេយ៍​យ៉ុង​ទៅពាក់ព័ន្ធ​ស្អីនឹង​ជីហ៊ុន​ ? ហេតុអ្វី​ក៏ស្គាល់គ្នា?
​  ជុងហ្គុក​ងាកមកសម្លឹង​មុខ​ថេយ៍​ ជាមួយនឹង​ជីហ៊ុន​ឆ្លាស់​គ្នា។​ ថេយ៍​មិនបាននិយាយស្អី​ទេ​ តែកែវភ្នែកដែលសម្លឹងទៅកាន់​ជីហ៊ុន​ហាក់ស្មានមិនត្រូវ​ វាដូចជា​មានលាយឡំនឹង​ ពាក្យ​ខឹងសម្បារ​ ..។

​     "​ យេីងមិនដែលស្គាល់ឯង​ "​ ថេយ៍​និយាយទាំងទឹកមុខស្មេីធេង​ ។ តែប្រយោគនេះបែរជាធ្វេីឲ្យ​ជីហ៊ុន​ផ្ទុះ​សំណើច​សេីចមួយ​ ហ៊ឹស​ ទៅ។

​      "​ ចាំបងមិនបានទេឬ​ អូន​ថេយ៍​ "​ គេដេីរមកកាន់តែកៀក​ថេយ៍​រួចលេីកដៃ​ងេីយ​ចង្ការ​រាងតូច​ តែ​ជុងហ្គុក​រហ័ស​ក្រវាស់ដៃ​ជីហ៊ុនចេញ​ រួចទាញ​ថេយ៍​ឲ្យមកក្រោយខ្នង​គេ។ ជីហ៊ុន​ក៏រុញទ្រូង​ជុងហ្គុក​រួចនិយាយ

​    "​ គ្មាន​ពាក់ព័ន្ធ​នឹងឯង​ "​ ជីហ៊ុន​ និង​ជុងហ្គុក​សម្លឹងខ្សែភ្នែក​គ្នា​ យ៉ាង​មាំ​ទឹកមុខគេម្នាក់ៗសឹងតែធ្វេីឲ្យ​ផ្កា​ដែលកំពុងតែរីក​ វា​រុះរោយ​ព្រោះ​បានឃេីញ​ភាព​ចង់ឈ្នះពួកគេទាំងពីរអ្នកនេះ​ ។

​     "​ ហេតុអ្វី​ថាគ្មាន​? គេជា មនុស្ស​របស់​យេីង​ ឯងទៅវិញទេដែលគ្មាន​ពាក់ព័ន្ធ​ "​ ជុងហ្គុក​ញញឹម​ឌឺ

​      "​ ឯង​ ! ! "​ ជីហ៊ុន​ស្ទុះ​ទៅចាប់​ក្របួច​ក.អាវ​ជុងហ្គុក​រួចយាកណ្ដាប់ដៃ​មប្រុង​ដាល់មុខ​ជុងហ្គុក​ហេីយ​តែ​ថេយ៍​បាន​ស្ទុះចេញពីក្រោយខ្នង​ជុងហ្គុក​រួច​ច្រាន​ជីហ៊ុន​មួយទំហឹងឲ្យចេញពី​ជុងហ្គុក​ ។

​     "​ វ៉ាង​ ជីហ៊ុន​ កុំមក​ពាក់ព័ន្ធ​នឹងជីវិតខ្ញុំ​ ចាំទុក​ "​
ថេយ៍​សង្កត់​សម្លេងនិយាយទាំង​កំណាច​ រួចចាប់ដៃ​ជុងហ្គុក​ចេញពី​កន្លែង​នេះ​ ។ ជុងហ្គុក​ក៏រាង​ភ្ញាក់​ផ្អើល​ខ្លាំងណាស់​ដែល​ ថេយ៍​ស្គាល់​វាច្បាស់ដល់​ថ្នាក់ដឹង​ ឈ្មោះ​ ត្រកូល​ផងហេ៎ស​ ? តេី​ពួកគេធ្លាប់​ពាក់ព័ន្ធ​អ្វីនឹងគ្នាទៅ​ ។

