𝙼𝚢 𝚙𝚊𝚛𝚝𝚗𝚎𝚛𝚜...

By SHEILA_294

112K 7.3K 106

ពួកយើងគឺជាដៃគូរដែលសាកសមនឹងគ្នាបំផុត 👍 ខ្ញុំ​ស្រលាញ់​ គេ​តែខ្ញុំបានយល់ច្រឡំលើគេ..ទេីបខ្ញុំមិនអាចប្រេីសម្ដ... More

Part1 សម្លេង​អ្វីនឹងថេយ៍​?
ភាគ​២ សងសឹក​ជំនួស
ភាគទី​ ៣​ ស្ទាក់វៃល្អទេ? 😎
ឯងមិនចាំខ្ញុំទេ🙂
Part 06 ទំនួលខុសត្រូវ​💁🏼‍♂️
ភាគទី​7​ អាថ៌កំបាំង​🔐
ភាគទី​ ៨​ ស្នាមថេីបស្នេហ៍​ 🤪
ភាគ​ ៩​ រឿង​សំខាន់​ណាស់​មែនទេ?
ភាគទី10• ហត់ហើយដើរចេញ💔
ភាគទី​11• ណាត់ពិសេស 😗
ភាគទី​12•ចង់ប៉ះ​សូកូឡា​🍫
ភាគទី​13•​ទេីបតែដឹងថាស្រឡាញ់
ភាគទី​14• អតីតកាល
ភាគទី​15•នៅតែគិត..🥀
ភាគទី​16• ហ្គេយ៍??
ភាគទី​17•𝑇𝑎𝑒𝑘𝑜𝑜𝑘 𝐹𝑜𝑟𝑒𝑣𝑒𝑟 💜💚
ភាគទី​18​•ប្រច័ណ្ឌ​²
ភាគទី​19•​ ឲ្យតែធ្វេីហេីយមានក្ដីសុខ.♡︎
ភាគទី​20• ទំនុកចិត្ត​ ❣️
ភាគទី​21• ដោះស្រាយ​រឿង​ផ្ទាល់​ខ្លួន​🙂
ភាគទី​ 22​• ស្វែករក​ឃាតក​រ💀
ភាគទី​23•​ព្រោះ​តួនាទីរៀងខ្លួន! S2
ភាគទី​24•ប្រុសព្រាន🙎🏼‍♂️
ភាគទី​25• បំពាន​😌
ភាគទី​26• លេងខុសមនុស្ស😔
ភាគទី​27• សត្រូវ​បេះដូង​🙂
ភាគទី​28•បងសុំទោស​
ភាគទី​29•បោកប្រាស់​ 🤦🏻‍♂️🤦🏻‍♂️
ភាគទី​30• អស្ចារ្យ​ណាស់​💆‍♂️✨
ភាគទី​31• ជួប​គ្នាម្ដងទៀតហេីយ
ភាគទី​32• មនុស្ស​ថ្មី​
ភាគទី​33• ឌឺ​ ចចេស​ ក្បាល​រឹង​ បុិនទូលពិត😣
SoRRY
ភាគទី​34• បោកក្មេង..
ភាគទី​35•​ គាត់​រំលោភ​ខ្ញុំ​ 😢
ភាគទី​ 36•​ កុំបង្ខំឲ្យខ្ញុំ​សម្លាប់​បង​ 옷🔫
ភាគទី​ 37• តួ​សម្ដែង​ 🧸
ភាគទី​38•​ ណែនាំម្ដងទៀត
ភាគទី​39​ • បាត់ខ្លួន​ ។
ភាគទី​40•បាត់បង់​ៗ​ មួយជីវិតមានតែ​បាត់បង់​
ភាគទី​41• គ្រប់​យ៉ាងនឹងល្អប្រសេីរ​
ភាគ​បញ្ចប់​ : សមាជិក​ថ្មី​ 👶🏻

