💗គូដណ្តឹងចងចិត្ត🔐{PART1}

27.8K 1K 19
                                    

នៅក្នុងក្លឹបមួយដ៏ល្បីល្បាយប្រចាំទីក្រុងSeoul ពួកយើងអាចមើលឃើញកម្លោះសង្ហារដែលមាន ស្រីអង្គុយនៅអមសងខាងដៃ ឱ្យពួកនាងប៉ះពាល់រាងកាយតាមចិត្តចង់ដោយមិនហាមមួយម៉ាត់

"អាឡូ!ម៉ាក់"រាងក្រាស់លើកទូរស័ព្ទមកដាក់នឹងត្រចៀក និយាយទៅកាន់ម្តាយទាំងងុលៗ ព្រោះតែខ្លួនក៏រាងស្រវឹង
ណស់ដែលហេីយ

"Jungពេលណាទើបកូនមកផ្ទះវិញ?នេះនៅClubទៀតហើយមែនទេ?"អ្នកដែលមាននាមជាម្តាយបន្លឺឡើងខ្លាំងៗ បែបស្តីបន្ទោស ធ្វើឱ្យអ្នកកម្លោះជ្រួញចញ្ចើមចូលគ្នាដោយការមិនពេញចិត្តជាខ្លាំង គ្មានមួយលេីកណាដែលថាគាត់មិនស្តីឱ្យនោះទេ ពិតជាគួរឱ្យធុញមែន

"មកផ្ទះនៅពេលនេះ Taeចាំកូនមិនព្រមញ៉ំាបាយញ៉ំាទឹកទេបើមិនមកកូនច្បាស់ជាដឹងគ្នាជាមួយម៉ាក់"គ្រាន់តែនិយាយចប់ភ្លាមគាត់ក៏ចុចបិទភ្លាម សាងភាពក្តៅក្រហាយដល់អ្នកកម្លោះមួយទំហឹងតែម្តង អាក្មេងនឹងទៀតហេីយ

"Taeស្អីក៏Tae វាស្អីណាស់ណាទៅអាក្មេងឆ្គួតម្នាក់នឹង?"Jungkookក្រោកឈរដើរសម្តីទៅរកឡានទាំងដំណើរត្រេតត្រតរួចក៏ចេញឡានទៅ ទាំងនៅស្រវឹងជោគជាំ តែគេក៏អាចបើកមកដល់ផ្ទះបាន

៚ងុឺត៚

"Jungបង...អូយយ"គ្រាន់តែឃើញគូដណ្តឹងរបស់ខ្លួនមកដល់ភ្លាម រាងតូចល្អិតក៏រត់ទៅរកគេទាំងញញឹមពង្រាយតែក៏ត្រូវគេចាប់ដៃមួយទំហឹងអូសចូលក្នុងផ្ទះយ៉ាងលឿន គេប្រេីកម្លាំងច្របាច់ដៃស្រឡូនមួយទំហឹង នេះបេីតាមកម្លាំងនឹងគេចង់ច្របាច់បំបាក់តែម្តងនឹង

"ថ្ងៃនេះយើងច្បាស់ជាពន្លាត់ស្បែកឯងអាក្មេងឆ្គួត"Jungkookគំហកឡើងខ្លាំងៗ ធ្វើឱ្យទឹកភ្នែករបស់អ្នកម្ខាងទៀតហូរមកស្រាក់ៗមិនឈប់ ប្រឹងដេីរឱ្យទាន់គេទាំងទឹកភ្នែករហាម

"ហុឹក..ហុឹក..អូនឈឺណាស់Jung លែងដៃអូនទៅ..ហុឹក..ហុឹក"Taeសម្រក់ទឹកភ្នែកចុះមក ទាំងមិនហ៊ានទាំងរើបម្រះព្រោះតែខ្លាចធ្វើឱ្យគេខឹងខ្លួនជាងមុន ចឹងមានតែឱ្យគេអូសដោយងាយតែប៉ុន្នឹង

៚ព្រូស៚

មកដល់បន្ទប់ភ្លាមរាងក្រាស់ក៏រុញរាងតូចល្អិតទៅលើពូកមួយទំហឹង ឡើងទៅសង្កត់គេដោយប្រើដៃច្របាច់ចង្ការគេឱ្យងើយមករកខ្លួន សម្លក់រាងតូចដូចជាសត្រូវនឹងគ្នារាប់លានឆ្នាំមកចឹង ទាំងដែលនេះមាននាមជាគូដណ្តឹងរបស់គេសោះ

