ភាគទី 10 : គេងបែកបន្ទប់ឬ?

10.6K 642 6
                                    

    ក្រោយ ជីណា ចេញទៅបាត់កម្មវិធីក៏ដំណើរការធម្មតាវិញ ជីមីន បានសួរនាំ ថេហ្យុង ពេល ជុងហ្គុក កំពុងទទួលភ្ញៀវ ដឹងចម្លើយហើយ ថេហ្យុង ច្បាស់ជាឆ្លើយថាមិនអីប៉ុន្តែទឹកមុខ ថេហ្យុង ធ្វើមិចក៏មិនរីកដូចមុនដែរ ។
" កុំធ្វើមុខចឹងមើល ថ្ងៃមង្គលណា "
" ហឹម! " ថេហ្យុង ញញឹមតែបន្តិចប៉ុណ្ណោះ ។ ជុងហ្គុក វិញត្រូវម៉ាក់របស់នាយអូសទៅសួរបាត់ហើយ ។
" ស្រីម្នាក់នោះជាអ្នកណាហាស ជុងហ្គុក? "
" ជា...ពុទ្ធោអើយ...ម៉ាក់ក៏ដឹងថាខ្ញុំមានសង្សារច្រើន ពីមុនមកដែរ នាងអាចជាម្នាក់ក្នុងចំណោមនោះណាម៉ាក់ "
" ថ្ងៃក្រោយនិងគ្មានរឿងបែបនេះមែនទេ? "
" ច្បាស់ជាគ្មានទេម៉ាក់ "
" ល្អ!! ទៅវិញចុះ "
" បាទ " ជុងហ្គុក ដើរចេញទៅមុននាយតម្រង់ទៅរក ថេហ្យុង តែម្តង ។ ពួកគេត្រូវឈរជូនដំណើរភ្ញៀវទៅវិញទាល់តែអស់ទើបបានត្រលប់ទៅវិញទៅផ្ទះអាពាហ៍ពិពាររបស់ពួកគេ ។ ប៉ុន្តែមុននិងទៅមិត្តរបស់គេនៅទីនេះនៅឡើយ ភ្ញៀវទៅស្ងាត់អស់ហើយនៅតែមិត្តស្និទស្នាលប៉ុណ្ណោះ ។ ជីមីន ចេញពីជ្រុងណាមកមិនដឹងកាន់ខេកនិងមានទានមួយដើមដើរចេញមកកករោយខ្នងរបស់ថេហ្យុង យ៉ុនហ្គី និងមិត្តក៏ច្រៀងចម្រើងជូនពរថ្ងៃកំណើតអោយគេ ។
" រីករាយថ្ងៃកំណើតណា ថេថេ របស់ មីនមីន "
" ជីមីន...ហិហិ..." ថេហ្យុង សើចបែបរំភើប
" បួងសួងហើយភ្លុំទានទៅ "
" ហឹម " ថេហ្យុង ធ្វើតាម ។ ក្រៅពី ជីមីន និងម៉ាក់គេ គ្មានអ្នកណាដឹងពីថ្ងៃកំណើតគេនោះទេ ។
" រីករាយថ្ងៃកំណើតណាកូនម៉ាក់ "
" អរគុណម៉ាក់ " ថេហ្យុង ទទួលបានពាក្យជូនពរនិងអបអរពីគ្រប់គ្នាអស់ហើយនៅឡើយស្វាមីរបស់ខ្លួន។
" គ្មានអ្នកណាប្រាប់ខ្ញុំសោះ តើខ្ញុំត្រូវត្រៀមអីសម្រាប់ភរិយាខ្ញុំទៅ? "
" មិនបាច់មានអំណោយក៏បានដែរ គ្រាន់តែនិយាយជូនពរទៅប្អូនគឺបានហើយ "
" បែបនោះមិនគ្រប់គ្រាន់ទេ "
" ហើយចង់ទៅរកទិញស្អីទាំងយប់? " អ្នកស្រីចន ចោទសំណួរទៅកូនប្រុសដែលចង់បានស្អីទាន់ហន់បែបនេះ?