ភាគទី​ ៥​ សន្យា​គ្មានន័យ​ 🤧

3.1K 207 4
By SHEILA_294

«ហេតុអ្វី​បានជាថាយេីងមិនចាំ​? » ជុងហ្គុក​ហាក់
មានចម្ងល់ខ្លាំងណាស់​សញ្ញា​សួរលោតពេញខួរក្បាលទៅហេីយនាយចាំបានច្បាស់ណាស់ថា​ កាលជួបគ្នាដំបូងមានតែ​ថេយ៍យ៉ុង​ទេដែលមិនចាំ
មុខខ្លួននោះ។

«មកពីឯងមាន...អឺ​ គ្មានស្អីទេ​ យេីងឃ្លានហេីយ»
ថេយ៍យ៉ុង​ប៊ិះ​នឹងនិយាយការពិតចេញមកទៅហេីយតែវាជាដឹងខ្លួនជាមុនទេីបយកលេសបបួលនាយក្រាស់ទៅញ៉ាំអីវិញ​  ថេយ៍​ដេីរទៅមុនទុកឲ្យ​ជុងហ្គុក​ធ្វេីទឹកមុខមិនយល់សាច់ការអ្វីទាំងអស់នាយអេះកញ្ជឹងកខ្លួនឯងធ្វេីទឹកមុខឡេឡឺៗ​មិនយល់សាច់ការ មេីលផែនខ្នង​ថេយ៍យ៉ុង​ដែលកំពុងតែដេីរចូលហ៊ាងអាហារ​ មិនចាំយូរនាយក៏រត់ទៅតាម។
​ (ថេយ៍យ៉ុង​ថា​ជុងហ្គុក​មិនចាំខ្លួននោះមិនមែនសម្ដៅលេីការចងចាំក្នុងខួរក្បាលទេ​ តែ​សម្ដៅទៅ​ជុងហ្គុក​មានសង្សារចោលរាងតូចមុន​ ទុកឲ្យ​ថេយ៍យ៉ុង​រង់ចាំ​តែឯង​  :)​
​   ពួកគេ​ចូល​ភោជនីយដ្ឋាន​នេះ​អស់​រយៈពេល​កន្លះ​ម៉ោង​ឯណ្ណោះទេីបអ្នកបេីកឡានមកទទួលហេីយជូនពួកគេត្រឡប់ទៅផ្ទះ។ ដោយសារល្វេីយ
និងហត់នឿយ​ ព្រមទាំងបានញ៉ាំឆ្អែតពេញក្រពះផងធ្វេី
ឲ្យ​ថេយ៍យ៉ុង​ទន់ត្របកភ្នែកគេងលក់នៅលេីស្មាមាំរបស់​ជុងហ្គុក​។ ជុងហ្គុក​ក៏អង្គុយសម្លឹង​ ពណ៌នា​ពីសម្រស់របស់​ថេយ៍​ក្នុងចិត្ត​តែម្នាក់ឯង។ មនុស្ស​ប្រុស​ស្អីរាងតូចស្ដេីង​ ចង្កេះ​មួយក្ដាប់ផ្ទៃមុខសររលោងម៉ត់ខៃភ្នែកខ្មៅក្រឹប​មូល​ក្រឡង់​ បេីពេលគេងបែបនេះទៅរោមភ្នែកគេពិតជាក្រាស់ខ្លាំងណាស់សក់ទន់ល្មេីយគួរឲ្យចង់​បោចលេងㅇㅅㅇ បបូរមាត់​ពណ៌​ផ្កាឈូក​មេីលទៅទន់ល្មេីយគួរឲ្យចង់​ប៉ះពាល់​ដោយប្រេីមាត់របស់ខ្លួនផ្ទាល់ក្លិនខ្លួនក្រអូបៗ។ 
​       មិនយូរប៉ុន្មាននាយក្រាស់ក៏លេចស្នាមញញឹម​ឡេីង​
ដោយមិនដឹងខ្លួន​នេះ​គេកំពុងគិតអ្វីខ្លួនគេកំពុងតែលង់ស្រឡាញ់​មនុស្ស​ប្រុស​មែនទេ? គេកំពុងតែមានស្នេហាមែនទេ? ប្រាកដជា
មិនអាចទេតែក៏មិនប្រាកដចិត្តដែរ​ ជុងហ្គុក​បបោសចោលនូវអ្វីដែលគេគិតអម្បិញមិញ​រួចអង្គុយ​ធ្វេីធម្មតា​ ងាក់មុខមេីលទេសភាពតាមផ្លូវ​ តែហេតុអ្វីក្នុងភ្នែកនិងខួរក្បាលនាយពេលនេះលេចចេញតែរូបក្មេងប្រុស​ <<គីម​ ថេយ៍យ៉ុង​>>ម្នាក់ប៉ុណ្ណោះ​
*ទេវតា​អេីយសូមបញ្ឈប់ទៅ​កុំលេងសេីចនឹងខ្ញុំអី​ *

