ភាគទី១១:ប៉ា!!!!

10K 639 13
                                    

Jungkookអោនមុខចុះសម្លឹងមុខរាងតូចបន្តិច ក្រសែភ្នែកគម្រាមបែបមិនពេញចិត្តក៏បញ្ចេញចេញមក សង្កេតមេីលកាយវិការរបស់គេមិនដាក់ភ្នែក ទេីបដាច់ចិត្តព្រលែងគេវិញ បេីគេប្រាប់ថាគ្មានប្រហែលជាគ្មានពិតមែនហេីយ ព្រោះតែក្មេងនេះមិនចេះកុហស បេីជាមួយខ្លួនគេកាន់តែមិនកុហសទៅទៀតហេីយ

" អូន..អូន..សុំទៅបន្ទប់ហេីយណាJung.. " Tae និយាយជាមួយគេទាំងញ័របបូរមាត់ ខ្លួនមិនដែលចេះកុហសអ្នកណាពីមុនមកនោះទេ ហេីយជាមួយនឹងJungkookគេរិតតែមិនអាចទៀតហេីយ

" ទៅយ៉ាងមិច?? ឯងត្រូវដួសបាយឱ្យបងJungនិងយេីង " FiAh ក្រោកឈរពីលេីសាឡុងដេីរទៅរកJungkook រួចក៏ដេីរទៅអោបដេីមដៃរបស់គេជាប់

" បងទៅអង្គុយចាំនឹងតុទៅ ចាំអូនដួសបាយឱ្យបង " Tae ងក់ក្បាលបន្តិច ទេីបឈានជេីងដេីរចូលទៅក្នុងផ្ទះបាយរៀបចំដួសបាយឱ្យពួកគេទាំងពីរតាមអ្វីដែលFiAhនិយាយ

" អូននៅទីនេះចុះមិនបាច់ទៅធ្វេីការជាមួយបងវិញទេ ល្ងាចបងនាំអូនទៅShoppingល្អទេ?? " គ្រាន់តែឮសម្តីផ្អែមល្ហែមដែលJungkookនិយាយទៅកាន់ស្រីម្នាក់ដែលនៅក្បែរដៃគេនោះ ក្មេងតូចក៏ទម្លាក់ទឹកមុខចុះ កល់ទឹកភ្នែករកតែយំ មានអារម្មណ៍ថាច្រណែននាងជាខ្លាំង តែគេធ្វេីអីបាន??មានតែទ្រាំស្តាប់តែប៉ុន្នឹង!!

" បងនិយាយពិតមែនណា??អូនចាំបង " FiAh ញញឹមយ៉ាងស្រស់ដាក់គេ រួចក៏ដេីរទៅថេីបថ្ពាល់របស់គេមួយខ្សឺតទុកជាការយកចិត្ត គេក៏ថេីបថ្ពាល់នាងវិញ ទេីបក្រោកទៅរករាងតូចទាំងមុខមាំ

" បេីFiនិយាយអ្វីឯងត្រូវធ្វេីតាមឮទេ?? " Tae ខាំមាត់ទប់ទឹកភ្នែកឡេីងខ្លួនញ័រទទ្រេីត ងក់ក្បាលតិចៗបែបស្តាប់តាមគេទាំងទ្រូងខាងឆ្វេងឈឺពេីតៗ នេះខ្លួនជាគូដណ្តឹងរបស់គេ គេភ្លេចឫក៏ធ្វេីភ្លេច??

និយាយចប់អ្នកកម្លោះក៏បោះជំហានចេញទៅបាត់ ដោយទុកឱ្យTaehyungនៅជាមួយFiAhតែពីរអ្នក ស្រីរូបស្រស់ញញឹមចុងមាត់បន្តិច រួចក៏ដេីរទៅវាសចានបាយទម្លាក់ចុះពីលេីតុខ្ទេចអស់ ទេីបបង្វែរខ្លួនដេីរទៅរករាងតូចវិញ

" សំអាតវិញទៅអាក្មេងឆ្គួត " FiAh អោបដៃចូលគ្នា សម្លក់សម្លឹងTaeមិនឈប់ មិនដឹងជាវាជាក្មេងប្រុសម៉ាកស្អីហេតុអីក៏វាស្អាតយ៉ាងនេះ?? មុខគេស្រទន់ស្រស់បង្ហាញពីភាពស្លូតបូតមកឱ្យឃេីញយ៉ាងច្បាស់ បេីប្រាប់ថាប្រុសអ្នកណាជឿទៅ?? ខឹងនឹងគេម្តងៗនាងចង់តែយកកាំបិទមកឈូតមុខឡប់ៗរបស់គេចោលទេ

💗គូដណ្តឹងចងចិត្ត🔐 ( Complete ✅ )Where stories live. Discover now