💕ភាគបញ្ចប់💕

15K 1K 66
                                    

មកដល់ពេលកំណត់រៀបចំខ្លួនទៅកម្មវិធីមង្គលការរបស់ហូស៊ុក ថេហ្យុង មិនចង់នាំកូនទៅជាមួយនោះទេក៏ព្រោះតែគេខូចខ្លាំងពេក តែបើមិននាំទៅពួកគេក៏មិនបានទៅដូចគ្នា ។
" សន្យាជាមួយប៉ាហាមរពឹស "
" បាទ! " ថេជុង ងក់ក្បាលស្តាប់សម្តីប៉ារបស់ខ្លួន ប្រាប់ពេលកំពុងនៅតាមផ្លូវ ។ គេស្តាប់សម្តីណាស់ តែគ្រាន់តែឆាប់ភ្លេច ។ មកដល់ទីនេះច្បាស់ជាមាន លោកតាលោកយាយជួយយក ។
" អាកូនកម្លោះ "
" ហៃយ៉ា...ក្មួយអុំ " ហូស៊ុក បែរជាអោនចុះអោបក្មួយមិនតប ជុងហ្គុក ទៅវិញ ដាល់បែកមាត់កូនកម្លោះឥឡូវហើយ ។
" អុំ "
" បាទ! "
" អុំស្អាត "
" ហៃយ៉ាក្មួយឆ្លាត ជូយ៉ុង ហា៎មកអុំអោបតិចមើល "
" ចា៎ " ជូយ៉ុង រត់មកអោប ហូស៊ុក ដែរ ។
" តោះចូលក្នុងទៅ " ថេហ្យុង
" បាយៗ "
" បាយៗអុំ "
" អបអរសាទរឯង "
" អឺអរគុណអាសម្លាញ់ "
ពួកគេចូលទៅក្នុង ថេហ្យុង នាំកូនទៅនៅជាមួយ លោកតាលោកយាយគេពីរនាក់នេះនៅសុខមិនខូច ដូចនៅជាមួយពួកគេនោះទេ ។ មិនបានប៉ុន្មានផងក៏គេងលក់បាត់ គាត់ទាំងពីរសុំយកចៅទៅគេងជាមួយ ជុងហ្គុក យល់ព្រមភ្លាមៗ ហើយថេហ្យុង ក៏យកទឹកដោះគោពួកគេអោយទៅគាត់ ។ ជុងហ្គុក និង ថេហ្យុង នៅដល់ចប់កម្មវិធីទើបមកវិញ ។ ចូលដល់ក្នុងបន្ទប់ ជុងហ្គុក ទាញទ្វារចាក់សោរក្រឹប ។ ឱកាសមកដល់ហើយ ខានប៉ះជិះ 2ឆ្នាំហើយមិនទ្រាំទៀតទេ ប្រពន្ធវ័យ 21ឆ្នាំកូនពីរស្អីទៅកាន់តែស្អាតៗ ដល់ចង់លេបទុកមិនហ៊ានបណ្តោយអោយចេញទៅ ណាផ្តេសផ្តាសទេលោកអើយ ។ មើលចុះត្រកៀក ងរខ្ទើតដដែលសាច់ឡើងក្រអូប ។
" ថេហ៍... " នាយស៊កដៃអោបចង្កេះរាងតូចពីក្រោយ ថែថើបកញ្ចឹងកររាងតូចស្រាលៗ
" ចាប់ផ្តើមទៅ អូនដឹងថាបងចង់... " ថេហ្យុង បែរមករកនាយក្រសោបមុខនិងថើបនាយមុន ។ ព្រះអើយទ្រាំមិនបានទេ យប់នេះម៉ាឈុតធំហើយ ។
" ការពារផងបងសម្លាញ់ ប្រយត្ន័ចេញអាក្បាលខូច មកទៀត "
" បងត្រៀមទុករួចហើយ " ជុងហ្គុក លែងចេញពីការថើបដើរទៅបើកថតតុយករបស់ការពារមករួចលើក បី ថេហ្យុង ទៅលើគ្រែ ចាប់ផ្តើមចេញប្រតិបត្តិការ ក្តៅកគុក ។
គ្រប់យ៉ាងកន្លងទៅយ៉ាងរលូនទាំងសុភមង្គល់ក្នុងគ្រួសារនិងការងារ ក្រោយពេលកូនៗពួកគេអាយុ បាន 5ឆ្នាំ ជុងហ្គុក ក៏នាំកូនចុះឈ្មោះចូលរៀន ដោយសារតែដាក់ថ្នាក់រៀនជាមួយគេពួកគេរៀន ប្រជែងគ្នាព្រោះចង់បានរង្វាន់ពីលោកប៉ា ពេលខ្លះ ជូយ៉ុង ក៏យំអន់ចិត្តព្រោះចាញ់ពិន្ទុះប្អូនបែបនេះទើប ថេហ្យុង និង ជុងហ្គុក សម្រេចចិត្តបំបែកអោយគេរៀនថ្នាក់ផ្សេងគ្នា ។ ថេហ្យុង តែងតែជាអ្នកទទួលកូនចេញពីសាលាច្រើនជាង ជុងហ្គុក ព្រោះនាយជាប់ធ្វើការ ។
" ប៉ាថ្ងៃនេះពួកយើងទៅណា? " ថេជុង
" កូនចង់ទៅណា? "
" កូនចង់ទៅហាងអុំមីនៗ ណាប៉ា " ជូយ៉ុង
" ទៅហាងអុំមីនៗណាប៉ាៗ បានញាំនំ Free Free" ថេជុង ជួយបន្ត ។
" ចឹងទៅលេងលោកយាយតូចនៅហាងផ្ការល្អទេ?"
" យេ..." ក្មេងៗស្រែកឡើងមកសប្បាយចិត្តអោយតែបានដើរលេងទៅណាក៏បានដែរ ។ ចៃដន្យទៅដល់ហាង ជុងហ្គុក នៅទីនោះល្មមនាយថាមកទិញខេកផ្ញើរប្រពន្ធ បានជួបគ្នាហើយក៏នាំកូនៗទៅដើរលេងជាមួយគ្នា ទៅសួនកំសាន្តកន្លែងដែលក្មេងៗចូលចិត្តទៅ ជុងហ្គុក នាំ ថេជុង លេងបាល់និងបង្រៀនអោយគេចេះលេងកីឡាផ្សេងៗ ទៀតដែរ ។

💓លង់ស្នេហ៍ស្វាមីខ្លួនឯង💓 (ចប់)Where stories live. Discover now