​  #ភូមិគ្រឹះ​ ត្រកូល<<​គីម>>

  ងុឺត​ ~~
សម្លេងហ្វ្រាំងឡានបានបន្លឺឡេីងនិង​បញ្ឈប់​ទៅខាងមុខភូមិគ្រឹះ​ត្រកូល​ គីម​។ ដោយសារ​ថេយ៍​មិនទាន់ភ្ញាក់នៅឡេីយ​ ណាមួយក៏មិនចង់រំខានដំណេកក្មេងម្នាក់នេះ​ជុងហ្គុក​ក៏ចាប់បីកាយតូច​ ចេញពីក្នុងឡានចូលទៅក្នុងផ្ទះ​ មេីលចុះគេងដូចខ្មោចងាប់ចឹងបេីនាយរំលោភទៀតក៏មិនដឹងផង។

«​អ៊ាវ​ ! ! នេះ​កូន​ថេយ៍​គេងលក់ហេីយហេ៎ស​»
​អ្នកស្រី​គីម​ កំពុង​អង្គុយ​មេីល​ទូរទស្សន៍​នៅក្នុង​បន្ទប់​ទទួល​
ភ្ញៀវក្រឡេកប៉ះ​ជុងហ្គុក​កំពុងតែ​បីកូនប្រុសខ្លួន​

«បាទ​ អ្នកមីង​ ចឹងខ្ញុំ​នាំថេយ៍ទៅបន្ទប់សិន»
ជុងហ្គុក​អាក់ដំណេីរឆ្លេីយនឹងមីងខ្លួន​ ហេីយសុំ​អនុញ្ញាតិ​
គាត់នាំកាយតូចទៅគេងឲ្យបានស្រួលបួល ។ អ្នកស្រី​គីម
ក៏ងក់ក្បាល​អនុញ្ញាតិ​ព្រោះ​បេីនៅយូរ​ស្រួល
មិនស្រួលថេយ៍អាចនឹងភ្ញាក់​ គេមិនងាយគេងពីក្បាល
ព្រលប់ចឹងទេភាគច្រេីន​យប់ជ្រៅ​ម៉ោង១​~២ឯណោះ​បាន
ចូលគេង។

