ភាគទី៥១ : កូនប៉ា

6.5K 473 10
                                    

    នៅក្នុងផ្ទះដ៏ធំទូលាយមួយកន្លែងពួកយើងអាចមើលឃើញរាងតូចច្រឡឹងដែលកំពុងតែសំងំអោបគូដណ្តឹងជាទីស្រឡាញ់យ៉ាងណែនទុកជាការលាគ្នា ព្រោះបន្តិចទៀតគេនិងត្រូវទៅធ្វើការហើយ ។ Tae ដកខ្លួនចេញពីនាយវិញបន្តិច បន្ទាបជង្គង់លាដៃអោបកូនទាំងពីរយ៉ាងណែន ទើបហុចថ្ពាល់ឱ្យពួកគេថើបម្នាក់ម្ខាង ។

« នៅសាលាកុំរពឹសឮទេ?? ខំរៀនណា » Tae លើកដៃអង្អែលសក់កូនថ្នមៗ និយាយទៅកាន់ពួកគេដោយសម្តីផ្អែមល្ហែម ថ្ងៃនេះកូនស្រីតូចរបស់គេក៏ត្រូវចុះឈ្មោះចូលរៀនដូចគ្នា អញ្ចឹងថ្ងៃនេះគេត្រូវនៅតែម្នាក់ឯងតែប៉ុណ្ណោះ ។

« បងស្រឡាញ់អូនណា មើលថែរខ្លួនឱ្យបានល្អ បើយល់ល្អអូននៅតែក្នុងបន្ទប់គឺកាន់តែល្អ » Jungkook សកដៃទៅអោបគេម្តងទៀត អោនទៅថើបមាត់គេមួុយខ្សឺតរួចទើបដកចេញវិញ ។

« អឹម!! ចាំអូននៅក្នុងបន្ទប់តាមសម្តីបងចុះ បើកឡានឱ្យស្រួលបួលណា អូនស្រឡាញ់បង » Tae ងក់ក្បាលតិចៗ ទាល់តែនិយាយបែបនេះទើបគេស្ងប់ចិត្តលែងបារម្ភច្រើន រាងតូចឈរចាំជូនដំណើរគេរហូតដល់ឡានបើកចេញទៅផុត រួចទើបដើរចូលទៅក្នុងផ្ទះបាយបំណងថាយកទឹកដោះគោឡើងទៅក្នុងបន្ទប់ឱ្យហើយ កុំឱ្យគេពិបាកដើរចុះដើរឡើង ។

« អ្នកនាង ពេលនេះលោក JEON បានចេញទៅហើយ ពេលនេះក្មេងនោះនៅផ្ទះតែម្នាក់ឯងទេទាន » សម្លេងរបស់មនុស្សប្រុសពីរ បីនាក់ដែលបានលាក់ខ្លួននៅគុម្ពផ្ការងចាំមើល Jungkook ចេញទៅផុត ដើម្បីគេងាយស្រួលធ្វើការ ។

« ល្អណាស់ ធ្វើតាមកម្រោងការទៅ ធ្វើយ៉ាងមិចក៏ដោយឱ្យតែកូនវារលូត ហើយត្រូវតែធ្វើឱ្យ Jung គិតថាវារលូតកូនដោយសារតែមានមនុស្សរំលោភ កុំភ័យរឿងប្រាក់យើងទ្វេរឱ្យពួកឯងគុណនិងដប់ ឆាប់ទៅធ្វើទៅ » បញ្ចប់ប្រយោគស្រីស្រស់ក៏ដាក់ទូរស័ព្ទចុះ ញញឹមញញែមចេញមកយ៉ាងពិសពុល រួចទើបចាប់យកកូនកាំបិតមួយមកកាន់និងដៃ ដើរយកទៅអូសពាសពេញរូបថតដែលជារូបថតរបស់ Tae ។

« យើងស្អប់ឯងអាក្មេងឆ្គួត ពេលដែល Jung ដឹងរឿងនេះ Jung និងស្អប់ឯង ហើយ Jung និងជ្រើសយកយើង ហាសហា!!! » នៅចាំនាងបានទេ?? នាងគឺជា JiFang មនុស្សស្រីដែល Jungkook បានទុកជីវិតឱ្យនាង ដោយធ្វើទារុណកម្មនាងរហូតដល់នាងវិកលចរឹក រួចទើបនាំនាងទៅឱ្យប៉ូលីស នៅពេលដែលប៉ារបស់នាងបានដឹងថាកូនស្រីគាត់ត្រូវបានជាប់ឃុំខ្លួនគាត់ក៏រំដោះនាងចេញមកវិញដោយលួចលាក់មិនឱ្យដំណឹងនេះលេចឮចេញទៅណាសូម្បីតែបន្តិច ។

💗គូដណ្តឹងចងចិត្ត🔐 ( Complete ✅ )Kde žijí příběhy. Začni objevovat