𝙼𝚢 𝚙𝚊𝚛𝚝𝚗𝚎𝚛𝚜...

بواسطة SHEILA_294

112K 7.3K 106

ពួកយើងគឺជាដៃគូរដែលសាកសមនឹងគ្នាបំផុត 👍 ខ្ញុំ​ស្រលាញ់​ គេ​តែខ្ញុំបានយល់ច្រឡំលើគេ..ទេីបខ្ញុំមិនអាចប្រេីសម្ដ... المزيد

Part1 សម្លេង​អ្វីនឹងថេយ៍​?
ភាគ​២ សងសឹក​ជំនួស
ភាគទី​ ៣​ ស្ទាក់វៃល្អទេ? 😎
ឯងមិនចាំខ្ញុំទេ🙂
ភាគទី​ ៥​ សន្យា​គ្មានន័យ​ 🤧
Part 06 ទំនួលខុសត្រូវ​💁🏼‍♂️
ភាគទី​7​ អាថ៌កំបាំង​🔐
ភាគទី​ ៨​ ស្នាមថេីបស្នេហ៍​ 🤪
ភាគ​ ៩​ រឿង​សំខាន់​ណាស់​មែនទេ?
ភាគទី10• ហត់ហើយដើរចេញ💔
ភាគទី​11• ណាត់ពិសេស 😗
ភាគទី​12•ចង់ប៉ះ​សូកូឡា​🍫
ភាគទី​13•​ទេីបតែដឹងថាស្រឡាញ់
ភាគទី​14• អតីតកាល
ភាគទី​16• ហ្គេយ៍??
ភាគទី​17•𝑇𝑎𝑒𝑘𝑜𝑜𝑘 𝐹𝑜𝑟𝑒𝑣𝑒𝑟 💜💚
ភាគទី​18​•ប្រច័ណ្ឌ​²
ភាគទី​19•​ ឲ្យតែធ្វេីហេីយមានក្ដីសុខ.♡︎
ភាគទី​20• ទំនុកចិត្ត​ ❣️
ភាគទី​21• ដោះស្រាយ​រឿង​ផ្ទាល់​ខ្លួន​🙂
ភាគទី​ 22​• ស្វែករក​ឃាតក​រ💀
ភាគទី​23•​ព្រោះ​តួនាទីរៀងខ្លួន! S2
ភាគទី​24•ប្រុសព្រាន🙎🏼‍♂️
ភាគទី​25• បំពាន​😌
ភាគទី​26• លេងខុសមនុស្ស😔
ភាគទី​27• សត្រូវ​បេះដូង​🙂
ភាគទី​28•បងសុំទោស​
ភាគទី​29•បោកប្រាស់​ 🤦🏻‍♂️🤦🏻‍♂️
ភាគទី​30• អស្ចារ្យ​ណាស់​💆‍♂️✨
ភាគទី​31• ជួប​គ្នាម្ដងទៀតហេីយ
ភាគទី​32• មនុស្ស​ថ្មី​
ភាគទី​33• ឌឺ​ ចចេស​ ក្បាល​រឹង​ បុិនទូលពិត😣
SoRRY
ភាគទី​34• បោកក្មេង..
ភាគទី​35•​ គាត់​រំលោភ​ខ្ញុំ​ 😢
ភាគទី​ 36•​ កុំបង្ខំឲ្យខ្ញុំ​សម្លាប់​បង​ 옷🔫
ភាគទី​ 37• តួ​សម្ដែង​ 🧸
ភាគទី​38•​ ណែនាំម្ដងទៀត
ភាគទី​39​ • បាត់ខ្លួន​ ។
ភាគទី​40•បាត់បង់​ៗ​ មួយជីវិតមានតែ​បាត់បង់​
ភាគទី​41• គ្រប់​យ៉ាងនឹងល្អប្រសេីរ​
ភាគ​បញ្ចប់​ : សមាជិក​ថ្មី​ 👶🏻