" ចាំស្អែកចុះ " ជុងហ្គុក ភ្លេចទាំងនិយាយពាក្យជូនពរទៅកាន់ ថេហ្យុង ទៀតទោះអន់ចិត្តតែគេមិនអាចនិយាយទាមទារអីបាននោះទេ ។

      ចាស់ៗបានជូនពួកគេមកដល់ផ្ទះនិងផ្តាំផ្ញើរផងព្រោះតែចាប់ពីពេលនេះទៅត្រូវរស់បែកគ្នាជាមួយកូនហើយ ។
" មើលថែប្អូនអោយល្អណាស់កូន "
" បាទប៉ា "
" បើ ជុងហ្គុក ធ្វើអោយទាស់ចិត្តប្រញាប់ប្រាប់ម៉ាក់ កុំបាច់លាក់ចង់ការពារអី "
" បាទម៉ាក់អុំ "
" ម៉ាក់អុំអីទៅ គឺម៉ាក់ក្មេក "
" ខ្ញុំមិនទម្លាប់ទេ... "
" តាមសម្រួលក៏បានម៉ាក់អត់បង្ខំទេកូនប្រសារ "
" បាទ " ថេហ្យុង អឹមអៀន នេះហៅតែម៉ាក់អុំរហូតមកទៅហើយ ពិតជាអៀនមាត់ណាស់ដែលត្រូវហៅថាម៉ាក់ក្មេកនោះ ។
" ម៉ាក់ផ្ញើរប្អូនផងណា ជុងហ្គុក សូមថែកែវភ្នែករបស់ម៉ាក់ផង "
" ម៉ាក់ " ថេហ្យុង យំរលីងរលោង តទៅមិនដឹងថាយ៉ាងមិចនោះទេ ។
" កុំយំមើលកូន "
" ខ្ញុំនិងមើលថែប្អូនអោយបានល្អណាម៉ាក់ក្មេក "
" ម៉ាក់ទុកចិត្តលើកូនហើយណា រៀបការរួចហើយមុនធ្វើអីគិតអោយច្បាស់ពិសេសគិតដល់ភរិយាយើងលឺទេកូន? "
" បាទ...បាទម៉ាក់ "
" ចឹងសម្រាកចុះណាពួកយើងក៏ត្រូវទៅវិញដែរ "
" បាទប៉ា "
" ម៉ាក់ ហុិកៗ " ថេហ្យុង នៅអោបម៉ាក់គេជាប់មិនលែង
" យើងនៅតែជួបគ្នាតើកូន ចាំម៉ាក់ឧស្សាហ៍មកលេងណា "
" បាទ..." ថេហ្យុង លែងចេញពីការអោប ចាស់ៗក៏នាំគ្នាទៅវិញនៅសល់តែប្តីប្រពន្ធដែលទើប រៀបការហើយក្តៅៗ
" មីង យកវ៉ាលីទៅទុកផង " ជុងហ្គុក ហៅមេផ្ទះ គាត់ជាមេផ្ទះនៅផ្ទះរបស់នាយ គាត់មកជាមួយកូនប្រុស និងស្វាមីគាត់ដែលជាអ្នកថែសួននិងបើកឡាន ។
" ចាំខ្ញុំលើកទៅខ្លួនឯងក៏បាន "
" អូនហត់ហើយទៅសម្រាកទៅ "
" គង់តែឡើងទៅដដែលកាន់ទៅក៏មិនខាត "
" តាមចិត្តអូន! បងមានការបន្តិច " ជុងហ្គុក បម្រុងចេញក្រៅ ថេហ្យុង អាចទាយដឹងបាត់ទៅហើយ គេទម្លាក់ទឹកមុខចុះរួចលើកវ៉ាលីរបស់ខ្លួនទៅបន្ទប់ដែលនៅជាន់លើ ។
      មកដល់បន្ទប់មានពីរដែលនៅទល់មុខគ្នា ថេហ្យុង ប្រាប់មីងអោយយកវ៉ាលី ជុងហ្គុក ទុកក្នុងបន្ទប់ធំចំណែកវ៉ាលីគេអូសទៅបន្ទប់ទល់មុខនោះ និងប្រាប់មីងកុំអោយប្រាប់ម៉ាក់ ជុងហ្គុក ដាច់ខាត ។ កំពុងរៀបចំរបស់មិនបាន 3នាទីផង ជុងហ្គុក ក៏មកវិញនាយមិនបានទៅណាទេ មុននេះថាចង់ទៅលួងលោម ជីណា តែរៀបនិងចេញពីផ្ទះពាក្យថា រៀបការ គ្រែងចិត្ត ហោះចូលពេញខួរក្បាលទើបនាយជ្រើសមិនទៅនិងឡើងទៅបន្ទប់វិញ ។
" ថេហ៍ មិចយកឥវ៉ាន់មកទុកបន្ទប់នេះ? " ជុងហ្គុក មុននេះដោយសារចូលបន្ទប់ខ្លួនឯងមិនឃើញមានអ្នកណាក៏ចូលមកបន្ទប់នេះ ។
" បងប្រុុស...គឺ..."
