𝙼𝚢 𝚙𝚊𝚛𝚝𝚗𝚎𝚛𝚜...

By SHEILA_294

112K 7.3K 106

ពួកយើងគឺជាដៃគូរដែលសាកសមនឹងគ្នាបំផុត 👍 ខ្ញុំ​ស្រលាញ់​ គេ​តែខ្ញុំបានយល់ច្រឡំលើគេ..ទេីបខ្ញុំមិនអាចប្រេីសម្ដ... More

ភាគ​២ សងសឹក​ជំនួស
ភាគទី​ ៣​ ស្ទាក់វៃល្អទេ? 😎
ឯងមិនចាំខ្ញុំទេ🙂
ភាគទី​ ៥​ សន្យា​គ្មានន័យ​ 🤧
Part 06 ទំនួលខុសត្រូវ​💁🏼‍♂️
ភាគទី​7​ អាថ៌កំបាំង​🔐
ភាគទី​ ៨​ ស្នាមថេីបស្នេហ៍​ 🤪
ភាគ​ ៩​ រឿង​សំខាន់​ណាស់​មែនទេ?
ភាគទី10• ហត់ហើយដើរចេញ💔
ភាគទី​11• ណាត់ពិសេស 😗
ភាគទី​12•ចង់ប៉ះ​សូកូឡា​🍫
ភាគទី​13•​ទេីបតែដឹងថាស្រឡាញ់
ភាគទី​14• អតីតកាល
ភាគទី​15•នៅតែគិត..🥀
ភាគទី​16• ហ្គេយ៍??
ភាគទី​17•𝑇𝑎𝑒𝑘𝑜𝑜𝑘 𝐹𝑜𝑟𝑒𝑣𝑒𝑟 💜💚
ភាគទី​18​•ប្រច័ណ្ឌ​²
ភាគទី​19•​ ឲ្យតែធ្វេីហេីយមានក្ដីសុខ.♡︎
ភាគទី​20• ទំនុកចិត្ត​ ❣️
ភាគទី​21• ដោះស្រាយ​រឿង​ផ្ទាល់​ខ្លួន​🙂
ភាគទី​ 22​• ស្វែករក​ឃាតក​រ💀
ភាគទី​23•​ព្រោះ​តួនាទីរៀងខ្លួន! S2
ភាគទី​24•ប្រុសព្រាន🙎🏼‍♂️
ភាគទី​25• បំពាន​😌
ភាគទី​26• លេងខុសមនុស្ស😔
ភាគទី​27• សត្រូវ​បេះដូង​🙂
ភាគទី​28•បងសុំទោស​
ភាគទី​29•បោកប្រាស់​ 🤦🏻‍♂️🤦🏻‍♂️
ភាគទី​30• អស្ចារ្យ​ណាស់​💆‍♂️✨
ភាគទី​31• ជួប​គ្នាម្ដងទៀតហេីយ
ភាគទី​32• មនុស្ស​ថ្មី​
ភាគទី​33• ឌឺ​ ចចេស​ ក្បាល​រឹង​ បុិនទូលពិត😣
SoRRY
ភាគទី​34• បោកក្មេង..
ភាគទី​35•​ គាត់​រំលោភ​ខ្ញុំ​ 😢
ភាគទី​ 36•​ កុំបង្ខំឲ្យខ្ញុំ​សម្លាប់​បង​ 옷🔫
ភាគទី​ 37• តួ​សម្ដែង​ 🧸
ភាគទី​38•​ ណែនាំម្ដងទៀត
ភាគទី​39​ • បាត់ខ្លួន​ ។
ភាគទី​40•បាត់បង់​ៗ​ មួយជីវិតមានតែ​បាត់បង់​
ភាគទី​41• គ្រប់​យ៉ាងនឹងល្អប្រសេីរ​
ភាគ​បញ្ចប់​ : សមាជិក​ថ្មី​ 👶🏻

Part1 សម្លេង​អ្វីនឹងថេយ៍​?