ភាគទី​15•នៅតែគិត..🥀

2.4K 165 2
بواسطة SHEILA_294

      
𝑃𝑎𝑟𝑡 15

     𝑁𝐸𝑊 𝐷𝐴𝑌𝑌𝑌✨

​    ព្រះអាទិត្យ​ជះពន្លឺម្ដងទៀតនៅពេលព្រឹមព្រលឹមនៅក្នុងបន្ទប់ធំទូលាយមួយក៏កំពុងតែមាន​មនុស្ស​ប្រុស​ពីរនាក់គេងឱបគ្នាស្អិតរមួត​ក្នុង​សម្លៀកបំពាក់​ធម្មតា​ព្រោះ​មិនបានប្ដូរទេ​ ហេីយយប់មិញនេះក៏មិនបានងូតទឹកដូចគ្នា។ តែអ្នកណាទៅដឹងទៅក្លិនកាយ​ថេយ៍​ម្នាក់នេះ​នៅតែក្រអូប​ទោះជាមិនងូតទឹកមួយយប់ក៏ដោយទេីបធ្វេីឲ្យ​ជុងហ្គុក​មិនងាយនឹងចង់ក្រោកទេីប​សង្ងំគេងឱបចង្កេះ​រាងតូច​និង​ជ្រុបមុខនឹង​កញ្ជឹងក​ គេ។

​    ជាព្រឹកដែលរីករាយបំផុត​ជាងព្រឹកណាៗទាំងអស់​ អ្នកណាមិន​ស្រស់​ស្រាយ​នោះបេីព្រឹកឡេីងបេីកភ្នែកមកមុនគេនោះឃេីញមនុស្សជា​ទីស្រលាញ់​គេឱបខ្លួនបែបនេះ? ថេយ៍​បេីកភ្នែក​ញញឹម​ស្រស់​ទៅកាន់អ្នកដែលកំពុងតែគេងឱបខ្លួននោះ​ រួចយកដៃទៅក្រសោបមុខគេ​អង្អែល​លេងតិចៗព្រោះមិនចង់រំខានដំណេកគេ។ ទេីប​ថេយ៍​សម្រេច​ចិត្ត​ថានឹងបន្តគេងបែបនេះតែម្ដងព្រោះឃេីញថា​រាងក្រាស់​ដូចជា​កំពុង​តែលង់លក់​ស្កប់ស្កល់​ណាស់

​      "​ អ្ហឹម.."​ ជុងហ្គុក​រេីបម្រាស់ខ្លួនតិចៗ​នឹងក្រហឹមដេីមកតាមដែលអ្នកទេីបតែភ្ញាក់ពីគេង​

​      "​ ក្រោក​ហេីយឬ? "​ ថេយ៍​ធ្វេីជាសួរក្នុងទឹកមុខមាំព្រោះមិនចង់ឲ្យ​រាងក្រាស់​ដឹង​អារម្មណ៍​ពិតខ្លួន​ ធ្វេីដូចមិនដឹង​ថេយ៍​មិនចង់ឲ្យ​នរណា​មកយល់ពីខ្លួនច្រេីននោះទេ...លាក់​អារម្មណ៍​

​    "​ អុ៎ះ​!  ថេយ៍​..អារុណសួស្ដី​ "​ ជុងហ្គុក​ភ្ញាក់​ក្រញ៉ាង​នូវពេលឮសម្លេងនិងបានឃេីញមុខ​ថេយ៍​ផ្ទាល់​ៗបែបនេះ​ នឹងប្រញ៉ាប់ដកដៃចេញព្រមទាំង​រក្សា​គម្លាត​ព្រោះ​ខ្លាចថា​ថេយ៍​នឹងខឹងគេ​ នាយយកដៃ​អេះកញ្ជឹងកក្នុងលក្ខណៈ​ អៀនៗសេីចមិនសូវសម

​    "អរគុណ​ "​ ថេយ៍​ឃេីញកាយវិការគេបែបនេះក៏កាត់សេចក្ដីដឹងភ្លាម​ ទេីប​ប្រញ៉ាប់​ញញឹម​អរគុណ​ទៅកាន់​រាងក្រាស់​ខ្លាចក្រែង​ល៍​ រាងក្រាស់​នឹងយល់​ច្រឡំថាខ្លួនបន្ទោសគេ

​    "​ អរគុណ​? សម្រាប់​រឿងអ្វីដែល? "​ ជុងហ្គុក​ជ្រួយ​ចិញ្ចើម​ឆ្ងល់​ តែក៏សប្បាយចិត្តដែល​ថេយ៍​មិនស្រែក​ឡូឡា​ មេីលទៅព្រឹកនេះហាក់ដូចជាស្រស់ស្រាយណាស់

​    "​ ដែលឯងយកខ្ញុំមកគេងនេះអី​ "​ ថេយ៍​ ធ្វេីជាមុខក្រញ៉ូវឆ្លេីយ​

​    "​ វាបែបនេះស្រាប់ហេីយ​ ចឹងខ្ញុំទៅ​ងូតទឹក​សិនហេីយ​ ថេយ៍​ក៏ដូចគ្នា​ "​ ជុងហ្គុក​ក៏​ក្រោក​ចុះពីពូកនឹងយកដៃទៅញីសក់ក្បាលរបស់​ថេយ៍​ឲ្យ​កន្រ្តីងកន្រ្តេីងថែមទៀត​ ព្រោះ​សក់​ថេយ៍​រាង​រញ៉េរញ៉ៃ​ស្រាប់​ រួច​ប្រញ៉ាប់​រត់ទៅរកទ្វារដេីម្បីរត់ចេញ​ ដោយសារខ្លាចថា​ថេយ៍​នឹងកម្រោលចូល..

