ភាគទី៣៩:បងនឹកអូន

10.1K 665 12
                                    

« ចាំសិនណាកូន បន្តិចទៀតអ៉ំ Fe នាំពួកយើងទៅរកប៉ាៗហើយ កូនសប្បាយចិត្តទេ?? » សម្លេងនិយាយជាមួយកាន់កូនយ៉ាងពិរោះ បង្វែរខ្លួនបែរទៅម្ខាងរកមើល Felix ដែលប្រាប់ឱ្យខ្លួនចាំនៅទីនេះសិន ព្រោះគេត្រូវទៅមន្ទីរពេទ្យ តែយូរណាស់ហើយនៅមិនទាន់ឃើញមកវិញទៀត ។

« Tae » នាយកម្លោះរូបសង្ហារបង្ហើបបបូរមាត់ហៅឈ្មោះរាងតូចដែលកំពុងបែរខ្នងដាក់ខ្លួនតិចៗ គេក៏ងាកមកទាំងញញឹមដាក់ខ្លួនវិញទុកជាការគួរសម ។

« លោកមានការអ្វីមែនទេ?? » Tae លើកចញ្ចើមសួរទៅកាន់អ្នកម្ខាងទៀតទាំងញញឹមដាក់គេដដែល Jungkook ឈួលច្រមុះហាមាត់និយាយលែងរួចនៅពេលដែលឮសព្វនាមដែលគូដណ្តឹងម្នាក់នេះហៅខ្លួន ឯណាទៅសព្វនាម Jung ដូចកាលពីមុន?? សូម្បីតែស្នាមញញឹមក៏គេប្លែក គេជា Tae ឬក៏អត់??

« Appa » Taeguu លូកដៃទៅចាប់អោបជើងរាងតូចជាប់ ខណៈដែល Tae ក៏ភាំងសុខៗក្មេងប្រុសប្លែកមុខមកហៅខ្លួនថា Appa តែសូម្បី Dilex ដែលត្រូវជាក្មួយក៏ហៅខ្លួនថា Appa ដូចគ្នា បែបនេះហើយទើបគេសើចញឹមៗដាក់ក្មេងវិញ ។

« បើលោកមិនមានការអ្វីទេ ជួយចាប់កូនចេញបន្តិចមក ខ្ញុំមានការប្រញាប់ » Tae ងើយមុខទៅនិយាយជាមួយគេទាំងនៅញញឹមដាក់គេដដែល ។ អារម្មណ៍អ្វីក៏មិនដឹងហាក់ដូចជាតោងតាមប្រទាក់ខ្លួនមិនឱ្យទាញដៃក្មេងប្រុសម្នាក់នេះចេញ ទើបបានជានាយតូចសុខចិត្តហៅឱ្យគេមកចាប់វិញ ។

« កូនអោបមិនបានទេ?? កូននឹកអូនដឹងទេ?? » Jungkook ចោទសួរទៅកាន់គេទាំងចងចញ្ចើមដាក់គេវិញ លូកដៃទៅចាប់លើកក្មេងស្រីដែលនៅក្នុងរង្វង់ដៃរបស់រាងតូចមកពរអឹបជាប់និងទ្រូង ខណៈអ្នកដែលមាននាមជា Appa ស្លន់ស្លោរឡើងមួយរំពេច ។

« លោកកូនខ្ញុំ ឱ្យកូនមកខ្ញុំវិញ » Tae ប្រញាប់ប្រញាលស្រវេស្រវាចង់យកកូនមកវិញ តែ Jungkook ក៏ដកដៃម្ខាងមករាំងគេមិនឱ្យមកប៉ះកូនបាន ។

« Tae ស្ងៀមទៅ » Jungkook សង្កត់សម្លេងដាក់គេបន្តិច ព្រោះបើគេនៅតែប្រទាញប្រទប់មកបែបនេះ ខ្លាចថាខ្លួនអាចនិងអោបកូនមិនជាប់ បើធ្លាក់មកមិនចប់ទៅហើយទេហ្ហី ។

💗គូដណ្តឹងចងចិត្ត🔐 ( Complete ✅ )Where stories live. Discover now