ភាគទី៥០ : សន្យានិងអូនថាបងនិងមិនលែងដៃអូន

7.8K 496 7
                                    

« ហ្ហឹម » សម្លេងក្រហឹមដើម.ករបស់អ្នកកម្លោះដែលគេងលង់លក់លើភ្លៅរបស់គូដណ្តឹងបានបន្លឺឡើងតិចៗ ខណៈនិងត្របកភ្នែកក៏កម្រើកបើកឡើងយឺតៗដោយក្តីខ្ជិលច្រអូសជាខ្លាំង ។ នាយញញឹមចេញមកបន្តិចនៅពេលដែលបើកភ្នែកមកក៏ឃើញរាងតូចកំពុងញញឹមដាក់ខ្លួនដែរ Jungkook លើកដៃមកអង្អែលសក់គេស្រាលៗ ថ្នមៗ រួចទើបក្រោកចេញពីលើភ្លៅគេវិញ ។

« បងមិនដឹងប៉ុន្នានថ្ងៃនេះយ៉ាងមិចទេ បងចេះតែវបារម្ភពីអូននិងកូនយើងរហូត អូនមានឈឺកន្លែងណាទេ Tae?? » Jungkook ដាក់ខ្លួនផ្អែកទៅលើសាឡុងទើបត្រដាងដៃទាញរាងតូចឱ្យមកអង្គុយក្នុងរង្វង់ដៃ អោនទៅថើបសក់គេមួយដង្ហើមយ៉ាងវែងទើបដកចេញមកវិញ ។

« អត់ទេ! អូនធម្មតាតើ បងកុំបារម្ភពេកអី កុំឱ្យបង Stress ជាងនេះណា » Tae សកដៃទៅអោបគេវិញដាក់មុខអឹបនិងផែនទ្រូងមាំហាប់ដ៏សែនកក់ក្តៅរបស់នាយ សំងំច្រងិលខ្លួនចូលទៅរកគេកាន់តែកៀកយ៉ាងស្និតស្នាល ។

« ស្អែក Guu ចូលរៀនវិញហើយ បងមិនចង់ឱ្យអូននៅផ្ទះតែម្នាក់ឯងសោះ ទៅក្រុមហ៊ុនជាមួយបងមួយរយៈសិនទៅល្អទេ?? »

« Jung បងកុំបារម្ភពេកអី អូនអាចមើលថែរខ្លួនឯងបាន សំខាន់សុខភាពបង មានដឹងទេភ្នែកបងខ្មៅឡើងជុំវិញភ្នែក ហើយថែមទាំងស្រកសាច់ទៀត បងមិនគិតញ៉ំាបាយញ៉ំាទឹកអ្វីខ្លះទេមែនទេ?? » Tae លើកដៃមកប៉ះត្របកភ្នែកខាងក្រោមរបស់គេដើម្បីបង្ហាញឱ្យគេដឹងថាឥឡូវសភាពគេយ៉ាងមិច ភ្នែករូងដូចខ្លាឃ្មុំអញ្ចឹង ហើយមិនគិតគេងមិនគិតអ្វីទេ??

« បងញ៉ំារហូតតើ តែមកពីមិនបាននៅជិតអូនអញ្ចឹងហើយបានជាស្រកសាច់ » Jungkook អោនទៅថើបថ្ពាល់រាងតូចមួយខ្សឺតបង្អូសយ៉ាងវែង ញញឹមដាក់គេយ៉ាងច្រឡើម ។

« ចេះតែថាហើយ ពួកយើងល្មមឡើងទៅខាងលើហើយ កូននៅខាងលើតែពីរនាក់ទេ » Tae សើចតិចៗនៅពេលដែលឮប្រយោគរបស់គេ ទប់ខ្លួនក្រោកឈរវិញយឺតៗដោយមាន Jungkook ជួយទប់ពីក្រោយផងដែរ ។

« អ៊ុះ!! Jung ហេតុអីមិនប្រាប់អូនមុន?? » Tae បើកភ្នែកធំៗ រហ័សសកដៃទៅក្រព័ទ្ធអោប.កនាយជាប់ ទាំងមាត់នៅរអ៊ូមិនឈប់ គេលើកបីខ្លួនឡើងដោយមិនប្រាប់មួុយម៉ាត់ ភ័យសឹងស្លាប់ទៅហើយ ។

💗គូដណ្តឹងចងចិត្ត🔐 ( Complete ✅ )Where stories live. Discover now