ភាគទី 27 : ដកខ្លួន

9.9K 653 30
                                    

      ក្រោយ ជីណា ចេញទៅ ជុងហ្គុក នាំ ថេហ្យុង មកអង្គុយលើសាឡុងនិងលាងរបួសអោយផង ។
" មិនជ្រៅប៉ុន្មានទេ បងលាងអោយណា "
" មិនបាច់ទេ បងទៅធ្វើការចុះ "
" តែបងចង់ធ្វើ! យ៉ុនអុី យកប្រអប់ថ្នាំមក "
" នេះចា៎ "
" ផ្សារតិចហើយទ្រាំណា បើឈឺប្រាប់បង "
" ប៉ុណ្ណឹងវាមិនឈឺដល់.... "
" បងសុំទោស "
" ការសុំទោសមិនអាចកែប្រែអីបានទេ "
" តែវាបង្ហាញពីការដឹងកំហុសខ្លួន " ជុងហ្គុក បញ្ចប់ប្រយោគអោបមុខចុះលាងរបួសអោយ ថេហ្យុង ដោយយកចិត្តទុកដាក់បំផុត ទោះវាផ្សារតែ ថេហ្យុង មិនបានប្រាប់នោះទេ ។
" រួចរាល់ហើយ! ថ្ងៃនេះមិនបាច់ធ្វើអីទេផ្ការអោយ យ៉ុនអុី និង ស៊ូហុី ជាអ្នកធ្វើដឹងហើយនៅ? "
" ចា៎អ្នកប្រុសចន "
" បងទៅធ្វើការវិញហើយ ល្ងាចបងមកទទួល " ជុងហ្គុក ងើបទៅដោយមិនភ្លេចថើបថ្ងាស ថេហ្យុង មុននិងចេញទៅ ។ ថេហ្យុង មិនបាននិយាយអីច្រើន ព្រោះដឹងថាគេជាសង្សារគ្នាហើយត្រឹមបាន ជុងហ្គុក មកមើលថែគេបែបនេះ គេក៏អស់ចិត្តហើយ ទទួលស្គាល់ថាទង្វើរនេះអាត្មានិយមតែព្រោះគេ ស្រលាញ់នាយពេក ។
        ជុងហ្គុក ចេញពីធ្វើការលឿនជាងរាល់ដង នាយចំណាយពេលវេលាបន្តិចបន្តួចនេះនាំ ថេហ្យុង ទៅដើរលេងជាច្រើនកន្លែង ។ ពួកគេចុះដើរតាមសួរច្បារនៅពេលល្ងាចដែលមានមនុស្សម្នារមកកំសាន្តបែបគូរស្នេហ៍និងគ្រួសារដែលមានកូនតូចៗអីបែបនេះ ។
" អុ៎... " សុខៗក៏មានបាល់មកពីណាមិនដឹងប៉ះនិងជើងរបស់ ជុងហ្គុក នាយក៏អោនរើសវា ។
" បាល់មកពីណា? "
" លោកពូបាទ! អូនសុំបាល់វិញបាទ " ក្មេងម្នាក់អាយុប្រហែល 3ឆ្នាំបានរត់មក ។
" អា៎...បាល់របស់ឯងមែនទេ? " ជុងហ្គុក អង្គុយចុះដើម្បីនិយាយជាមួយក្មេង ។
" បាទលោកពូ អូនសុំវិញណាបាទ "
" នេះបាទ! កុំដើរឆ្ងាយពេកប្រយត្ន័ប៉ាម៉ាក់រកណាអាល្អិត " ជុងហ្គុក ហុចបាល់អោយក្មេងនោះវិញ
" អរគុណបាទ "
" ឆ្លាតណាស់ " ជុងហ្គុក សើចនិងអង្អែលក្បាលក្មេងតូចនោះមុននិងគេរត់ទៅវិញ ។ ថេហ្យុង ឈរញញឹម មើលទៅប្តីរបស់ខ្លួន នាយដូចជាស្រលាញ់ក្មេកណាស់ គេក៏នឹកឃើញកាលរៀបការដំបូងៗថ្ងៃដែល ជុងហ្គុក និយាយថាចង់មានកូនរត់លេងនៅខាងក្រោយផ្ទះ ។
" តោះទៅបន្តទៀត " ជុងហ្គុក កាន់ដៃ ថេហ្យុង ដើរទៅបន្ត ។