" គេងបែកបន្ទប់មែនទេ? "
" មែនហើយបងប្រុស! គេងបែកបន្ទប់ល្អហើយចាំគេងជាមួយគ្នាពេលដែលម៉ាក់មកលេងទៅបានហើយ រៀបការគ្រាន់តែនាមគេងបែកគ្នាបែកនេះសង្សារបងប្រុសនិងសប្បាយចិត្តផង "
" រៀបការគ្រាន់តែនាម? តែយើងចុះអេតាសុីវិលពិតៗ ទៅគេងបន្ទប់ជាមួយបង "
" បងប្រុស... "
" យប់ដំបូងផងគេងបែកគ្នាយ៉ាងមិច? យប់នេះគេងជាមួយបងសិន ស្អែកចាំរើ "
" ប៉ុន្តែ...អាយ៎ " ដោយសារសាំនិង ថេហ្យុង ពេកទើប ជុងហ្គុក លើកបីរាងតូចចេញទៅបន្ទប់នាយវិញ ។ មកដល់បន្ទប់នាយដាក់ ថេហ្យុង នៅលើគ្រែរួចទាញកន្សែងចូលបន្ទប់ទឹកធ្វើមិនដឹង ។ ថេហ្យុង ពេល ជុងហ្គុក ចូលងូតទឹកក៏លួចចេញមកវិញ ប៉ុន្តែក្លាយនាយខឹងទាំងយប់គេត្រឹមយកឈុតគេងពីក្នុងបន្ទប់ខ្លួននិងងូតទឹករួចរាល់ទើបទៅបន្ទប់របស់ ជុងហ្គុក វិញអង្គុយ ។ មកដល់បន្ទប់ ជុងហ្គុក កំពុងអង្គុយមើលមកគេ ។
" បងប្រុស... "
" អ្នកណាអោយចេញ? "
" គឺខ្ញុំទៅងូតទឹកតើ...ខ្ចិលចាំបងប្រុសនិងណា "
" ហឹម... " នាយងើបទៅកាយវ៉ាលីយករបស់ស្អីចេញមកនោះគឺប្រអប់តូចល្មមមួយកាន់យកមកអោយ ថេហ្យុង ។
" នេះបងអោយ! រីករាយថ្ងៃកំណើតណា! បងជូនពរអោយអូនមានសុខភាពល្អនិងសប្បាយចិត្តអោយច្រើនៗ " ជុងហ្គុក យកវាអោយ ថេហ្យុង ជាខ្សែរករ នាយទិញកាលពីថ្ងៃទៅឡ៎រឈុតរៀបការ តែនាយគ្មានឱកាសអោយ ក៏អោយថ្ងៃនេះតែម្តង ។
" អរគុណបងប្រុស " ថេហ្យុង កំពុងរំភើបនិងទង្វើមិនដឹងពិតឬសម្តែងរបស់ ជុងហ្គុក ។
" បើកមើលៗថាពេញចិត្តឬអត់? "
" អឹម!! " ថេហ្យុង ញញឹមបើកប្រអប់មើល ជាខ្សែរករខ្សែរតូចឆ្មារជាមួយបណ្តោងពេជ្រពណ៌ស្វាយមួយគ្រាប់ផង ។
" ស្អាតខ្លាំងណាស់ "
" បងពាក់អោយ " ជុងហ្គុក យកខ្សែរករ.មកពាក់អោយ ថេហ្យុង គេញញឹមដក់ទឹកភ្នែកព្រោះតែរំភើប ។
" សមនិងអូនណាស់ " ជុងហ្គុក ដើរមកឈរពីមុខរាងតូច
" អរគុណបងប្រុស " ថេហ្យុង ច្បាស់ជាពាក់វាជាប់លែងដោះមិនខានទេ ។
" បងប្រុសអីទៅ? ត្រូវហៅថាលោកប្តីណា "
" ខ្ញុំមិន... "
" ហៅខ្លួនឯងថាអូន! ហៅបងថាបងទៅបានហើយ ត្រូវកែទម្លាប់ព្រោះយើងជាប្តីប្រពន្ធនិងគ្នា "
" បាទ... "
" គេងទៅយប់ណាស់ហើយ "
" ហឹម " ថេហ្យុង ងក់ក្បាលឡើងទៅគេងមុន គេគេងនៅម្ខាងបែរខ្នង ជុងហ្គុក ឡើងទៅតាមក្រោយនិងទាញរាងតូចមកអោបធ្វើអោយគេភ្ញាក់ បេះដូងលោតញាប់ស្ទើគាំង ។