12.8K 469 28
By SHEILA_294


My Crush ✨💓
Part1

ត្រុក​ ត្រុក​! ! បុរស​សង្ហា​រម្នាក់​កំពុងតែរត់យ៉ាងឡេីនសំដៅទៅ​របងសាលា​ដែលគេជិតបិទទៅហេីយទីបំផុត​នាយក៏រត់ចូលទាន់​ ជាមួយនឹង​កំលោះសង្ហារ​រូបរាងដូចស្រី​ប៉េះដាក់​ដៃជេីងស្រឡូន​ មុខសរម៉ត់ខៃ​ គួរជាទី​ ប្រាថ្នារបស់​បុរស​ ក៏ដូចជាស្រីៗជាច្រេីន​។

​ ពួកគេដេីរទៅ​ផ្លូវជាមួយគ្នា​ ថេយ៍​យ៉ុង​ដោយសង្ស័យ
ព្រោះ​មិនដែលឃេីញមុខ​ ខំសម្លឹងមេីលមុននឹងសម្រេចចិត្តស្រែកសួរ
​    ​ « នែ៎! ឯងជាសិស្សថ្មីមែនទេ​? »​
រាងក្រាស់​ក៏ងាក់មកក្រោយ​ភាំងនឹងសម្រស់​ស្រស់ស្អាតឥតទាស់របស់រាងតូច​ សម្លឹង​នាយតូចពី​ជេីងរហូតដល់ចុងសក់​ រួច​តបទាំងញញឹមបន្ទិច

​«​មែនហេីយ​យេីងទេីបតែផ្លាស់ប្ដូរ​សាលា​»ជុងហ្គុក​

​ «អរ​ ! ! »​ ថេយ៍យ៉ុងងក់ក្បាល​ឆ្លេីយ​យ៉ាង​កំបុត​រួចក៏ដេីរទៅមុន
ធ្វេីមិនដឹង​ តែកុំនិយាយ​ ក្នុងចិត្តគេបានចងចាំនូវស្នាមញញឹមដ៏ស្រស់របស់រាងក្រាស់​ គេពិតជាដូចមនុស្សកំពុងតែធ្លាក់ក្នុងអន្លង់ស្នេហ៍

​ នៅពេល​ថេយ៍យ៉ុង​ដេីរទៅដល់មុខថ្នាក់ស្រាប់តែមិត្តគេ​ហៅគេភ្លាម
«​អា​ ថេយ៍​ ...» ជីមីន​ (ជាមិត្ត​របស់​ថេយ៍យ៉ុង​ពួកគេ​រាប់
​ អានគ្នា​ដូច​បង​ប្អូន​បង្កើត​ចឹង)
« អេី​ ! » ថេយ៍យ៉ុង​
«​មិនប្រញ៉ាប់​មកឲ្យឡេីន​ គ្រូជិតមកដល់ហេីយ»ជីមីន​
​ និយាយទាំងបក់ដៃហៅ​រាងតូចឲ្យ​ប្រញ៉ាប់​ចូល​ថ្នាក់
​ បន្ទាប់​មក​ថេយ៍យ៉ុង​ក៏រត់ចូល​ថ្នាក់យ៉ាងលឿន ។

«សួស្ដី​ អ្នកទាំងអស់គ្នា​។ ថ្ងៃនេះ​យេីងមាន​សិស្ស​ថ្មីទេីប
​ តែផ្លាស់​មករៀននៅទីនេះ​ ...។ មោះចូលមកណែនាំ
​ ខ្លួន​ទៅ..»Teacherនិយាយទៅ​កាន់​សិស្ស​ទាំងអស់
រួច​ងាកនិយាយ​ទៅកាន់​ជុងគុកដែលឈរនៅច្រកចូលមាត់ទ្វារយ៉ាងសុភាព​។ ជុងគុក​ក៏ដេីរចូលមក​ ទញញឹម​ទៅកាន់សិស្សទាំងអស់គ្នា

«សួស្ដី​បាទ​ ខ្ញុំឈ្មោះ​ ចន​ ជុងហ្គុក​ជាសិស្ស​ថ្មី​ សូម​ណែនាំ​ខ្លួនផង»ជុងគុកនិយាយ​ទាំងញញឹមនិងឱនគំនាបទៅកាន់ពួកគេ
«ចឹងទៅរកកន្លែងអង្គុយចុះ»Teacher
រាងក្រាស់​ក៏ដេីរសំដៅទៅរកតុអង្គុយ។ រាងក្រាស់គឺ
មកអង្គុយជាមួយ​ ថេយ៍យ៉ុង​ព្រោះឃេីញថាគេអង្គុយតែ
ម្នាក់​ឯងទេ។
​«​ សួស្ដី​ ខ្ញុំ​ជុងហ្គុក​»​និយាយយាយហេីយក៏លេីកដៃHiFive