​     "​ មនុស្ស​ឆ្កួត​គេឲ្យដៃ​ប៉ុណ្ណឹង​ហេីយមេីលមិនដឹងទៀត? "​ ថេយ៍​មេីលផែនខ្នង​រាងក្រាស់​ដែលរត់ចេញទៅសឹងតែហៅមិនទាន់លឿនជាងការរត់​ក្នុង​តុក្កតា​ឆ្មា​ កណ្ដុរទៀត​ ។ ការពិតទៅគេ​និយាយផ្អែមល្ហែមពេលព្រឹកនេះព្រោះបំណងឲ្យដៃ​ តែរាងក្រាស់ដូចជា​ចង់គេចៗម៉េចមិនដឹង? ! ខ្ជិល​គិតច្រើន​ថេយ៍​ក៏សម្រេចចិត្តទៅងូតទឹក​ ព្រោះ​ដូចជាស្អិតមុខណាស់ប្រហែលយំកាលពីយប់មិញទេដឹង។

​        ............

​    ៣០នាទី​បន្ទាប់​ពីងូតទឹករួចរាល់​ថេយ៍​ក៏ចេញមកវិញជាមួយនឹង​អាវឃ្លុំគ្របដណ្ដប់រាងកាយជិតឈឹងចំហតែទ្រូងបន្ទិច​ គេក៏ចាប់ផ្ដេីមដេីរមកតុ​សម្អាង​របស់គេដែលមាន​សម្ភារៈ​
makeupយ៉ាងច្រេីន​ ហេីយនៅពីមុខផ្ទាល់ក៏ដាក់​កញ្ឆក់​ធំល្មមអាចមេីលឃេីញមួយតួខ្លួន។
​   ថេយ៍​ចាប់ផ្ដេីម​ ទាញយក​ម៉ាស៊ីន​ផ្លុំសក់មកប្រេី​ខណៈ​ពេលភ្នែកក៏​វាសទៅឃេីញ​ស្នាមរបួសនៅលេី​ទ្រូងខាងស្ដាំរបស់ខ្លួន​ ធ្វេីឲ្យ​ថេយ៍​នឹកឃេីញរឿងពី​អតីតកាល​ម្ដងទៀត​។

​     "​ ខ្ញុំចង់​ស្អប់ឯងណាស់​ តែហេតុអ្វីខ្ញុំមិនអាច.."
ថេយ៍​យកដៃមកដង្អែល​ស្នាម​តិចៗពោលទាំងអួលដេីមក​ ក្ដីស្រលាញ់​របស់​ថេយ៍​ចំពោះ​រាងក្រាស់​មិនដែលផ្លាស់ប្ដូរនោះទេតែគ្រប់ពេលដែលមាន​អារម្មណ៍​ល្អៗកេីតមានឡេីង​ អតីតកាល​តែងតែផុសចេញមករហូត​ ទេីបគេខឹងស្អប់​ជុងហ្គុក​ ហេីយធ្វេីជា​និយាយ​គម្រោះ​គម្រេីយនេះឯង​ ការពិតវិញគឺគ្មានបំណងឡេីយ។

​      ©ស្រម៉ៃ​ដល់​អតីតកាល​

​      នៅពេលដែល​ថេយ៍​ត្រូវបានគេចាប់ចងនោះ​ ហេីយស្រាប់តែមាន​ក្មេង​ម្នាក់​អាយុ​ប្រហាក់ប្រហែល​គេនឹងឯងដេីរកាន់តែជិតមកក្បែរ​ថេយ៍​ ទាំងដៃមានកាន់​អំបែង​កែវ​សថ្លាមុចស្រួច​ ថេយ៍​មិនអាចដឹងបានទេថាជានរណា​ព្រោះ​ក្មេង​ម្នាក់នោះឃ្លុំខ្លួនឯងជិតឈឹងមិនឲ្យ​ចំណាំមុខបាន។

