ភាគទី៣៨ : Appa

10.5K 685 26
                                    

            ៚ ទីក្រុងប៉ារីស បារាំង ៚

« លោកគ្រូពេទ្យត្រូវតែប្រកដថាការធ្វើបែបនេះនិងគ្មានអ្វីដែលប៉ះពាល់ដល់គេនិងកូននៅក្នុងផ្ទៃ បើសិនជាមានប្រការណាមួយកើតឡើង ខ្ញុំនិងប្តឹងខាងមន្ទីរពេទ្យលោក » សម្លេងចរចាររបស់ Filex ទៅកាន់លោកគ្រូពេទ្យបានបន្លឺឡើង ខណៈដែលភ្នែកក៏សម្លឹងមើលរាងតូចដែលគេងសន្លប់ស្តូកស្តឹងនៅលើគ្រែអ្នកជម្ងឺមិនឈប់ ។

« នៅទីនេះគឺជាមន្ទីរពទ្យដ៏ល្បីល្បាញនៅទីក្រុងប៉ារីស ខាងពួកខ្ញុំនិងមិនបណ្តាលឱ្យបញ្ហាណាមួយកើតឡើងនោះទេ លោកទុកចិត្តចុះ នៅពេលដែលគេដឹងខ្លួនគេនិងភ្លេចអ្វីគ្រប់យ៉ាងតាមដែលលោកចង់បាន សូមលោកកុំបារម្ភអី » Doctor តបទៅគេវិញ បន្ទាប់ពីនិយាយគ្នាច្បាស់ដឹងសព្វសាច់រឿង Doctor ក៏សុំលាគេដើម្បីទៅធ្វើការបន្ត ចំណែកឯ Filex ក៏ដើរមកមើលរាងតូចដែលនៅខាងក្នុងវិញ ។

    មានរឿងអ្វីកើតឡើង?? ហេតុអ្វីបានជា Filex នាំគេមកក្នុងមន្ទីពេទ្យ?? ត្រូវហើយ Filex បានឱ្យខាងមន្ទីពេទ្យចាក់ថ្នាំបំបាត់ការចងចាំឱ្យ Tae ចំពោះរឿងនេះគេក៏មិនបានធ្វើតែម្នាក់ឯងដែល លោកស្រី JEON និងកូនស្រីទាំងពីរក៏បានយល់ព្រមដូចគ្នា ។ បើសិនជានាំគេមកដល់ប៉ារីសទៅហើយ មានបំណងបំបែក ចង់ឱ្យ Tae សម្រាកកាយចិត្តទៅហើយ បើមិនធ្វើបែបនេះ Tae នៅតែចងចាំ Jungkook ដដែលនិង គេច្បាស់ជាទារទៅសេអ៊ូលវិញមិនខានទេ ទើបពួកគេត្រូវតែធ្វើបែបនេះ ។

« មិនមែនមកពីពួកយើងចង់បំបែកអូនចេញពី Jung នោះទេ Tae តែបើនៅតែបណ្តោយឱ្យអូននៅទីនោះទេ Jifang ច្បាស់ជាធ្វើបាបអូនមិនខានទេ ជាពិសេសគឺក្មេងដែលនៅក្នុងពោះអូន នាងច្បាស់ជាមិនឱ្យគេបានឃើញពន្លឺថ្ងៃនោះទេ សង្ឃឹមថាអូននិងយល់នៅពេលដែលអូនដឹងការពិត » Felix ក្រសោបដៃរាងតូចមកកាន់ជាន់ ច្របាច់តិចៗ រួចនិយាយទៅកាន់គេទោះជាពេលនេះគេសន្លប់មិនដឹងអីក៏ដោយ យ៉ាងណាក៏អាចធ្វើឱ្យគេធូរចិត្តខ្លះដែរ ។ Felix ប្រញាប់ទូរស័ព្ទទៅផ្តល់ដំណឹងដល់នាក់នៅខាងនោះយ៉ាងលឿន ព្រោះខ្លាចថាពួកគេចាំដំណឹង ។ សូម្បីតែរឿង Jifang ក៏ពួកគេមិនដឹងដែលថា Jungkook បានចាត់ការនាងរួចទៅហើយ ពួកគេដឹងត្រឹមថា Jungkook នាំនាងមកនៅក្នុងផ្ទះ ពីមុនអ្នកណាៗក៏ដឹងថា Jungkook ស្រឡាញ់ Jifang ណាស់ និយាយដប់ម៉ាត់ជឿមួយរយម៉ាត់ឯណោះ នេះហើយទើបបានជាពួកគេខ្លាចថាបើបណ្តោយឱ្យ Tae នៅទីនោះទៀត ១០០% Tae និងកូនគឺគ្មានជីវិតរស់នៅលើលោកនេះទៀតនោះទេ ។

💗គូដណ្តឹងចងចិត្ត🔐 ( Complete ✅ )Where stories live. Discover now