ភាគទី 06 : គេងជាមួយគ្នា?

10.8K 685 18
                                    

SKIP

ជុងហ្គុក បី ថេហ្យុង មកដាក់លើពូកថ្នមៗ កាយវិការយកចិត្តទុកដាក់របស់នាយធ្វើអោយ ថេហ្យុង លង់កាន់តែជ្រៅទៅៗមើលចុះនាយជាបុរសកក់ក្តៅណាស់
«គេងអោយស្រួលបងផ្លាស់ខោអាវសិន» ជុងហ្គុក បើកទូរយកសម្លៀកបំពាក់មកប្តូរ នាយពាក់អាវយឺត រលុងៗជាមួយខោជើងខ្លីត្រឹមចង្គង់ងាយៗស្រួលខ្លួន ជាងឈុតធ្វើការផង
«យ៉ាងមិចហើយ?» ជុងហ្គុក ចេញមកវិញអោនសួរ
«អត់អីទេ តែវានៅឆ្អល់ៗ» ថេហ្យុង និយាយខ្សាវៗ
«បងអាវមើលបានទេ?»
«អឺ...កុំ...» ថេហ្យុង រៀបនិងឃាតតែសម្លេងគោះទ្វារបន្លឺឡើង
«បងទៅមើលសិន» ជុងហ្គុក ងើបទៅបើកទ្វារ
«អ្នកមីង!! សុំអញ្ចើញ» ជុងហ្គុក ជៀសអោយម៉ាក់ ថេហ្យុង ចូលទៅមើលកូន
«មិចហើយកូន?»
«គឺឆ្អល់ណាស់ម៉ាក់»
«មោះម៉ាក់ស្អំអោយ»
«អ្នកមីងគួរតែហត់ពេញមួយថ្ងៃហើយ ចាំខ្ញុំមើលប្អូន ចុះ» ជុងហ្គុក
«ប៉ុន្តែពិតជារំខានដល់ ជុងហ្គុក មិនខាន»
«រំខានអីទៅអ្នកមីង! បន្តិចទៀតក៏រៀបការហើយ យ៉ាងណាការមើលថែ ថេ ជាតួនាទីរបស់ខ្ញុំស្រាប់ហើយ»
«បើចឹងមីងផ្ងើរប្អូនផង...បើបានធូរកុំភ្លេចចុះទៅញាំ បាយឬប្រាប់មីងចាំមីងលើកមកអោយ»
«បាទ» ជុងហ្គុក ញញឹមតប គាត់ក៏ចេញទៅវិញជាមួយអ្នកបម្រើ ជុងហ្គុក កាន់ចានដែកតុលើតុជិត ក្បាលគ្រែ ថេហ្យុង វិញកំពុងភ័យទៀតហើយ
«មោះបង...»
«ខ្ញុំធ្វើខ្លួនឯងបានហើយបងប្រុស» ថេហ្យុង កាត់សម្តីនាយ
«ពួកយើងជិតរៀបការហើយអូនមិនបាច់អៀនទេ»
«មិនមែនចឹងទេ ខ្ញុំគ្រែងចិត្តបងប្រុស»
«ហ៊ើយ...បងប្រាប់ហើយតើថាបងចង់ធ្វើ» ជុងហ្គុក រៀបចំហើយសម្លេងទូរសព្ទក៏បន្លឺឡើងនាយមើល ទូរសព្ទរួចក៏ងើប
«បងនិយាយទូរសព្ទសិន» ជុងហ្គុក កាន់ទូរសព្ទដើរ ទៅនិយាយនៅវេរ៉ង់ដារខាងក្រៅចំណែក ថេហ្យុង ក៏យកកន្សែងស្អំមកស្អំខ្លួនឯង គេដាក់វាលើពោះនិង ទាញភួយមកគ្របពីលើ រីឯ ជុងហ្គុក កំពុងនិយាយទូរសព្ទសម្លេងតិចៗ
«ពេលនេះបងនៅឯណា?»
«បងនៅផ្ទះ...ប្រហែលយប់នេះបងមិនបានទៅរកអូនទេជីណា»
«ហេតុអី ជុងហ្គុក...?»
«គឺបង...គឺនៅផ្ទះមានរឿងបន្តិចចាំថ្ងៃក្រោយចុះណា»
«ជុងហ្គុក.....»
«បងសុំទោស! ប៉ុណ្ណឹងចុះ» ជុងហ្គុក ដាក់ទូរសព្ទរួច ដើរមកតក ថេហ្យុង វិញ