​    "​ ជួយ​ថេយ៍​ផង​ ហ៊ឹក​.."​ ថេយ៍​រេីខ្លួនតិចៗស្រែក​អង្វរក​ឲ្យអ្នកនៅ​ចំពោះ​មុខ​ជួយ​ 

​    "​ ហេតុអ្វី​យេីងត្រូវជួយ​? បេីកាលដែលឯង​បំផ្លាញ​របស់​យេីង​ "​ គេដេីរមកកាន់តែជិត​ថេយ៍​ ដៃលេីក​អំបែង​ហេីយចុងមុចស្រួចនោះក៏សម្លៅមកលេីខ្លួន​ថេយ៍​

​    "​ ឯងជានរណា? ហ៊ឹក​..ថេយ៍​មិនដឹងទេ​  ថេយ៍​មិនបាន​បំផ្លាញ​របស់​អ្នកណាឡេីយ​ហ៊ឹក​កៗ"​ ថេយ៍​ចិត្ត​គំនិត​ច្របូកច្របល់​ មិនដឹងថាគួរជួយខ្លួនឯងយ៉ាងម៉េចបេីពេលនេះក្មេង​ឃោរឃៅ​នោះកាន់តែ​គៀកខ្លួនគេហេីយតេី​

​    "​ Kookieប្រេីឲ្យយេីងមក​ធ្វេីបាបឯង​ ហ៊ឹស​យេីងនឹង​ចាក់ឯងឲ្យ​ចេញឈាម​  "​ ក្រសែភ្នែក​ឃោរឃៅ​របស់ក្មេងម្នាក់នេះធ្វេីឲ្យ​ថេយ៍​ខ្លាចរអា​ បេីមិនប្រាប់ថាជាក្មេងនោះគេប្រាកដគិតថាជា​ឃាតក​មិនខាន​ទេីបតែ​ប៉ុន្នេះលេង​សុទ្ធ​តែ​គម្រាម​សម្លាប់

​    "​ អត់ទេ​ ឯងកុហកKookieមិនធ្វេីចឹងដាក់យេីងឡេីយ"​ ថេយ៍​ក្រវី​ក្បាលមិនព្រមជឿ​ខណៈ​ពេលដែលក្មេងម្នាក់នោះបន្ទាប​ជង្គង់​មកក្បែរ​

​    "​មកពីឯងតែងតែរករឿងគាត់ជាក្មេងមិនល្អ​ "​
គេស្រែក​សម្លុត​ថេយ៍​ខ្លាំងៗ​ មែន! វាជាការពិត​ថេយ៍​នេះ​ផ្គេីនខ្លាំងណាស់អ្វីដែលគេហាម​ប្រាម​ ថេយ៍​ក៏កាន់តែចង់ដឹងចង់ធ្វេីវា​ តែគេត្រឹមជាក្មេងមិនដឹងខ្យល់ចាំបាច់អីដល់ថ្នាក់ឲ្យមនុស្សមកធ្វេីបាបខ្លួន?
​    -ឆ្វាក​ -​ 

​    "​ អ្ហាយ​~ឈឺ​ ហ៊ឹក​ៗៗដកចេញទៅ​ "​ ថេយ៍​ស្រែកយំ​ខណៈ​ពេល​ដែល​អំបែង​នោះមក​អាដាច់សាច់ទ្រូងផ្នែកខាងស្ដាំរបស់គេ​ ចេញឈាមមកយ៉ាងច្រេីន...

​         .........

​    "​ ហ៊ឹក​..យេីងស្អប់ឯង​ ចន​ ជុងហ្គុក​! ! "​
ថេយ៍​សម្លឹងមេីលមុខខ្លួនឯងតាម​កញ្ជក់ដោយ​ក្រសែភ្នែក​ខឹង​សម្បារ​ គេទាំងស្អប់​ ផងទាំង​ស្រឡាញ់​ផងហេីយក៏មិនអាចបែងចែកបានព្រោះ​ អារម្មណ៍​ដែលមាននេះវានៅក្នុងចិត្តតែមួយ...គេចង់​បំភ្លេច​ណាស់តែមិនអាចទេ..