«​បាទសួស្ដី​ ! »រាងតូចឆ្លើយធ្វេីហីៗដាក់រាងក្រាស់ព្រោះមិនចង់ឲ្យគេងាយដឹងថាយើងកំពុងតែ Crush on you
​ ការរៀន​ក៏បញ្ចប់ទៅមួយម៉ោង​ គ្រាន់តែចេញលេងភ្លាមនៅមុខថ្នាក់12F​ក៏មានស្រីៗ​មកចោមរោមតាមបង្អួចមេីលរាងក្រាស់ដែលទេីបតែផ្លាស់មករៀននោះ
«​ ហូយ​! សង្ហារ​ណាស់ឯង​» Girl
«មែនហេីយ​! » Girl

«មិនដឹងជាស្អីណាស់ណាទេ..ឆឺស.»ថេយ៍យ៉ុង​ពេបមាត់ពេបកពេលឃេីញស្រីៗមកចោមរោមមុខថ្នាក់គេបែបនេះរាល់ដងគ្រាន់តែដេីរកាត់មិនហ៊ានដេីរ។ ព្រោះ​អ្វី​ដឹងទេ? ព្រោះ​គេខ្លាចឆ្លងខ្សោយ​ ពេបជ្រាយថាជាថ្នាក់របស់​ជនអន្តពាអ្នកណា​ៗក៏ដឹងថាថ្នាក់នេះ​សម្បូរ​សិស្សខ្សោយ​ និងសិស្សអត់បានការច្រេីនណាស់​។ ហេតុអ្វីបាន​ជា​ជុងហ្គុក​មករៀននៅថ្នាក់នេះ? 😂មកពីចូលចំណោមទាំងអស់នោះទេដឹង? ? អត់ទេការពិតនាយមាន​ហេតុផល​របស់នាយ​ មិនមែនចេះតែមករៀននោះទេ

«យ៉ាងម៉េចច្រណែនហេ៎ស? »ភ្លាមៗជីមីនក៏ញ៉ោះ​ថេយ៍យ៉ុង​លេងតែ​ថេយ៍យ៉ុង​មានបានលេងជាមួយឯណា​ ''​ ផាច់​ ''​មួយដៃទះចំកណ្ដាលក្បាលអាចល្មមឲ្យជីមីន​ស្លឺបាន!

«​ច្រណែន​ក្បាលឯងស្អីតែយេីងនេះ​វាជ្រេញច្រេីនជាង​ ស្រីស្អីចឹងទេ...ជាពិសេសនាងJan(ជែន)ម្នាក់នោះ...»ថេយ៍យ៉ុង​និយាយណ្ដេីរ​សម្លក់ទៅJanដែលឈរនៅក្រៅថ្នាក់នោះផង​  ពួកគេជាសត្រូវនឹងគ្នា​ ព្រោះនាងចូលចិត្តនិយាយឌឺដងផ្លែផ្កា​ គួរឲ្យចង់ធាក់មែន ។

​ តុក​ តុក​ តុក​ សម្លេងគោះតុបន្លឺឡេីងធ្វេីឲ្យ ជីមីន​ និង​
ថេយ៍យ៉ុង​ងេីយទៅមេីលម្ចាស់បង្កសម្លេងភ្លាមៗ

«​ជុងគុក​!? » ថេយ៍យ៉ុង​បន្លឺ​ឈ្មោះរាងក្រាស់ឡេីង​ធ្វេីភ្នែកភ្លឹសៗ​ ជាគេពិតមែនហេ៎ស? 😂

«គឺយេីងចង់បបួលពួកឯងទៅ​ញ៉ាំអី​ យេីងមិនសូវស្គាល់ទីនេះទេខ្លាចវង្វេង! ទំនេរអត់​? »ជុងគុក​ បោះសម្ដីទៅភ្លាម​ ថេហ្យុងញញឹមខ្ជឹបលួចរំភេីប​ អង្គុយសុខៗCrushមកហៅទៅច្រាស់អី​ អាណាមិនអំភេីបហ៎

«ថីមិនទំនេរ​យេីងកំពុងតែឃ្លានតោះទៅ​ អាថេយ៍»ជីមីន​គ្រាន់តែ​ឮថាទៅសុីអីភ្លាមក៏រំអុក​ថេយ៍យ៉ុង​ភ្លាម​ព្រោះ​ថា​ថេយ៍យ៉ុង​មិនសូវជាចូលចិត្តទិញរបស់ក្នុងសាលាឡេីយ​ ភាគច្រើន​មានរបស់សាគួរទុកពីផ្ទះមក​ ជីមីនខ្លាចថេហ្យុងមិនព្រមទៅជាមួយ