«អា៎យ...អាក្មេងចង្រៃយ៍ ថ្ងៃនេះឯងសំណាង ថ្ងៃក្រោយច្បាស់ជាត្រូវខ្លាំងជាងនេះ...» ជីណា ស្រែកដោយចិត្តខឹង ក្មេងពាលមិនមែនចេះតែមានឯណា....
ងាកមកមើល ជុងហ្គុក វិញនាយដើរមកអោន សួររាងតូចដែលគេងលើគ្រែរបស់នាយ នាយហាក់ ដូចជាបារម្ភចេះតែចង់សួរនាំរហូត
«អូនយ៉ាងមិចហើយ? ឃ្លានទេ? ចាំបងអោយគេយក បាយអោយ»
«កុំអីបងប្រុស ខ្ញុំអាចចុះទៅញាំបាន»
«តែបងមិនអោយចុះ! នៅគេងនិងហើយ» ជុងហ្គុក បញ្ជាក់មុននិងងើបចេញទៅក្រៅ ថេហ្យុង ក៏សង្ងំគេងមួយសន្ទុះ ជុងហ្គុក ក៏មកវិញជាមួយអ្នកបម្រើដែលកាន់ថាសអាហារមក
«ទុកលើតុនេះហើយទៅវិញចុះ»
«ចា៎អ្នកប្រុស» អ្នកបម្រើតុមួយក្នុងបន្ទប់ធំទូរលាយ របស់នាយរួចក៏ចេញទៅវិញ
«អូនមកងើបមកងូតទឹកសិនទៅចាំញាំបាយ បងយក ថ្នាំមកអោយដែរ» ជុងហ្គុក បើកទូរយកអាវយឺតនិង ខោជើងខ្លីពាក់កណ្តាលផ្លូវមួយមកអោយរាងតូច
«អឺ...បងប្រុសគឺ...»
«យប់នេះអូនគេងទីនេះ បងនិយាយជាមួយម៉ាក់ប៉ា និងអ្នកមីងរួចហើយ...នេះសម្លៀកបំពាក់ប្រើវាសិនទៅ» ជុងហ្គុក ហ៊ុចវាអោយ ថេហ្យុង ជាមួយកន្សែង មួយផង
«ឆាប់ឡើងម្ហូបត្រជាក់អស់ហើយ» ជុងហ្គុក តឿន ព្រោះកំពុងស្ទាក់ស្ទើរ ព្រះអើយអោយគេងទីនេះហេតុហេស? តើអាចរស់ដល់ស្អែកទេ?
«ហឹម...បាទចុះម៉ាក់ខ្ញុំនោះ?» ថេហ្យុង រៀបចំងើប និងសួរនាយផង
«មោះបងជួយ!! អ្នកមីងប៉ាអោយគេជូនទៅផ្ទះហើយមិនបាច់បារម្ភទេ» ជុងហ្គុក ជួយគ្រា ថេហ្យុង ទៅបន្ទប់ទឹក
«ខ្វះខាតអីប្រាប់បង»
«អរគុណបងប្រុស» ថេហ្យុង ទាញទ្វារបន្ទប់ទឹកបិទ ជុងហ្គុក ដើរមករៀបចំអាហារលើតុវិញ
«ព្រោះឯងទន់ខ្សោយបែបនេះទើបម៉ាក់ចង់អោយបងការពារឯងមែនទេ?» ជុងហ្គុក នាយអង្គុយគិតពី ថេហ្យុង បើថ្ងៃនេះនាយ ដិសេដហើយទៅជាមួយ ជីណា នោះនាយនិងស្តាយក្រោយអស់មួយជីវិត ដែលបណ្តោយអោយក្មេងទន់ខ្សោយម្នាក់នេះត្រូវគេធ្វើបាបនោះ នាយមិនចង់ស្រម៉ៃទេថាបើសិននាយមិនមកតើពេលនេះ ថេហ្យុង និងទៅជាយ៉ាងណានោះ ។ មួយសន្ទុះក្រោយ ថេហ្យុង រៀបចំខ្លួនជាស្រេចទើបចេញមកវិញ ជាមួយអាវ របស់ ជុងហ្គុក ដែលរលុងខ្លាំងខោខ្លីពាក់កណ្តាល ភ្លៅបញ្ចេញជើងសែនស្រលូនស្អាតដូចមនុស្សស្រី ដែល ជុងហ្គុក មិននឹកស្មានវាធ្វើអោយនាយភ្លឹក មើលចុះគ្រាន់តែជើងក៏ស្អាតជាងជើងស្រីមួយចំនួន ទៅទៀត