​      { 𝑌𝑜𝑜𝑛𝑀𝑖𝑛 𝑆𝑐𝑒𝑛𝑒 }

     ក្រឡែកមកមេីល​គូរតែស្នេហ៍ដែលមានឈ្មោះជា​គូរដណ្ដឹង​នឹងគ្នាថ្មីៗនេះវិញ​ កំពុងតែ​នាំគ្នាល្អូកល្អេីន​
ផ្អែមល្ហែម​នៅក្នុង​អូហ្វីសធ្វេីការ​បស់​យ៉ុនហ្គី​ ។
អ្នកស្រី​ មីន​ ជីហ្វា​ក៏​បម្រុង​នឹង​ចូលទៅនិយាយជាមួយកូនប្រុសរឿង​ការងារ​ខ្លះតែក៏សម្រេចចិត្តមិនចូលវិញព្រោះខ្ជិលរំខានក្ដីសុខកូន​ អាចថាគាត់ខានឃេីញស្នាមញញឹមរបស់កូនយូរហេីយ...។

​      "​ ឈប់លេងហេីយធ្វេីការ! "​
ជីមីន​សម្រួល​ឥរិយាបថ​ព្រោះ​មុននេះ​យ៉ុនហ្គី​មក​សង្រ្គប់កាយគេហេីយ​ ញក់ញី​ផ្នែក​កញ្ជឹងក​ទៀតផង​ ಠ_ಠ

​     "​ មានរង្វាន់ឲ្យបង​ឬអត់?  "​
យ៉ុនហ្គី​ក៏ឈប់​សកម្មភាព​ហេីយងាកមកចោតជាសំណួរវិញ​ តែដៃរបស់​យ៉ុនហ្គី​មិនព្រម​លែងពី​ចង្កេះ​រាងតូច​ទេ​

​    "​ រង្វាន់​? ហេតុអ្វី​ត្រូវ​មាន​រង្វាន់​ដែល? វាជាការងាររបស់បងតេី​ "​ ជីមីន​និយាយត្រូវ​ ហេតុអ្វី​ត្រូវ​មកទាររង្វាន់ពី​ជីមីន​វិញ​ ព្រោះ​ការងារ​ទាំងអស់នេះមិនមែនជារបស់ខ្លួនឯណា​ ក្រុមហ៊ុន​ខ្លួន​ឯង​សោះគ្រាន់តែដេញទៅធ្វេីការ​បែរជាទារ​រង្វាន់​ទៅវិញ?

​    "​ អ៊ាវ​! ! បងខំធ្វេីការរកលុយមក​ចិញ្ចើម​អូនណា៎"
យ៉ុនហ្គី​ សម្លឹងមុខ​ជីមីន​ទាំងភ្នែក​ព្រិចបេីកៗ​បញ្ជាក់​ឲ្យ​ជីមីន​បានដឹងគេខំរាលថ្ងៃគឺ​ <ដេី/3​ អូន​ > 

    "​ ចឹង? ហេីយបងចង់បានអ្វីដែលDaddy  "
ជីមីន​យល់គ្រប់យ៉ាងរួចយកដៃរបស់ខ្លួនទៅ​ស្រាក់​កគេជាប់និយាយទាំងទឹកមុខ​សិចស៊ី​

​    "​ មិនច្រេីនទេក៏...សុំតែ.."​ យ៉ុនហ្គី​យកបាតដៃធំៗរបស់ខ្លួនមក​អង្អែល​ភ្លៅ​រាងតូចចុះឡេីងៗ​ ចំណែកទឹកមុខវិញដូចជាគុំយូរណាស់ហេីយចឹង( ͡° ͜ʖ ͡°)

​    "​ អ្ហា៎...អត់ទេ​"​ ជីមីន​ប្រញ៉ាប់​បដិសេដ​ព្រោះ​ដឹងពីគំនិត​អាក្រក់​របស់​រាងក្រាស់​ទេីប​ស្ទុះ​ចេញ​ពីភ្លៅរាងក្រាស់មកឈរវិញម្ដង..

​    "​ គិត​ស្អី? បងគ្រាន់តែចង់ឲ្យអូនថេីប​ប៉ុណ្ណោះ​"
ក្រោយ​ពី​ជីមីន​រត់ចេញពីភ្លៅខ្លួនហេីយ​យ៉ុនហ្គី​ក៏ធ្វេីជានិយាយបែបនេះទាំងដែលការពិតគេក៏បានគិតជ្រៅៗដូចគ្នា​
"​ មកថេីបមកតិចមកអាលនឹងបានធ្វេីការ​ "
ឃេីញ​កាយវិការ​ស្ទាក់ស្ទេីរ​របស់​ជីមីន​ហេីយ​ រាងក្រាស់​ក៏ប្រញ៉ាប់​ហៅគេឲ្យមកថេីបខ្លួន​

