ភាគទី៤៤:ថើបបងផង

9.5K 609 16
                                    

    បន្ទាប់ពី Jungkook ស្លៀកពាក់ហើយរួចរាល់ គេក៏ជួុយពរ Taeguu ដើរចុះមកខាងក្រោម ដោយទុកឱ្យ Tae នៅបីកូនស្រីចុះមកតាមពីក្រោយខ្នងគេ ។

« Guu អង្គុយត្រង់នេះហើយណាកូន ប៉ាលើកអាហារសិន » Jungkook ពរកូនមកដាក់លើសាឡុងរួចក៏ដើរទៅលើកអាហារដែលគូដណ្តឹងបានចម្អិនហើយរួចរាល់យកមកដាក់លើតុ ព្រោះតែឃើញ Tae រវល់ពរកូនទើបមិនចង់ឱ្យគេធ្វើ ។

« យកចានបបរកិនហើយនៅលើតុមកផង ខ្ញុំបញ្ចុកកូន » Tae ស្រែកផ្តាំគេពីក្រោយខ្នង រួចក៏ដាក់ខ្លួនអង្គុយលើសាឡុងក្បែរកូនប្រុស លើកដៃយកមកអង្អែលសក់កូនថ្នមៗ ទើបហួសទៅងថើបថ្ពាល់កូនមួយដង្ហើម ។

« ថើបបងផង » Jungkook ដាក់អាហារទៅលើតុអាហារ រួចទើបដើរមករកគូដណ្តឹង លោរមុខហុចថ្ពាល់ឱ្យគេបំណងឱ្យគេថើបខ្លួនដូចកូនដែរ ។

៚ ផាច់ ៚

« អូយយ!! » Jungkook ត្អូញឡើងតិចៗ លើកដៃមកអង្អែលត្រង់កន្លែងដែលកូនប្រុសទះអម្បាញ់មិញទាំងចងចញ្ចើមព្រោះតែឈឺ គេធ្លាប់និយាយហើយថា Guu កម្លាំងដៃធ្ងន់ណាស់ វៃគេម្តងៗចង់ជ្រុះសួត ។

« អូ៎!! Guu ហេតុអីវៃប៉ាខ្លាំងបែបនេះកូន?? » Tae លើកដៃមកប៉ះត្រង់កន្លែងដែលមានស្នាមបាតដៃតូចច្រមិចៗនោះពីលើថ្នមៗ រួចទើបងាកមុខទៅមើលកូនប្រុសដែលបើកភ្នែកភ្លឹសៗសម្លឹងមកខ្លួនមិនឈប់ ។

« Appa » Taeguu រុលខ្លួនចូលមករកផែនទ្រូងរបស់ Appa គេ ផ្តេកក្បាលដាក់កើយពីលើទាំងដៃនៅអោបគេជាប់ មិនព្រមប្រលែងនោះទេ ។

« លោកឈឺទេ?? កូនវៃឡើងក្រហមមុខហើយ » Tae ស្ទាបមុខគេថើរៗ មួយដៃលាន់ឡើងផាច់ ខ្ទេចមុខសង្ហារអស់ហើយ ។

« ឈឺដូចស្រមោចខាំនិង » Jungkook ក្រសោបដៃតូចស្រឡូនយកមកថើបថើរៗ ទើបលោរមុខទៅថើបថ្ពាល់គេមួយខ្សឺតទៀត ។

« ឡើងក្រហមហើយនៅដូចស្រមោចខាំទៀត »

« បន្តិចទៀតបាត់ហើយ Guu មិនមែនមិនដែលវៃបងឯណា បងឡើងស៉ំាហើយ » Jungkook សកដៃទៅលើកកូនពរដើរសម្តៅទៅទុកអាហារវិញ ។ Taeguu លើកដៃទៅតោង.កប៉ាគេជាប់ស្និត សើចកក្អឹកជាមួយគ្នាទាំងដែលមុននេះកូនទើបតែទះមួយដៃសោះ រាងតូចចងចញ្ចើមសម្លឹងមើលប៉ាកូនទាំងពីរទាំងឡាយឡំជានិងចម្ងល់ ប្រហែលនេះជាទម្លាប់របស់ពួកគេទេដឹង ។

💗គូដណ្តឹងចងចិត្ត🔐 ( Complete ✅ )Where stories live. Discover now