ភាគទី៣៤:នាំគេមកធ្វើបាបកូន

8.4K 558 35
                                    

    គ្រាន់តែទទួលដំណឹងដឹងថាអតីតមនុស្សជាទីស្រឡាញ់បានឈានជើងត្រឡប់មកទឹកដីកូរ៉េវិញភ្លាម Jungkook ក៏ប្រញាប់ប្រញាលរៀបចំខ្លួនចេញទៅជួបនាង ទាំងដែលនេះម៉ោងជិត ១២ យប់ទៅហើយ ក៏គេនៅតែមិនខ្វល់សំខាន់ឱ្យតែបានជួបនាង ។

    រាងតូចរូបស្រស់ដែលគេងអោបកូនតូចនៅលើគ្រែ ក៏សន្សឹមៗបើកភ្នែកឡើងយឺតៗ ព្រោះតែមានអារម្មណ៍ថាដូចជាល្ហល្ហេវយ៉ាងមិចក៏មិនដឹង ហើយនៅពេលដែលគេក្រោក ក៏មិនឃើញអ្នកជាគូដណ្តឹងទៀត ។

« Jung » Tae បន្លឺឡើងតិចៗ លើកដៃមកញីភ្នែកទាំងស្ងាបនៅឡើយ ដកខ្លួនចេញពីកូនប្រុសយឺតៗ ដោយសារតែមិនចង់រំខានដំណេកគេ រួចក៏ប្រញាប់ដើររក Jungkook សឹងតែពេញផ្ទះ ព្រោះតែបារម្ភគេមិនដឹងបាត់ទៅណាទាំងយប់ព្រលប់ មិនគិតខ្វល់ពីខ្លួនឯងដែលកំពុងតែមានដំណក់ឈាមមកចាប់កំណើតនៅក្នុងពោះ តែគេគិតតែពីដើរចុះដើរឡើងរកមើលអ្នកដែលជាគូដណ្តឹងមិនឈប់ ។

    នៅពេលដែលដើររកគេអស់ចិត្ត រាងតូចក៏ដើរឡើងមកខាងលើវិញដើម្បីមកមើលកូនប្រុសវិញ ព្រោះតែខ្លួនក៏ទុកកូនចោលយូរណាស់ហើយ ខ្លាចថាគេភ្ញាក់មកមិនឃើញអ្នកណាគេនិងយំ ។

« គួរ call ទៅគាត់ទេ?? » Tae ឧទានសួរខ្លួនឯងនៅក្នុងចិត្តតិចៗ រុញរាមិនហ៊ាន Call ទៅគេ ទាំងដែលក្នុងចិត្តកំពុងតែបារម្ភពីគេសឹងស្លាប់ទៅហើយ ។

« គ្រាន់តែ Call ទៅសួរ គាត់មិនថាអីទេ » Tae និយាយឡើងម្តងទៀត រួចក៏ចុច Call ទៅគេ ដោយសង្ឃឹមថាបានឮសម្លេងគេ ដើម្បីឱ្យអស់ចិត្តថាគេមានសុវត្ថិភាព ។

« អា..ឡូ..អឹសៗ...Jung...តិចៗ... » Tae គាំងអណ្តាត អ្វីៗគ្រប់យ៉ាងដែលនៅជុំវិញខ្លួនហាក់ដូចជាលែងដំណើរការ នៅពេលដែលអ្នកទទួលទូរស័ព្ទគឺជាមនុស្សស្រី ហើយអ្វីដែលសំខាន់នាងកំពុងតែថ្ងូរហៅឈ្មោះគូដណ្តឹងបណ្តូលចិត្តមិនដាច់ពីមាត់នោះទេ ។

« ហុឹក » រាងតូច រហ័សលើកដៃមកខ្ទប់មាត់ខ្លួនយ៉ាងលឿន សម្រក់ទឹកភ្នែកមកតក់ៗ ខណៈដែលដៃតូចស្រឡូនក៏លើកមកក្តោបទ្រូងខាងឆ្វេងដែលឈឺពើតៗ សម្រូតខ្លួនទៅអង្គុយនៅចុងគ្រែ បញ្ចេញសម្លេងយំចេញមកយ៉ាងស្ងៀមស្ងាត់តែម្នាក់ឯង ។

💗គូដណ្តឹងចងចិត្ត🔐 ( Complete ✅ )जहाँ कहानियाँ रहती हैं। अभी खोजें