​      "​បងឃេីញ​ទេ​ ជុងហ្គុក​គេ​ទៅចោលខ្ញុំទៀតហេីយមកពីបងនឹង​ ហ៊ឹស​  😕"​ ជូណា​ងាកមកស្ដីឲ្យបង​ប្រុស​ ទាំង​ក្ដាប់ដៃ​ ទន្រ្ទាំជេីងមិនសុខចិត្ត​រួចចេញទៅបាត់តែមិនបាន​ទៅតាម​ជុងហ្គុក​ទេ​ ព្រោះ​ក្រែងចិត្ត​ដែលបងប្រុសខ្លួនទៅរករឿងគេ។ ចំណែក​ជីហ៊ុន​ខ្មួលខ្មាញ់​ក្រញ៉ាញ់ខួរនឹង​ប្អូន​ម្នាក់នេះ​ណាស់​ ខ្វះប្រុសស្រឡាញ់មែនទេ​ហេតុអ្វី​ទៅស្រឡាញ់​ សត្រូវ​របស់ខ្លួនវិញ​។ តែដោយសារតែ​នាយក៏ជាមនុស្សស្រឡាញ់តាមចិត្ត​ប្អូន​ដែល​ ទេីបចេះតែ​បណ្ដោយ​ទៅ។
​    
​    ថេយ៍​អូស​ដៃ​ជុងហ្គុក​រហូតមកដល់​មុខហ៊ាង​សម្លៀក​បំពាក់​មួយ​ ការពិតទៅ​គឺ​ចេះ​តែដេីរៗទៅព្រោះមិនចង់នៅកន្លែងនោះយូរ​វាអាចឲ្យ​ គេ​ទ្រាំ​មិនបាន​ ។

​     "​ ខូច​អារម្មណ៍​អស់​ "​ ឃេីញថា​ដល់ឆ្ងាយគ្រាន់បេីហេីយ​ថេយ៍​ព្រលែង​ដៃ​ជុងហ្គុក​ រួចធ្វេីមុខ​ក្រម៉ូវ

​     "​ ថេយ៍​ទៅវិញមាន​រឿងនិយាយ​ជាមួយ​បង​"​
ជុងហ្គុក​ និយាយដោយប្រេី​សំឡេង​ស្រទន់​

​     "​ ឯងក៏មានរឿងត្រូវ​និយាយជាមួយខ្ញុំដូចគ្នា​ "​
តែ​ថេយ៍​វិញនិយាយដោយទឹកមុខកាចដដែល​ ។
​    ហេីយពួកគេ​ក៏នាំគ្នាទៅទិញ​សម្ភារៈ​ផ្ទះបាយ​ដែល​អ្នកស្រី​ ហ្វាសៃ​ ផ្ញេីរ​ទិញនោះ។

​   ពេលទិញ​រួចរាល់ហេីយ​ ជុងហ្គុក​ក៏ខលឲ្យគេចេញឡានមក​យកខ្លួន​ព្រោះ​ឥវ៉ាន់​ក៏ច្រេីន​សម្បេីមណាស់ណាស់​ដែល​ ជិះកង់មិនកេីតទេ(;'༎ຶٹ༎ຶ')​ ណាមួយមេីលទៅ​ថេយ៍​ក៏ដូចជាហត់នឿយទៀត។

​    "​ តោះ​ "​ ជុងហ្គុក​អូស​ថេយ៍​ឲ្យទៅ​កន្លែង​ទូដាក់​តុក្កតា​ ដែលកន្លែងនោះ​គេលេងស្ទូចយក​តុក្កតា​ហ៎។

​    "​ ថេយ៍​ចង់បាន​មួយណា? "​ ជុងហ្គុក​ងាកមកសួរ​ថេយ៍​ដោយសម្ដី​ជឿ​ជាក់​ ថាខ្លួន​ប្រាកដ​ជាស្ទូចវាបាន

​    "​ រូប​ទន្សាយ​នោះ​ ហេីយ​ខ្លាឃ្មុំ​នោះទៀត​ "​
ថេយ៍​សម្លឹងមុខ​ជុងហ្គុក​បន្ទិច​មុននឹងអេីតករកមេីល​តុក្កតា​ដែលខ្លួន​ពេញចិត្តហេីយក៏​ចង្អុល​ប្រាប់​រាងក្រាស់​