«បងប្រុស....»
«អឺ...រួចហើយហេស! មោះញាំបាយ» ជុងហ្គុក ទាញស្មារតីមកវិញ
«បាទ» ថេហ្យុង ដើរមកកន្លែងនាយអង្គុយដើម្បីញាំបាយ នាយមិនទាន់ញាំព្រោះតែចាំ ថេហ្យុង
«បងប្រុសមិនទាន់ញាំទេហេស?»
«បងនៅចាំអូន» ជុងហ្គុក និយាយធម្មតាតែអ្នកស្តាប់ វិញអារម្មណ៍ហោះទៅដល់ណាហើយក៏មិនដឹង
«ថេ...អូនកើតអីឬអត់?» ជុងហ្គុក ព្រោះគេគាំង
«អរ...អត់មានអីទេ»
«ចឹងញាំទៅ»
«បាទ!» ថេហ្យុង ឈប់និយាយគិតតែពីញាំរួចហើយក៏លេបថ្នាំផង
«ថេ! ចង់ធ្វើអី?» ជុងហ្គុក សួរព្រោះឃើញគេកំពុង រៀបចំលើកថាស
«គឺខ្ញុំយកថាសទៅទុក» ថេហ្យុង ចង់ចេញទៅក្រៅ ដើម្បីរកភួយខ្នើយព្រោះគេមិនហ៊ាននិយាយជាមួយ ជុងហ្គុក នោះទេ
«មិនបាច់ទេ!! ឡើងទៅគេងទៅ»
«តែ...»
«ឡើងទៅគេង! អូនកំពុងឈឺ មិនបាច់ធ្វើទេ»
«បាទ....» ថេហ្យុង ទុកវិញ
«ឡើងគេងលើគ្រែមិនមែនសាឡុង» ជុងហ្គុក បញ្ចាក់ព្រោះ ថេហ្យុង កំពុងដើរទៅសាឡុង
«តែខ្ញុំគ្រែងចិត្តបងប្រុសណាស់»
«បើនិយាយពាក្យក្រែងចិត្តទៀតបងខឹងហើយ» ជុងហ្គុក ចង់ខឹងមែនព្រោះតែ ថេហ្យុង និយាយថា គ្រែងចិត្តៗមិនដឹងប៉ុន្មានរយដងហើយទេ
«ចឹងខ្ញុំគេងមុនហើយ» ថេហ្យុង ព្រោះខ្លាច ជុងហ្គុក ខឹងក៏ឡើងទៅគេងម្ខាងនៃគ្រែ ចំណែក ជុងហ្គុក លើកថាសទៅទុកមាត់ទ្វារខាងក្រៅរួចចូលមកក្នុង វិញធ្វើការរបស់នាយបន្ត ថ្មាលនេះនាយគេងក៏គេង មិនលក់ដែរ ចំណែកទូរសព្ទនាយបិទព្រោះខ្លាចគេ Call មករំខានដល់ការគេងរបស់ ថេហ្យុង ប៉ុន្តែហេតុ អីនាយចាំបាច់គិតគូរដល់គេថ្នាក់និងដែរ? នាយក៏មិន ដឹងដូចគ្នា ដឹងត្រឹមថាចង់ធ្វើបែបនេះ ។ នេះហើយ ដែល ជុងហ្គុក មានងារជាសុភាពបុរស ប៉ុន្តែនាយជា ព្រានារីបែបពីមួយចូលមួយ ។ ម៉ោងជាង 10 យប់ ជុងហ្គុក បង្ហើយការងាររួចឡើងទៅគេងជិតនិងរាង តូចប៉ុន្តែក្លិនក្រអូបនៃសាច់របស់ ថេហ្យុង សាយភាយមកប៉ះច្រមុះនាយអោយហាមចិត្តមិនបាន ក្នុងការចង់ជិតក្បែរនាយជិតទៅជិតកៀកស៊កដៃ អោបចង្កេះអ្នកដែលគេងបែរខ្នងដាក់នាយនោះព្រម ទាំងជ្រប់មុខនិងកញ្ចឹងករ.របស់ ថេហ្យុង ត្រង់នេះ ក្រអូបស្ទើតែឈ្លក់វង្វេងខណៈដែល ថេហ្យុង គេងលក់មិនដឹងអីនោះ ។

