ភាគទី 28 : ចាកចេញ

10K 648 22
                                    

ពេលវេលលនេះគឺនៅពេលយប់ ជុងហ្គុក បានទាក់ទងទៅ ថេហ្យុង ប៉ុន្តែមិនមានកាតឆ្លើយតបនោះ នាយគិតថាប្រហែល ថេហ្យុង រវល់និងរងចាំអោយគេទាក់ទងមកវិញ ប៉ុន្តែលទ្ធផលគឺអត់ ។
ថេហ្យុង បានត្រលប់មកផ្ទះវិញគេបានសង្ងំនៅក្នុងបន្ទប់ពេញមួយថ្ងៃ បន្ទប់របស់ ជុងហ្គុក ដែលគេតែងតែគេងអោបម្ចាស់បន្ទប់រាល់យប់ សម្លេងសើច ការប្រលែងគ្នានៅលឺរង្ងំពេញត្រជាក់ នៅពេលនេះមានតែទឹកភ្នែកដែលហូរស្រក់ចុះមកឥតប្រណី វាឈឺហួសនិងអាចរៀបរាប់ប្រាប់បាន។
" ហេតុអី? ទេវតាមលេងសើចណាស់ បង្កើតខ្ញុំមកខុសគេឯង បង្កើតខ្ញុំមកដើម្បីតែការឈឺចាប់ចឹងមែនទេ? ខ្ញុំខុសអីចំពោះមេឃដីទៅ? ហេតុអី? " ថេហ្យុង ទម្លាក់ខ្លួនគេងយំអោបភួយខ្នើយដែលជាប់ក្លិនរបស់មនុស្សដែលគេស្រលាញ់ខ្លាំងបំផុត មនុស្សម្នាក់នេះដែលតែងផ្តល់អោយគេនៅ ក្តីសុខ ភាពកក់ក្តៅ ស្នាមញញឹម ការមើលថែយកចិត្តទុកដាក់មកលើគេរហូតមក ពេលនេះគេត្រូវប្រគល់នាយអោយទៅនាងជាសង្សារ ជាអ្នកមកមុន ជាម្តាយកូនរបស់នាយ ។
" អូនសុំទោស ដែលអូនចាកចេញ អូនស្រលាញ់បងណា ចន ជុងហ្គុក លោកប្តី! " ថេហ្យុង យំខ្សឹបខ្សួលលាក់ភាពឈឺចាប់ដែលមិនអាចបញ្ចេញមកក្រៅបាន។ គេគេងគិតថាបើសិនគេមិនព្រមលែងលះ ក្រោយមក ជុងហ្គុក អាចនិងយក ជីណាមកនៅជាមួយឬអត់? បើសិនបែបនោះគេច្បាស់ជាគ្រាំចិត្តស្លាប់មិនខានទេ បែបនេះទើបគេមិនអាចរស់នៅបែបនេះបន្តទៀតបាន ។
" លោកប្រុសតូច!! "
" ........... " ស្ងាត់
" លោកប្រុសតូច ខ្ញុំយកបាយមកអោយណា "
" ........... " ស្ងាត់
" ចឹងខ្ញុំទុកមុខបន្ទប់ហើយ " មីងរៀបចំរួចក៏ចុះទៅវិញមួយសន្ទុះ ថេហ្យុង ក៏ចេញមកលើកថាសអាហារចូលក្នុងបន្ទប់ គេអង្គុយញាំសម្លឹងមើលរូបថតរៀបការរបស់គេមួយផ្ទាំងធំនៅលើជញ្ចាំងក្បាលគ្រែគេង ទឹកភ្នែកក៏ហូរបន្តលាយលំជាមួយបាយ ។ គេមិនចង់ញាំតែក៏ត្រូវញាំដើម្បីជីវិតថ្មីដែលកំពុងលូតលាស់ ។
" បងកុំបារម្ភ អូនច្បាស់ជាអាចមើលថែខ្លួនឯងបាន ត្រឹមកូនម្នាក់អូននិងចិញ្ចឹមអោយបានល្អ ធ្វើជាប៉ានិង ម៉ាក់អោយគេ " ថេហ្យុង ញញឹមទាំងទឹកភ្នែកហូរអង្អែលពោះខ្លួនឯងស្រាលៗហើយបន្តញាំបាយវាអ៊ួលស្ទើតែក្អួតមកវិញតែគេត្រូវប្រឹងញាំដើម្បីកូន ។

💓លង់ស្នេហ៍ស្វាមីខ្លួនឯង💓 (ចប់)Where stories live. Discover now