" រាងត្រីសួរស្តី " ជុងហ្គុក ដោយសារក្លិនក្រអូបភាយចេញពីសាច់នាយហាមចិត្តមិនបាននិងអោនទៅថើបស្រង់ក្លិនពីកញ្ចឹងករ.របស់ ថេហ្យុង ក្លិនគេក្រអូបបែបមនុស្សស្រីដែលស្រទន់មិនដូចមនុស្សប្រុសនោះទេ ថើបបានបន្តិចនាយក៏ឈប់ប្តូរជាសង្ងំគេងញញឹមពេលដឹងដល់ចង្វាក់បេះដូងរបស់រាងតូចដែលនៅក្នុងរង្វង់ដៃនោះក្លាយថាក្មេងគេងមិនលក់ ។

      ព្រឹកថ្ងៃថ្មី ថេហ្យុង ភ្ញាក់ពីគេងលឿននិងមកចម្អិនអាហារពេលព្រឹកដោយខ្លួនឯង ចម្អិនរួចហើយរងចាំតែ ជុងហ្គុក ចុះមកប៉ុណ្ណោះ...ជីវិតរៀបការថ្ងៃដំបូងរបស់គេមិនដឹងថាយ៉ាងមិចនោះទេ ។
មួយសន្ទុះធំដែរទម្រាំ ជុងហ្គុក ចុះមករៀបចំខ្លួនស្អាតបាតដូចជាចង់ចេញក្រៅទាំងប្រលឹម ។
" ជុងហ្គុក...តើបងទៅណា? "
" បងមានធុរៈទៅក្រៅបន្តិច "
" ញាំអីសិនចាំទៅ "
" បងប្រញាប់...តែញាំអីសិនក៏បាន " ជុងហ្គុក ស្រាប់តែកើតអារម្មណ៍គ្រែងចិត្តអ្នកដែលមានឈ្មោះជាភរិយាខ្លួន ចំណងអាពាហ៍ពារដូចកំពុងចងរឹតជើងរបស់នាយអោយទៅណាមិនរួច ។
" លោកប្រុស លោកស្រីផ្តាំថាថ្ងៃនេះអត់អោយទៅណាទេ ថ្ងៃត្រង់ទៅផ្ទះធំចា៎ "
" រៀបចំបាយទៅ " ជុងហ្គុក ដើរទៅតុអាហារតាម ថេហ្យុង ដែលដើរទៅមុនបាត់ហើយនោះ ។
" ញាំអោយច្រើនណាលោកប្រុស អ្នកប្រុសខំធ្វើពីប្រលឹម "
" អូនធ្វើឬ? ហឹម...រស់ជាតិដូចម៉ាក់របស់អូនណាស់ "
" ញាំអោយច្រើនៗទៅ "
" អូនក៏ត្រូវញាំអោយច្រើនដែរ "
" ដឹងហើយ " ថេហ្យុង ញញឹមបន្តិចយល់ថាមានសម្ពាធបាត់ទៅហើយ រៀបការថ្ងៃដំបូងស្វាមីចង់ចេញទៅណាគេដឹងច្បាស់ណាស់ ទោះរៀបការគ្រាន់តែ...ចង់ជួយប៉ុន្តែអារម្មណ៍អ្នកដែលស្រលាញ់គេគឺវាឈឺចាប់តិចៗក៏ឈឺ តែមិនអីទេធ្វើធម្មតាទៅបានហើយ ។
      ក្រោយញាំអីហើយ ជុងហ្គុក គឺនៅតែចេញក្រៅតែនាយទៅមិនយូរទេ ត្រឹមម៉ោង 10 នាយមកវិញមិនដឹងថាទៅណាអោយប្រាកដនោះទេ បើទៅរក ជីណា គួរតែនៅយូរ...ឬមួយទៅគ្រាន់តែនិយាយគ្នាហើយមកវិញ?
" ថេហ៍ ទៅណាហើយ? "
" អ្នកប្រុសនៅអង្គុយនៅអាងទឹកខាងក្រោយចា៎ "
" ហឹម! រៀបចំរបស់ដាក់ឡានទៅ "
" ចា៎លោកប្រុស "
     ជុងហ្គុក ដើរហួសទៅក្រោយរក ថេហ្យុង ដែលកំពុងអង្គុយអានសៀវភៅនៅមាត់អាងទឹកម្នាក់ឯងមាននំនិងទឹកផ្លែឈើខ្លះផង នាយបានចូលទៅហៅនិងនាំទៅផ្ទះធំជួបប៉ាម៉ាក់នៅថ្ងៃនេះជាមួយគ្នា ។

To be continue....

💓លង់ស្នេហ៍ស្វាមីខ្លួនឯង💓 (ចប់)Where stories live. Discover now