ភាគទី35 : ស្រលាញ់ថ្នាក់ថ្នមតាមចិត្ត

9.8K 644 26
                                    

     តើអ្វីនិងកើតឡើងបន្ទាប់ពីមានវត្តមាននាងដែលជាប្អូនស្រីរបស់សង្សារចាស់ខ្លួន? តើនាងដឹងរឿង នាយជាមួយ ជីណា ឬអត់? ឬមួយនាងដឹងហើយ? ឬមួយនាងមកសងសឹក? ឬមួយនាងមកដើម្បីធ្វើការពិតមែន? នេះជាអ្វីដែល ជុងហ្គុក កំពុងគិតបើសិននាងមកក្នុងបំណងចង់ធ្វើការនោះនាយនិងអាចស្តាយដែលមិនបានទទួលនាងអោយធ្វើការ ប៉ុន្តែបើនាងចូលមកបំផ្លាញខ្លួនមនោះនាយនិងកាន់តែស្តាយក្រោយ ។
     មីណា បានដឹងពីបងស្រីនាងមកថា ជុងហ្គុក គ្រាន់តែជាព្រានារី ទាក់ទាញពួកស្រីស្អាតៗសុីអស់ចិត្តក៏បោះចោល ដែលរៀបការមិនបានស្រលាញ់គ្នា រៀបការតាមចិត្តគ្រួសារ តែដោយសារ ថេហ្យុង ចូលចិត្តញិកញ៉ក់រំអ៊ួយដាក់ ជុងហ្គុក ទើបនាយទៅចោលនាង ។ ជាបងប្អូននិងគ្នា មីណា ច្បាស់ជាជឿអ្នកជាបងស្រីមិនខាន តែពេលមកឃើញផ្ទាល់វាផ្ទុយស្រឡះឬមកពីនាងមិនទាន់ស្គាល់ពួកគេ? ចឹងមានតែចាំមើលបន្តទៀត ។

      ក្រោយញាំបាយថ្ងៃរួច ជុងហ្គុក ក៏បាននាំ ថេហ្យុង ទៅហាងផ្ការឯនាយក៏បកមកធ្វើការវិញ ។
" អគ្គនាយក សុំអនុញាតិចា៎ " លេខាបានចូលមកជាមួយឯកសារ ។
" នេះរបាយការចុងក្រោយរបស់អគ្គនាយក "
" ហឹម! ខ្ញុំពិនិត្យបន្តិចលេខាលីចាំយកអោយវិញនិងអោយ ឆាងបីន យកទៅអោយលោកនាយកផង "
" ចា៎អគ្គនាយក "
" ហឹម...ជាឯកសារចុងក្រោយដែលល្អបំផុត "
" ច្បាប់ចុងក្រោយជាស្នារដៃអ្នកនាងម្នាក់ដែលមកសម្ភាសន៍ការងារព្រឹកមិញ គាត់សុំចាត់ចែងសាក ស្នារដៃ គាត់ធ្វើការម៉ត់ចត់ណាស់អគ្គនាយក "
" ហឹម...នេះយកទៅអោយ ឆាងបីន រួចហើយហៅគេមកជួបខ្ញុំ "
" ចា៎អគ្គនាយក " លេខាលី យកឯកសារទៅវិញ ដែលនាងនិយាយមុននេះព្រោះចង់អោយចៅហ្វាយខ្លួនមានមនុស្សពូកែៗមកជួយតែប៉ុណ្ណោះ ។

     SKIP

      មួយសប្តាហ៍កន្លងផុតទៅ ថ្ងៃនេះ ជុងហ្គុក និង ថេហ្យុង បានមកចូលរួមអាពាហ៍ពិពាររបស់ ឆាងបីន និងលេខាលី ជាមួយគ្នា ។ ក្រោយរៀបការហើយ ឆាងបីន ដាក់ច្បាប់សម្រាកក្រេបទឹកឃ្មុំមួយសប្តាហ៍ ជុងហ្គុក អនុញាតិហើយតែខ្លួននាយវិញមិនទាន់បានស្គាល់ជាតិទៅក្រេបទឹកឃ្មុំស្អីនោះទេ ។ ពេលនេះមកដល់ផ្ទះវិញទម្លាក់ខ្លួនអង្គុយលើសាឡុង ។
" អូនសម្លាញ់ហា៎ "
" ហឹម? "
" ចង់ទៅក្រេបទឹកឃ្មុំទេ? "
" ទៅយ៉ាងមិចបើបងរវល់បែបនេះ? "
" ចង់ទៅឬអត់? "
" ច្បាស់ជាចង់ហើយ "
" អាទិត្យក្រោយខាងក្រុមហ៊ុនប្រកាសសម្រាកមួយ អាទិត្យដើម្បីអោយបុគ្គលិកបានជួបជុំបងប្អូននៅថ្ងៃឆ្លងឆ្នាំ "
" ពិតមែនហេស? បងនិយាយមែនឬ? "
" អូនចង់ទៅលេងឯណា? "
" ដើរលេងនៅប្រទេសយើងក៏បាន "
" បងចង់ទៅក្រៅប្រទេស! ចង់ទៅជប៉ុន "
" អូនច្បាស់ជាតាមបងហើយ "
" តែបងចង់តាមចិត្តអូនវិញ "
" ចិត្តអូនគឺតាមបងបើបងតាមអូននោះពួកយើងទៅលេងជប៉ុន "
" ដដែល!! " ជុងហ្គុក សែនខ្នាញ់មើលចុះនិយាយទៅមកៗវ៉ល់ដដែល ។
" បែបនោះមិនល្អទេហេស? ទៅកន្លែងដែលបងចង់ ទៅសម្រាប់អូនកន្លែងណាក៏បានដែរអោយតែមាន បងទៅបានហើយ "
" អ៊ួយ...បងខ្នាញ់អូនស្លាប់មិនខាន ហឹម... " ជុងហ្គុក ចាប់ទាញ ថេហ្យុង មកថើបបឺតថ្ពាល់រាងតូចខ្នាញ់ណាស់ចង់តែលេបទុកទេ ។
" អ៊ួយ...ឈឺ... " ថេហ្យុង បញ្ចេញសម្លេងរំអ៊ួយដាក់ នាយមើលចុះស្ទើឆ្គួតហើយ ។
" បងចង់តែលេបអូនទុកទេ "
" បងពិតជាចំមែនហើយ អូបទៅគេងវិញ "
" បងបី! " ជុងហ្គុក ស្ទុះងើបលើកបី ថេហ្យុង ឡើងដោយមិនអោយប្រកែកមួយម៉ាត់ ។

💓លង់ស្នេហ៍ស្វាមីខ្លួនឯង💓 (ចប់)Where stories live. Discover now