⚜️15⚜️

602 72 17
                                    

⚜️⚜️⚜️⚜️⚜️

_Vampire's Mansion_

Namjoon បានទទួលសឺរមីព៌ណគគីរពីកូនចៅរបស់គេ ហើយក៏បានយកមកបើកមើលរួចក៏ប្រញាប់យកវាទៅអោយ Jin តែដោយសារJin មិននៅគេក៏បានទុកវានៅលើតុរួចហើយក៏បំបាំងខ្លួនទៅណាបាត់ទៅ

ចំណែកឯ Taehyung វិញបន្ទាប់ពីបានជូន Jhope ទៅផ្ទះរបស់គេវិញ ខ្លួនគេផ្ទាល់ក៏បានត្រឡប់មកភូមិគ្រឹះរបស់គេវិញ យប់ហើយមិនដឹងទៅណាបន្តទៀត ថ្ងៃនេះប៉ាម៉ាក់របស់ Jhope នៅ ផ្ទះបែបនេះហើយគេដើរលេងក្រៅយូរក៏មិនបាន រីឯ Jungkook វិញក៏មិនដឹងនៅឯណា ចង់បបួលចេញទៅក្រៅក៏មិនបានអញ្ចឹងហើយមានតែត្រឡប់មកវិញជាជម្រើស ល្អបំផុត

Taehyung បានរកគ្រប់បន្ទប់ គឺគ្មានបានឃើញស្រមោល
នរណា សូម្បីតែម្នាក់ ចុងក្រោយបំផុតគេក៏បានមករកដល់បន្ទប់ធ្វើការរបស់ Jin ហើយគេក៏បានឃើញសឺមីព៌ណគគីរ ដែល Namjoon គេបានយកមកទុកនៅលើតុធ្វើការមុននោះ ដោយសារតែមុននេះគេដាក់មិនបានប្រយ័ត្ន គេក៏បានធ្វើ អោយឯកសារ នៅខាងក្នុងលេចចេញមកខាងក្រៅបន្តិច ដោយហេតុឃើញបែបនេះ Taehyung ក៏បានដើរទៅយកមកមើល ជាទូទៅគេមិនដែលចាប់អារម្មណ៍ទៅ នឹងឯកសាររបស់បងៗ គេនោះទេតែលើកនេះគេ ទៅមើលក្នុង
បំណងដាក់វាទុកអោយស្រួលបួលវិញតែប៉ុណ្ណោះ

គេរៀបនឹងដកក្រដាសឯកសារនៅក្នុងសឺរមីនោះទៅហើយ ស្រាប់ តែសម្លេងរបស់ Jin បន្លឺឡើងដោយធ្វើអោយគេភ្ញាក់ហើយ របូតឯកសារពីដៃចុះទៅលើតុវិញ

"Tae!"

"ហ៊ើយ! បងមកស្ងាត់ៗ បែបនេះលួសព្រលឹងខ្ញុំអស់ហើយ" Taehyung និយាយព្រមទាំងយកដៃមកអង្អែលដើមទ្រូង របស់ខ្លួនឯង

"យ៉ាប់ណាស់ឯងនេះ! ហើយឯងមានការអីមែនទេ?" Jin និយាយ ឡើងស្របពេលដែលដាក់ខ្លួនអង្គុយចុះនៅលើកៅអីធ្វើការរបស់គេ

"ខ្ញុំមិនមានការអ្វីនោះទេ! គ្រាន់តែមករកមើលថាមានអ្នកនៅផ្ទះទេ" Taehyung និយាយព្រមទាំងដើរទៅអង្គុយនៅលើសាឡុងទល់មុខតុរបស់ Jin

"ហើយ Jungkook ទៅណាបាត់ទៀតហើយ?"

"មិនដឹងទេ! បងខលរកគេបន្តិចទៅ"

"....." Jin មិនមាត់ហើយក៏យកទូរសព្ទ័ផ្ទាល់ខ្លួនចុចខលទៅរក ប្អូនប្រុសជើងល្អរបស់គេ រួចហើយពួកគេទាំងពីរនាក់ក៏បានឮ សម្លេងទូរសព្ទ័រោទិ៍បន្លឺឡើងនៅក្នុងបន្ទប់របស់ Jungkook ដោយសារតែរោទិ៍ហើយគ្មានអ្នកលើក ពួកគេក៏បានដឹងថា Jungkook មិនបាននៅក្បែតទូរសព្ទ័នោះទេ
"គេទៅណាអញ្ចេះ?"

Mr. Devil I Love You Where stories live. Discover now