ភាគទី៤៩ : នឹកប្រពន្ធសឹងស្លាប់ទៅហើយ

8.4K 570 22
                                    

    ព្រិចភ្នែកបិទបើកៗកន្លងអស់ទៅ ១ ឆ្នាំហើយដែលគ្រួសារតូចមួយនេះរស់នៅជាមួយគ្នាយ៉ាងមានក្តីសុខ គ្មានអ្វីមករញ៉េរញ៉ៃជីវិតរបស់ពួកគេនោះទេ ។ កូនប្រុសច្បងរបស់ពួកគេក៏ត្រូវបានប៉ាដាក់ឱ្យទៅរៀននៅសាលា ចំពោះឯកូនស្រីរបស់ពួកគេក៏មានវ័យ ១ ឆ្នាំជាងដែលហើយ ប៉ុន្តែគ្រាន់តែ Jungkook មិនទាន់ដាក់នាងឱ្យទៅរៀនដូចបងនាងដែរ ។ ឈប់!! នៅមានដំណឹងសំខាន់មួយទៀតគឺ Taehyung បានពរពោះជាលើកទីបីហើយ ប៉ុន្តែលើកនេះមិនមែនមកតែមួយនោះទេ គឺមកម្តងពីរនិយាយឱ្យងាយយល់គឺកូនភ្លោះ ។ ពីមួយថ្ងៃទៅមួយថ្ងៃ Jungkook ថ្នាក់ថ្នម Tae ដូចត្បូងពេជ្រអញ្ចឹង ព្រោះតែលើកនេះគូណ្តឹងគេបានពរពោះកូនឱ្យគេដល់ទីពីរនាក់ មិនចម្លែកទេដែលមនុស្សស្រឡាញ់កូនដូចជាគេថ្នម Tae នោះ ។

« វ៉ាក់!!!អើអាបង Guu » សម្លេងតូចច្រមិចៗរបស់ក្មេងស្រីវ័យមួយឆ្នាំជាងដែលតែងខ្លួនធ្វើជាខ្មោចដោយយកកន្សែងមករុំមុខលើកដៃពីរហុចទៅមុខបន្លាចបងប្រុសដែលទើបនិងងូចទឹកហើយមុននេះទាំងដើរតម្រង់ទៅខុសមនុស្ស ព្រោះនាងដាក់កន្សែងបាំងមុខមើលផ្លូវមិនឃើញនោះទេ ។

« Appa ខ្មោចលង Guu ហើយ Appa » Taeguu បើកភ្នែកធំៗ ស្ទុះរត់ត្រុយចេញទៅខាងក្រៅបន្ទប់ដោយទុកឱ្យនាងតូចៅដែលឆ្វែលៗពេញបន្ទប់ដោយសារតែមើលមិនដឹងថាផ្លូវនេះទៅណាទៅណី ទើបនាងដើរចុះដើរឡើងពេញនិង ទាំងដែលបងនាងរត់ចេញទៅតាំងពីយូរ ។

« Appa អើយយយ!! Appa អូនបន្លាចខ្មោចកូនទៀតហើយ » សម្លេងស្រែកស្លន់ស្លោរបន្លឺឡើងខ្លាំង តាមកម្លាំងជើងរត់ត្រុយសម្តៅចុះពីខាងលើរបស់កម្លោះតូច Jeon Taeguu កូនប្រុសច្បងវ័យបីឆ្នាំ ស្ទុះស្រវារត់មកតោងជើង Appa គេជាប់ទាំងពេបមាត់ពេប.ក ។

« Taekie កុំបន្លាចបង » Tae ដើរចេញពីផ្ទះបាយវិញ ដោយមិនភ្លេចនិយាយប្រាប់ទៅកូនស្រីរបស់ខ្លួន សកដៃតូចៗទៅទាញកន្សែងចេញពីមុខនាងតូចវិញ ។

« បង Guu ខ្លាចមោច (ខ្មោច) ប៊ែកៗ » Taekie លាអណ្តាតឌឺបងប្រុសមិនឈប់ ។

« Appa » Taeguu ពេបមាត់អង្រួនជើង Appa គេតិចៗ តែភ្លាមនោះគេក៏ឃើញកន្លាតមួយនៅក្បែរតុ ទើបគេប្រញាប់ដេញចាប់យកទៅបន្លាចប្អូនគេវិញ ។

💗គូដណ្តឹងចងចិត្ត🔐 ( Complete ✅ )Nơi câu chuyện tồn tại. Hãy khám phá bây giờ