" បងចូលចិត្តក្មេងឬ? "
" ក្មេងគួរអោយស្រលាញ់បែបនេះអ្នកណាក៏ចូលចិត្តដែរ ឬអូនមិនចូលចិត្តក្មេង? "
" អូនមិនត្រឹមតែចូលចិត្តទេ អូនស្រលាញ់ក្មេងណាស់ ឆ្លាតៗបែបនេះចង់តែចាប់ញិចទេ "
" ចឹងច្បាស់ជាចង់មានកូនណាស់ត្រូវទេ? "
" ហឹម! " ថេហ្យុង ងក់ក្បាល ។
" បងក៏ចង់មានកូនដែរ ចង់បាន 10នាក់ "
" ហេ...ឆ្គួតទេដឹង? យកកូនស្អីច្រើនយ៉ាងនេះ? "
" ខ្លាចកូនគ្មានគ្នាលេងនិងណា "
" ព្រះជាម្ចាស់អើយ... " ថេហ្យុង សើចហួសចិត្ត គិតថាគេជាមេជ្រូកឬដែលចង់បានកូន 10នាក់? ពួកគេដើរលេងរហូតដល់យប់ទើបចូលផ្ទះ នាយភ្លេចសួរនាំថា ថេហ្យុង ទៅពេទ្យឬនៅបាត់ទៅហើយ ។
" ចុកជើងខ្លាំងណាស់ " ថេហ្យុង អង្គុយរអ៊ូរធម្មតាគេដើរច្រើនដែរប៉ុន្តែមិនដែលចឹងនោះទេ ។
" មីង! សុំទឹកក្តៅបន្តិចមកត្រាំជើងអោយ ថេហ៍ "
" ចា៎លោកប្រុស "
" អូនយ៉ាងមិចហើយ? ចុកខ្លាំងឬអត់? "
" អត់អីទេ "
" អត់អីរហូត "
" បើអត់អីមែន ត្រាំជើងបន្តិចនិងបាត់ហើយ "
" ចឹងបងខាងលើមុនហើយ "
" ហឹម! " ថេហ្យុង ងក់ក្បាលនាយក៏ទៅខាងលើមុនមានអារម្មណ៍ថាដូចមិនស្រណុកខ្លួនយ៉ាងមិចមិនដឹងទេ?
      មួយសន្ទុះធំដែរ ថេហ្យុង បានស្រួលខ្លួនបន្តិច ហើយគេក៏ឡើងទៅលើវិញ ជុងហ្គុក ប្រហែលជារវល់រៀបចំរបស់របរសម្រាប់ថ្ងៃស្អែកទើបមិនចុះវិញ ។ បើកទ្វារបន្ទប់ចូលទៅមិនឃើញនាយនៅក្នុងបន្ទប់បែរជាលឺសម្លេងក្អួតទៅវិញ ។
" ជុងហ្គុក!! បងកើតអីឬអត់? " ថេហ្យុង ឈរសួរពីខាងក្រៅ ។
" បងមិនអីទេ..." សម្លេងស្រែកតបពីក្នុងបន្ទប់ទឹក មកវិញ ។
" តែបងក្អួតមែនទេ? អូនចូលទៅបានទេ? "
" កុំចូលមកអី " ជុងហ្គុក លុបលាងមុខមាត់រួចក៏ចេញមកវិញ ។
" បងយ៉ាងហើយ? ហេតុអីក៏ក្អួតបែបនេះ? "
" ប្រហែលបងញាំអីខុសទេដឹង? "
" អូនគិតថាបងសម្រាកទៅ មុខបងស្លេកស្លាំងណាស់ "
" តែបងមិន... "
" សម្រាកទៅណាអូនសុំ! ចាំអូនរៀបចំឥវ៉ាន់អោយបងគេងទៅ " ថេហ្យុង រុញ ជុងហ្គុក មកគ្រែគេង នាយញញឹមនិងថើប ថេហ្យុង មួយខ្សឺតអរគុណដែលបារម្ភពីនាយបែបនេះ ។ រួចនាយក៏ឡើងទៅគេង ។ ថេហ្យុង រៀបចំសម្លៀកបំពាក់ឯកសារនៅ លើតុដែលនាយត្រៀមរួចហើយនោះដែរ រួចទើប ទៅសម្អាតខ្លួននិងឡើងមកគេងក៏មិនភ្លេចអោបនាយជាស្វាមីដែរ ។

💓លង់ស្នេហ៍ស្វាមីខ្លួនឯង💓 (ចប់)Where stories live. Discover now