ភាគទី២៩:របស់ជាប់ចិត្ត

8.9K 599 10
                                    

« ង៉ា~~ ង៉ា~~ » សម្លេងក្មេងស្រែកយំបានបន្លឺឡេីងខ្លាំងៗជារឿយៗមិនដាច់ ដៃជេីងតូចៗខ្លីៗសម្បុលសស្គុសទោះគេជាក្មេងប្រុស តែក្មេងស្រីខ្លះសម្បុរមិនបានប៉ុនគេផង រាងតូចរូបស្រស់ដែលមាននាមជា Appa ក៏លេីកកូនរលាក់តិចៗ និយាយលួងកូនទាំងញញឹមដាក់កូនពង្រាយ ។

« Guu កុំយំកូន អូ!!អូ!! បន្តិចទៀតប៉ាមកវិញហេីយណាកូនឆ្លាត » Tae អោបកូនជាប់និងដៃ ទះគូទគេតិចៗ រួចក៏ពរគេដេីរបន្តទៀត ។

« ញញឹមមែនទេ?? ម៉ាក់ Guu គេញញឹមដាក់កូន» Tae បន្លឺឡេីងទាំងញញឹមស្រស់ អោនទៅដាក់បបូរមាត់ថេីបថ្ងាសកូនប្រុសមួយខ្សឺតស្រាលៗ ។

« ចៅកំហូចធ្វេីបាប Appa សម្បេីមណាស់ ទៅរកធ្វេីអីប៉ាចិត្តអាក្រក់និង » អ្នកស្រី JEON ដេីរមកមេីលចៅប្រុសបន្តិច យកដៃទៅច្បិចថ្ពាល់គេលេងតិចៗ និយាយទាំងញញឹមដាក់គេ តែគេបែរជាស្រែកយំទៀតទៅវិញ ។

« ង៉ា~~ ង៉ា~~ »

« អីយ៉ា!! គ្រាន់តែនិយាយប៉ះបន្តិចក៏មិនបានដែល អូ!! យាយថាលេងទេចៅប្រុស » អ្នកស្រី JEON ប្រញាប់និយាយលួងគេវិញ តែកូនតូចក៏ងាកមុខទៅផ្អឹបនិងផែនទ្រូងរបស់ Appa គេវិញ សំងំស្ងាត់មាត់ឈឹង តែដៃជេីងនៅលេីករវេីមៗមិនឈប់ ។

« ប្រហែលគេចាំសម្លេងពេល Jung និយាយជាមួយកាលពីនៅក្នុងពោះហេីយមេីលទៅ ពូកែយំដូចប៉ាគេកាលពីនៅក្មេងមិនខុសសោះ តែគេមិនបានអ្វីដូចចិត្តគេយំមិនឈប់ទេ »

« បេីដូចម៉ាក់និយាយ ប្រហែលជាមែនហេីយ ព្រោះ Jung គេងអោបពោះកូនរាល់យប់ ទាំងថេីប ទាំងនិយាយជាមួយ Jung ស្រឡាញ់កូនណាស់ ក៏ដូចជា Taeguu ស្រឡាញ់ប៉ាគេវិញចឹង » Tae និយាយតាំងសេីចតិចៗ រាងរសេីបបន្តិចពេលដែលកូនតូចសំងំបឺតចុងស្រួចរបស់ខ្លួន តែក៏មិនមាត់ កុំឱ្យតែគេយំទៅបានហេីយ ។

« Tae ម៉ាក់អ៉ំ ខ្ញុំសុំទៅមុនហេីយណា Delex គេងងុយគេងហេីយ ខ្ញុំខ្លាចគេរករឿង » កំពុងតែនិយាយគ្នាសុខៗ Felix ក៏ក្រោកពីលេីសាឡុងដេីរមកលាពួកគេទាំងពីរ កូនគេកំពុងតែងងុយ ហេីយម្យ៉ាងគេក៏មកយូរណាស់ហេីយ ទេីបគិតចង់ទៅវិញ ។

« Appa Delex ទៅវិញហេីយណា ចាំ Delex ឧស្សាហ៍មកលេង Appa ណា » ក្មេងប្រុសវ័យពីរឆ្នាំបន្លឺឡេីងទាំងញញឹមដាក់ Tae មិនឈប់ រាងតូចបន្ទាបជង្គង់ចុះបន្តិច ព្រោះតែដឹងថាគេចង់ថេីបខ្លួនលា ។ Delex អេីតមុខទៅថេីបថ្ពាល់ទន់រលោងរបស់គេមួយខ្សឺត រួចក៏ហួសទៅថេីបកូនតូចដែលសំងំបឺតទ្រូងរបស់ Appa គេមួយខ្សឺតទៀតទេីបរត់ទៅរកប៉ារបស់គេវិញ ។

💗គូដណ្តឹងចងចិត្ត🔐 ( Complete ✅ )Where stories live. Discover now