   ជុងហ្គុក​បី​ថេយ៍យ៉ុង​មកដល់ក្នុងបន្ទប់របស់គេ​រួចទម្លាក់កាយតូចទៅលេីពូកយ៉ាងថ្នាក់ថ្នម​ពេលគេងបែបនេះ​ទៅពិតជាស្ងៀមស្ងាត់ណាស់​ តែបេីសិនជាដឹងខ្លួនច្បាស់ជាស្រែក​ងែតៗ​ដាក់ខ្លួនមិនខាន​ដូច្នេះ​ត្រូវ​តែ​ថ្នម។ { ថ្នមអេីយយយ​ ថ្នម... } បន្ទាប់ពីដាក់​ថេយ៍យ៉ុង​ឲ្យគេងស្រួលបួលហេីយនាយក្រាស់ក៏ត្រឡប់ទៅបន្ទប់​ខ្លួនវិញ​ ងូតទឹក​នឹងអាលបានចូលគេងដូចគ្នា។ តែមុននឹងគេងក៏ត្រូវធ្វេីលំហាត់ដែលសាលាដាក់ឲ្យ​មែនអត់។
(ចុះ​អ្នកអាន​មានធ្វេីលំហាត់នៅ​ បេីខ្ញុំវិញ​យកលំហាត់ទៅផ្ញេីរ
គ្រូវិញ​ ហ៊ឹសៗ​ហាសហា...​)

               +++++++/++/²®²²

#ព្រឹក​ ថ្ងៃ​  ថ្មី​ ស្រស់​  ស្រាយ​ ✨(អួលអាប់)😒

​  នៅពេលព្រឹក​នៅក្នុងភូមិ​គ្រឹះ​មួយនេះកំពុងតែ​ញ៊ាំ
អាហារ​ពេលព្រឹក​ជុំគ្នា។

«​ថេយ៍​ម៉ាក់ប៉ា​ មានរឿងចង់ប្រាប់»​ អ្នកស្រី​គីម​ និយាយឡេីង
ស្របពេលដែល​ថេយ៍​កំពុងតែឈ្ងោក
ញ៊ាំ​អាហារ​ដូចខ្លាចគេដណ្ដេីម​ ធ្វេីឲ្យ​ថេយ៍​ប្រញ៉ាប់
ធ្វេីភ្នែក​ម៉ក់ៗ​ថ្ពាល់​ប៉ោងៗណែនដោយបាយសម្លឹងទៅ
ម៉ាក់​របស់​គេ។

«​ម៉ាក់និងប៉ា​ ត្រូវ​ទៅប៉ារីស​២ខែ​ ដូច្នេះ​កូនត្រូវនៅជាមួយបង​ណាកូន» អ្នកស្រី​គីម​

«​ ប៉ា​ម៉ាក់​ទៅធ្វេីអ្វីយូរម្ល៉េះ? » ថេយ៍​ទំពារអាហារលេបចូលពោះ
អស់ហេីយទេីបនិយាយទាំង​រលីងរលោង​ចង់យំ​។ ២ខែហេ៎ស​
យូរខ្លាំងណាស់គេប្រាកដជានឹកពួកគាត់ស្ដាប់មិនខានទេ​ ។

«​មានការងារ​សំខាន់ណាកូន​ ! តែម៉ាក់នឹង​ឧស្សាហ៍​
ខលមកលេងមិនឲ្យកូននឹកទេ​ »អ្នកស្រី​គីម​អង្អែល​ក្បាល​កូន
​ប្រុស​ថេីរៗដេីម្បីលួងលោម​ ។

« ហិក​ហិក​..ម៉ាក់! ! កូនមិនចង់នៅម្នាក់ឯងទេ​កូនសុំទៅ
ដែលមកណា​ ហិក​ហិក​..»ថេយ៍​ស្រាប់តែយំចេញមកខ្លាំងៗ
គិតថាខ្លួនឯងនឹងត្រូវនៅផ្ទះតែម្នាក់ឯង​ បេីបែបនោះមែន
គេពិត​អផ្សុក​ស្លាប់​ហេីយ។

«អត់ទេៗ​ថេយ៍​មិនមែននៅតែម្នាក់ឯងទេកូន​ ជុងហ្គុក​
ក៏នៅជាមួយកូនដែល​ឈប់យំទៅ​អត់ខ្មាស់បងទេហី?»
អ្នកស្រី​គីម​ឆាប់បកស្រាយភ្លាមៗ​កុំឲ្យគេគិតថាខ្លួនឯងរស់នៅ
តែម្នាក់ឯង​

«ចុះ​ម៉ាក់ប៉ា​គិតទៅ​ ថ្ងៃណាដែល? » ថេយ៍ជូតទឹកភ្នែក
ចេញ​វិញប្រឹងសម្រួល​ឥរិយាបថ​ ព្រោះ​ខ្លាចខ្មាស់
ជុងហ្គុក​ដែលកំពុង​អង្គុយ​មេីលមកខ្លួនយ៉ាងស្ងៀមស្ងាត់!

