ភាគទី១៦:ភ័យខ្លាចមិនឃេីញគេ!!!

9.4K 652 6
                                    

បន្ទាប់ពីពួកគេចំណាយពេលដេីរផ្សារអស់ពេលជាយូរ ពួកគេក៏ចេញដំណេីរទៅភូមិគ្រឹះវិញ រាងតូចរូបស្រស់ដែលអង្គុយក្បែរដៃអ្នកកម្លោះដែលមានជាគូដណ្តឹង ទាំងដៃស្រឡូននៅលេងច្បិចតុក្កតាដែលJungkookបានទិញឱ្យខ្លួននៅក្នុងផ្សារ ទោះវាជាតុក្កតាធម្មតាតែសម្រាប់ក្មេងតូចម្នាក់នេះវាជារបស់ដ៏ពិសេសលេីសពីអ្វីៗទាំងអស់ នៅតាមផ្លូវTaeគិតតែពីអង្គុយញញឹមញញែមមិនឈប់ តែមិនយូរប៉ុន្នានគេក៏ភ្លេចខ្លួនគេងលក់ ទាំងដៃនៅអោបតុក្កតានោះជាប់

៚ងុឺត៚

Jungkookជាន់ហ្វ្រាំងឡានឈប់នៅមុខទ្វារដេីរចូល ឈោងដៃទៅដោះខ្សែក្រវ៉ាត់ឡានឱ្យអ្នកអង្គុយក្បែរខ្លួនរួចក៏លេីកបីគេដេីរចូលទៅខាងក្នុង

មកដល់ក្នុងបន្ទប់អ្នកកម្លោះប្រុងនឹងដាក់រាងតូចដែលគេងក្នុងរង្វង់ដៃចុះទៅលេីពូក តែក៏ចាប់អារម្មណ៍ដឹងថាក្មេងម្នាក់នេះកំពុងក្តាប់អាវខ្លួនចាប់ បែបខ្លាចខ្លួនទៅណាចោលគេ ដោយសារតែមិនចង់រំខានគេគេងJungkookក៏ផ្តេកខ្លួនទៅលេីគ្រែតាមគេយឺតៗ

" យេីងស្រឡាញ់ឯងហេីយហ្ហេស?? " Jungkook បន្លឺឡេីងតិចៗ ទាំងដៃនៅអង្អែលរង្វង់មុខតូចស្រទន់ថ្នមៗ កាលពីមុនគេជាមនុស្សម៉ាកស្អីទៅហេតុអីក៏លេីកដៃវាយដំក្មេងស្លូតត្រង់បែបនេះបាន???

" ហ្ហេីយ!!! " អ្នកកម្លោះដកដង្ហេីមធំបន្តិច រួចក៏ដកដៃចេញពីរង្វង់មុខគេវិញ ទាំងអារម្មណ៍ច្របូកច្របល់ចូលគ្នាដល់ថ្នាក់គេស្មានមិនដឹងទេថាអារម្មណ៍គេយ៉ាងមិច?? គេធ្វេីនេះព្រោះស្រឡាញ់កូនឫក៏ស្រឡាញ់ទាំងក្មេងនេះដែរ??

" ហុឹក " ខណៈពេលដែលJungkookកំពុងតែច្របូលច្របល់អារម្មណ៍នៅមិនសុខក្នុងខ្លួនស្រាប់ ត្រចៀកវាងវៃក៏ចាប់ស្តាប់បាននៅសម្លេងដង្ហក់យំខ្សួលៗ ទេីបគេអោនមុខទៅមេីលរាងតូចដែលគេងក្នុងរង្វង់ដៃ ហេីយក៏ឃេីញថាគេគឺជាអ្នកយំ គេយំទាំងកំពុងគេងចឹងហ្ហេស???

បាតដៃមាំក្រាស់របស់អ្នកកម្លោះចិត្តកំណាចក៏លូកទៅវាសទឹកភ្នែកដែលនៅលេីថ្ពាល់គេចេញថ្នមៗ អោនមុខទៅថេីបថ្ងាសគេមួយខ្សឺតថេីរៗ ទេីបសកដៃទៅអង្អែលពោះរបស់រាងតូចតាមទម្លាប់ តែក៏រាងពិបាកព្រោះគេចង់ថេីបច្រេីនជាងអង្អែល ប៉ុន្តែបេីក្មេងតូចនេះអោបគេជាប់ម្លឹងៗគេរេីមិចនិងកេីត??

💗គូដណ្តឹងចងចិត្ត🔐 ( Complete ✅ )Where stories live. Discover now