«​អេី..ទៅក៏បាន..តោះ»​ក៏ក្រោកឡេីងបែបហំៗពេញកម្ពស់​តែកុំមេីលត្រឹម​ ក​ជុងហ្គុក​ប៉ុណ្ណោះ​😑បេី​ជីមីន​ទេកាន់តែទាបជាង​ថេយ៍យ៉ុង​ទៀត😭ជីតុញ

#កន្លែងច្រាស់ច្រំ

​ ពួកគេអង្គុយនៅ​តូបមួយក្នុងសាលានេះឯង​គឺអង្គុយតែបីនាក់ទេដោយ​ជុងហ្គុក​​និង​ជីមីន​គេឃ្លានគិតតែពីសុីៗប្លែកអ្វីតែ ថេយ៍យ៉ុង​គេអង្គុយផឹកទឹកធ្វេីរំភេីយ​តែមិនមែនរំភេីយ​ធម្មតា​ទេគឺ​អង្គុយច្រត់ដៃនឹងចង្ការ​សម្លឹងមេីលផ្ទៃមុខ​ជុងហ្គុក​មិនដាក់ភ្នែក​ហេីយក៏ញញឹម​ម្នាក់ឯងទៅ។ ហេីយពេល​ជុងហ្គុក​ងាកមកទាន់គេធ្វេីជាមេីលអ្វីផ្សេងឬធ្វេីជាពត់ខ្លួនលេងធ្វេីមិនដឹង។
ជុងហ្គុក​ថីមិនដឹងនោះតែគេខ្ជិលមាត់😇

​ ទំនាក់ទំនង​ពួកគេ​ទាំងបីហាក់ស្និតស្នាលគ្នាខ្លាំងណាស់ទោះជាទេីបតែស្គាល់គ្នាក៏ដោយ។ លេីកលែងតែ​ថេយ៍យ៉ុង​គេមិនបានទុកជុងហ្គុក​ជាមិត្ត​ទេ? ចឹងជាអ្វីទៅណ៎? 🤔

#ល្ងាចពេលចេញពីរៀន​ (កាត់ៗតិចហេីយណា)🙏
ជាទម្លាប់​ជីមីន​និង​ថេយ៍យ៉ុង​ពេលចេញពីរៀនពួកគេ
មិនទាន់ទៅផ្ទះភ្លាមៗទេនិយាយឲ្យចំទៅគេចទៅដេីរលេង
សិនរួចចាំចូលផ្ទះតាមក្រោយ។ ចឹងបាន​រៀនថ្នាក់F 😑តែលេីកនេះមកដោយទាំង​ជុងហ្គុក​ទៀត។

«ឯងទៅផ្ទះទៅ​ ពួកយេីងត្រូវទៅហេីយ»ជីមីន​ប្រាប់ទៅ
ជុងហ្គុក​ព្រោះ​ឃេីញគេតាមរហូតមិនទាន់ទៅផ្ទះទៀតនេះ
មករៀនថ្ងៃដំបូងផងតិចមកថាពួកគេពង្វក់ដេីរលេងនោះគិតយ៉ាងម៉េច?

«ហ៊េីយ​..ចុះ​ពួកឯងទៅណា? »​ជុងហ្គុក​សួរទៅគេទាំងពីរ

«គឺទៅផ្ទះនឹងហេីយ»​ថេយ៍យ៉ុង​ប្រញ៉ាប់​ឆ្លេីយ

«ចឹង​ពួកឯងនៅផ្ទះជាមួយគ្នាមែនទេ?ឬក៏គេចទៅដេីរលេង​ »​ជុងហ្គុក​ចង​ចិញ្ចើម​សួរទៅ​ថេយ៍យ៉ុង​

«ហេីយវាស្អីឯងម៉េចក៏ចេះដឹងរឿងខ្លាំងសម្បេីមម៉្លេះ?​»ថេយ៍យ៉ុង​ឆ្លេីយ​តបផាំងៗទៅវិញគេចាប់ផ្ដេីមធុញទ្រាន់​ មនុស្សគេឆាប់ធុញ។

«បេីពួកឯងទៅដេីរលេងយេីងក៏ទៅដែល»ជុងហ្គុក​ញាក់ចិញ្ចេីមទៅវិញទាំងទឹកមុខច្រឡឺម

​ ទីត​ ទីត​ សម្លេងឡានសុីផ្លេ
«ជីមីន ....»កម្លោះសង្ហាបើកកញ្ជក់ឡាននិយាយមកកាន់ជីមីន
«បងYoon...»ជីមីន​រត់ត្រុកៗចេញពីការប្រកែកគ្នារបស់មិត្តទាំងពីរសំដៅទៅកាន់ឡានថ្មីចែស​ស៊េរី​ចុងក្រោយ​ពណ៍ខ្មៅ

