ភាគទី20 : បែកធ្លាយ

12.4K 701 20
                                    

ជុងហ្គុក ក្រោយនិយាយទូរសព្ទរួចនាយបានចេញទៅរកនាង មិនមែនព្រោះខ្លាចនាងសម្លាប់ខ្លួននោះទេ ជុងហ្គុក ច្បាស់ជាដឹងចិត្តនាងមិនហ៊ានសម្លាប់ខ្លួនឡើយ តែព្រោះតែចង់អោយនាងឈប់ Call មករំខានបែបនេះ ។ បើកាលពីដំបូងសុំបែបហើយនាងមិនព្រមចឹងមានបែបនេះ តែបើនាយដឹងថានាងហ៊ានមកញ៉េញ៉ៃ ថេហ្យុង នោះនាង និងមានរឿងជាមួយនាយមិនខាន ។
មកដល់ Condo ហើយ ជុងហ្គុក ក៏បើកទ្វារចូលទៅនាយអាចចេញចូលទីនេះតាមចិត្តស្រាប់ទៅហើយ ។
" ជី.... " ជុងហ្គុក គាំងនៅសភាពនាង ។
" ទីបំផុតមកក៏មក " នាងគេងនៅលើគ្រែគ្រងដោយរូបគេងបែបស្បៃស្តើងបង្ហាញឈុតក្នុងពណ៌ក្រហមឆើតឆាយឆ្លុះសាច់សរខ្ចីរបស់នាងដែលចង់ពង្វក់ ជុងហ្គុក នៅពេលនេះតែ.........
" អូនចង់យ៉ាងមិច? " ជុងហ្គុក សម្លឹងមើលមុខនាងមិនសម្លឹងអីផ្សេងទេ មើលទៅនាយដូចមិនមានចំណង់សោះ ។ ជីណា ញញឹមបន្តិចនាយងើបដើរមកជិតកៀកនិងនាយ ។
" ពួកយើង...ខានមានក្តីសុខជាមួយគ្នាយូរហើយ តាំងពីបងរៀបការហើយបងមិនដែលមកទីនេះ មិនប៉ះពាល់ថ្នាក់ថ្នមអូនដូចពីមុនទេ ជុងហ្គុក អូននឹកបង នឹកចង្វាក់ នឹកកម្លាំងខ្លាំងៗរបស់បង " ជីណា អង្អែលលើទ្រូងមាំរបស់នាយចង់ដាសអារម្មណ៍ ។ ជុងហ្គុក ឈរស្ងៀមចង់ដឹងនាងធ្វើមិចទៀត? តើបើចង់ធ្វើរឿងនេះប្រហែលមិនបានទេនាយក៏អស់កម្លាំងដែរព្រោះយប់មិញប្រលែងជាមួយប្រពន្ធ ។
" ហេតុអីបងមិនតបនិងអូន? ពួកយើង.... " ជីណា មិនទាន់បានបញ្ចប់ប្រយោគផងសម្លេងទូរសព្ទរោទ៍កាត់សម្តីនាងមុន ។
" បងលើកទូរសព្ទសិន " ជុងហ្គុក ដើរទៅឆ្ងាយពីនាងបន្តិចដើម្បីនិយាយទូរសព្ទ ។
" ហាឡូ ថេហ៍! "
" ជុងហ្គុក តើបងមកវិញឆាប់ទេ ឬមកវិញពេលណា?"
" បងមិនដឹងទេ តើអូនមានអ្វីឬ? "
" គឺអូនឃ្លាន! បើបងមកឆាប់អូនចង់អោយបងឈៀងចូលទិញអីអោយអូនញាំបន្តិច ប៉ុន្តែមិនអីនោះទេ អូនអាចពឹងអ្នកផ្សេងក៏បាន "
" 20នាទីទៀតបងទៅដល់ "
" មិនអីទេ ជុងហ្គុក តើបងកំពុងមានធុរៈមិនចឹង? "
" បងចប់ធុរៈហើយ ប៉ុណ្ណឹងចុះ "
" ជុងហ្គុក! "
" បើអូនមិនបានកើតអីទេបងទៅវិញហើយ "
" តែបងទើបនិងមកមិនទាន់បាន 5នាទីផង ជុងហ្គុក តើបងប្រញាប់ទៅណា? "
" បងគ្មានអីដែលត្រូវនៅ "
" នៅកំដរអូន អូននឹកបង "
" ចាំថ្ងៃក្រោយចុះ " ជុងហ្គុក បញ្ចប់ប្រយោគនាយក៏ចាកចេញពីទីនោះ ។ ដោយស្លៀកពាក់មិនសមរម្យទើប ជីណា មិនហ៊ានទៅតាមនាយ ។
      តាមផ្លូវ ជុងហ្គុក បាន Call បញ្ជាក់ថា ថេហ្យុង ចង់ញាំអីនាយនិងទិញយកទៅអោយហើយណាមួយទៀតនាយមិនទាន់ញាំអីនៅឡើយ ។

💓លង់ស្នេហ៍ស្វាមីខ្លួនឯង💓 (ចប់)Where stories live. Discover now