«ថ្ងៃនេះ​ហេីយ​ ម៉ោង៦ល្ងាចកូនមកទាន់ប្រាកដណាស់» អ្នកស្រី​គីម​

«ម៉ាក់!!ហេតុអ្វីលឿនយ៉ាងនេះយូរហើយម៉េចមិនព្រមប្រាប់ដើម្បីឲ្យកូនបានត្រៀមចិត្ត ហិកហិក» ថេយ៍ពេបមាត់យំម្ដងទៀតគេស្មានតែថា​នឹងបាននៅក្បែរប៉ា​ម៉ាក់​គេឲ្យបានយូរជាងនេះ​ នេះ​ត្រូវទៅថ្ងៃនេះមែនទេ? 

«​ ម៉ាក់​សូូមទោស​ណា​ តែវាពិតជា​ប្រញ៉ាប់​ពិតមែន»

«បាទ​ កូនយល់ហេីយ» ថេយ៍​ខាំមាត់ងក់ក្បាកទាំងទឹកភ្នែក​
រាងតូច​មិនដែលបែកពីពួកគាត់ទាំងពីរទេទេីប
ធ្វេីឲ្យ​គេយំខ្លាំងបែបនេះតែក៏មិនអាចជំទាស់ពួកគាត់
បានដែលគាត់ត្រូវធ្វេីការងារ​ ចំណែកខ្លួនត្រូវនៅទី
នេះ​ដេីម្បី​រៀន​ ២ខែ​ប៉ុណ្ណោះ​គាត់​នឹងមកវិញហេីយ។

«កូន​ប្រញ៉ាប់​ទៅរៀនចុះ​ នេះ​អាចនឹងយឺតម៉ោងហេីយ»​ អ្នកជា
ឪពុក​ប្រាប់ទៅកាន់កូន​ប្រុស​ ។

« ម៉ាក់​ ប៉ា​ កូនទៅហេីយកូននឹង​មកល្ងាចនេះឲ្យលឿន
បំផុត​ »​ ថេយ៍​ងេីប​ទៅ​ឱប​ប៉ា​ម៉ាក់របស់គេយ៉ាងយូរហាក់មិនចង់ឃ្លាតសោះ​ រួចក៏ដេីរសំដៅទៅឡានយ៉ាងស្ងៀមស្ងាត់

« ជុងហ្គុក​កុំភ្លេចធ្វេីតាមសម្ដីដែល​ពូប្រាប់ពីល្ងាចផងណា​ ពូផ្ញេីរមេីលថែគេផង​ » លោកគីម​យកដៃទះស្មាជុងហ្គុក​ មេីលទៅ​ថេយ៍​ដូចជាស្របខ្លួនតាមសម្ដី​ជុងហ្គុក​គ្រាន់​បេីដែលទេីបគាត់​ពឹងឲ្យជួយមេីលថែតែម្ដងទៅ