​    "​ អូខេ​ ចាំបន្ទិច​ "​ ជុងហ្គុក​ងក់ក្បាលហេីយដេីរចេញទៅដូរលុយយកជាកាក់​ដេីម្បីលេងវា​ ។
​    ជុងហ្គុក​ប្រេី​ជំនាញ​របស់ខ្លួន​ គេពូកែ​ស្ទូចណាស់​ចាំមេីលចុះ​ តុក្កតា​មួយ​ប្រអប់​កញ្ចក់​នេះគេនឹង​ស្ទូចឲ្យ​ថេយ៍​ទាំង​អស់...​។ ថេយ៍​វិញ​ឈរមេីល​សកម្មភាព​ប្រតិបត្តិការ​របស់​រាងក្រាស់​ទាំង​ចំហ​មាត់​ ភ័យបុកពោះតិចៗ
ជុងហ្គុក​ក៏​បង្វែរ​ដង្កៀប​ចាប់នោះទៅចាប់​តុក្កតា​ទន្សាយ​ពេលវាស្និតហេីយ​ រាងក្រាស់​ក៏​បញ្ជាលេីកវាឡេីង​ហេីយ​ទម្លាក់​ចូល​ប្រលោះ​ក្នុង​ប្រអប់​កញ្ចក់​នោះយ៉ាងងាយ។  ថេយ៍​កាលបេី​តុក្កតា​ធ្លាក់មកហេីយ​គេសប្បាយអរខ្លាំងពេក​លោត​កញ្ឆេង​ទះដៃនិងទៅឱប​ជុងហ្គុក​ទៀត​ផង​ ឱនទៅយក​តុក្កតា​នោះមកឱប​ជាប់។
​    ជុងហ្គុក​បន្តលេងវា​រហូត​ដល់បាន​តុក្កតា​យ៉ាង​ច្រើន​សឹងតែអស់ពី​ទូ​ តែ​ថេយ៍​ឃាត់ឲ្យឈប់លេងវាទៅទេីបគេ​យល់ព្រម​ឈប់​ ។

​     "​ លោកពូ​អូនសុំ​តុក្កតា​មួយបានទេ​ ? "​
ខណៈ​នោះដែល​មាន​ក្មេង​ប្រុស​តូច​ រត់សម្ដៅមករក​ថេយ៍​ព្រោះ​ឃេីញ​ថេយ៍កាន់​តុក្កតា​ច្រើន​ ។

​    "​ អូ៎​ សុំទោស​អ្នកទាំងពីរផង​តោះកូន​ "​ អ្នកជា​ម្ដាយ​រត់មកពរកូន​ ហេីយឱនក្បាល​សុំទោស​បន្ទិច​

​    "​ បាទ​ មិនអីទេ​ ..នេះ​អាច្រមក់​ពូឲ្យ​ "​
ថេយ៍​ ហុច​តុក្កតាTa Ta​ មួយទៅឲ្យក្មេង​ប្រុស​នោះ។

​    "​ បាទ​អរគុណ​ "​ គេទទួល​ហេីយសេីចយ៉ាងស្រស់ដាក់​ថេយ៍​ ។

​    "​ អរគុណ​ហេីយ​ ចឹង​បងលាសិនហេីយ​ណា៎​ "​
នាងជាម្ដាយក៏​សេីចឡេីងតិចៗ​ រួចក៏លាគ្នារៀងខ្លួន។
​    

         ទើបទៅលួចរូបភាពគេបានវាដូចសាច់រឿងពេក 😉😉

​        (​ អុ៎ះ​ បាន​តុក្កតា​ ឈេីនហ៎ាស​ 🤓😙)
​   
​   សូមរងចាំភាគ​បន្ត​...🤔

​ 𝗶𝗹𝘆 𝗿𝗲𝗮𝗱𝗲𝗿🤫🙇🏼‍♂️💜                               𝙎𝙝𝙚𝙞𝙡𝙖^~^«<33

Continue Reading

You'll Also Like

81K 6.5K 20
ស្នេហារវាងកម្លោះខិលខូចនិងកម្លោះលីឡឺអត់ដឹងអីដូចមិនសូវគ្រប់ ថាតើគេអាចស្រលាញ់គ្នាយ៉ាងម៉េច? Jungkook Top / Taehyung btt
1.8M 108K 41
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
74K 2.8K 37
Jk:គីម ថេយ៉ុងជាមនុស្សរបស់ ចន ជុងហ្គុកតែម្នាក់គត់បើអ្នកណាហ៊ានប៉ះមនុស្សរបស់យើងជីវិតគឺស្មើសូន្យត្រូវចាំទុកឱ្យច្បាស់ក្នុងខួរក្បាល!! ស្នេហាដែលកើតចេញព...
4.6K 545 19
ត្រឹមជាក្មេងបម្រើម្នាក់ មានសិទ្ធិអីទៅស្រលាញ់អ្នកប្រុសបានទៅ? វាសនារបស់ខ្ញុំ ប្រៀបជាមួយនិងអ្នកប្រុសមិនបាននោះទេ។