​     "​ អូខេ​ "​ ជីមីន​ងក់ក្បាលយល់ព្រមរួចដេីរទៅជិតរាងក្រាស់​ ហេីយ​ទម្លាក់បបូរមាត់​​ឆ្មក់​ទៅថេីបថ្ពាល់​រាងក្រាស់​រួចដកចេញវិញយ៉ាងលឿនព្រោះ​ រំភេីបផងអៀនផង​ ទាំងភ័យទៀត​ ពុទ្ធោ​!
គ្រាន់តែ​ថេីបសោះភ័យថ្នាក់នេះចុះទម្រាំតែ....មិនចង់គិតទេ

​    "​ ហ៊ឹស​ៗ..មេីល​ចរឹក​ចុះ​ "​ យ៉ុងហ្គី​សេីចឲ្យ​រហឹសនឹងកាយវិការ​ខ្ជិខ្ជូតរបស់រាងតូច​

​    "បងឆាប់ធ្វេីការទៅ​ អូនសុំទៅ​បន្ទប់ទឹកសិន​ "​
ជីមីន​អៀនខ្លាំងពេក​ក៏​សុំរាង​ក្រាស់​ទៅ​បន្ទប់​ទឹក​ដេីម្បី​សម្រួល​អារម្មណ៍​...

​ 
​    "​ ឆាប់មកវិញផងបងនឹកណា៎​ប្រពន្ធ​សម្លាញ់​ ហេីយកុំភ្លេចឆុង​កាហ្វេ​ឲ្យបងមួយផង​ "​  យ៉ុនហ្គី​ក៏កាន់តែញ៉ោះរាងតូចធ្វេីឲ្យគេអៀនសឹងតែជ្រែកដៃទៅយកពូថៅ​ទិព្វ​មកគប់រាងក្រាស់ទេ

​    "​ សម្ដីផ្អែមព្រោះចង់ប្រេីសោះ​ ប្រុស​សម្អុយ"
ជីមីន​រអ៊ូ​រងូវៗ​បំណងឮតែម្នាក់ឯងប៉ុណ្ណោះ​ ហេីយក៏ចេញទៅក្រៅ​អូហ្វីស...

​        មកដល់ខាងក្រៅ​មិន​សូវជាមានអ្នក​ចាប់អារម្មណ៍​រាកទាក់គេនោះទេព្រោះពួកគេមិនបានដឹងពី​ឋានៈ​រាងតូច​ឡេីយ​ ដូចដឹងស្រាប់ហេីយថា​ពីមុន​យ៉ុនហ្គី​ស្អប់មិនចូលចិត្ត​ ហេីយធុញ​ជីមីន​ដល់​កម្រិត​ណាទេីបមិនដែលនាំមក​ក្រុមហ៊ុន​..តែ​ជីមីន​មិនបានខ្វល់ពីរឿងទាំងអស់ស្រាប់ហេីយ...។
​      បន្ទាប់ចេញពីបន្ទប់ទឹកហេីយ​ជីមីន​ក៏ទៅឆុងកាហ្វេឲ្យ​រាងក្រាស់​ទៀត​ តែទៅ​ចៃដន្យ​ចំពេល​កញ្ញា​សិចស៊ី​ក៏កំពុងតែឆុង​ ទេីប​ជីមីន​សម្រេចចិត្តឈរចាំ​វិញ។

​    "​ បុគ្គលិក​ថ្មីមែនទេ? "​ នាងមាត់​ក្រហមចោទសួរ​ជីមីន​ទាំង​ពេបមាត់មេីលងាយ​ តែប្រហែល​ជាមាត់ជាប់សរសៃទាញច្រេីនជាង🤕

​       ...........***._***-.*

​     សូមរងចាំភាគ​បន្ត​  ......✌🏻🦋

                 𝑆ℎ𝑒𝑙𝑎^~^«<33

واصل القراءة

ستعجبك أيضاً

1.8M 99.1K 88
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...
1.8M 108K 41
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
1.8M 117K 200
**Story is gonna be slow paced. Read only if you have patience. 🔥** Isha Sharma married a driver whom she had just met. She was taking a huge risk...
4.6K 543 19
ត្រឹមជាក្មេងបម្រើម្នាក់ មានសិទ្ធិអីទៅស្រលាញ់អ្នកប្រុសបានទៅ? វាសនារបស់ខ្ញុំ ប្រៀបជាមួយនិងអ្នកប្រុសមិនបាននោះទេ។