« បាទ​ លោកពូខ្ញុំមិនភ្លេចទេ​ខ្ញុំនឹងមេីលថែគេជំនួសលោកពូ
ឲ្យបានល្អ​ ពូកុំ​បារម្ភ​អី​ ចឹងខ្ញុំសុំលាសិនហេីយ»
ជុងហ្គុក​តបទៅវិញយ៉ាងឥតស្ទាក់ស្ទេីរ​មនុស្ស​ដូចគេ​
សន្យា​ហេីយ​ប្រាកដជាធ្វេីឲ្យបាន​ :)។
​    បន្ទាប់ពីការ​ផ្ដាំផ្ញើ​មកលេី​ជុងហ្គុក​រួចរាល់អស់ហេីយ​ ជុងហ្គុក​
ក៏លាទៅរៀន។ នៅក្នុងឡានហាក់មាន​សភាព​ស្ងាត់​ខ្លាំងណាស់
ព្រោះ​ថេយ៍​មិននិយាយអ្វីសោះ។ 

​« ថេយ៍​ កុំធ្វេីមុខបែបនេះអីពួកគាត់ទៅធ្វើការបើដឹងថា កូនប្រុសគាត់នៅទន់ខ្សោយចឹងគា់ប្រាកដជានៅមិនសុខទេ» ជុងហ្គុកលួងលោមពេលឃើញរាងតូចធ្វើមុខស្អុយ
«​ហិក​​ ខ្ញុំ..ហិកមិនធ្លាប់បែកពីគាត់ទេ ខ្ញុំមិនចង់ឃ្លាតពួកគាត់ទេ ​»  អណ្ដាត​ថេយ៍​ហាក់ដូចជាគ្រលាស់លែងចេញ​វាអួលដេីមក​ពេក​ មិនដឹងថាត្រូវរៀបរាប់យ៉ាងម៉េចឲ្យសមទេ​អាចថាគេជាមនុស្សប្រុសដែលទន់ជ្រាយខ្លាំងក៏ថាបាន​ គ្រាន់​តែរឿង​ប៉ុណ្ណឹង​ក៏យំមិនឈប់ដែល​ គេស្អប់ខ្លួនឯងដែលចេះតែ
សម្រក់ទឹកភ្នែក​មេីលពីសម្បកក្រៅគេប្រៀបដូចជាមនុស្សរឹងមាំ
គ្មានចេះមាន​ទុក្ខសោក​អ្វីឡេីយ​ តែមិនមែនទេគ្រាន់តែមិនចង់ឲ្យ
អ្នកផ្សេង​ឃេីញភាពទន់ខ្សោយរបស់ខ្លួន...

« ថេយ៍​កុំយំៗ​ ខ្ញុំសន្យាថានឹងមេីលថែឯងឲ្យបានល្អ​កុំយំអី»
ជុងហ្គុក​ទាញកាយតូចមកឱប​ និងទះខ្នងគេតិចៗ​និយាយលួង
លោមកុំឲ្យគេយំបន្តទៀតអី​។ នាយពិតជាចាញ់នឹងទឹកភ្នែក
នេះខ្លាំងណាស់​ ទឹកភ្នែក​មួយដំណក់ៗដូចជាចាក់ទម្លុះ​បេះដូង​
នាយតែម្ដង។

«ខ្ញុំឈប់ទទួលពាក្យសន្យាពីឯងហេីយ​ កុំមកនិយាយពាក្យ
សន្យាជាមួយ​ខ្ញុំទៀតខ្ញុំមិនមែនក្មេងបៀមដៃដូចមុ​ននោះទេ! »
ថេយ៍យ៉ុង​គ្រាន់តែឮថានាយ<នឹងសន្យា>ក៏ប្រញ៉ាប់​ដកខ្លួន
ច្រានគេចេញ​ ព្រោះ កាលពី​នៅក្មេង​ជុងហ្គុក​បានសន្យាថានឹង​ សុំខ្លួនរៀបការហេីយស្រឡាញ់តែ​ថេយ៍យ៉ុង​ម្នាក់​គត់​ តែគ្រាន់តែខានជួបគ្នា​ប៉ុន្មាន​ឆ្មាំ​សោះ​ ជុងហ្គុក​ក៏បែកចិត្តទៅ​សេពគប់​នឹងភី​ ទេីបគេមិនចង់​ស្ដាប់​ពាក្យ​សន្យា​របស់​ជុងហ្គុក​។

