ភាគទី 16 : កុំសូវញញឹមដាក់ប្រពន្ធយើងពេក

12.2K 675 11
                                    

     ថ្ងៃថ្មី.....
     ថេហ្យុង ភ្ញាក់ពីគេងលឿនដូចរាល់ដង បើកភ្នែកមកឃើញមុខអ្នកជាស្វាមីមុនគេដែលនាយកំពុងគេងលក់មិនដឹងខ្លួន ។ ធម្មតាមុខនាយសង្ហារ មានអំណាចណាស់តែពេលគេងលក់បែបនេះមុខដូចជាកូនក្មេងគួរអោយចង់ចាប់ញីចថើប ។ ថេហ្យុង សម្លឹងមើលមុខ ជុងហ្គុក យូរបន្តិចទើបប្រមូលភាពក្លាហានថើបនាយមួយខ្សឺតមុននិងងើបទៅបន្ទប់ទឹកធ្វើធុរៈផ្ទាល់ខ្លួន ។ ក្រោយងើបទៅបាត់ ជុងហ្គុក ដែលសង្ងំគេងនោះក៏លេចស្នាមញញឹមចេញមក ឃើញនាយនៅគេងមិនមែន ថេហ្យុង ភ្ញាក់លឿននោះទេតែព្រោះនាយមិនទាន់ចង់ងើបចេញ ។
     មួយសន្ទុះក្រោយ ថេហ្យុង ចេញពីបន្ទប់ទឹកមកវិញគេពាក់អាវឃ្លុំនិងដើរហួសចេញទៅក្រៅបាត់ ដោយសារសម្លៀនបំពាក់នៅបន្ទប់របស់គេ ថេហ្យុង រៀបចំខ្លួននៅបន្ទប់គេហើយក៏ចុះទៅក្រោមតែម្តង ។ ចំណែក ជុងហ្គុក ក៏ងើបរៀបចំខ្លួន ដូចគ្នាយ៉ាងណាក៏ថ្ងៃនេះជាថ្ងៃសម្រាកដែរ ។
" អ្នកប្រុស "
" មីង! មិចក៏ចម្អិនអាហារពេលព្រឹកលឿនម៉្លេះ? "
" លឿនអីទៅអ្នកប្រុស! នេះម៉ោង 7ជាងទៅហើយទើបតែរួចរាល់ ខ្ញុំចាំអ្នកប្រុសមិនឃើញចុះមកទើបរៀបចំធ្វើតែម្តងនិងណា "
" អេ...ខំថាភ្ញាក់លឿនហើយតើ! មិនបានមើលម៉ោង ចឹង...រៀបចំចុះមីង "
" ចា៎អ្នកប្រុស " មីងទៅរៀបចំ ថេហ្យុង វិញដើរចេញមកក្រៅបន្តិច នេះថ្ងៃទីពីរទៅហើយនៅតែមិនទាន់មានកម្លាំងវិញទៀត ។ គេចូលទៅវិញក៏ឃើញ ជុងហ្គុក ចុះមក ។
" មីង! "
" ចា៎លោកប្រុស? "
" ឡើងទៅខាងលើ....ប្រមូលសម្លៀកបំពាក់របស់របរក្នុងបន្ទប់ ថេហ៍ ទៅទុកក្នុងបន្ទប់ខ្ញុំផង "
" ចា៎លោកប្រុស! " មីងលួចញញឹមពេលដើរទៅខាងលើនេះបានគេងជាមួយគ្នាហើយ ។
" ហ៊ុននី! "
" បាទ!! "
" ឯណាអ្នកប្រុសឯង? "
" គឺ...មិញខ្ញុំឃើញដើរចូលមកហើយតើ? " ជីហ៊ុន អេះក្បាលមិនយល់មិញនេះឃើញ ថេហ្យុង ចូលមកក្នុងច្បាស់ណាស់ ។
" ទៅរកមើលហៅគេមកញាំអីលឿនឡើង "
" បាទលោកប្រុស " ជីហ៊ុន ដើរទៅរកក្នុងផ្ទះបាយក៏ឃើញ ថេហ្យុង នៅទីនោះទើបហៅអោយចេញមកវិញដោយ ជុងហ្គុក អង្គុយចាំនៅតុអាហារ ។
" ជុងហ្គុក? "
" អូនធ្វើអី? "
" គឺ...អូនរៀបចំនំខ្លះទុកយកទៅញាំនៅហាង "
" នៅហាងអី? អ្នកណាថាអោយអូនទៅ? "
" ហេតុអីមិនអោយអូនទៅ? "
" គ្រែងឈឺ...មិនចឹង? "
" គិតថាឈឺមិនចេះជាឬយ៉ាងមិច? "
" ជាហើយហេស? ចឹង..."
" ចឹងអូនទៅហាងវិញ...ឆាប់ញាំទៅ "
" ហ៊ុននី! "
" បាទ... " ជីហ៊ុន រត់ចេញមកវិញ ។
" ប្រាប់ប៉ាឯងថាបន្តិចទៀតបើកឡានទៅហាងផង "
" បើកឡានអី? "
" ឡានអូន!! "
" ហាស? "
" អូនចាំទៅជាមួយបង ហើយអោយប៉ារបស់ ជីហ៊ុន បើកឡានអូនទៅហាងចុះ "
" ចាំបាច់រំខានគាត់ដែរ? "
" គាត់ជាម្ចាស់ផ្ទះឬទើបប្រើពាក្យរំខាន? "
" អា៎...យ៉ាងណាក៏... "
" ជីហ៊ុន! ឆាប់ទៅប្រាប់ទៅ "
" បាទ! អ្នកប្រុសគីម! នេះបាទ " ជីហ៊ុន ហ៊ុចប្រអប់ដែលគេជួយរៀបចំមិញនេះអោយទៅ ថេហ្យុង អោយហើយ ។
" អរគុណ "
" បាទ " ជីហ៊ុន ញញឹមតាមទម្លាប់ចរិកគេស្លូតបូតណាស់ ។
" នែ៎...កុំសូវញញឹមដាក់ប្រពន្ធយើងពេក "
" ជុងហ្គុក "
" សុំទោសលោកប្រុស! " ជីហ៊ុន ប្រញាប់រត់ទៅបាត់ខ្លាចត្រូវមាត់ទៀត ។
" បងនិយាយអីធ្វើអោយគេខ្លាចហើយ "
" កូនចៅត្រូវតែខ្លាចចាហ្វាយនាយចឹងហើយ! ឆាប់ញាំទៅនិងឆាប់បានទៅ " ជុងហ្គុក បញ្ចេញទឹកមុខ ស្មើៗ ថេហ្យុង ក៏លែងហ៊ានតប ។ ក្រោយញាំអាហាររួចហើយពួកគេក៏នាំគ្នាចេញទៅដោយ ថេហ្យុង ជិះឡានទៅជាមួយ ជុងហ្គុក ចំណែកឡាន របស់គេគឺ ពូកាង ដែលជាប៉ារបស់ ជីហ៊ុន ជាអ្នកបើក ទៅតាមក្រោយ ។

💓លង់ស្នេហ៍ស្វាមីខ្លួនឯង💓 (ចប់)Where stories live. Discover now