​ ឈរនិយាយគ្នាសុខៗសោះ​មិនដល់៣នាទីផង​ជីមីន​ក៏ងាកមកធ្វេីដៃBye Bye​ជុងហ្គុក​និង​ថេយ៍យ៉ុង​ រួចក៏ឡេីងឡានបាត់ទៅ។

«ទៅទៀត​ហេីយ​..មិញនេះ​និយាយ​ច្បាស់ណាស់ថាទៅដេីរលេងឥឡូវប្រុសមកវារត់ចោលឯងបាត់​ ឆឺស..អាមិត្ត​ចង្រៃ​..ជួបលេីកក្រោយចាប់ទះឲ្យហេីមគូទម្ដង»​ថេយ៍យ៉ុង​ពេបមាត់ពេបក​ មេីលទៅទឹកមុខដូចជាចង​គំនុំគុំកួន​ខ្លាំងណាស់😒ហេីយគិតតែពីរអ៊ូ​មិនឈប់

« ហ៊ឹសៗ​..ហិ​ ហាសហា...​»ភ្លាមនោះមិនដឹងកេីតល្មិចស្រាប់តែជុងហ្គុក​ផ្ទុះសំណេីចយ៉ាងខ្លាំងធ្វេីឲ្យ​រាងតូចងាកមកសម្លឹងមុខនាយ​

«កេីតឆ្កួតឬយ៉ាងម៉េចបានជាសុខៗសេីចដូចមនុស្សមិនគ្រប់ទឹកនឹង? »ថេយ៍យ៉ុង​

«ឯងអាយុប្អូនយេីងកុំមកចង់​ជេរយេីង»បញ្ឈប់​ការសេីចនាយបែរឈ្ងោកមកនិយាយជិតមុខរាងតូចយ៉ាងស្និតស្នាលធ្វេីឲ្យបេះដូងរាងតូចលោត​ឌុកដាក់ៗ​ៗ​ចង់ចេញមកក្រៅថ្ពាល់ចាប់ផ្ដេីមក្រហមដូចរងេីកភ្លេីង​ គួរឲ្យខ្នាញ់ចង់តែខាំឲ្យដាច់ទេ😬

«សម្លេង​អ្វីនឹង​ចេញពីទ្រូងខាងឆ្វេងរបស់ឯងនេះ​ ថេយ៍​?
ហីយ៉ា​ថ្ពាល់ឡេីងក្រហមហេីយ..អៀនមែនទេ? »ជុងហ្គុក​ម្ដងនេះយកដៃដាក់ពីលេីទ្រូង​ខាងឆ្វេង​របស់រាងតូចហេីយនៅឆ្លៀតនិយាយញ៉ោះគេឲ្យខឹងទៀត><

«អាឆ្កួត..»ថេយ៍យ៉ុង​ក្រវាស់​ដៃ​រាងក្រាស់​ចេញហេីយដេីរ
ចេញទៅទុកឲ្យ​ជុងហ្គុក​នៅឈរសេីចនឹងចរឹកអៀនព្រៀន
របស់រាងតូចនៅឡេីយមាត់ប៉ុនជេរណាស់ចាំមេីលថ្ងៃណា
មួយចាប់ថេីបឲ្យស្លេកមិនខាន។ តែមិនអីទេនៅមានពេលក្រោយទៀត​ បណ្ដោយឲ្យគេឡេីងចាងសិន​ ចាំបន្ទិចទៀតចាំចាត់ការក៏មិនហួសពេល​ ។

សូមរងចាំភាគ​បន្ត​👣♥️
​ Sheila^~^

Continue Reading

You'll Also Like

1.2M 29.1K 45
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
280K 9.1K 29
"He who fights monsters should see to it that he himself does not become one." Megatron fought against the Council's tyranny, only to unleash his...
52K 4.3K 26
"ចុងក្រោយអូននៅតែមិនហ៊ានសម្លាប់បង" "ថេហ៍ឯងនៅឯណា??" #សរសេរដោយ:សុវណ្ណមេត្រី មានលក់ក្នុងផេក ពន្លឺនៃក្ដីស្រមៃ
3.6M 151K 61
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...