MORNING NEWDAY

ព្រឹកថ្ងៃថ្មី ថេហ្យុង ភ្ញាក់ពីគេងមិនឃើញមានអ្នក ណានៅក្នុងបន្ទប់នោះទេមានតែកន្សែងនិងសម្លៀក បំពាក់ធម្មតាមួយឈុតនៅលើតុ
«គាត់ភ្ញាក់ហើយឬ? នេះឯងគេងសម្ពឹកម៉្លេះ?» ថេហ្យុង លួចរអ៊ូរព្រោះតែត្រូវភ្ញាក់ក្រោយគេតែក៏ ដោយសារជាតិថ្នាំដែរ ។ ថេហ្យុង ងើបមកកាន់សម្លៀកបំពាក់ទាំងទៅបន្ទប់ទឹករៀបចំខ្លួនរួចក៏ចុះទៅក្រោម
«ថេហ្យុង មកហើយហេសកូន? យ៉ាងមិចដែរ បាត់ឈឺឬនៅ?យប់មិញគេងលក់ស្រួលឬអត់?» អ្នកស្រីចន សួរទៅកាន់អ្នកដែលកំពុងតែដើរមក
«ខ្ញុំលែងអីហើយម៉ាក់អុំ!...ចុះ...»
«ជុងហ្គុក មែនទេ? ទៅធ្វើការហើយថ្ងៃនេះមានប្រជុំ ម៉ោង 8ព្រឹក! មែនហើយកូនញាំអីសិនទៅ»
«បាទម៉ាក់អុំ! ម៉ាក់ខ្ញុំគាត់មកឬនៅ?»
«ធម្មតាមកពេលថ្ងៃ! ញាំហើយចាំអុំជូនទៅផ្ទះវិញ»
«បាទ!!» ថេហ្យុង អង្គុយញាំអាហារពេលព្រឹកក៏ ព្រោះតែគ្រែងចិត្តម្ចាស់ផ្ទះ ។ អ្នកស្រីចន មើលទៅ ថេហ្យុង ពាក់អាវរបស់ ជុងហ្គុក គាត់ញញឹមខ្ចឹបយប់ មិញ ជុងហ្គុក ចុះមកស្នើរអោយ ថេហ្យុង គេងនៅទី នេះនាយយកចិត្តទុកដាក់និងប្អូនបែបនេះគាត់ពិតជា ពេញចិត្តណាស់ ។ ក្រោយញាំហើយ ថេហ្យុង ប្រមូលចានទុកខ្លួនឯងនិងដើរមកនិយាយជាអ្នកស្រីចន រឿងខ្លះ
«ម៉ាក់អុំហា៎...»
«ហឹម? មានអីហេស?»
«គឺចាំខ្ញុំធ្វើម្ហូបនៅថ្ងៃនេះចុះ ម៉ាក់អុំមិនបាច់ហៅម៉ាក់ មកទេ»
«បែបនោះក៏បាន!! ចឹងទៅផ្សារជាមួយអុំណា»
«បាទម៉ាក់អុំ!!» ថេហ្យុង ញញឹមពេញចិត្ត គេធ្វើព្រោះចង់អរគុណនិងចង់អោយម៉ាក់របស់គេបាន សម្រាកផង ។

នៅផ្សារទំនើបអ្នកស្រីចន នាំ ថេហ្យុង ដើរទិញ របស់ប្រើប្រាស់ខ្លះនិងនិយាយអីអ្វីដែល ជុងហ្គុក ចូលចិត្តនិងមិនចូលចិត្តប្រាប់ដល់គេផង អោយងាយ ស្រួលពេលដែលរៀបការហើយ ។ ក្រោយពីទិញ របស់អ្នកស្រីចន នាំ ថេហ្យុង ទៅហាងផ្សាររបស់គាត់ គាត់និងអោយវាទៅ ថេហ្យុង ក្រោយពីរៀបការហើយ ព្រោះគាត់ជាមនុស្សស្រលាញ់ផ្កា ថេហ្យុងក៏ដូចគ្នាគ្រាន់តែផ្កាដែលគេចាញ់ជាផ្កាដែល ជុងហ្គុក ស្រលាញ់នោះគឺផ្កា lily ។ ហាងរៀបចំដោយជញ្ជាំងនិងទ្វារកញ្ចក់មើលឃើញក្នុងក្រៅ បានយ៉ាងច្បាស់ វាស្ថិតតំបន់ពេញនិយម ថេហ្យុង កំពុងអង្គុយរងចាំអ្នកស្រីចន ដើម្បីត្រលប់ទៅវិញ គេសម្លឹងទៅក្រៅមើលមនុស្សធម្មតាដែលអាចដើរ លេងទៅមកៗ រួចក៏ប្រទះឃើញ ជុងហ្គុក និងស្រី ម្នាក់ដើរកៀកកើយគ្នា ម្នាក់ច្បាស់ជាសង្សាររបស់ នាយ នាងស្អាតណាស់ ថេហ្យុង បានឃើញត្រឹមតែ លួចឈឺចាប់ព្រោះដឹងក្មុងចិត្តស្រាប់ថានាយមាន សង្សាររួចទៅហើយ....

To be continue

💓លង់ស្នេហ៍ស្វាមីខ្លួនឯង💓 (ចប់)Where stories live. Discover now