«ហេតុ...ហេតុអ្វី?  ហេតុអ្វី​យេីងសន្យាមិនបាន? ចឹងសូមប្រាប់
ទៅចុះថាយេីងនឹងធ្វេីឲ្យឯងបានឃេីញផ្ទាល់នឹងភ្នែកផ្ទាល់ថា
ចន​ ជុងហ្គុក​ ម្នាក់នេះមិនបានសន្យាឲ្យរួចតែពីមាត់ទេ»
ជុងហ្គុក​គេហានអះអាងច្បាស់ៗ​ ក្នុងនាមជាកូនប្រុសនិយាយ
ម៉ាត់ណាម៉ាត់នឹង  គេនឹង​អនុវត្ត​ឲ្យ​ថេយ៍បានឃេីញ។

«ពាក្យ​សន្យា​របស់ឯងមិនអាចយកជាការបានទេ​ សូមចាំទុក»
ថេយ៍យ៉ុង​នៅតែអះអាងដដែល។ ដាច់អហង្ការ​តែម្ដងហេីយ។

​  # School 🏫

« សួស្ដី​ គីម​ ថេយ៍យ៉ុង​ យ៉ាងម៉េចហេីយ​សុខសប្បាយ​តេីមែនទេ
តែ..អ្ហឹម..ភ្នែក​ដូចជា​ក្រហមខ្លាំងណាស់​ អរ​ ឬមួយឯងយំព្រោះប្រុសបោកយកខ្លួនសុីហេីយមែនទេ? » Janឃេីញ​ថេយ៍យ៉ុង​ដេីរ
ចូលក្នុងថ្នាក់តែម្នាក់ឯងឆ្លៀតមកនិយាយដៀមដាមគេរាងតូច​

«សម្ដី​ចេញ​មកដូចក្មេងគ្មានសិក្សា​ ​ប្រុស​បោកមិនបោក
ជារឿងផ្ទាល់ខ្លួនរបស់យេីង​ កុំឲ្យតែនាងដេីរផេីមជាមួយអាណាហេីយមានកូនមិនស្គាល់មុខឪពុកទៅបានហេីយព្រោះថា យេីងនេះទោះប្រុសសុីហេីយបោះចោលក៏មិនអាចមានកូនបានដែល​ គិត​តែពីនាងទៅបានហេីយ​»  នេះជាសម្ដីពេលកំពុង​ម៉ួម៉ៅហេីយមានគេយកសាំងមកដុតថែម...🙃💁🏼‍♂️ថាហើយក៏ដើរចេញទុកឲ្យស្រីល្អផ្លែល្វា គាំងរកពាក្យជេមិនកើត

«អាមុខញី ចាំមេីលចុះ...អ្ហាយ! » Janទន្រ្ទាំជេីងមិនសុខចិត្ត

Continue Reading

You'll Also Like

3.2M 204K 90
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
592K 50.6K 31
"Excuse me!! How dare you to talk to me like this?? Do you know who I am?" He roared at Vanika in loud voice pointing his index finger towards her. "...
3.6K 196 5
Friendshipជាប្រភេទប្រលោមលោកblខ្នាតខ្លីដែលនិពន្ធឡើងចេញពីរការស្រមើស្រមៃគំនិតឆ្នៃប្រឌិតពីរនាងខ្ញុំpark Yøønjï ផ្ទាល់។សាច់រឿងក៏ដូចជារឿងទាំងមូលនិយាយពីរសិស...
4.8K 391 62
ស្នេហា៍រវាងCEOនឹងក្មេងប្រុសម្នាក់តែក៏ធ្វើអោយកំលោះសង្ហារម្នាក់នេះលង់ស្រឡាញ់អស់ពីបេះដូង ចន ជុងហ្គុក​&ជុង ហូស៊ុក