ភាគទី33 : បំផ្លាញ់ពួកវាអោយបងណា

11.7K 612 33
                                    

ចំណាយពេលជាង 2ម៉ោងពួកគេបសនមកដល់សេអ៊ូលវិញ ដំបូងថាចង់ទៅផ្ទះធំសិនចាំមកផ្ទះវិញសម្រាកប៉ុន្តែចង់អោយ ថេហ្យុង បានសម្រាកនាយគ្រាន់តែ Call ទៅប្រាប់ម៉ាក់របស់នាយថាពួកគេមកដល់គាត់និងម៉ាក់ ថេហ្យុង ទៅចាំនៅផ្ទះមុនទៅហើយ ។
" មកដល់ផ្ទះយើងវិញហើយ " ជុងហ្គុក ញញឹមខ្ចឹប បើកទ្វារឡានអោយ ថេហ្យុង ចុះមកគេឈរសម្លឹងមើលផ្ទះរបស់គេ ។
" ស្វាគមន៍ត្រលប់មកផ្ទះវិញកូនប្រសារ " អ្នកស្រីចន និងអ្នកមីងគីម ដើរចេញពីក្នុងផ្ទះមក ។
" ម៉ាក់!! " ថេហ្យុង ដើរទៅរកគាត់ទាំងពីរ ។
" ម៉ាក់នឹកកូនណាស់ មកវិញហើយកុំទៅណាទៀត" ម៉ាក់ ថេហ្យុង អោបនិងអង្អែលក្បាលគេស្រាលៗ
" បាទម៉ាក់...ម៉ាក់ធំកូនសុំទោស " ថេហ្យុង បែរមក និយាយជាមួយអ្នកស្រីចន ។ គេមិនដែលហ៊ានហៅម៉ាក់ក្មេកទេ គេហៅតែម៉ាក់ឬម៉ាក់ធំបែបនេះ ។
" សុំទោសម៉ាក់ធ្វើអី? មកជុំគ្នាវិញហើយកុំរត់ចោលប្តីទៀត ប្តីកូនបាត់កូនបាយមិននឹកទឹកមិនរកម៉ាក់ក៏គ្រាំគ្រាដែរ "
" បាទម៉ាក់កូនឈប់ទៅណាហើយ "
" ចូលក្នុងវិញល្អជាង " ជុងហ្គុក
" តោះយើង " អ្នកស្រីចន អោបដៃកូនប្រសារគាត់ ចូលក្នុងផ្ទះ ។ រាល់ថ្ងៃស្រលាញ់កូននេះស្ទើលេបចុះពេលនេះមានចៅអោយគាត់ទៀតនោះ?
" ឥវ៉ាន់ស្អីនិងម៉ាក់? " ជុងហ្គុក សួរពេលចូលមកក្នុហផ្ទះមានរបស់នៅពេញផ្ទះ ។
" សុទតែជាអាហារបំប៉ន់និងថ្នាំទាំងអស់ លឺថាកូន ប្រសារម៉ាក់មានចៅអោយម៉ាក់ ម៉ាក់ញីញ័រធ្វើអីមិន សោះព្រឹកមិញក៏នាំ សូយ៉ុនទៅទិញមកមិនដឹងគ្រប់មិនដឹងខ្វះអីខ្លះទេ "
" ច្រើនណាស់ញាំដល់គ្រប់ខែមិនអស់ផងទេដឹង? " ថេហ្យុង មើលទៅគាត់ទិញមកដូចរៀបចំបើកហាងចឹងមិនដឹងមានស្អីខ្លះទេ ។
" បងថាអូនញាំតែ 2 ឬ 3ខែក៏អស់ហើយ! "
" កុំចេះតែថាប្អូន " អ្នកស្រីចន តបវិញបែបខ្នាញ់ ។
" ម៉ាក់អត់ដឹងទេ ថេហ៍ ញាំបាយព្រឹកមិនបានមួយម៉ោងទេឃ្លានទៀតហើយ បើយប់វិញម៉ោង 9 ម៉ោង 10 ភ្ញាក់ពីគេងមកកាយចង្គ្រានបាយរកអីញាំទៀតហើយ "
" ពិតមែនហេសកូន ថេហ៍? "
" បាទម៉ាក់! ក៏នឹកឃើញឃ្លានរហូត ហិហិ " ថេហ្យុង សើចដូចជាកូនក្មេង ។
" តើបានប៉ុន្មានខែហើយកូន? " មីងគីម សួរនាំកូន ។
" ទើបតែមួយខែពីសប្តាហ៍ទេម៉ាក់ "
" មានកូនហើយត្រូវតែប្រយត្ន័ជាងមុនណាកូន ពិសេសបន្ទប់ទឹកនិងកាំជណ្តើរគ្រោយថ្នាក់ណាស់ ប្រយត្ន័រអិល ខ្លួនមួយរអិលគ្រាន់តែឈឺទេ តែមាន Baby នេះគឺត្រូវប្រយត្ន័ "
" បាទម៉ាក់ធំ "
" លឺថាម៉ាក់ដូចបង្ខំកូនអោយរៀបការមែនទេ? " អ្នកស្រីចន ចាប់ផ្តើមបង្អាប់កូនគាត់ ។
" ម៉ាក់ហ្អរ.... " ជុងហ្គុក អោនមុខចុះព្រោះតែអៀន ។ ពិតមែនរៀបការមិនមែនព្រោះស្រលាញ់គ្នាឯណា តែថាមិនទាន់បាន 2ខែស្រួលបួលផងប្រពន្ធមានផ្ទៃពោះទៅហើយ ។
" ម៉ាក់ថាម៉ាក់ទៅវិញសិនហើយ អោយកូនសម្រាកចុះណា "
" បាទម៉ាក់! " ជុងហ្គុក ងើបជូនដំណើរម៉ាក់និងម៉ាក់ក្មេកនាយទៅវិញ ។ បែរមកមើល ថេហ្យុង វិញកំពុងអង្គុយញញឹមមិនស្មានថាខ្លួនអាចមានសំណាងថ្នាក់ និងទេ មានទាំងម្តាយក្មេកនិងស្វាមីដែលយកចិត្តទុកដាក់និងស្រលាញ់គេបែបនេះ ។
" ញញឹមអី? ទៅញាំបាយ "
" តោះ " ថេហ្យុង ស្ទុះវឹងៗ ជុងហ្គុក នេះតែភ័យរត់មកទប់មកអោប ។
" អូនងើបមួយៗទៅមើល "
" បងយ៉ាងមិចនិង? "
" មួយៗទៅបងបារម្ភណាស់ "
" អា៎ៗ ដឹងហើយតោះញាំបាយអូនឃ្លានណាស់ "
" តោះ "
ពួកគេញាំបាយហើយក៏អោយ ថេហ្យុង ឡើងទៅសម្រាក ខ្វះអីត្រូវការអីនាយជាអ្នករៀបចំអោយ ទាំងអស់ ។ ពេញមួយថ្ងៃនេះ ជុងហ្គុក មិនអោយ ថេហ្យុង ទៅណានោះទេ នាយក៏នៅផ្ទះជាមួយ ថេហ្យុង ដែរ ។

💓លង់ស្នេហ៍ស្វាមីខ្លួនឯង💓 (ចប់)Where stories live. Discover now