"យ៉ាងមិចមាត់នឹងវាមិនសុីបាយ?ឯងកាន់តែខ្លាំងដៃពីមួយថ្ងៃទៅមួយថ្ងៃហើយណាអាក្មេងឆ្គត មានមើលខ្លួនឯងទេវាយ៉ាងមិច?ឆ្គួតមិនចំឆ្គួតជាមិនចំជា ពូកែរំខានទឹកភ្នែករហាមរាល់ថ្ងៃមិនឱ្យខាន"Jungkookច្របាច់ចង្ការគេកាន់តែខ្លាំង ចិត្តចង់តែច្របាច់.កគេឱ្យងាប់ភ្លាមៗទេ មិនដឹងជាមនុស្សម៉ាកស្អីទេ???រឿងច្រេីនពិតជាគួរឱ្យធុញទ្រាន់មែន

"អូន..អូន..ហុឹក..ចង់ញ៉ំបាយជាមួយបង..ហុឹក.. អូនមិនរំខានបងទេ"Taeយំដង្ហក់ស្ទើរតែដាច់ខ្យល់ម្តងៗ ព្រោះតែការស្រែកគំហកនឹងការវិការដូចជាបីសាចរបស់គេ សម្លុតម្តងៗTaeភ័យឡើងញ័រខ្លួនអស់ទៅហើយ គ្នាឯណាទៅហ៊ានតម៉ាត់ជាមួយនោះ

"អាណាចង់សុីបាយជាមួយមនុស្សឆ្គួតនោះ គ្មានកន្លែងណាដែលមើលទៅគួរឱ្យចូលភ្នែកទេ រអើមណាស់រ៉ើយ"Jungkookសម្លឹងមើលគេដោយក្រសែភ្នែកពេបជ្រាយជាខ្លាំង សម្តីមួយម៉ាត់ៗធ្វើឱ្យទឹកភ្នែករបស់អ្នកម្ខាងទៀតហូរមកសស្រាក់មិនដាច់ ទ្រូងខាងឆ្វេងឈឺសឹងតែឈប់លោត តែសួរថាមានចិត្តខឹងស្អប់ប្រុសម្នាក់នេះទេ??ទេគឺនៅតែស្រឡាញ់ដដែល

"តែ..តែអូនស្រឡាញ់បងណា..ហុឹក..ហុឹក"Taeតបគេវិញឡាយឡំជាមួយសម្លេងយំសសឹកមិនបាត់ សកដៃទៅអោបចង្កេះគេជាប់ទាំងទឹកភ្នែកស្រក់មកតក់ៗ គ្មានមួយវិនាទីណាដែលគេនៅជាមួយJungkookហេីយគេមិនទឹកភ្នែកនោះទេ

"ស្រឡាញ់?ខ្ពើមយកណាស់ មនុស្សឆ្គួតគួរតែស្រឡាញ់មនុស្សឆ្គួតដូចគ្នាទើបត្រូវ មកចងកម្មចងពារជាមួយយើងមិនឈប់បែបនេះ"Jungkookច្រានគេទៅលេីពូកវិញមួយទំហឹង ក្រសែភ្នែកពោរពេញទៅដោយការស្អប់ក៏សម្លឹងទៅកាន់គេមិនឱ្យបាត់មួយនាទីនោះទេ

"ហុឹក..ហុឹក..អូនស្រឡាញ់បងមែនណា..ហុឹក... បងស្អប់អូនក៏ស្អប់ទៅ តែអូនស្រឡាញ់បង..ហុឹក បងជេរអូនក៏បាន ថាឱ្យក៏បាន តែបងកុំឈប់និយាយរកអូនអី អូនឈឺណាស់"Taeយំសសឹក សកដៃស្រឡូនតោងដៃគេជាប់ គ្មានចិត្តខឹងស្អប់គេអីបន្តិច មានតែសប្បាយចិត្តពេលដែលគេព្រមនិយាយរកខ្លួន បេីសិនជាគេឈប់និយាយរកខ្លួនមែននោះ គេច្បាស់ជាខ្លាចជាមនុស្សឆ្គួតមែនហេីយ

TO BE CONTINUED....🙏♥️

💕RöSääää🌸

💗គូដណ្តឹងចងចិត្ត🔐 ( Complete ✅ )Where stories live. Discover now